Features

លក្ខណៈ​ពិសេស​នៃ​គូ​ប្រកួត​នៅ​ ONE: INSIDE THE MATRIX ឆក​យក​បេះដូង​អ្នក​គាំទ្រ

ONE Championship ​បាន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រកួតធំ​បំផុតប្រចាំ​ឆ្នាំ ​នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា​ជា​មួយ​នឹង​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបុរី។

ពី​ការ​សង​សឹក​​ឆ្ពោះ​ទៅ​គ្រង​ខ្សែក្រវាត់​ពិភព​លោក និង​បង្កើត​ប្រវត្តិ​សាស្ត្រ វា​ច្បាស់​ណាស់​ថា ជ័យជម្នះ​នឹង​​ធ្វើ​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន។

ថ្ងៃ​​នេះ សូម​បង្ហាញ​គូ​ប្រកួត​សំខាន់​ៗ​ដែល​នឹង​ឆក​យក​បេះ​ដូង​អ្នក​ទស្សនា​​សម្រាប់​គូ​ប្រកួត​គុន​ចម្រុះ​ នារាត្រី​ថ្ងៃ​សុក្រ​។

ជើងឯក​ពិភព​លោក Aung La N Sang ប៉ះ​អ្នក​មិន​ដែល​ចាញ់  Reinier De Ridder

ក្នុង​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ​​នេះ​រំលេច​ដោយ​គូ​ឯក​រវាង​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​ប្រភេទ​ទម្ងន់ Aung La “The Burmese Python” N Sang ត្រូវ​ឡើង​ការពារ​ខ្សែ​​ក្រវាត់​ពិភព​​លោក​ទម្ងន់​ធ្ងន់​មធ្យម​របស់​ខ្លួន​ជា​មួយ​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់ Reinier “The Dutch Knight” De Ridder

Aung La N Sang ប្តេជ្ញា​បន្ត​ស្វែងរក​កំណត់​ត្រា​ឈ្នះ​រហូត​ចាប់​តាំង​ពី​ឈ្នះ​ខ្សែ​ក្រវាត់ពិភព​លោក​ទម្ងន់ ONE Middleweight World Title ពី​កីឡាករ Vitaly Bigdash កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។ វីរបុស​មីយ៉ាន់ម៉ា​ស្វែង​រក​បាន​ជ័យជម្នះ​​៧​លើក​ជាប់​គ្នា​​ដែល​ធ្វើ​ឲ្យ​រូប​គេ​​មាន​ឱកាស​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក ONE Light Heavyweight World Title នៅ​ពេល​នោះ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​បាន​ផ្តួល​អធិរាជ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ Brandon “The Truth” Vera

កីឡាករ​រហស្សនាម“​ពស់​ថ្លាន់​ភូមា” ជា​ជើង​ខ្លាំង​ម្នាក់​ដែល​បាន​​បង្កើត​កំណត់​ត្រាល្អ​បំផុត​ច្រើន​រួច​ទៅ​ហើយ​​នៅ​ក្នុង​ទម្ងន់​ធ្ងន់​មធ្យម ប៉ុន្តែ​ប្រសិន​បើ​​រូប​គេ​អាច​ការពារ​ខ្សែ​ក្រវាត់​នៅ​ថ្ងៃ​សុក្រ​ជោគជ័យ គាត់​​នឹង​​​ចូល​ទៅ​កាន់​ជ័យជម្នះ​លើក​ទី​២​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភព​លោក និង​ជា​អ្នក​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ONE។ ជា​ពិសេស​ទៀត​នោះ ប្រសិន​បើ​រូប​គេ​អាច​ផ្តួល De Ridder ទៀត​នោះ  Aung La N Sang នឹង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​នៃ​កីឡាករ​ដែល​បញ្ចប់ដៃ​គូ​ពាក់​កណ្តាល​ទី​បានច្រើន​បំផុត។

ទោះ​ជា​យ៉ាង​ណា រឿង​ទាំង​នោះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទ​ជា​មួយ​នឹង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ហុល្លង់។

ចាប់​តាំង​ពី​ចូល​វ៉ៃ​អាជីពកាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣​មក កីឡាករ De Ridder មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ។ គាត់​មាន​កំណត់​ត្រា​ជ័យជម្នះ ១២-០ និង​​ឈ្នះ​ដៃ​គូ​ពាក់​កណ្តាល​ទី​ស្ទើរ​ទាំង​អស់ លើក​លែង​តែ​ជើង​ឯក​ជឺជីត​ស៊ូ​ពិភព​លោក​៥​សម័យ​កាល​ Leandro “Wolf” Ataides ដែល​រូប​គេ​ឈ្នះ​ដោយ​ពិន្ទុ​កាល​ពី​ខែ​កុម្ភៈ។

សម្រាប់ De Ridder នេះ​ជា​ឱកាស​កម្រ​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ដែល​នឹង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ទាំង​កំណត់​​ត្រា​មិន​ដែល​ចាញ់។ យ៉ាង​ណា គូ​នេះ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​រាត្រី​ថ្ងៃ​សុក្រ។

ជើង​ឯក​ពិភព​លោក Christian Lee ការពារ​ខ្សែក្រវាត់​លើក​ទី​១​ប៉ះអ្នក​មិន​ដែល​ចាញ់​ Iuri Lapicus

គូ​ឯក​រងប្រចាំ​ព្រឹត្តិការណ៍​​គឺ​ជា​ជំនួប​ជើង​ខ្លាំង​វ័យ​ក្មេង​ក្នុង​ទម្ងន់ lightweight ដែល​ជា​អ្នក​លេង​គុន​ចម្រុះ ទេព​កោសល្យ និង​បញ្ចប់​ដៃ​គូ​ឲ្យ​គោះ​ដៃ​ចុះ​ចាញ់​ច្រើន​បំផុត​ក្នុង​សង្វៀន​គុន​ចម្រុះ។

ចាប់​តាំង​ពីឡើង​ទម្ងន់​​នេះ​កាល​ពី​ឆ្នាំ​មុន Christian “The Warrior” Lee មើល​ទៅ​ដូច​ជា​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង។ ទម្ងន់​នេះ គាត់​បាន​ឈ្នះ​​ជើង​ខ្លាំងលំដាប់​កំពូល​ក្នុង​ទម្ងន់​នេះ Shinya “Tobikan Judan” Aoki និង​ Saygid “Dagi” Guseyn Arslanaliev ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Lightweight World Title និង​ ONE Lightweight World Grand Prix Championship។

ឥឡូវ​នេះ  Lee នឹង​ឡើង​ប្រកួត​ការរពារ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Lightweight World Title របស់​ខ្លួន​ជា​លើក​ដំបូង​ទល់​នឹង​ជើង​​ខ្លាំង​​ចំណាត់​ថ្នាក់​លេខ​១ Iuri Lapicus និង​កំពុង​មាន​កម្លាំង​ចិត្ត​ពេញ​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត។

ប្រសិន​បើ​រូប​គេ​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច នោះ​មាន​ន័យ​ថា រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​តែ​ម្នាក់​គត់់​ដែល​មាន​កំណត់់​ត្រា​ជ័យជម្នះ​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ONE Championship (​បច្ចុប្បន្ន​រូប​គេ​មាន​កំណត់​ត្រា​ឈ្នះ​១៣ដង​ស្មើ​នឹង​ Amir Khan )។ លើស​ពី​នេះ​ទៀត ប្រសិន​បើ​ជ័យជម្នះ​ដោយ​បញ្ចប់​ដៃ​គូ​​ដោយ​អាជ្ញា​កណ្តាល​បញ្ឈប់ រូប​គេនឹង​មាន​កំណត់​ត្រា​បញ្ចប់​ដៃ​គូ​បាន​ច្រើន​បំផុត​រហូត​ដល់​១៣​ដង។ កាន់តែ​ពិសេស​ទៀត​នោះ បើ​ឈ្នះ​ដោយ​ផ្តួល​ឲ្យ​សន្លប់ រូប​គេ​​នឹង​តាម​ស្មើ​កំណត់​ត្រា​​៩​លើក​របស់ Khan។ 

ខណៈពេល Lee អាច​បង្កើត​ប្រវត្តិ​សាស្ត្រ និង​​​ធ្វើ​ឲ្យការ​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​គាត់​កាន់​តែ​លេច​ធ្លោ ជើង​ខ្លាំង Lapicus ក៏​សង្ឃឹម​ទទួល​បាន​សមិទ្ធផល​ដូ De Ridder ដែរ។

ជើង​ខ្លាំង Lapicus បាន​សាង​កំណត់​ត្រា​​ឈ្នះ​១៤-០ និង​មាន​ស្ថិតិ​បញ្ចប់ដៃគូ​១០០​%។ កាន់​តែ​អស្ចារ្យ​ទៀត​នោះ គាត់​​​បាន​បញ្ចប់​ដៃ​គូ​ទាំង​អស់ ក្នុង​នោះ​ឈ្នះ​ក្នុង​ទឹក​ទី​១​រហូត​ដល់​១៣​ដង ប៉ុន្តែ​មាន​តែ​ម្តងគត់​ឈ្នះ​ក្នុង​ទឹក​ទី​៣។

នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX កីឡាករ Lapicus អាចឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក នោះ​គឺ​រូប​គេ​នៅ​តែ​បន្ត​មិន​ចាញ់ និង​រក្សា​ស្ថិតិតល្អ​ឥត​ខ្ចោះ​របស់​ខ្លួន។

ជើង​ឯក​ពិភព​លោក Martin Nguyen ប៉ះ​ Thanh Le

សមរភូមិ​រវាង​ជើង​ខ្លាំង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​នឹង​ក្លាយ​ជា​ចំណី​ចក្ខុ​ពិសេស​នៅ ONE: INSIDE THE MATRIX នៅ​ពេល​ជើង​ឯក​ពិភព​លោក ONE Featherweight World Champion កីឡាករ Martin “The Situ-Asian” Nguyen ត្រូវ​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ជើង​ខ្លាំង​ចំណត់​ថ្នាក់​លេខ​៣ Thanh Le

Nguyen ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១៣​ដង និង​ចាញ់​៣​ដង បាន​យក​ឈ្នះ​ជើង​ខ្លាំង​ជា​ច្រើន​នាក់​មក​ហើយ​រាប់​ទាំង​ Marat “Cobra” Gafurov, Eduard “Landslide” Folayang, Narantungalag “Tungaa” Jadambaa និង​​ឈ្នះ​ Lee ពីរ​ដង។

ឥឡូវ​នេះត្រូវ​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Featherweight World Title ជា​លើក​ទី​៤​នាថ្ងៃ​សុក្រ​នេះ។ កីឡាករ​រហស្សនាម “The Situ-Asian”​នឹង​សាងកំណត់​ត្រា​ដ៏​អស្ចារ្យ និង​ក្លាយ​ជាកីឡាករ​ទម្ងន់ featherweight ជោគជ័យ​បំផុត។

ប្រសិន​បើ​ឈ្នះ​លើក​នេះ​នឹង​ផ្តល់​ឲ្យ​គាត់​នូវ​ជ័យជម្នះ​​ច្រើន​បំផុត​នៅ​ក្នុង​ការ​ប្រកួតទម្ងន់​ featherweight (​១០​ដង)។ ជា​មួយ​គ្នា​ បើ​ជ័យជម្នះដោយ​អាជ្ញា​កណ្តាល​បញ្ឈប់​ធ្វើ​ឲ្យ​រូប​គេ​មាន​កំណត់​ត្រាស្មើនឹង Lee ដែល​មាន​ប្រវត្តិ​បញ្ចប់​ដៃ​គូ​បាន​៩​ដង ហើយ​ប្រសិន​បើ​ឈ្នះ​ដោយ​សន្លប់​​គឺ​ស្មើ​នឹង​​កំណត់​ត្រា​កីឡាករ Phoe Thaw ដែល​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៧​ដង។

យ៉ាង​ណា កីឡាករ Le គ្រោង​បំផ្លាញ់កំណត់​ត្រា​ទាំង​នោះ​និង​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​ការ​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក។

កីឡាករវៀតណាមកាត់​អាមេរិក ដែល​មាន​ស្ថិតិ​បញ្ចប់​ដៃ​គូ​១០០​% បាន​ផ្តួល​កីឡាករ Yusup “Maestro” Saadulaev, ឈ្នះ​​អតីត​ជើង​ឯក​ពិភព​លោក ONE Lightweight World C​hampion Kotetsu “No Face” Boku និង​ឈ្នះជើង​ឯក​ Shooto Pacific Rim Featherweight Champion គឺ​កីឡាករ Ryogo “Kaitai” Takahashi ដើម្បី​បោះ​ជំហាន​មក​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​លើក​នេះ។

ទោះ​ជា​  Le may មិន​ទាន់​មាន​ការ​បំបែក​កំណត់​ត្រា​ណា​មួយ​នៅ​ថ្ងៃ​សុក្រ ក៏​គាត់​មាន​គម្រោង​រក្សាស្ថិតិ​បញ្ចប់​ដៃ​គូឥត​ខ្ចោះ​របស់​ខ្លួន និង​យក​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Featherweight World Title មក​ដាក់លើ​ស្មា​របស់​ខ្លួន។



Xiong Jing Nan ដាក់​ខ្សែ​ក្រវាត់​ការពារ​កំណត់ត្រាទល់ Tiffany Teo

ជើង​ខ្លាំង​នារី​ក្នុង​ទម្ងន់ strawweight ត្រូវ​ជួប​គ្នា​សា​ថ្មី​នា​ថ្ងៃ​សុក្រ​នេះ ដោយ​ម្ចាស់​ជើង​ឯក​ពិភព​លោក ONE Women’s Strawweight World Champion របស់​ចិន “The Panda” Xiong Jing Nan ត្រូវ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទល់​នឹង​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១ Tiffany “No Chill” Teo

នៅ​ពេលអ្នក​ទាំង​ពីរ​ជួប​គ្នា​ម្តង​​​​កាល​ពី​ខែ​មករា ឆ្នាំ​២០១៨សម្រាប់​​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ កីឡាការិនី Teo មាន​ជំនាញ​ល្អ​​ផ្នែក​ក្រោម។ ប៉ុន្តែ Xiong អ្នក​ទទួល​បាន​ជ័យជម្នះ​​នៅ​ក្នុង​ទឹក​ទី​៤​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក។

ចាប់​តាំង​ពី​នោះ​មក តារា​ឆ្នើម​ចិន​បាន​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជោគជ័យ​៣​ដង។​ រហូត​ដល់​ពេល​នេះ នាង​បាន​ក្លាយ​ជា​កីឡាករ​ទី​១​ដែល​ការពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ​ជា​មួយ​នឹង​ជើង​ឯក​ពិភព​លោក​បច្ចុប្បន្ន​ ONE Women’s Atomweight World Champion “Unstoppable” Angela Lee។

Xiong ចង់​បញ្ជាក់​ថា នាង​ជា​រាជ​ធានី​ទម្ងន់ strawweight នៅ​លើ​សង្វៀន។ ការ​ជួប​នឹង​ “No Chill” សា​ថ្មី​គ្មាន​អ្វី​ធ្វើ​​ឲ្យ​បារម្ភ​នោះ​ទេ

យ៉ាង​ណា Teo កំពុង​មាន​មហិច្ឆតា។ កីឡាការិនី​សិង្ហបុរី​បាន​យក​បរាជ័យ​នោះ​មក​អភិវឌ្ឍ​ខ្លួន និង​បាន​យក​ឈ្នះ​កីឡាការិនី​ចំណាត់​ថ្នាក់​លេខ​២ Michelle Nicolini និង​ឈ្នះ​កីឡាការិនី​ចំណាត់​ថ្នាក់​លេខ​៤ Ayaka “Zombie” Miura

ថ្ងៃ​សុក្រ​នេះ  Teo មាន​ឱកាស​សង​សឹក​ដែល​ជា​កំណត់​ត្រា​អាក្រក់​តែ​ម្តង​គត់​ក្នុង​អាជីព​របស់​នាង និង​គ្រោង​យក​ខ្សែ​ក្រវាត់​បន្ថែម​លើ​ការ​សង​សឹក​នោះ។

ជំនួប​សំខាន់ Antonio Caruso ប៉ះ​ Eduard Folayang

ថ្វី​បើ​ជំនួប​នេះ​មិន​មែន​ជា​ការ​ប្រកួត​​ខ្សែ​ក្រវាត់​ពិភព​លោក ប៉ុន្តែ​អ្នក​គាំទ្រ​ច្បាស់​ជា​ទន្ទឹង​ចង់​ឃើញវីរបុរស​ហ្វីលីពីន Eduard “Landslide” Folayang និង​ជើង​ខ្លាំង​អូស្ត្រាលី​ Antonio “The Spartan” Caruso នេះ​ណាស់។

ម្នាក់​ៗ​សុទ្ធ​តែ​ចង់​បំបែក​ផ្ទាំង​ថ្ម​ឆ្ពោះ​​ទៅ​រកការ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដូច​គ្នា​ ប៉ុន្តែ​អតីត​ខ្សែ​ក្រវាត់​ពិភព​លោកនឹង​មាន​មហិច្ឆតា​ធំ​ជាង។  Folayang បាន​បរាជ័យ​​៤​លើក​ជាប់​គ្នា​ និង​ដឹង​ច្បាស់​ថា នេះ​ជា​ឱកាស​​ចុង​ក្រោយ​​ដើម្បី​វិល​ទៅ​កាន់​កំពូល​តារាង​ចំណាត់​ថ្នាក់វិញ។

សំណាង​ល្អ គាត់​នឹង​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ដែល​ជា​កន្លែង​រូប​គេ​ធ្លាប់​សាង​កំណត់​ត្រា​ឈ្នះ​៦​ដង និង​បានឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight World Title លើ កីឡាករជប៉ុន Aoki កាល​ពី​ឆ្នាំ​២០១៦។ ប្រសិន​បើទទួល​បាន​ជ័យជម្នះ​លើក​នេះ មាន​នន័យ​ថា ប្រទេស​សិង្ហបុរី​ជា​កន្លែង​ស័ក្តិសិទ្ធិ​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា កម្លាំង​ដ៏​ធំ​បំផុត​របស់​ Caruso គឺ​ក្បាច់​ក្រោម​ដែល​ពិត​ជា​គ្រោះ​ថ្នាក់។ តាម​ពិត​ទៅ​កីឡាករ​រហស្សនាម “The Spartan” កំពុង​យក​ការ​ប្រកួត​​នេះ​​ធ្វើ​ជា​ស្ពាន​ឆ្ពោះ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក ONE Lightweight World Championship។ អ្វី​ៗ​ទាំង​អស់​ត្រូវ​ចាំ​មើល​ថ្ងៃ​សុក្រ​នេះ​ទាំង​អស់​គ្នា។

Ritu Phogat ប៉ះ​ នៅ ស្រីពៅ​ រក​កំណត់​ត្រា​ដូច​គ្នា

អ្នក​គាំទ្រ​នឹង​រីក​រាយ​នៅ​ពេល​កីឡាការិនី​គុន​ចម្រុះ​​ជោគជ័យ​២​នាក់​​មាន​គោល​ដ៏​សំខាន់​រៀង​ខ្លួន​ដើម្បី​ប្រទេស​ជាតិ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​បើក​ឆាក​។

កីឡាការិនី​ឥណ្ឌា Ritu “The Indian Tigress” Phogat មាន​ជំនាញ​ចំបាប់ និង​ជោគជ័យ​ដើម្បី​ជាតិ​របស់​ខ្លួន​មុនពេល​បោះ​ជំហាន​ចូល​កីឡា​គុន​ចម្រុះ។ ថ្ងៃ​សុក្រ​នេះ នាងមាន​គោល​បំណង​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​​ដើម្បី​ឈ្នះ​៣​លើក​ជាប់​គ្នា។

ចំណែក​ដៃ​គូ​គឺ​ជា​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក Kun Khmer World Champion នៅ ស្រីពៅ ដែល​អាច​នឹង​បើក​ពន្លឺចែង​ចាំង​ក្នុង​ប្រភេទ​ទម្ងន់ atomweight តាម​រយៈ​សមត្ថភាព​នៃ​ការ​ប្រើ​កណ្តាប់​ដៃ ហើយ​ឥឡូវ​ ត្រៀម​ការពារ​ក្បាច់​ក្រោម។ 

ជ័យជម្នះ​​លើក​នេះ​ពិត​ជា​ធំ​ធេង​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ ពី​ព្រោះ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​គោល​ដៅ​​ក្លាយ​ជា​​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​លើក​ដំបូង Mixed Martial Arts World Champion ឲ្យ​ប្រទេស​របស់​ខ្លួន។ លើស​ពី​នេះ​ទៀត ជ័យជម្នះ​នេះ​អាច​បើក​ទ្វារ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ទទួល​បាន​កៅអី​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភពលោក ONE Atomweight World Grand Prix នៅ​ឆ្នាំ​២០២១៕.

Read more: The 5 Best Knockouts From The Stars Of ONE: INSIDE THE MATR