Features

ហាយឡាយ​​៣​គូ​ល្អ​ៗ​នៅ​​ព្រឹត្តិការណ៍​​ ONE: FISTS OF FURY

ONE Championship ​រៀប​ចំ​​ព្រឹត្តិការណ៍​ ONE: FISTS OF FURY ​​ដែល​​សម្បូរ​ដោយ​​​កីឡាករ​ប្រយុទ្ធ​ ​អម​ដោយ​កីឡាការិនី​គុន​ចម្រុះ​​​​​​​ឡើង​សង្វៀន​លើក​ដំបូង។ ​

កីឡាករ​កីឡាការិនី​​បាន​បង្ហាញ​​ល្បឿន​, ​ថាមពល, ​​និង​បច្ចេកទេស​ល្អ​ឯក​​ទាំង ​៦​គូ​នៅ​​កីឡដ្ឋាន​ Singapore Indoor Stadium​ ប្រទេស​សិង្ហបុរី​ កាល​ថ្ងៃ​សុក្រ​ទី​ ២៦ ខែ​ កុម្ភៈ​ កន្លង​ទៅ។ ​

គ្រប់​គូ​សុទ្ធ​តែ​ប្រកួត​ដោយ​ភាព​ទាក់ទាញ​​ ក្នុង​នោះ​​​​ការ​ដណ្ដើម​ជើង​ឯក​បញ្ចប់​ទៅ​ដោយ​ភាព​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន។ ​​ខាង​​ក្រោម​នេះ​ ​ជា​​​គូ​ហាយ​​ឡាយ​ចំនួន​ ៣​ ​គូ​ដែល​ល្អ​បំផុត​​​កាល​​ប្រកួត​នៅ​សិង្ហបុរី​នា​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​ទៅ។

#1 Ennahachi ​ឈ្នះ​ Superlek ​ទាំង​ប្រផុតប្រផើយ

Here’s what went down during the ONE Flyweight Kickboxing World Title fight between Ilias Ennahachi ???????????????? and Superlek Kiatmoo9 ???????? Do you agree with the decision? #ONEFistsOfFury

Here’s what went down during the ONE Flyweight Kickboxing World Title fight between Ilias Ennahachi ???????????????? and Superlek Kiatmoo9 ???????? Do you agree with the decision? #ONEFistsOfFury

Posted by ONE Championship on Friday, February 26, 2021

 

បន្ទាប់​ពី​​កីឡាករ​​ឃីកបុកសីង​ទម្ងន់​ flyweight ​លំដាប់​ទី​១​ Rodtang “The Iron Man” Jitmuangnon ​​និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ ONE Flyweight ​ឈ្នះ​ការ​ប្រកួត​​លើក​ដំបូង​​ក្នុង​ការ​ប្ដូរ​មក​ឃីកបុកសីង​ ​​​មុន​ម្ចាស់​ខ្សែ​ក្រវាត់​ Ilias “Tweety” Ennahachi ក៏​​ការពារ​ខ្សែ​ក្រវាត់​បាន​​សម្រេច​ជា​លើក​ទី២។ ​
ម្ចាស់​ខ្សែ​ក្រវាត់​​យក​ឈ្នះ​​ជើង​ខ្លាំង​ “The Kicking Machine” Superlek Kiatmoo9 ​ដោយ​ពិន្ទុ​ដើម្បី​រក្សា​ខ្សែ​ក្រវាត់​​​​​ក្នុង​​នាម​ជា​គូ​ឯក។ ​

​នៅ​ទឹក​ដំបូង Ennahachi ​ប្រើ​ចលនា​ចល័ត​បាន​ល្អ​ដើម្បី​ទប់ទល់​នឹង​​​ការ​ទាត់​របស់​​តារា​ថៃ។​ Superlek ​​​ព្យាយាម​ដើរ​ចូល ​ប៉ុន្តែ “Tweety” ​អាច​រក​ពិន្ទុ​បាន​ពី​​​ការ​ចល័ត​និង​​​​វ៉ៃ​ចូល​លឿន​លើ​តារា​ថៃ។​ យ៉ាង​ណា​ក្ដី​ Superlek ​នៅ​តែ​ព្យាយាម​រក​ចន្លោះ​ប្រហោង​ដើម្បី​ទាត់។ ​ ​តារា​មក​ពី​ក្លិប​ Kiatmoo9 ​​កាន់​តែ​​​ចូល​ទាត់​យ៉ាង​គឃ្លើន​នៅ​ទឹក​ទី​២​, ​ចល័ត​ពេញ​រេញ, ​និង​ ​ប្រើ​​ស្នៀត​ទាត់​ជើង​ស្ដាំ​ដ៏​អស្ចារ្យ។ ​
​ទោះ​រាងកាយ​ឡើង​ក្រហម​​ឆ្អៅ​ដោយ​សារ​ការ​ទាត់​ ​ម្ចាស់​ខ្សែ​ក្រវាត់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​​គាប​សង្កត់​របស់​​ Superlek ​ដែល​​នាំ​​ឲ្យ​រូប​គេ​ទទួល​បាន​ពិន្ទុ។ ​​ការ​សម្រុក​របស់​ Superlek ​បន្ត​រហូត​ដល់​ទឹក​​ចុង​ក្រោយ​ ប៉ុន្តែ ​ចៅ​ក្រម​កាត់​សេច​ក្ដី​ទាំង​ ៣​ ​បាន​ផ្ដល់​ពិន្ទុ​​​ឲ្យ​ Ennahachi ​​​ឈ្នះ​ និង​ ​បន្ត​គ្រង​​ខ្សែ​​ក្រវាត់​​ពេល​ឡើង​ការពារ​លើក​ទី២។
​បន្ទាប់​ពី​ឈ្នះ​​​ការ​ប្រកួត​នេះ​ Ennahachi ​​ប្រកាស​ចង់​ជួប​​ជើង​ឯក​មួយ​ថៃ​​ពិភព​លោក​ Rodtang ​​​ដែល​​នឹង​អាច​កើត​ឡើង​នៅ​ចុង​ឆ្នាំ​នេះ។



#2 Buntan ​​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​

All the INCREDIBLE MOMENTS from the ???? Muay Thai battle between Wondergirl Fairtex ???????? and Jackie Buntan ???????? #ONEFistsOfFury

All the INCREDIBLE MOMENTS from the ???? Muay Thai battle between Wondergirl Fairtex ???????? and Jackie Buntan ???????? #ONEFistsOfFury

Posted by ONE Championship on Friday, February 26, 2021

 

Jackie Buntan ​ឈាន​ចូល​សង្វៀន​លំដាប់​ពិភព​លោក​លើក​ដំបូង​​នៅ​ព្រឹត្តិការណ៍​ ONE: FISTS OF FURY ​និង​បង្ហាញ​ខ្លួន​ថា​អាច​ឡើង​ទៅ​ដណ្ដើម​​ខ្សែ​ក្រវាត់​ ONE Women’s Strawweight Muay Thai World Championship ​នា​​ថ្ងៃ​មុខ​ ក្រោយ​ឈ្នះ​​ពិន្ទុ​​ដោយ​ឯកច្ឆន្ទ​លើ​ Wondergirl Fairtex និង​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ។ ​

Wondergirl ​ដែល​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ពីរ​លើក​ដំបូង​​នៅ​សង្វៀន​ ONE Super Series ​បាន​ព្យាយាម​ដើរ​សម្រុក​ចូល​ ប៉ុន្តែ​ ​​រូប​គេ​ជួប​តារា​ ​កូន​កាត់​ហ្វីលីពីន​-អាមេរិក​ ​ដែល​មាន​ល្បឿន​ និង​​ថាម​ពល​ខ្លាំងក្លា។
​ការ​វាយ​បក​ទឹក​ដំបូង​មិន​បាន​ល្អ​ ខណៈ​ដែល​ Buntan ​ប្រើ​កណ្ដាប់​ដៃ​ខាវ​ឆ្វេង​​ចំ​​គុំ​ថ្គាម​​ធ្វើ​ឲ្យ​ Wondergirl ​ទ្រេត​ទៅ​សង្វៀន។ ​មិន​យូរ​ប៉ុន្មាន​ ​គេ​ត្រូវ​អាជ្ញា​កណ្ដាល​រាប់​ ប៉ុន្តែ​ ​អាច​បន្ត​ការ​ប្រកួត​បាន។
​​បែប​ណា​ Wondergirl ​​មិន​ទាន់​​​ស្ដារ​កម្លាំង​បាន​លឿន​ឡើយ។​ ​​សិស្ស​គុន​មក​ពី​​រដ្ឋកាលីហ្វ័រញ៉ា​ខាង​ត្បូង​ ​បង្ហាញ​បន្ត​ប្រើ​ស្នៀត​​ប្រដាល់​សកល​​បាន​ល្អ​រហូត​ដល់​ចប់​ ៩​នាទី​ពេញ។ ​

ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់​នេះ​នាំ​ឲ្យ​ Buntan ​ក្លាយ​ជា​កីឡាការិនី​កំពូល​ម្នាក់​នៅ​ ONE Super Series ​ក្នុង​ការ​ប្រកួត​មួយ​ថៃ​ទម្ងន់ strawweight។ ​

#3 ‘Prodigy’ ​បង្ហាញ​​ខ្លួន​ល្អ​បំផុត​

Don't miss the BIG FINISH to 16-year-old phenom Victoria Lee's ONE Championship debut! #ONEFistsOfFury

Don't miss the BIG FINISH to 16-year-old phenom Victoria Lee's ONE Championship debut! #ONEFistsOfFury

Posted by ONE Championship on Friday, February 26, 2021

 

Victoria “The Prodigy” Lee ​បាន​​ថ្លែង​អំណរគុណ​ដល់​​បង​ប្អូន​​ប្រុស​ស្រី​ជើង​ឯក​ ONE World Champion ​ទាំង​ពីរ​​​​ដូច​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ atomweight ​​កីឡាការិនី​ “Unstoppable” Angela Lee ​និង​ ​ជើង​ឯក​ lightweight ​​​កីឡាករ​ Christian “The Warrior” Lee ។ ​ កីឡាការិនី​វ័យ​ក្មេង​​ទទួល​បាន​លទ្ធផល​លើស​​ពី​ការ​រំពឹង​ទុក​នៅ​​ព្រឹត្តិការណ៍​​ ONE: FISTS OF FURY។ ​
​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ ​​កីឡាការិនី​វ័យ​ ១៦ ឆ្នាំ​​​បាន​បញ្ចប់​ Sunisa “Thunderstorm” Srisen ក្នុង​ដំណើរ​ទៅ​ជោគជ័យ​​ទៅ​ថ្ងៃ​មុខ។ ​

Lee ​​​បាន​ចាប់​ផ្ដើម​ប្រកួត​ដោយ​​ប្រើ​ល្បឿន​ និង​ប្រើ​កណ្ដាប់​ដៃ​ឆ្ពោះ​ទៅ​មុខ​របស់​ Srisen។ ​យ៉ាង​ណា​ក្ដី​​ ​កីឡាការិនី​ថៃ​អាច​ឆ្លើយ​តប​ និង ​ធ្វើ​ឲ្យ​ “The Prodigy” ​ខ្ទាត​នៅ​ក្រោយ​ខ្នង​វិញ។ ​​​កូន​កាត់​សិង្ហបុរី​-អាមេរិក​ ​បាន​ងើប​ឈរ​ និង​​​រំដោះ​ខ្លួន​​រហូត​ដល់​​​​អាច​អុក​ជង្គង់​បាន​ ​ថែម​ទាំង​អាច​​អូស​​កីឡាការិនី​ថៃ​​ទៅ​ក្បែរ​សង្វៀន​ទៀត​ផង។ ​​ទោះ​មិន​អាច​ឃ្លេ​បាន ​Lee ​អាច​គ្រប់គ្រង​​បាន​ល្អ​​នៅ​ពី​លើ​រហូត​ជិត​ចប់​ទឹក​ដំបូង។
​អ្នក​គាំទ្រ​​ឃើញ​កាន់​តែ​ល្អ​នៅ​ទឹក​ទី​២​ ​ខណៈ​កូន​សិស្ស​មក​ពី​ក្លិប​ United MMA ​បាន​ផ្ដួល​ Srisen ​ទៅ​លើ​ក្ដារ​រេញ​។ ​​​កូន​សិស្ស​មក​ពី​រដ្ឋ​ហាវ៉ៃ​ ​បាន​ប្រើ​វិធី​គាប​ Srisen ​ឲ្យ​ទៃ​ដៃ​ចុះ​ចាញ់​ត្រឹម​​នាទី​ ១:០៣ ​នៅ​ទឹក​ទី​២។
​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ជោគជ័យ​លើក​ដំបូង​នេះ ​“The Prodigy” ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងើច​សរសើរ និង​អាច​ក្លាយ​ជា​ស៊ុបពើ​ស្ដារ​មួយ​​រូប​នៅ​សង្វៀន​ The Home Of Martial Arts នា​ថ្ងៃ​​អនាគត។

ចុចអាន: All Main Card Fights For ‘ONE On TNT’ Event Series Confirmed

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.