Features
គូប្រកួតចំនួន ៥ នៅ ONE Super Series ដែលគេចង់ឃើញនៅឆ្នាំ២០២១
នៅឆ្នាំ២០២០ គូប្រកួតខ្លាំងៗនៅសង្វៀន ONE Super Series នៅមិនទាន់បង្ហាញអស់នៅឡើយទេ។ ជើងខ្លាំងជំនាញប្រយុទ្ធនៅស្ថាប័នប្រដាល់លំដាប់កំពូលមួយចំនួនបានត្រឹមតែកម្ដៅសាច់ដុំ និងហ្វឹកហាត់ប៉ុណ្ណោះ។
នៅពេលអ្នកជំនាញឃីកបុកសីង ឬ មួយថៃកម្រិតកំពូល និងម្ចាស់ជើងឯកបន្តជួបគ្នា សង្វៀនលំដាប់ពិភពលោកមួយនេះនឹងបន្តចុះកិច្ចសន្យាអ្នកលេងក្បាច់គុនថ្មីៗទៀតមិនខាន។ ប៉ុន្តែ ឆ្នាំកន្លងទៅ យើងមិនទាន់ឃើញ តារាលំដាប់ពិភពលោកឡើងប៉ះគ្នានៅឡើយទេ។
សូមតាមដានគូប្រកួតឃីកបុកសីង ONE Super Series និងមួយថៃ ចំនួន ៥ គូដែលអ្នកគាំទ្រចង់ឃើញបំផុតនៅឆ្នាំ២០២១ នេះ។
Giorgio Petrosyan Vs. Marat Grigorian
តាំងពី Marat Grigorian ដែលជាជើងឯកពិភពលោក Kickboxing World Champion ៣សម័យកាល ចុះហត្ថលេខាប្រកួតឲ្យសង្វៀន ONE Championship នៅឆ្នាំ២០២០ អ្នកគាំទ្ររង់ចាំរូបគេឡើងសង្វៀន និង ប្រឈមនឹងជើងឯក ONE Featherweight Kickboxing World Grand Prix Champion កីឡាករ Giorgio “The Doctor” Petrosyan វិញម្ដង។
ថ្មីៗនេះ Grigorian បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីតាមពីក្រោយដើម្បីឈ្នះ Ivan Kondratev នៅព្រឹត្តិការណ៍ ONE: BIG BANG កាលខែ ធ្នូ ដែលនាំឲ្យរូបគេឈរជាគូប្រជែងលំដាប់លេខ១ក្នុងការប្រកួតឃីកបុងសីទម្ងន់ featherweight។
Grigorian គឺជាគូប្រកួតប្រកបដោយគ្រោះថ្នាក់និងឈ្នះរហូតដល់ ៥៤ លើក ចាញ់ ១១លើក និងស្មើ ១ លើក (៣៣ លើកផ្ដួលដៃគូឲ្យសន្លប់)។ ចំណែក អ្នកលេងក្បាច់គុនកូនកាត់អាមេនី-បែលហ្សិក មិនត្រឹមតែមានកម្លាំងខ្លាំងទេ ប៉ុន្តែ ការចេញស្នៀតច្បាស់ៗទៀតផង។
រីឯ “The Doctor” មានជំនាញផ្នែកប្រយុទ្ធល្អណាស់។ គេតែងតែធ្វើឲ្យគូប្រជែងគ្រោះថ្នាក់គ្រប់ពេលវេលា។ គូប្រកួតនេះសុទ្ធតែខ្លាំងដូចគ្នា ថាតើនរណាជាអ្នកបង្កើតកំហុសនេះ។
Rodtang Jitmuangnon Vs. Superlek Kiatmoo9
គូប្រកួត ONE Super Series អ្នកគាំទ្រច្បាស់ជារំភើបខ្លាំង បើសិនម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Rodtang “The Iron Man” Jitmuangnon ជួបគូប្រជែងលំដាប់លេខ២ទម្ងន់ flyweight កីឡាករ “The Kicking Machine” Superlek Kiatmoo9 ក្នុងការប្រកួតបន្ទាប់។
Superlek បានឡើងសង្វៀន ONE Super Series ជាញយដង ប៉ុន្តែ រឿងគួរឲ្យចាប់អារម្មណ៍ពេលរូបគេផ្ដួលជើងឯកមួយថៃពិភពលោកច្រើនសម័យកាល “The Angel Warrior” Panpayak Jitmuangnon នៅព្រឹត្តិការណ៍ ONE: NO SURRENDER ដោយពិន្ទុជាឯកច្ឆន្ទកាលខែ កក្កដា ឆ្នាំ ២០២០។
“The Kicking Machine” បន្តផ្ដួល Fahdi “The Gladiator” Khaled ក្នុងរយៈពេលពីរខែបន្ទាប់ដែលប្រើជំនាញល្អកម្រិតកំពូល។ Rodtang មិនទាន់ចាញ់ទេតាំងពីចូលប្រឡូកនៅសង្វៀនលំដាប់ពិភពលោកកាលឆ្នាំ២០១៨។ រូបគេបានឡើងការពារខ្សែក្រវាត់យ៉ាងជោគជ័យរហូតដល់ ៣ ដងរួចមកហើយ។
ជំនួបរវាង Superlek និង Rodtang ច្បាស់ជាមានស្ទិលប្លែកៗមិនខាន។ គេរង់ចាំមើលថាតើ ស្ដេចខ្សែក្រវាត់លៃលកការពារខ្សែក្រវាត់របស់ខ្លួនដោយរបៀបណាក្នុងជំនួបនេះ?
- The Top 5 ONE Super Series Fighters Of 2020
- The 5 Most Popular Muay Thai Styles In ONE Championship
- The Top 5 Breakthrough Fighters Of 2020
Roman Kryklia Vs. Murat Aygun
Roman Kryklia និង Murat “The Butcher” Aygun គ្រោងនឹងជួបគ្នានៅព្រឹត្តិការណ៍ ONE: BIG BANG ប៉ុន្តែមានការផ្លាស់ភ្លាមៗ និងជួបគូផ្សេងគ្នា។ អ្នកគាំទ្រឃីកបុកសីងនឹងបានឃើញភាពរីករាយរវាងកីឡាករមានទេពកោសល្យទាំងទ្វេ។
Aygun បានបង្ហាញខ្លួនដំបូងដ៏ល្អដោយផ្ដួល Anderson “Braddock” Silva រហូតឈ្នះពិន្ទុជាឯកច្ឆន្ទ និងអាចដណ្ដើមកៅអីទៅជួប Kryklia។
Kryklia ឡើងជួប Andrei “Mister KO” Stoica នៅព្រឹត្តិការណ៍ ONE: COLLISION COURSE ជាទីដែលរូបគេយកពិន្ទុពេញៗក្នុងរយៈពេល៥ ទឹក។ ប៉ុន្តែពេលនេះ ម្ចាស់ខ្សែក្រវាត់ ONE World Champion ចង់ឡើងការពារខ្សែក្រវាត់ទល់នឹង Aygun ឲ្យពិតប្រាកដ។ តើ “The Butcher” អាចបញ្ចប់ម្ចាស់ខ្សែក្រវាត់សញ្ជាតិអ៊ុយក្រែនដែរឬទេនៅឆ្នាំ២០២១?
Janet Todd Vs. Allycia Hellen Rodrigues
នៅពេល Allycia Hellen Rodrigues ផ្ដួល Stamp Fairtex ដើម្បីគ្រងខ្សែក្រវាត់ ONE Atomweight Muay Thai World Title អ្នកគាំទ្រចាប់ផ្ដើមជជែកអំពីរឿងនេះ និងចង់ឲ្យរូបគេជួបម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion កីឡាការិនីសញ្ជាតិអាមេរិក Janet “JT” Todd។
Rodrigues មិនទាន់ត្រូវបានគេស្គាល់នៅឡើយទេពេលបង្ហាញខ្លួនដំបូងតតាំងនឹង Stamp ក្នុងព្រឹត្តិការណ៍ ONE: A NEW BREED កាលខែ សីហា ឆ្នាំ២០២០។ ប៉ុន្តែពេលចប់ ៥ ទឹក អ្នកគាំទ្រជុំវិញពិភពលោកបានរំលឹកឈ្មោះ Rodrigues។
ចំណែក Todd បានយកឈ្នះគូប្រជែង Stamp នៅព្រឹត្តិការណ៍ ONE: KING OF THE JUNGLE កាលខែ កុម្ភៈ ឆ្នាំ២០២០ ដើម្បីគ្រងខ្សែក្រវាត់។
បើសិន Rodrigues និង Todd ជួបគ្នាក្នុងការប្រកួតស្នៀតមួយថៃមែន វានឹងក្លាយជាប្រកួតស៊ីសាច់ហុតឈាមមិនខាន។ តើ Todd អាចធ្វើបាបជើងខ្លាំងប្រេស៊ីលដូចរូបគេយកឈ្នះ Stamp ឬ យ៉ាងណា?
Petchmorakot Petchyindee Academy Vs. Jamal Yusupov
Jamal “Kherow” Yusupov ជាគូប្រជែងលំដាប់លេខ១ និង ទើបប្រកួតនៅសង្វៀន ONE Super Series បានចំនួន ២ ដងប៉ុណ្ណោះ។ ប៉ុន្តែ ការបង្ហាញខ្លួនទាំងនេះបាននាំឲ្យរូបគេឈានទៅដណ្ដើមខ្សែក្រវាត់ ONE Featherweight Muay Thai World Champion ពី Petchmorakot Petchyindee Academy នៅថ្ងៃខាងមុខ។
ក្នុងការបង្ហាញខ្លួនដំបូងនាខែ វិច្ឆិកា ឆ្នាំ ២០១៩ Yusupov បញ្ចប់ “The Boxing Computer” Yodsanklai IWE Fairtex ដោយកណ្ដាប់ដៃឆ្វេងសឹងមិនគួរឲ្យជឿ។ គេមិនអាចបំភ្លេចបានពេល គេរំលឹក Yusupov នៅព្រឹត្តិការណ៍ ONE: COLLISION COURSE II ខណៈគេផ្ដួល Samy “AK47” Sana តាមរយៈស្នៀតវ៉ៃកាត់យ៉ាងល្អឯក។
បែបណាក្ដី Petchmorakot ទទួលភាពជោគជ័យមួយនៅលើសង្វៀន។ តាំងពីឈ្នះនៅព្រឹត្តិការណ៍ ONE: WARRIOR’S CODE កាលខែ កុម្ភៈ ឆ្នាំ ២០២០ អ្នករាល់គ្នារំពៃគិតលើការផ្គូផ្គងជួប Yusupov ។ កន្លងទៅ Petchmorakot បានឡើងការពារខ្សែក្រវាត់យ៉ាងជោគជ័យទល់នឹង Magnus “Crazy Viking” Andersson ម្ចាស់ជើងឯក Lion Fight Champion និង Yodsanklai ដែលជាជើងឯកមួយថៃពិភពលោកច្រើនសម័យកាល។
បែបណាក្ដី Petchmorakot មិនទាន់ជួបគូប្រជែងដែលមានកណ្ដាប់ដៃធ្ងន់ និងច្បាស់ដូច Yusupov នោះឡើយ។ ក្នុងនោះ Yusupov ក៏មិនទាន់ជួបម្ចាស់ខ្សែក្រវាត់នៅឡើយដែរ។