Features
ក្រឡេកមើលប្រវត្តិខ្សែក្រវាត់ ONE Welterweight ពិតជាពោរពេញដោយអធិរាជ
ចំណាត់ថ្នាក់ក្នុងប្រភេទទម្ងន់ welterweight នៅ ONE Championship កំពុងឈានដល់ចំណុចកំពូលដោយមានការលាយបញ្ចូលគ្នារវាងជើងខ្លាំងថ្មីៗ និងតារាប្រដាល់ល្បីបង្ហាញខ្លួនយូរស្រាប់ដែលបានធ្វើឲ្យក្លាយជាប្រភេទទម្ងន់នេះពោរពេញដោយអធិរាជ។
ចាប់តាំងពីការចាប់ផ្តើមមក តែងតែមានជើងខ្លាំងមួយក្រុមដែលតែងតែឈរនៅចំណាត់ថ្នាក់កំពូល ទោះជាមានកីឡាករ៤នាក់ក្នុងចំណោមពូកគេធ្លាប់គ្រងខ្សែក្រវាត់ពិភពលោក ONE Welterweight World Title។
ជាមួយនឹងជើងខ្លាំងលេចមុខថ្មីដេញតាមក្រោយ ម្ចាស់ខ្សែក្រវាត់ពិភពលោកបច្ចុប្បន្ន Kiamrian “Brazen” Abbasov នឹងមិនងាយស្រួលគ្រប់គ្រងបល្ល័ង្គរបស់ខ្លួនឡើយ ប្រសិនបើរូបគេត្រូវការពារអធិរាជសង្វៀនរបស់ខ្លួនឲ្យបានយូរបំផុត បើទោះជាការបង្ហាញសមត្ថភាពរបស់ខ្លួនចុងក្រោយនេះបង្ហាញថា ជើងខ្លាំងថ្មីក៏នឹងពិបាកប្រជែងយកខ្សែក្រវាត់ពីរូបគេដែរនោះ។
មុនពេលគូប្រកួតការពារខ្សែក្រវាត់បន្ទាប់របស់ Abbasov ត្រូវបានប្រកាសជាផ្លូវការ យើងក្រឡេកមើលប្រវត្តិសាស្ត្រនៃទម្ងន់នេះ។
ម្ចាស់ខ្សែក្រវាត់លើកទី១
តារាប្រដាល់ជប៉ុន Nobutatsu Suzuki បានចូលស្ថាប័ន ONE Championship បន្ទាប់ពីប្រកួតឈ្នះ៩លើកដោយផ្តួលដៃគូឲ្យសន្លប់នៅប្រទេសកំណើត។ បន្ទាប់មក គាត់បានផ្តួលកីឡាករ Phil Baroni ឲ្យសន្លប់នៅខែឧសភា ឆ្នាំ២១៣ដើម្បីទទួលបានខ្សែក្រវាត់ការ៉ាតេខ្មៅ Kyokushin ហើយក៏មានឈ្មោះទៅប្រកួតខ្សែក្រវាត់ពិភពលោ ONE Welterweight World Championship។
Suzuki ជួបប្រកួតជាមួ Brock Larson សម្រាប់ការដណ្តើមខ្សែក្រវាត់ពិភពលោកនៅព្រឹត្តិការណ៍ ONE: WAR OF NATIONS ក្នុងខែមីនា ឆ្នាំ២០១៤។ គាត់បានទាត់ដងខ្លួនរបស់កីឡាករចំបាប់យ៉ាងច្បាស់ដៃបូករួមជាមួយជង្គង់ផងនោះគឺគាត់ទទួលបានជ័យជម្នះ បន្ទាប់ពីតស៊ូគ្នា៥ទឹក ហើយក៏ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកទី១ នៅទម្ងន់នេះរបស់ ONE។
ទន្ទឹមជាមួយគ្នា តារាចំបាប់អាមេរិកម្នាក់ទៀតបានឈានមកដល់ចំណុកកំពូលនៃតារាងចំណាត់ថ្នាក់។
យុគសម័យជើងខ្លាំងអាមេរិក Funky
បន្ទាប់ពីជោគជ័យនៅអាមេរិកខាងជើង Ben “Funky” Askren បានដាក់ទិសដៅមកកាន់ទឹកដីអាស៊ី និងបានប្រកួតលើកដំបូងនៅ ONE: HONOR & GLORY ក្នុងខែឧសភា ឆ្នាំ២០១៤។ កីឡាករអាមេរិកដែលមិនដែលបរាជ័យបានយកឈ្នះកីឡាករ Bakhtiyar Abbasov ដោយឃ្លេឲ្យចុះចាញ់ក្នុងទឹកទី១ និងភ្លាមៗនោះត្រូវបានផ្គូផ្គងឲ្យជួបម្ចាស់ជើងឯក។
Askren ដាក់ផែនការសង្ឃឹមតែ៣ខែប៉ុណ្ណោះដើម្បីយកខ្សែក្រវាត់មកគ្រប់គ្រង ហើយក៏បានគ្រប់គ្រងខ្សែក្រវាត់ពិភពលោករយៈពេល៣ឆ្នាំ បន្ទាប់ពីបានបញ្ឈប់ម្ចាស់ខ្សែក្រវាត់ Suzuki បានយ៉ាងលឿនដោយប្រើពេលតែ៨៤វិនាទីប៉ុណ្ណោះ។
ការប្រកួតការពារខ្សែក្រវាត់របស់គាត់លើកដំបូងជាមួយកីឡាករប្រេស៊ីល Luis “Sapo” Santos នៅ ONE: VALOR OF CHAMPIONS ក្នុងមេសា ឆ្នាំ២០១៥ ប៉ុន្តែដោយសារកីឡាករប្រេស៊ីលរបួសក៏បានដកខ្លួន ហើយការប្រកួតនោះចាត់ទុកជាមោឃៈ។
បន្ទាប់មក កីឡាកររហស្សនាម “Funky” បានយកឈ្នះកីឡាករ Nikolay Aleksakhin ដោយពិន្ទុនៅ ONE: GLOBAL RIVALS នៅខែមេសា ឆ្នាំ២០១៦។ កីឡាករម៉ាឡេស៊ីមិនស្គាល់ចាញ់ Agilan “Alligator” Thani បានក្លាយជាដៃគូបន្ទាប់របស Askren នៅ ONE: DYNASTY OF HEROES ប៉ុន្តែចាញ់ទឹកទី១ នៅខែឧសភា ឆ្នាំ២០១៧។ Askren បានយកឈ្នះ Thani យ៉ាងលឿនតាមរយៈការចាប់បោកផ្តួល និងចាប់កាច់ដៃបញ្ឈប់ការប្រកួតនៅនាទី២:២០ក្នុងទឹកទី១។
ក្រោយចប់ការប្រកួត Askren បានបង្ហើបដៃគូបន្ទាប់ពីកីឡាករស៊ុអែតដែលគាត់ចង់ជួប។ កីឡាករ Zebaztian “The Bandit” Kadestam បានផ្តួល Santos ដោយក្បាច់ដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ជាមួយគ្នា ហើយអ្នកទាំងពីរត្រូវជួបគ្នានៅ ONE: SHANGHAI ខែកញ្ញា។
មិនខុសពីជនរងគ្រោះជាច្រើនទៀតដែរ កីឡាកររហស្សនាម “The Bandit” ត្រូវបានកីឡាករអាមេរិកដាក់គំនាប និង ផ្តួលឲ្យសន្លប់ក្នុងទឹកទី២។
នៅខែវិច្ឆិកា ឆ្នាំ២០១៧ ម្ចាស់ខ្សែក្រវាត់ពិភពលោកអាមេរិកនេះឡើងការពារនៅ ONE: IMMORTAL PURSUIT ជាមួយជើងខ្លាំងជប៉ុន Shinya “Tobikan Judan” Aoki ដែលជាអតីតខ្សែក្រវាត់ពិភពលោក ONE Lightweight World Champion ហើយមនុស្សច្រើនណាស់គិតថា គូនេះច្បាស់ជាល្អអស្ចារ្យ និងមិនងាយឈ្នះកីឡាករជប៉ុនឡើយ។
ផ្ទុយទៅវិញ Askren ទទួលបានជ័យជម្នះយ៉ាងឆាប់រហ័សនៅក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីផ្តួលជើងខ្លាំងជប៉ុនឲ្យសន្លប់ដោយប្រើពេលត្រឹមតែ៥៧វិនាទីប៉ុណ្ណោះ។ ដូចការនិយាយការនិយាយមុនការប្រកួត អតីតកីឡាករចំបាប់អូឡាំពិកបានចូលនិវត្តពីជើងឯកពិភពលោកដោយមិនស្គាល់បរាជ័យសោះនៅ ONE ហើយទុកខ្សែក្រវាត់ឲ្យអ្នកជំនាន់ក្រោយ។
- The Thrilling History Of The ONE Flyweight World Championship
- The Best World Title Knockouts In ONE Championship History
- The Undisputed History Of The ONE Featherweight World Title
ដំណើរស្វែងរកម្ចាស់ថ្មី
នៅពេលខ្សែក្រវាត់ទំនេរ ជើងខ្លាំង៤នាក់បានប្រជែងគ្នាដើម្បីក្លាយជាអធិរាជរៀងខ្លួន។ ជើងខ្លាំង Kadestam បានប្រកួតជាមួយ Thani ខណៈកីឡាករថ្មី Tyler McGuire បានប្រកួតជាមួយ Santos នៅ ONE: PURSUIT OF POWER ក្នុងខែកក្កដា ឆ្នាំ២០១៨។
កីឡាករ Kadestam ដែលមានបទពិសោធមួយថៃជោកជាំបានគ្របដណ្តប់យ៉ាងខ្លាំងលើ Thani និងបានប្រើកណ្តាប់ដៃវ៉ៃសន្ធាប់ឲ្យសន្លប់ក្នុងទឹកទី៣។ ជាមួយគ្នានេះ McGuire បានប្រើជំនាញចំបាប់របស់ខ្លួនយកឈ្នះ “Sapo” ដោយពិន្ទុ។
អ្នកដែលទទួលបានជ័យជម្នះទាំងពីរខាងលើត្រូវជួបគ្នានៅ ONE: WARRIOR’S DREAM ដើម្បីដណ្តើមយកខ្សែក្រវាត់ដែលនៅទំនេរក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ដែលជើងខ្លាំង “The Bandit”ធ្វើបានយ៉ាងល្អឥតខ្ចោះ។ គាត់បានការពារនឹងការដាក់សម្ពាធរបស់ McGuire ដែលប្រើជំនាញក្រោមបានយ៉ាងល្អ។ បន្ទាប់ពីតស៊ូគ្នាយ៉ាងស្វិតស្វាញ Kadestam ទទួលបានជ័យជម្នះដោយផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី៥ដើម្បីគ្រងខ្សែក្រវាត់ពិភពលោក ONE Welterweight World Championship។
ជោគជ័យដ៏អស្ចារ្យរបស់ Kadestam គឺនៅពេលការពារខ្សែក្រវាត់របស់ខ្លួនក្នុងព្រឹត្តិការណ៍ ONE: REIGN OF VALOR ខែមីនា ឆ្នាំ២០១៩ នៅពេលគាត់់បានផ្តួល Georgiy “Knight” Kichigin ក្នុងទឹកទី២។
ខ្សែក្រវាត់ធ្លាក់ទៅម្ចាស់ថ្មីទៀត
នៅពេលជើងខ្លាំង Kadestam កំពុងក្លាយជាអធិរាជលើសង្វៀនក្នុងប្រភេទទម្ងន់នេះ កីឡាករ Abbasov ក៏បានបង្កព្យុះភ្លៀងដោយបានយកឈ្នះ Thani និង Yushin “Thunder” Okami។
ជ័យជម្នះទាំងពីរខាងលើនេះផ្តល់ឲ្យគាត់ឡើងសមរភូមិ ONE: DAWN OF VALOR ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោកនៅខែតុលា ឆ្នាំ២០១៩ ហើយជួបម្ចាស់ខ្សែក្រវាត់ដោយប្រើពេល៥ទឹកពេញ។
ទោះបីជាម្ចាស់ខ្សែក្រវាត់បានព្យាយាមប្រើកណ្តាប់ដៃពីចម្ងាយ ទាត់ក្រោម និងប្រើកែងដើម្បីទទួលបានពិន្ទុ ក៏មិនអាចយកប្រៀបលើ Abbasov បានឡើយ។
គាត់បានតាមវ៉ៃ Kadestam ស្ទើរពេញសង្វៀនតាមរយៈកណ្តាប់ដៃ និងជង្គង់តាមជំនាញចំបាប់របស់គាត់។ បន្ទាប់ពីប្រើពេល២៥នាទីនៃទឹកទាំង៥ Abbasov ទទួលបានជ័យជម្នះ និងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មី ONE Welterweight World Champion។
បន្ទាប់ពីឈ្នះខ្សែក្រវាត់ កីឡាករដែលមានមូលដ្ឋាននៅទីក្រុង Bishkek ប្រទេសគីជីស្ថានបានឡើងប្រកួតការពារខ្សែក្រវាត់ជោគជ័យលើកដំបូងនៅពេលប្រកួតជាតារាគុនចំបាប់អាមេរិក James Nakashima ដែលបានស្គាល់បរាជ័យលើកដំបូងក្នងអាជីពរបស់ខ្លួនដោយចាញ់សន្លប់ក្នុងទឹកទី៤នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX II ក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
កីឡាកររហស្សនាម “Brazen”ឥឡូវនេះកំពុងក្លាយជាអធិរាជសង្វៀនយ៉ាងអង់អាច ប៉ុន្តែតាមមើលប្រវត្តិកម្រមានអ្នកគ្រប់គ្រងបានយូរណាស់ ដូច្នេះគ្មាននរណាម្នាក់អាចប៉ាន់ស្មានមុនថានឹងមានអ្វីប្រែប្រួលទៀតនាពេលខាងមុខ។
បញ្ហាចោទថា តើអធិរាជសង្វៀនទម្ងន់នេះត្រូវបានអ្នកថ្មីគ្រប់គ្រងម្តងទេ? ចាំមើលពេលវេលា១២ខែខាងមុខនេះ៕
Read more: A Definitive History Of The ONE Strawweight World Championship