Mixed Martial Arts

Kim Jae Woong ចាត់​ទុក Tang Kai ​ជា​ការ​កម្ដៅ​សាច់​ដុំ​​មុន​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​

“The Fighting God” Kim Jae Woong មិន​បារម្ភ​ខ្លាំង​ក្នុង​ការ​​​​ប្រកួត​គុន​ចម្រុះ​​ទម្ងន់​ featherweight ​ទល់​នឹង​ Tang Kai ​ នៅ​ព្រឹត្តិការណ៍​ ONE: ONLY THE BRAVE នា​ថ្ងៃ​សុក្រ​ទី ២៨ ខែ មករា ​នោះ​ទេ។

ប៉ុន្តែ ​កីឡាករ​លំដាប់​លេខ​១​ក្នុង​ទម្ងន់​នេះ​បាន​​ចាត់​ទុក​ថា ​ជំនួប​នេះ​​ជា​ឱកាស​ដើម្បី​បង្ហាញ​ជំនាញ​​ប្រកួត​ឈរ​មុន​​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​នា​ឆ្នាំ ២០២២។

តារា​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​​បែប​នេះ ៖«Tang Kai គឺ​ជា​កីឡាករ​ប្រយុទ្ធ​ម្នាក់ ហើយ ការ​ជួប​គ្នា​នេះ គឺ ប្រយុទ្ធ​ជួប​ប្រយុទ្ធ។ ​យើង​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​រៀងៗ​ខ្លួន។ មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា មាន​អ្វី​កើត​ឡើង​បើ​សិន​ខ្ញុំ​ជួប​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​ម្នាក់។ ពួក​គេ​​គិត​ថា ខ្ញុំ​មិន​អាច​​ទៅ​រួច។ វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​ទទួល ព្រោះ​ជា​មោទកភាព​របស់​ខ្ញុំ។ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិត​ខុស»។

Kim បានផ្ដួល អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE Featherweight World Champion កីឡាករ Martin “The Situ-Asian” Nguyen ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ ​ក្នុង​ការ​កាន់​​តំណែង​កំពូល។

បែប​ណា​ក្ដី ​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់ featherweight ​កីឡាករ Thanh Le ​ក៏​បាន​​កក់​ទៅ​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង Garry “The Lion Killer” Tonon ​នា​ប្រកួត​បន្ទាប់ ។ ដូច្នេះ គេ​​ត្រូវ​រង់​ចាំ​ប្រជែង​ខ្សែ​ក្រវាត់។

​ជា​មួយ​គ្នា​នេះ “The Fighting God” ក៏​បាន​ទទួល​ការ​​ប្រកួត​​ទល់​នឹង​កីឡាករ​ចិន។ ប៉ុន្តែ ​មនុស្ស​ជា​ច្រើន​យល់​ថា Kim ​ហាក់​​មិន​មាន​អារម្មណ៍​ល្អ​ប៉ុន្មាន​ទេ។

Kim បន្ត​ថា ៖«Tang ​បាន​​ឈ្នះ​ការ​ប្រកួត​បន្ត​បន្ទាប់ ហើយ​ខ្ញុំ​ទទួល​បាន​ឱកាស។ ​ខ្ញុំ​នឹង​​​កាន់​តែ​ល្អ បើ​​សិន​ខ្ញុំ​អាច​ផ្ដួល​គេបាន។ ​ខ្ញុំ​នឹង​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់។ ​នេះ​ជា​ការ​កម្ដៅ​សាច់​ដុំមួយ​ដ៏​ល្អ»។

Kim Jae Woong knocks out Martin Nguyen at ONE: REVOLUTION

កីឡាករ​មក​ពី​ក្រុង​សេអូល ឈ្នះ ៣ លើក​ជាប់​គ្នានៅ​សង្វៀន ONE សុទ្ធ​តែ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ (សរុប​​ទៅ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ ៨​លើក)។ យ៉ាង​ណា​ក្ដី Tang ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ ៣ដង​នៅ ONE ក៏​ដូច​ជា​បញ្ចប់​គូ​ប្រកួត ១៣​ដង​ក្នុង​អាជីព។

ប៉ុន្តែ Kim មិន​ខ្វល់​អំពី​កំណត់​ត្រា​គូ​ប្រកួត​ឡើយ។

Kim បាន​​គូស​បញ្ជាក់​ថា ៖«​ខ្ញុំ​​មិន​គិត​ថា Tang Kai បាន​ជួប​កីឡាករ​ខ្លាំងៗ​ទេ​រហូត​ដល់​ពេល​នេះ។ Tang Kai គឺ​ជា​កីឡាករ​ខ្លាំង​ម្នាក់ តែ​គេ​បាន​ជួប​អ្នក​ខ្លាំង​ជាង​​ខ្លួន​កាល​ពី​មុន​ទេ។ ខ្ញុំ​មិន​មើល​ស្រាល​ទេ តែ​កីឡាក​រ​ដែល​រូប​​គេ​ឈ្នះ ខ្ញុំ​បាន​បញ្ចប់​អ្នក​ទាំង​នោះ​ត្រឹម​ទឹក​ទឹក​ទី ១។ ក្រោយ​ការ​ប្រកួត​នេះ ខ្ញុំ​គិត​ថា Tang Kai នឹង​ដឹង​អំពី​​កម្រិត​របស់​ខ្លួន»។



ទោះ​បី Kim មាន​ទំនុក​ចិត្ត Tang ក៏​មិន​ត្រូវ​មើល​រំលង​បាន​ដែរ។ គេ​ឈ្នះ ៨ ដង​​ជាប់​គ្នា ដែល​​នាំ​ឲ្យរូប​គេ​ស្ថិត​នៅ​លំដាប់​លេខ​៤​ក្នុង​ទម្ងន់ featherweight ។

លើស​ពី​នេះ​ទៀត គេ​មិន​ខ្លាច​ការ​គំរាម​កំហែង​ផ្នែក​ចំបាប់​ពី Tang ​នោះ​ទេ។

Kim ថ្លែង​ថា៖ «Tang Kai មិន​ល្អលើ​ផ្នែក​ជឺជិតស៊ូ​ ឬ ចំបាប់​ទេ។ ខ្ញុំ​បាន​មើល​រួច​ហើយ។ ជំនាញ​របស់​គេ​នឹង​​ដើរ​ចូល​ប្រយុទ្ធ។ ខ្ញុំ​ល្អ​ជាង Tang Kai ​លើ​គ្រប់​ផ្នែក​ទាំង​អស់ ប៉ុន្តែ ​គេ​ល្អ​បម្លាស់​ទី​​ទៅ​ខាង​ឆ្វេង, ដៃ​ទាំង​ពីរ និង​ជើង ។ ដូច្នេះ ​ខ្ញុំ​ត្រូវ​ហ្វឹកហាត់​តតាំង​នឹង​​ស្នៀត​ទាំង​នេះ។ ព្រោះ​ស្នៀត​ប្រយុទ្ធ​របស់​​ខ្ញុំ​ត្រូវ​បាន​បង្កើត​ឡើង»។

South Korean MMA star Kim Jae Woong fights Japanese grappler Tetsuya Yamada at ONE: BIG BANG II in December 2020

“The Fighting God” ​បាន​​គិត​ថា គេ​ឈ្នះ​ក្នុង​ការ​ប្រកួត​ខាងមុខ ប៉ុន្តែ គេ​​ត្រូវ​ត្រៀម​​ច្រើន​សម្រាប់​ថ្ងៃ​ទី ២៨ មករា នេះ។

Kim រំពឹង​​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Featherweight World Title ​ក្រោយ​ឈ្នះ Tang ក្នុង​ការ​ប្រកួត​នេះ។

Kim សង្កត់ធ្ងន់​ថា ៖«Tang Kai មើល​ទៅ​គិត​ថា​ខ្លួន​ជា​អ្នក​ប្រយុទ្ធ​ល្អ​បំផុត។ ​ពេល​នេះ ​ខ្ញុំនឹង​បង្ហាញ​ថា នរណា​ជា​អ្នក​ល្អ​បំផុត។ ខ្ញុំ​មិន​លោភលន់​រហូត​ដល់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទេ។ ប៉ុន្តែ  ​គេ​អាច​នឹង​ត្រូវ​បញ្ចប់​ដោយ​កណ្ដាប់​ដៃ​ដូច​អ្នក​រាល់​គ្នា​ដែរ»។

Read more: Kim Jae Woong: I Wouldn’t Have A Problem Against Le Or Tonon

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។