Features

កីឡាការិនី​មក​ពី​សង្វៀន ONE: EMPOWER ​ចែក​រំលែក​រឿង​ដ៏​មាន​ន័យ​សម្រាប់​នារី

ព្រឹត្តិការណ៍​ការប្រកួត​នារី​ធំ​បំផុត​ ONE: EMPOWER ​​នឹង​កើត​ឡើង​នៅ​ថ្ងៃ​សុក្រ​តី ៣  ​ខែ​កញ្ញា ស្អែក​នេះ ហើយ ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​រឿង​ពិសេស​រៀង​ៗ​ខ្លួន។

នេះ​ជា​ព្រឹត្តិការណ៍​​​ប្រកួត​​ធំ​សម្រាប់​​កីឡាការិនី​​​រួម​មាន​ការ​ដណ្ដើម​ខ្សែ​ក្រវាត់  World Title gold, ​ឬ កា​រ​បង្ហាញ​ខ្លួន​ដំបូង, ​និង​ជា​ការ​ប្រកួត​​ព្រឹត្តិការណ៍ ONE Championship ​ដ៏​អស្ចារ្យ​​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ។

​មុន​ការ​ប្រកួត​ចាប់ផ្ដើម ​​កីឡាការិនី​កំពូលៗ​នៅ​សង្វៀន​ ONE: EMPOWER ​បាន​ចែក​រំលែក​ដល់​នារី​គ្រប់​រូប​​ដែល​នឹង​ទស្សនា​​នៅ​ថ្ងៃ​ស្អែក​ដូច​ខាង​ក្រោម៖

Denice Zamboanga

The Philippines' Denice Zamboanga is introduced at the Singapore Indoor Stadium

«​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ពី​នារី  ​យើង​អាច​ធ្វើ​​អ្វីៗ​ដូច​បុរស​ដែរ។  ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ចង់​ចាំ​ថា នារី​ខ្លាំង និង​អាច​ធ្វើ​បាន។ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នារី​អាច​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ World Champions ហើយ​ខ្ញុំ​នឹង​អាច​ក្លាយ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នោះ»។

«​សារ​នេះ​ចង់​ឲ្យ​នារី​គ្រប់​រូប​ធ្វើឲ្យ​បាន​ល្អ​បំផុត​ក្នុង​លោក​ បើ​សិន​ពួក​គេ​ចង់។  គ្មាន​អ្វី​ដែល​មិន​អាច​​ទៅ​រួច​នោះ​ឡើយ ដ៏រាប​ណា​អ្នក​​កំណត់​គោល​ដៅ​ដើម្បី​សម្រេច​វា។ អ្នក​អាច​ធ្វើ​បាន​ល្អបំផុត»។

Alyse Anderson

American MMA fighter Alyse Anderson is ready to make her debut

«​​ខ្ញុំ​ចង់​ឲ្យ​ [នារី​វ័យ​ក្មេង] ​ទទួល​ស្គាល់​ថា  ​អ្នក​មិន​ត្រូវ​គិត​ច្រើន​អំពី​វ័យ​ដែល​អ្នក​ត្រូវ​ទៅ​​នោះ​ឡើយ ទោះ​ជា​កីឡាការិនី MMA  ឬ​អ្វី​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​យល់ថា ខ្ញុំ​មិន​គួរ​ក្លាយ​ជា​កីឡាការិនិ​ទេ។ វា​គ្រាន់​តែ​ ខ្ញុំ​ជា​កីឡាការិនី​ម្នាក់ ​ដែល​មិន​​​មែន​មាន​ន័យ​ថា ​ខ្ញុំ​មិន​ចូល​ចិត្ត​​ស្លៀកពាក់​ស្អាត​​បាត និង​លែង​​ពាក់​ស្បែក​ជើង​កែង​នោះ​ឡើយ។

«អ្នក​អាច​ក្លាយ​ជា​កីឡាការិនី​​ជោគជ័យ​ដោយ​មិន​ខ្វល់​ពី​មជ្ឈដ្ឋាន​ជុំ​វិញ។  វា​សំខាន់​ណាស់​សម្រាប់​នារីៗ  [ដើម្បី​ទទួល​ស្គាល់​វា]។  សូម​កុំ​គិត​ថា​វា​ជា​កីឡា​សម្រាប់​តែ​បុរស។ ​​វា​គឺ​​ក្បាច់​គុន​សម្រាប់​គ្រប់​គ្នា។»



Stamp Fairtex

Photos from Stamp Fairtex and Alyona Rassohyna's MMA fight at ONE: UNBREAKABLE III on 5 February 2021

«​ខ្ញុំ​មាន​អារម្មណ៍​ថា នារី​អាចធ្វើ​អ្វី​ដែល​ពេញ​ចិត្ត​ដូច​បុរស​ដែរ។ ​ក្នុង​នាម​​កីឡាការិនី​ក្បាច់​គុន​កម្រិត​កំពូល​ ​យើង​អាច​ធ្វើអ្វី​ឲ្យ​ល្អ​បំផុត​ដោយ​ខ្លួន​ឯង និង បង្ហាញ​​ឲ្យពិភព​លោក​ដឹង​ថា​យើង​អាចធ្វើ​បាន»។

Itsuki Hirata

Japanese judo specialist Itsuki Hirata celebrates her win against Nyrene Crowley

«​ខ្ញុំ​បាន​ហ្វឹកហាត់​យូដូ តាំង​ពី​នៅ​​កុមារ ហើយ​ ​ពេល​នៅ​សាលា​បឋម​សិក្សា​ ​ការ​ប្រកួត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មិន​គិត​អំពី​ភេទ​ឡើយ។  មាន​ទស្សនៈថា​ ក្មេង​ប្រុស​ខ្លាំង​ជាង​ក្មេង​ស្រី ឬ ក្មេង​ស្រី​អន់​ជាង។ យ៉ាង​ណា​ក្ដី ​ខ្ញុំ​​​​ចង់​ឲ្យ​ក្មេង​ៗ ធ្វើ​អ្វី​ល្អ​បំផុត។ ក្មេង​ស្រី​ គឺ ​ខ្លាំង។  ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ផ្ដល់​កម្លាំង​ចិត្ត​​តាម​រយៈ​ការ​ប្រកួត​របស់​ខ្ញុំ។  

«បើ​សិន​​ខ្ញុំ​ក្លាយ​ជា​កីឡាការិនី​ជប៉ុន​ដែល​​ឈ្នះ​ខ្សែ​ក្រវាត់​ដំបូង   វា​មិន​មែន​តែ​កម្លាំង​របស់​ខ្ញុំ​តែ​មួយ​នោះ​ទេ ។ ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​រាល់​គ្នា​នៅ​ជប៉ុន ​និង​បង្កើត​បរិយាកាស​ឲ្យ​នារីៗ​​រីកចម្រើន​ឡើង»។

Jackie Buntan

Jackie Buntan pumps her fist before her Muay Thai fight with Wondergirl Fairtex

«​នេះ​ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​កីឡា។  ​ជា​កម្មវិធី​ប្រាក់​លាន​ដុល្លារ​​ [ONE Featherweight Kickboxing World] Grand Prix ​សម្រាប់​កីឡាការិនី​កំពូលៗ ​ល្អ​បំផុត។  “[គ្រាន់​តែ​​ឃើញ ONE] ​ធ្វើ​សម្រាប់​នារី ​​គឺ​ល្អ​ណាស់​ ហើយមាន​កម្មវិធី​ជា​ច្រើន​ទៀត​នៅ​អាមេរិកផង។ វា​ពិត​ជា​ការ​ប្រកួត​ធំៗ។ ​​វា​ជា​ជំហាន​ដើរ​ទៅ​មុខ។

«​ទស្សនៈ​ផ្ទាល់​ខ្លួន  ​ខ្ញុំ​គិត​ថា​វា​អស្ចារ្យ​ណាស់។  ​វា​មិន​មាន​ឧបសគ្គ​សម្រាប់​កីឡាការិនី​នោះ​ទេ។  ​កីឡាការិនី​ក៏​ប្រកួត​កម្មវិធី​ធំ​បាន​ដែរ។  ដូច្នេះ ​​ការ​អាច​​ឡើង​ប្រកួត​កម្មវិធី [ONE Women’s Atomweight World] Grand Prix  ​​​​គឺ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ល្អ​ណាស់។ វា​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ»។

ចុច​អាន : 5 Reasons To Watch The Historic ONE: EMPOWER On 3 September

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។