Features

Supergirl ដើរ​ទន្ទឹម​គ្នា​អាជីព​ប្រដាល់ និង​ការ​សិក្សា​នៅវិទ្យាល័យ

ទើប​តែ​ប្រកួត​បាន​១​លើក​នៅ ONE Championship កីឡាការិនី​ថៃ​វ័យ​ក្មេង​ Supergirl ធ្វើ​បាន​យ៉ាង​ល្អ​ដើម្បី​ផ្តល់​ឲ្យ​ប្រវត្តិ​ប្រកួត​ឈ្នះ​៣៨​ដង ចាញ់​៥​ដង និង​ស្មើ​១​ដង ប៉ុន្តែ​​យុវតី​រូប​នេះ​​មិន​ចោល​ការ​សិក្សា​ឡើយ។

ធំ​ដឹង​ក្តី​ឡើង​ជា​មួយ​គ្រួសារ​ដែល​ជា​អ្នក​​បង្ហាត់​មួយ​ថៃ​តាំង​ពី​ដើម​មក កីឡាការិនី​អាយុ​១៨​ឆ្នាំ​នេះ​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​កន្លែង​​ហ្វឹក​ហាត់។

ទើប​តែ​ប្រកួត​បាន​១​លើក​នៅ ONE Championship កីឡាការិនី​ថៃ​វ័យ​ក្មេង​ Supergirl ធ្វើ​បាន​យ៉ាង​ល្អ​ដើម្បី​ផ្តល់​ឲ្យ​ប្រវត្តិ​ប្រកួត​ឈ្នះ​៣៨​ដង ចាញ់​៥​ដង និង​ស្មើ​១​ដង ប៉ុន្តែ​​យុវតី​រូប​នេះ​​មិន​ចោល​ការ​សិក្សា​ឡើយ។

ធំ​ដឹង​ក្តី​ឡើង​ជា​មួយ​គ្រួសារ​ដែល​ជា​អ្នក​​បង្ហាត់​មួយ​ថៃ​តាំង​ពី​ដើម​មក កីឡាការិនី​អាយុ​១៨​ឆ្នាំ​នេះ​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​កន្លែង​​ហ្វឹក​ហាត់។

Supergirl បាន​និយាយ​មុន​ពេល​នាង​ត្រូវ​ប្រកួត​ជា​មួយ​ Ekaterina “Barbie” Vandaryeva នៅ​សមរភូមិ ONE: HEAVY HITTERS នា​ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា​នេះ​ថា ៖«ខ្ញុំ​ជាប់​ទៅ​រៀន​រាល់​ថ្ងៃ​នៅ​ថ្ងៃ​សប្តាហ៍​ធម្មតា»។

«ខ្ញុំ​ហាត់​ពេល​ព្រឹក​ព្រលឹម បន្ទាប់​មក​ខ្ញុំ​រៀន​តាម​អនឡាញ។ បន្ទាប់​ពី​រៀន ខ្ញុំ​ទៅ​ហាត់​ទៀត។ វាពិត​ជា​ហត់​នឿយ​​ជា​ពេល​ធម្មតា។ ប៉ុន្តែ​កំឡុង​ពេល​រដូវ​ឈប់​សម្រាក វា​ល្អ​សម្រាប់​ការ​ហ្វឹក​ហាត់ ព្រោះ​អត់​រៀន។ ខ្ញុំ​អាច​ផ្តោត​លើ​ការ​ហ្វឹក​ហាត់ និង​ផ្តោត​លើ​ការ​ប្រកួតស្ទើរ​ទាំង​ស្រុង»។

តុល្យភាព​នេះមិន​មាន​អ្វី​សម្រាប់​ Supergirl ឡើយ។ នាង​បាន​ធ្វើ​បែប​នេះ​តាំង​ពី​នាង​នៅ​រៀន​បឋម​សិក្សា​ម្ល៉េះ ខណៈ​ពេល​នាង​ហាត់​ជា​មួយ​គ្រូ​ជា​ឪពុក​បង្កើត​របស់​នាង​គឺ​លោក​ Jaroonsak នៅ​ជាយ​ទី​ក្រុង​បាំងកក។ តាម​ពិត​ទៅ វា​រឹត​តែ​ធុញ​ខ្លាំង​នៅ​ពេល​ចាប់​ផ្តើម ពី​ព្រោះ​នាង​មិន​ទាន់​ធ្លាប់។

យុវតី​បាន​និយាយ​ថា ៖«ខ្ញុំ​អត់​ពេល​សម្រាក​ទេ។ ពេល​រៀន​ចប់ ខ្ញុំ​ត្រូវ​បន្ត​ទៅ​ហាត់»។

A very happy Supergirl Jaronsak Muaythai, who wins her debut

កីឡាការិនី​វ័យ​ក្មេង​បន្ត​រៀប​រាប់​ថា ៖«ខ្ញុំ​អត់​ពេល​ចេញ​ក្រៅ​ជួប​មិត្ត​ភក្តិ ទោះ​ជា​ខ្ញុំ​ចង់​ក៏​ដោយ។ ពេល​ខ្លះ​ខ្ញុំ​បាន​សុំ​ច្បាប់ ពី​ព្រោះ​ខ្ញុំ​អស់​កម្លាំង​ខ្លាំង​ពេក មិន​អាច​ទៅ​រៀន​បាន»។

យ៉ាង​ណា​ Supergirl បាន​យល់​ឃើញ​ថា ការលះ​បង់​របស់​នាង​ទាំង​នោះ​ពិត​ជា​មាន​តម្លៃ​ណាស់។ រាល់​ពេល​ហត់​នឿយ​នៅ​ក្លឹប​ហាត់ និង​ថ្នាក់​រៀន​បាន​ផ្តល់​ឲ្យ​នាង​មាន​ឱកាស​កាន់​តែ​ធអស្ចារ្យ​ដែល​យុវតី​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន។

នាង​និយាយ​ថា ៖«មនុស្ស​ជុំ​វិញ​ខ្ញុំ​ដែល​មាន​អាយុ​ប្រហែល​គ្នា​ប្រហែល​ជា​មិន​ហត់​នឿយ​ដូច​ខ្ញុំ​ទេ។ ពួក​គេ​មិន​យល់​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​នោះ​ទេ។ ពេល​គិត​ឡើង​វិញ ខ្ញុំ​យល់​ឃើញ​ថា នោះ​ជា​ការលះ​បង់​របស់​ខ្ញុំ​​លើ​ការ​សិក្សា និង​កីឡា​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ភាព​អត់​ទ្រាំ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​វិញ»។

ជីវិត​ជា​ក្មេង​សិស្សសាលាដ៏​រវល់​ម្នាក់

Supergirl និយាយ​ថា ៖«ជូន​កាល​ខ្ញុំ​​ថែម​ទាំង​ធងងស់​ស្គាល់​ពួក​គាត់​ទេ តែសាលា​ទាំង​មូល​ស្គាល់​ខ្ញុំ»។

នោះ​ជា​អ្វី​ដែល​តារា​ប្រដាល់​កំពុង​រះ​ចាត់​ទុក​ទំនាក់​ទំនង​របស់​នាង​ជា​មួយ​មិត្ត​រួម​ថ្នាក់​នៅ​សាលា​រៀន Santa Cruz Conven ក្នុង​ទី​ក្រុង​បាំងកក។ មិត្ត​រួម​ថ្នាក់​កោត​សរសើរ​ចំពោះ​អ្វី​ដែល​នាង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត។ វិល​ទៅអនុវិទ្យាល័យ​វិញ Supergirl ​មាន​ទាំង​សិស្ស​ប្រុស និង​សិស្ស​ស្រី ហើយក្មេង​ប្រុស​ទាំង​នោះ​ចង់​សាក​ល្បង​ជា​មួយ​នាង​នៅ​ពេល​ដឹង​ថា នាង​ជា​អ្នក​ប្រដាល់។

ប៉ុន្តែ​ខណៈ​ពេល​យុវតីចេះ​ក្បាច់​គុន ឪពុក​របស់​នាង​ប្រាប់​ថា ប្រើ​ជំនាញ​តែ​ក្នុង​ពេល​ត្រឹម​ត្រូវ និង​ទី​កន្លែង​ត្រឹម​ត្រូវ​ប៉ុណ្ណោះ។

Supergirl និយាយ​ថា ៖«ពុក​ខ្ញុំ​បាន​ហៅ​ក្មេង​ប្រុស​ទាំង​នោះ​មក​ក្លឹប និង​និយាយ​ថា ប្អូន​ៗ​កុំ​គ្នា​តាម​ផ្លូវ​ដោយ​គ្មាន​ច្បាប់​ទម្លាប់។ សូម​វ៉ៃ​គ្នា​នៅ​លើ​សង្វៀន​ដែល​មាន​ហ្កង់​ដៃ និង​ច្បាប់​ត្រឹម​ត្រូវ»។

«ខ្ញុំ​ចង់​​ប្រកួត តែ​ប្រកួត​ដោយ​មាន​ច្បាប់ និង​ហ្គង់​ដៃ។ ដូច្នេះ​ខ្ញុំ​តែង​តែ​ប្រាប់​ក្មេង​ប្រុស​ទាំង​នោះ​ថា ខ្ញុំ​ជា​អ្នក​ប្រដាល់ មិន​មែន​ជា​ក្មេង​ទំនើង​ទេ ហើយ​ប្រសិន​បើ​ពួក​គេ​ចង់​ប្រកួត សូម​ប្រកួត​ដោយ​មាន​ច្បាប់ និង​ហ្គង់​ដៃ​នៅ​កន្លែងហ្វឹក​ហាត់»។

Thai star Supergirl Jaroonsak Muaythai knocks down Milagros Lopez

បទ​ពិសោធ​​ទាំង​នោះបង្ហាញ​ពី​អនាគតតារា​ប្រដាល់ ONE Super Series ឲ្យ​កាន់​តែ​ល្អ​ទាំង​ស្មារតី សុជីវធម៌ និង​សមត្ដភាព។​ពេល​វេល​របស់ ពេល​វេលា​របស់ Supergirl ប្រកួត​ដែល​អ្នក​គាំទ្រ​រង់​ចាំ​ជិត​មក​ដល់​ហើយ។ ឪពុក​របស់​នាង​ចង់​បង្ហាញ​នាង​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ទៅ​រួច​រួម​ទាំង​Wondergirl ផង។

«បង​ស្រី​របស់​ខ្ញុំ មិន​ថា​ប្រដាល់ ឬ​អ្វី​ផ្សេង​ទៀត គាត់​សាក​ល្បង​មុន។ ពី​ព្រោះ​ខ្ញុំ​ជា​ប្អូន​ស្រី។ ពុក​តែង​តែ​ឲ្យ​បង​ស្រី​សាក​មុន។ នៅ​ពេល​គាត់​សាក​ល្បង ខ្ញុំ​ក៏​ចង់​សាក​ល្បង​ដែរ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​បង​ស្រី​អាច​ធ្វើ​បាន ដូច្នេះ​ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដែរ»។

«ខ្ញុំ​​មើល​បង​ស្រី​ប្រកួត​នៅ​ពេល​ខ្ញុំ​កំពុងរង់​ចាំ​ឱកាស​របស់​ខ្ញុំ។ ពុក​និយាយ​ថា គាត់​​ចង់​ឲ្យ​ខ្ញុំ​ហាត់​ពេញ​១០០​%​មុន​ពេល​ចេញ​​ប្រកួត»។

ក្លាយ​ជា​រាជនីជង្គង់ពិឃាត

បង​ប្អូន​បង្កើត​របស់​ឪពុក Jaroonsak តាំង​ពី​មាន​អាយុ​១០​ឆ្នាំ​នៅ​ពេល​នាង​បាន​ចេញ​ប្រកួត​លើក​ដំបូង។ ភាព​ភ័យ​ខ្លាច​បាន​រារាំង​ដល់​អារម្មណ៍​របស់​នាង​ក្នុង​ផែន​ការ​ប្រកួត។ បន្ទាប់​ពី​ឡើង​ប្រកួត​បាន​មួយ​រយៈ​ពេល នាង​កាន់​តែ​មាន​ទំនុក​ចិត្ត ស្មារតី​រឹង​មាំ និង​ចេះ​ប្រើ​ដៃ​ជើង​ដើម្បី​ជា​ប្រយោជន៍​នៅ​លើ​សង្វៀន។

Supergirl បាន​និយាយ​ថា ៖«ខ្ញុំ​មិន​ចាំ​ពី​​ពេល​ណា​ដែល​ចេះ​ប្រើ​ជង្គង់ ឬ​រៀន​ប្រើ​ជង្គង់​ទេ។ ខ្ញុំ​​ប្រើ​ជង្គង់​ពេល​ឡើង​សង្វៀន ហើយ​ដៃ​គូ​របួស​ធ្ងន់។ នោះ​ហើយ​ទើប​ដឹង​ថា ខ្ញុំ​ចេះ​ប្រើ​ជង្គង់»។



ចាប់​តាំង​ពី​ពេល​នោះ​មក នាង​កាន់​តែ​ប្រើ​ជង្គង់ និង​កាន់​តែ​បង្កើន​ការ​ហ្វឹក​ហាត់ ហើយ​វីដេអូ​របស់​នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​រហូត​គេ​នាំ​គ្នា​ហៅ​ថា រាជ​នី​ជង្គង់​ពិឃាត។

នាង​ពន្យល់​ថា ៖«បើ​ដៃគូ​ណា​ម្នាក់​នៅ​​ជិត យើង​ទាំង​ប្រើ​ជង្គង់​ហោះ។ ជង្គង់​បុក​ចូល​ពោះ​គ្រោះ​ថ្នាក់​ណាស់។ ខ្ញុំ​បាន​ព្យាយាម​ប្រើ​ច្រើន​ណាស់​ពី​មុន»។

គ្រួសារ​ជួបជុំ​គ្នា​វិញ

នៅ​ពេល Supergirl ធំ​ឡើង​​ពឹង​លើ​ខ្លួនឯង ដូច្នេះ​នាង​ពិត​ជា​អស្ចារ្យ​ណាស់។ ក្រោយ​មក​នាង​បាន​ចាក​ចេញ​ពីក្លឹប​របស់​គ្រួសារ និង​ហាត់​នៅ​ក្លឹប​ Fairtex Academy ដែល​មាន​ចម្ថាយ​១៤៧​គីឡូម៉ែត្រ​ពី​ផ្ទះ។ ចម្ងាយ​នេះ​បាន​រក្សា​ឲ្យ​ Supergirl ទំនាក់​ទំនង​ជា​មួយ​បង​ស្រី ប៉ុន្តែ​ចំណង់​របស់​ពួក​គេ​មិន​រសាយ​ឡើយ។

ពួក​គេ​បាន​បន្តនិយាយ​គ្នា​ជា​រៀង​រាល់​ថកងៃ និង​​ជួយ​ហ្វឹក​ហាត់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ណេល​ Wondergirl ទៅ​លេង​ផ្ទះ។ នោះ​ជា​ឱកាស​ដែល​ពួក​គេ​បាន​ជួប​ជុំ​គ្នា​វិញ។

កីឡាការិនី Supergirl និង Wondergirl បាន​ផ្តល់​ឲ្យ​គ្នា និង​ទទួល​យក​ដើម្បី​ចូល​រួម​ជា​មួយ​ក្លឹប​ Marrok Force MMA នៅ​ទី​ក្រុង​បាំងកក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឪពុក​របស់​ពួក​គេ​ក៏​បាន​ទៅ​ក្លឹប​នោះ​ញឹក​ញាប់​ដែល​ជួយ​បង្ហាត់ និង​ណែនាំ​ពី​យុទ្ធ​សាស្ត្រ​ផង​ដែរ។

«Nat និង​ខ្ញុំ​អាច​ជួយ​គ្នា​ពេល​ហាត់ ហើយ​យើង​ដេក​បន្ទប់​ជា​មួយ​គ្នា។ ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ពេល​​នៅ​ផ្ទះជុំ​គ្នា»។ Supergirl បាន​និយាយ និង​បន្ត​ថា «ហើយ​មាន​ភាព​កក់​ក្តៅ​ពី​ពុក​ដែល​មក​ជិត​ពួក​យើង។ ជូន​កាល​​គាត់​មក​លេង និង​បង្ហាត់​ពួក​យើង​នៅ​ក្លឹប​ Marrok ហើយ​ពេល​ចុង​សប្តាហ៍ ខ្ញុំ​ទៅ​ផ្ទះ ហើយ​ដុត​សាច់​ញាំបាយ​ជុំ​គ្នា»។

នាងនិយាយ​ថា ៖«ខ្ញុំ​មិន​គិត​ថា ឈ្មោះ​របស់​ខ្ញុំ​គេ​ចាប់​អារម្មណ៍​ខ្លាំង​បែប​នេះ​ទេ។ យើង​គ្រាន់​តែ​គិត​ថា ខ្ញុំ​ជា​អ្នក​ប្រដាល់​ធម្មតា។ ខ្ញុំ​បានកំពុង​អនុវត្ត ស្វែង​រក​បទ​ពិសោធ​ជា​យូរ​មក​ហើយ។ ប្រសិន​បើ ខ្ញុំ​ខំ​ប្រឹង​ទេ​ ខ្ញុំ​នឹង​បាត់​បង់​ឱកាស ពី​ព្រោះ​ខ្ញុំ​ត្រូវ​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ល្អ​ប្រសើរ​ជា​លំដាប់»៕

Read more: Saygid Izagakhmaev Warns Lightweight Division: ‘Be Ready’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។