Features

Superbon ជា​កីឡាករ​ផ្ដួល​​​គូ​ប្រកួត​ឲ្យ​សន្លប់​ល្អបំផុត​​​​ប្រចាំ​ឆ្នាំ​នៅ​សង្វៀន​ ONE Super Series

ONE Super Series គឺ​ជា​សង្វៀន​ប្រើ​ក្បាច់​ប្រយុទ្ធ​ល្អ​បំផុត​នៅ​លើ​លោក។ សង្វៀន​នេះ​មាន​​កីឡាករ​មួយ​ថៃ និង​ឃីកបុកសីង​លំដាប់​ពិភព​លោក ដែល​​​បាន​ផ្ដួល​គូ​ប្រកួត​ក​ល្អ​ៗ​ជា​ច្រើន​ក្នុង​រយៈ​ពេល ១២ ខែ កន្លង​ទៅ។

អ្នក​គាំទ្រ​ជា​​​ច្រើន​បាន​ទស្សនា​​ស្នៀត​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ដូច​ជាការទាត់​ចូល​ដង​ខ្លួន ​នាំ​ទៅ​រក​ជ័យជម្នះ,  ប្រើ​កណ្ដាប់​ដៃ​បំបែក​កំណត់​ត្រា​ពិភព​លោក  និង  ការប្រើ​កណ្ដាប់​ដៃ​ត្រង់​ដើម្បី​គ្រង​ជើង​ឯក​ពិភព​លោក​ដ៏​មាន​បទ​ពិសោធន៍​ជា​ដើម។

ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​នីមួយៗពិតជា​​មាន​​ថាម​ពល​​ខ្លាំង​មែន និង ផ្ដាច់​យក​ឈ្នះ​តែ​ម្ដង ប៉ុន្តែ គ្មាន​ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ណា​អាច​​យក​ឈ្នះ​ការ​ផ្ដួល​​ដៃ​គូ​ឲ្យ​​សន្លប់​របស់​ Superbon ​លើ​វីរបុរស​ឃីកបុកសីង Giorgio “The Doctor” Petrosyan ​នោះ​ទេ នៅ​សង្វៀន​ ONE: FIRST STRIKE នា​ប្រទេស​សិង្ហបុរី កាល​​ថ្ងៃ​ទី ១៥ ខែ តុលា កន្លង​ទៅ។

ការ​ទាត់​ក្បាល​ឲ្យ​សន្លប់​នេះ​ធ្វើ​ឲ្យពិភព​លោក​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង ដែល​ធ្វើ​ឲ្យ​រូប​គេ​​សម្ពោធ​ការ​គ្រង​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក​ ONE Featherweight Kickboxing World Title និង​ឈ្នះ​ពាន​​ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០២១ ( 2021 ONE Super Series Knockout of the Year)។

រឿង​នេះ​ពិត​ជា​មិន​នឹក​ស្មាន​ដល់​ខណៈ​ដែល មនុស្ស​ជា​ច្រើន​​ច្បាស់​ថា Petrosyan ជា​អ្នក​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​ឈ្នះ​ប្រាក់​រង្វាន់​នេះ។

កីឡាករ​កូន​កាត់​អាមេនី អ៊ីតាលី មាន​ការគិត​លឿន (IQ), ល្បឿន, កម្លាំង, ភាព​ច្បាស់​លាស់, និង​ ប្រើ​កណ្ដាប់​ដៃ​បាន​ល្អ។ គេ​ធ្វើ​ឲ្យ​គូ​ប្រជែង​​លំបាក​គ្រប់​ការ​ប្រកួត​នៅលើ​សង្វៀន។ ហើយ​អ្នក​គាំ​ទ្រ​ជា​ច្រើន​ដឹង​ថា​ “The Doctor” អាច​​​នឹង​គ្រង​ខ្សែ​ក្រវាត់​មាស​នេះ។

មុន​ពេល​​ឡើង​ប្រកួត​កីឡាករ​មក​ពី​ក្រុង Milan ​បាន​ព្រមាន​ដល់​ Superbon ​ថា ​គេ​អាចប្រើកណ្ដាប់ដៃដើម្បីស្ពាយ​ខ្សែ​ក្រវាត់ World Title ត្រលប់​ទៅ​ផ្ទះ​វិញ។

បែប​ណា​ក៏​ដោយ ឆន្ទៈ​របស់ Petrosyan ​ត្រូវ​បាន​បង្អាក់​ដោយ​សារ​ស្នៀត​ជើង​ដូច​ផ្លេក​បន្ទោរ។

Superbon puts a left in the face of Giorgio Petrosyan at ONE: FIRST STRIKE.

Superbon ប្រើ​វិធី​ធាក់​ទប់បាន​ល្អ និង ​ប្រើ​វិធី​ទាត់​ឆ្ងាយៗ។ ប៉ុន្តែ កីឡាករ​វ័យ ៣៥ ឆ្នាំ មិន​ខ្លាច​នោះ​ទេ​ដោយ​ដើរ​ចូល​​សំដៅ​គូ​ប្រកួត។

Petrosyan ដែល​ជា​ម្ចាស់​​ជើង​ឯក 2019 ONE Featherweight Kickboxing World Grand Prix Champion ​ បន្ត​​​ធ្វើ​តាម​ផែន​ការ​របស់​ខ្លួន ប៉ុន្តែ កីឡាករ​មក​ពី​បាង​កក​បាន​ប្រើ​ចលនា និង ​ប្រើ​ជង្គង់​ដើម្បី​បោះ​កាត់។

កីឡាករ​ថៃ​វ័យ ៣១ បន្ត​គំរាម​កំហែង​ខ្ពស់​ក្នុង​រយៈ​ពេល ៣ នាទី​ដំបូង និង ​បន្ត​ទាត់​លើ “The Doctor” រហូត​ដល់​ចប់​ទឹក។ Petrosyan ​មិន​សូវ​ខ្វល់​អំពី​ស្នៀត​ជើង ប៉ុន្តែ ភ្លាមៗ​នោះ ​មួយ​ជើង​ស្ដាំ​របស់ Superbon បាន​បង្កើត​​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ។

Superbon throws a hard kick to the body of Giorgio Petrosyan at ONE: FIRST STRIKE.

Superbon បន្ត​ទឹក​ទី​២​ដោយ​ក្បាច់​ទាត់​ច្រើន​ដដែល ស្រប​ពេល​កូន​កាត់​អាមេនី-អ៊ីតាលី ​ភាគ​ច្រើន​ប្រើ​កណ្ដាប់​ដៃ។  

មិន​យូរ​ប៉ុន្មាន “The Doctor” វាយ​​បក​ការ​ទាត់​លើក​​លើ​ Superbon អម​ដោយ​កណ្ដាប់​ដៃ​ឆ្វេង ។ ប៉ុន្តែ ពេល​ដោះ​ដូរ​កណ្ដាប់​ដៃ Superbon បាន​ទាត់​ស្ដាំ  ចំចង្ការបស់វីរបុរស​ឃីកបុកសីង​ឲ្យ​ដួល​ស្ដូក​​តែ​ម្ដង។

Superbon goes high with a kick at ONE: FIRST STRIKE.

Petrosyan ដេក​ស្តូក​ត្រឹម​តែ ២០ វិនាទី​នៃ​ទឹក​ទី​២ រហូត​ដល់​អាជ្ញា​កណ្ដាល​បញ្ឈប់​ការ​ប្រកួត​ការ​ប្រកួត​ភ្លាមៗ និង ផ្ដល់​ជ័យជម្នះ​ឲ្យ​​ទៅ​កាន់ Superbon។

បន្ទាប់​ពី​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​នេះ តារា​ថៃ​បង្ហាញ​កាយ​វិការ​ពិត​រំភើប​មែន​ទែន ​ដែល​មើល​ទៅ​មិន​នឹក​ស្មាន​ដល់​ចំពោះ​លទ្ធផល​​ទាត់​ឲ្យ​សន្លប់​បែប​នេះ។  

ក្នុង​ជ័យជម្នះ​នេះ Superbon ក្លាយ​ជា​កីឡាករ​ទី៣ដែល​ផ្ដួល “The Doctor” និង​ជា​កីឡាករ​ដំបូង​គ្រង​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Championship។

Superbon celebrates as the first-ever ONE Featherweight Kickboxing World Champion.

Read more: Adriano Moraes Wins 2021 MMA Knockout Of The Year

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។