Features

Sunoto ​ចាប់​ផ្ដើម​បេសកកម្ម​​បង្កើត​​ «​អ្នក​លេង​​ក្បាច់​គុន​​​ជំនាន់​ថ្មី»

ក្បាច់​គុន​​បាន​ដើរ​តួនាទី​​យ៉ាង​សំខាន់​​ក្នុង​ជីវិត​​របស់​​ “The Terminator” Sunoto។ ​ ​ក្បាច់​គុន​បាន​ជួយ​ឲ្យ​កីឡាករ​ជើង​ចាស់​ឥណ្ឌូណេស៊ី​​គេច​ផុត​ពី​​បន្ទាត់​ក្រីក្រ។ ​​​ដោយ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​សង្វៀន ONE Championship ​បុរស​​វ័យ ៣៦​ ឆ្នាំ​បាន​លើក​​ទឹក​ចិត្ត​ដល់​យុវជន​​ក្បាច់​គុន​​ជំនាន់​​ក្រោយ ​​ដើម្បី​ឲ្យ​ពួក​គេ​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន។

​ក្នុង​ការ​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​​រៀន​ក្បាច់​គុន​ផ្សេង​គ្នា​ ​​នា​ពេល​ថ្មីៗ​នេះ​ Sunoto ​​​បាន​បង្កើត​ក្លិប​​​ ​ឈ្មោះ​ថា​ Terminator Top Team នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​​​នា​ក្រុង​​ Blora ​នៃ​​​ ​ខេត្ត​ ​Central Java។​ ​គេ​ស្រេក​ឃ្លាន​ក្នុង​​ការ​លះបង់​​ពេល​វេលា​ជា​ច្រើន​​នៅ​​ឆ្នាំ​​២០២១ ​ដើម្បី​ធ្វើ​ឲ្យ​​​ក្លិប​របស់​ខ្លួន​រីក​ចម្រើន។

«​​មនុស្ស​ជា​ច្រើន​​បាន​មក​រក​​ខ្ញុំ​​ និង​សួរ​ខ្ញុំ​​តាម​បណ្ដាញ​សង្គម​​​​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ក្លាយ​ជា​​​​កីឡាករ​អាជីព​ ​និង​អាច​ប្រកួត​​ទូទាំង​ពិភព​លោក​បាន។ ​​ពួក​​គេ​ចង់​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល​ ប៉ុន្តែ​ ​ពួក​គេ​មិន​​មាន​វិធី​ដើម្បី​ឈាន​ដល់​ចំណុច​នេះ​បាន​​ឡើយ។ ​ពេល​ខ្ញុំ​នៅ​ជា​កូន​ក្មេង​ ​ខ្ញុំ​ចូល​ចិត្ត​​ក្បាច់​គុន។ ​បែប​ណា​ក្ដី​ ​សម្ភារ​មិន​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់​​ឡើយ។ ​​ខ្ញុំ​ធ្លាប់​ហ្វឹកហាត់​​ក្បាច់​គុន​ស្ងាត់​ៗ​​នៅ​ពេល​យប់​ ​ព្រោះ​មនុស្ស​គិត​ថា​វា​គ្មាន​ប្រយោជន៍​​ទេ»។ ​ Sunoto ​ថ្លែង​អំពី​ការ​ផ្ដួច​ផ្ដើម​គំនិត​​បែប​នេះ។

Sunoto at his new gym, Terminator Top Team

ការ​ហ្វឹកហាត់​បាន​ចាប់​ផ្ដើម​នៅ​​ពេល​ Sunoto ​​បញ្ចប់​អនុវិទ្យាល័យ​ និង​​​សម្លឹង​មើល​វិធី​ដើម្បី​​រក​កម្រៃ​​ក្នុង​ការ​​ចិញ្ចឹម​​គ្រួសារ​។ ​​​រូប​គេ​​ផ្លាស់​ទៅ​​ក្រុង​ក្បែរ​​​ទី​កំណើត​​របស់​ខ្លួន​ ​គឺ​ Surabaya ​ស្ថិត​នៅ​​ខេត្ត​ East Java ​ជា​ទី​ដែល​រូប​គេ​បម្រើ​ការងារ​ជា​​អ្នក​បោក​អ៊ុត​នៅ​កន្លែង​បម្រើ​សេវា​កម្ម​បោក​អ៊ុត​មួយ​កន្លែង។ ​
​នា​ពេល​នោះ​ គេ​បាន​រក​ឃើញ​ក្លិប​​ហាត់​គុន​មួយ​ដែល​ធ្វើ​ឲ្យ​​ខ្លួន​​​​ឱកាស​​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជីវិត។ ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​ច្រើន​ឆ្នាំ ​Sunoto ​​បាន​ធ្វើ​ឲ្យ​មាន​ឈ្មោះ​បោះ​សំឡេង​​នៅ​​លើ​សង្វៀន​លំដាប់​ពិភព​លោក។ ​បច្ចុប្បន្ន​នេះ គេ​​​ទទួល​ជ័យជម្នះ​រហូត​ដល់​ ១០ ​លើក​នៅ​​សង្វៀន​ ONE Championship ​​ច្រើន​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ណា​ទាំង​អស់​នៅ​សង្វៀន​​ធំ​​បំផុត​​ក្នុង​ទ្វីប​អាស៊ី​មួយ​នេះ។



ភាព​លំបាក​ និង​ ការ​ឈឺចាប់​បាន​ធ្វើ​ឲ្យ​ Sunoto ​​អាច​ឈាន​ចំណុច​ដែល​ខ្លួន​មាន​​នា​ពេល​បច្ចុប្បន្ន។ ​ជើង​ឯក​ Indonesia WKF Champion ​មិន​ចង់​ឲ្យ​អ្នក​​លេង​ក្បាច់​គុន​ជំនាន់​ក្រោយ​​ជួប​នឹង​បញ្ហា​ស្រដៀង​ៗ​គ្នា​នេះ​ឡើយ។ ​
តារា​ឥណ្ឌូណេស៊ី​បាន​ពិពណ៌នា​ថា ​៖​ «​​តាំង​ពី​ចាប់​ផ្ដើម​ដំបូង​​មក​ ​ខ្ញុំ​គិត​អំពី​ការ​បង្កើត​ក្លិប​រួច​ទៅ​ហើយ។​ ​ខ្ញុំ​ពិត​ជា​រីករាយ​មែន​ទែន​​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​​សម្រាប់​មនុស្ស​ជា​ច្រើន​ឲ្យ​ទទួល​ជោគជ័យ»។

«​ខ្ញុំ​ធ្លាប់​តស៊ូ​ខ្លាំងក្លា​ក្នុង​​ជីវិត​កាល​ពី​អតីត​កាល។​ ​​គោល​ដៅ​របស់​ខ្ញុំ​គឺ​​​​​ស្វែង​រក​ប្រាក់​កម្រៃ​​សម្រាប់​ខ្លួន​ឯង​ និង​​ជួយ​ដល់​​សង្គម​ត្រលប់​ទៅ​កាន់​ ​ទោះ​បី​​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​កាល​នៅ​កុមារ​ក៏​ដោយ។ ​វា​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​​មនុស្ស​ជា​ច្រើន​​​អាច​ដើរ​តាម​គន្លង​របស់​ខ្ញុំ។ ​ខ្ញុំ​តែង​តែ​ជឿ​ថា​​ ការ​ជួយ​មនុស្ស​មិន​​ចាំ​បាច់​ទាល់​តែ​ចំណាយ​លុយ​នោះ​ទេ»។

Sunoto posing with students at Terminator Top Team

តាំង​ពី​ចាប់​បើក​កាល​ខែ​ ​មិថុនា​មក​​ ក្លិប​របស់​​ Sunoto​​ ទទួល​បាន​ប្រជាប្រិយភាព​ ហើយ​កូន​សិស្ស​នៅ​បន្ត​ចុះ​ឈ្មោះ​ហ្វឹកហាត់​​ហូរហែ​។​​ ខណៈ​ការ​គាំទ្រ​នៅ​តែ​បន្ត​ ​តារា​ទម្ងន់​ bantamweight ​រំពឹង​​ទទួល​បាន​លទ្ធផល​ផ្លែ​ផ្កា​​​​ដែល​មាន​​ក្រុម​ជំនាន់​ក្រុម​ដ៏​អស្ចារ្យ​មួយ។

​​ម្ចាស់​ក្លិប​ដដែល​​រៀបរាប់​បន្ត​ ៖«​​គោល​ដៅ​របស់​ខ្ញុំ​​គឺ​ក្លាយ​ជា​​គោល​ដៅ​ស្រដៀង​នឹង​​ក្លិប​ Team Lakay​ ផង​ដែរ។ ​ខ្ញុំ​ចង់​ឲ្យ​កូន​សិស្ស​មាន​វិន័យ​ល្អ​, ​ធ្វើ​ការងារ​ខ្លាំងក្លា​, និង​​មាន​ក្ដី​គោរព​ទៅ​វិញ​ទៅ​មក។ ​វា​មិន​ត្រឹម​តែ​មាន​ទំនាក់​ទំនង​រវាង​ Terminator Top Team និង​ Team Lakay ​ប៉ុន្តែ​ ​​លោក​ Mark Sangiao ​ដែល​ជា​ស្ថាបនិក​របស់​ក្លិប​ Team Lakay ​ ជា​អ្នក​​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​​ធំ​ធេង​ដល់​​អ្នក​ជំនាន់​ក្រោយ ​ដែរ។​ ​​Sangiao ​​ក៏​ចង់​​បង្កើត​​អ្នក​ជំនាន់​​ក្រោយ​ដ៏​មាន​បទ​ពិសោធន៍​​នៅ​តំបន់​របស់​លោក​អីចឹង»។ ​

Sunoto ​ អធិប្បាយ​​​យ៉ាង​ដូច្នេះ ​៖«​Mark Sangiao ​លះ​បង់​យ៉ាង​ច្រើន។ ​​គាត់​ចូល​និវត្តន៍​​លឿន​ [​ពី​ការ​ប្រកួត​] ​ដើម្បី​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ក្បាច់​វូស៊ូ​ និង​ ​គុន​ចម្រុះ​នៅ​ហ្វីលីពីន។ ​Baguio City គឺ​ជា​តំបន់​ភ្នំ​ ដូច​ទៅ​ហ្នឹង​​ស្រុក​កំណើត​របស់​ខ្ញុំ​ដែរ។ ​ដូច្នេះ​ ខ្ញុំ​អាច​និយាយ​ថា ​កូន​សិស្ស​របស់​ខ្ញុំ​មាន​កាយសម្បទា​រឹងមាំ​ ​​ហើយ​​គ្រាន់​តែ​ត្រូវ​ការ​ការ​ណែ​នាំ​ប៉ុណ្ណោះ»។

Students train at Sunoto's gym, Terminator Top Team

​ខណៈ​ដែល​​កំពុង​ទន្ទឹង​​រង់​ចាំ​ការ​ប្រកួត​ពី​សង្វៀន ONE ​ជើង​​ខ្លាំង​ Sunoto ​ក៏​មាន​ពេល​ច្រើន​​ដើម្បី​ណែនាំ​សិស្ស​​ផង​ដែរ។ ​​​​​ Sunoto ​រំពឹង​ថា​អាច​សម្រេច​ក្ដី​ស្រមៃ​ដែល​បង្កើត​បាន​តារា​លំដាប់​ពិភព​លោក ​និង​មាន​គុណភាព​ប្រកួត​​​កម្រិត​កំពូល​​នា​ថ្ងៃ​អនាគត។

Sunoto ​​សង្កត់​ធ្ងន់​ថា​​ ​៖«​​មនុស្ស​ជា​ច្រើន​និយាយ​ថា​​ចង់​ជោគជ័យ​ដូច​ខ្ញុំ។ ​វា​មិន​មាន​ហេតុ​ផល​ដែល​មិន​អាច​ទៅ​រួច​​នោះ​ឡើយ។ ​[​គន្លឹះ​សំខាន់] ​វិន័យ​ និង​ការ​ធ្វើ​ការងារ​ឲ្យ​​ល្អ​បំផុត។ ​​​ពួក​​គេ​ដឹង​ថា​ ខ្ញុំ​ចាប់​ផ្ដើម​ពី​​ចំណុច​​សូន្យ​​បើ​គិត​ទាំង​ជំនាញ​ និង​ ​លុយកាក់។ ​​ខ្ញុំ​ចាប់​ផ្ដើម​ពី​អត់​មាន​​អី​សោះ។ ​​​​អ្វី​ដែល​ខ្ញុំ​ស្ថិត​ដល់​ចំណុច​ពេល​​នេះ​ ​អាស្រ័យ​លើ​វិន័យ​ និង​ការ​​តាំង​ចិត្ត​ខ្ពស់​ជា​រឿង​សំខាន់»។

ចុច​អាន: The 5 Most Popular Muay Thai Styles In ONE Championship