Features

Stamp Fairtex ​ជាប់​ជា​កីឡាការិនី​​​គុន​ចម្រុះ​ល្អ​ប្រចាំ​​ឆ្នាំ ២០២១ របស់​ ONE

វា​ជា​ឆ្នាំ​ដ៏​​​​អស្ចា​រ្យ​មួយ​​របស់​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​ប្រភេទកីឡា​ Stamp Fairtex ដែល​ចាញ់​ក្នុង​កា​រ​ប្រកួត​គុន​ចម្រុះ​មួយ​​ដង​រហូត​ដល់​ឈ្នះ​​ជើ​ង​ឯក ONE Women’s Atomweight World Grand Prix Champion។

ជ័យជម្នះ​ជា​បន្ត​បន្ទាប់​​នាំ​ឲ្យ​រូប​គេ​​​​​​ឈ្នះ​​ពាន​​ជា​កីឡាការិនី​គុន​ចម្រុះ​ល្អ​ប្រចាំ​ឆ្នាំ​​២០២១ របស់ ONE (ONE’s 2021 Female MMA Fighter of the Year)។

អ្នក​គាំទ្រ​​​​ទទួល​ភាព​​រីករាយ​ក្នុង​ការ​​​ទស្សនា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ និង ឃីកបុកសីង ONE Atomweight ​នា​​គ្រប់​ការ​ប្រកួត។ ហើយ Stamp ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​កីឡាការិនី​ប្រកួត​បាន​ល្អ​គ្រប់​ទឹក​ជា​មួយ​ជំនាញ​កម្រិត​កំពូល​មិន​​ការ​​​ប្រើ​​ស្នៀត​ជិត ឬ ឆ្ងាយ​នោះ​ឡើយ។

Stamp poses with the ONE Atomweight World Grand Prix title at ONE: WINTER WARRIORS.

Stamp ​ធ្វើ​មិន​បាន​ល្អ​ទៅ​តាម​ផែន​ការ​ដោយ​ចាញ់ Alyona Rassohyna  នៅ​កម្មវិធី​ ONE: UNBREAKABLE III កាល​ខែ​កុម្ភៈ។

មើល​ទៅ​ការ​ប្រកួត​នោះ សិស្ស​គុន​ក្លិប Fairtex អាច​ឈ្នះ​ដោយ​ពិន្ទុ​​ជា​ឯកច្ឆន្ទ ប៉ុន្តែ កីឡាការិនី​អ៊ុយក្រែន​ អាច​ប្រើ​ក្បាច់​ឃ្លេ​យក​​ឈ្នះ​ដោយ​មិន​នឹក​ស្មាន​ដល់។

ខណៈ​ការ​ព្យាយាម​គេច​ពី​​គូ​ប្រជែង ​កីឡាការិនិ​ថៃ​ហាក់​បី​ដូច​ជា​ទះ​ស្មា​របស់​គូ​ប្រជែង​ដែល​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល Olivier Coste គិត​ថា​ទះ​ដៃ​ចុះ​ចាញ់ ហើយ​​ក៏​ បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​ទៅ។

​នេះ​ជា​បរាជ័យ​លើក​ដំបូង​​របស់ Stamp ក្នុង​ការ​ប្រកួត MMA។

យ៉ាង​ណា​ក្ដី​កីឡាការិនី​មក​ពី​ផាត់​តាយ៉ា​​បាន​ជួប​គូ​ប្រជែង​ជា​ថ្មី​ទៀត​ក្នុង​កម្មវិធី ONE Women’s Atomweight World Grand Prix វគ្គ ៨ នាក់​ចុងក្រោយ។

ការ​ប្រកួត​សង​សឹក​​កើត​ឡើង​នៅ​សង្វៀន​ ONE: EMPOWER  នា​ថ្ងៃ​សុក្រ​ទី ៣ ខែ ​​កញ្ញា ហើយ​ពេល​នេះ គឺ មិន​មាន​ភាព​ចម្រូង​ចម្រាស់​ទៀត​ឡើយ។

ដូច​លើក​មុន​ដែរ Rassohyna បាន​ព្យាយាម​ចូល​ចាប់​បញ្ចប់​គូ​ប្រជែង ប៉ុន្តែ Stamp រក្សា​​ការ​ប្រកួត​រហូត​ដល់​ចប់។

គេ​ការពារ​មិន​ឲ្យ​កីឡាការិនី​អ៊ុយក្រែន​វាយ​ប្រហារ​បាន, ​រក​ពិន្ទុ​បាន​ដោយ​ស្នៀត​ឈរ និង ​ប្រើ​កណ្ដាប់​ដៃ​សំពង​ពី​លើ​រហូត​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ។

Stamp គ្រោង​ជួប​ Ham Seo Hee ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Grand Prix នៅសង្វៀន​ ONE: NEXTGEN ​កាល​ថ្ងៃ​ទី ២៩ តុលា។ ប៉ុន្តែ ​របួស​បាន​​នាំ​ឲ្យ​កីឡាការិនី​កូរ៉េ​ខាង​ត្បូង​ដក​ខ្លួន​ចេញ។ ហើយ​​កីឡាការិនី​ប្រេស៊ីល Julie Mezabarba  ចូល​ខ្លួន​មក​ជំនួស​វិញ។

 Stamp ឈ្នះ​ពិន្ទុ​កីឡាការិនីជាឯកច្ឆន្ទ  និង​ឡើង​​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE Women’s Atomweight World Grand Prix Championship ដោយជួប Ritu “The Indian Tigress” Phogat ។

កម្មវិធី​ផ្ដាច់​ព្រ័ត្រ ONE Women’s Atomweight World Grand Prix Championship ​ធ្វើ​ឡើង​នៅ​កម្មវិធី​ ONE: WINTER WARRIORS ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ ធ្នូ។

តាំង​ពី​ស្នូរ​កណ្ដឹង​​ចាប់​ផ្ដើម Phogat ​ព្យាយាម​ចូល​ចាប់​គូ​ប្រកួត​ទៅ​ក្បែរ​រេញ ប៉ុន្តែ Stamp ​មិន​ចាប់​បាន​ផ្ដេសផ្ដាស និង រើ​រួច​ពីរ​ដង​ទៀត​ផង។

នៅ​ពេល​ “The Indian Tigress” ​ចាប់​ផ្ដើម​ផ្ដួល​​ទៅ​ក្ដា​រ​រេញ Stamp ក៏​អាច​ងើប​ឈរ​ប្រកួត​ជា​ថ្មី និង​​ធ្វើ​ការ​គំរាម​កំហែង​ត្រលប់​ទៅ​វិញ។  

ទឹក​ទី​២​កាន់​តែ​មាន​ទំនុក​ចិត្ត Stamp ​​ប្រើ​ស្នៀត​ប្រយុទ្ធ​ដ៏​មាន​ថាម​ពល។ ​ប៉ុន្តែ កូន​សិស្ស​មក​ពី​ក្លិប​ Evolve ប្រើ​ក្បាច់​ចំបាប់ និង ​ប្រើ​ជើង​មួយ​ដើម្បី​​ផ្ដួល​បាន។

បន្ទាប់​មក​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល Stamp ​ឃ្លេ​ជាប់ ដែល​នាំ​​ឲ្យ​ Phogat រើ​មិន​រួច​នោះ​ឡើយ។ ទី​បំផុត Stamp  ប្រើ​ក្បាច់​​​កាច់​ដៃ​​នាំ​ឲ្យ​ជើង​ឯក​ Indian Wrestling Champion ទះ​ដៃ​ចុះ​ចាញ់​តែ​ម្ដង និង​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់​ពី​កម្មវិធី​នេះ។

Stamp poses with the ONE Atomweight World Grand Prix title at ONE: WINTER WARRIORS.

ក្នុង​ជ័យជម្នះ​នោះ Stamp ​ក្លាយ​ជា​កីឡាការិនី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ខ្សែ​​ក្រវាត់​ក្នុង ៣​ប្រភេទ​កីឡា​នៅ​សង្វៀន​លំដាប់​អន្តរជាតិ ហើយ ​មានឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Women’s Atomweight World Champion ពី “Unstoppable” Angela Lee  នៅ​ឆ្នាំ ២០២២ ខាង​មុខ។

ចុចអាន : Ok Rae Yoon Named ONE’s 2021 Male MMA Fighter Of The Year

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។