Features

ដំណើរ​រឿង​ដ៏​អស្ចារ្យ​​​​របស់​ ​Sitthichai ​​ដើម្បី​ក្លាយ​​​​ជា​​អ្នក​លេង​ក្បាច់​​គុន​កំពូល​មួយ​​រួប

បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឭ​មិន​ច្បាស់​លាស់​ជា​ច្រើន​​​​ខែ​ ​ទីបំផុត​ “The Killer Kid” Sitthichai Sitsongpeenong ​អាច​បង្ហាញ​ខ្លួន​នៅ​សង្វៀន​​លំដាប់​​ពិភព​លោក​​​នា​ថ្ងៃ​សុក្រ​ទី​ ៣១ ​​​កក្កដា​ ខាង​មុខ​ហើយ​។

​​​នៅ​ក្នុង​ការ​ប្រកួត​​នេះ​ដែរ​ ​​​ជើង​ខ្លាំង​របស់​ថៃ​នឹង​ជួប​គូ​សត្រូវ​ចាស់​​ Superbon​ ​ក្នុង​កា​រប្រកួត​ឃីកបុក​សីង​ទម្ងន់​ featherweight ​ក្នុង​​ព្រឹត្តិការណ៍​​ ONE: NO SURRENDER ​នៅ​​រដ្ឋ​ធានី​បាងកក​ប្រទេស​ថៃ។

​នេះ​ជា​ជំនួប​លើក​ទី៣​​របស់​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ទាំង​ពីរ​​ហើយ​អ្នក​ឈ្នះ​​អាច​​​​ឡើង​ចំណាត់​ថ្នាក់​​ទូទៅ​​​នៅ​សង្វៀន ​ONE ឬ​ ​​ចំណាត់​ថ្នាក់​ ONE Championship’s Athlete Rankings។ ​មុន​ពេល​ S​itthichai ​​​ឡើង​ប្រកួត​​លើក​ដំបូង​នៅ​សង្វៀន​​អន្តរជាតិ​មួយ​​​នេះ ​គេ​បាន​​ឆក់​ឱកាស​​ហ្វឹកហាត់​ជំនាញ​របស់​​គេ​​រហូត​ក្លាយ​ជា​​ម្ចាស់​ជើង​ឯក​​​កម្រិត​ពិភព​លោកផ្នែក​​​​ឃីកបុក​សីង​ និង​ មួយ​ថៃ​​ ១១​សម័យ​កាល។

កុមារភាព​​មាន​ឈាម​ជ័រ​​ក្បាច់​គុន​​មួយ​ថៃ

View this post on Instagram

Good morning เช้านี้10โลพอเบาๆ@venum

A post shared by Sitt (@sitthichai_sitsongpeenong) on

Sitthichai ​បាន​ធំ​ដឹង​ក្ដី​នៅ​ខេត្ត​បូរីរ៉ុំា​​​ដែល​មាន​​ឳ​ពុក​ម្ដាយ​ជា​​កម្មករ​ និង​ កសិករ។​ ​​គ្រួសារ​​របស់​គេ​​មិន​មាន​ជីវភាព​ធូរធារ​ទេ​​ ​​ប៉ុន្តែ​​ឳ​ពុក​ម្ដាយ​តែង​តែ​រក​វិធី​ដើម្បី​បាន​អាហារ​ញុំា​ជា​ប្រចាំ​​ថ្ងៃ។​ ​នៅ​​ពេល​ “The Killer Kid” ​មាន​វ័យ​ ៩ ​ឆ្នាំ​ ​គេ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​មួយ​ថៃ​ពី​ឳ​ពុក​​ និង​ ​​​​កីឡាករ​ជើង​ចាស់​ម្នាក់​ឈ្មោះ​ Samarn Muangrong។ ​
យ៉ាង​ណា​ក្ដី​​​​ឳពុក​របស់​ខ្លួន​​មិន​បាន​បង្ហាត់​​កូន​ដើម្បី​​ឡើង​ប្រកួត​នោះ​ទេ​ ​​​ពោល​សម្រាប់​តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ
«​ពេល​ខ្ញុំ​នៅ​ក្មេង​ ​​មាឌ​ខ្ញុំ​តូច​ ​និង​​ ជា​ក្មេង​ខ្សោយ​កម្លាំង​ដែល​មិន​អាច​​វ៉ៃ​​នរណា​បាន​ទេ។​ ​ដូច្នេះ​​ប៉ា​របស់​ខ្ញុំ​​បង្ហាត់​មួយ​ថៃ​ដល់​ខ្ញុំ​ដើម្បី​ការពារ​ខ្លួន​​ពី​ជើង​កាង​ ប៉ុណ្ណោះ»។ Sitthichai ​រំលឹក​បែប​នេះ។

ពេល​វេលា​នោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​​​រីករាយ​នឹង​ការ​​ក្រេប​ជញ្ជក់​ក្បាច់​គុន​ ហើយ​​បន្ទាប់​ពី​ហ្វឹកហាត់​បាន​ ២​​ឆ្នាំ​​​​​ ទើប​​រូប​គេ​​​មាន​បំណង​ល្បង​សមត្ថភាព។

Sitthichai​ ​បាន​បន្ត​ថា​៖«​​​ពុក​​របស់​ខ្ញុំ​​សួរ​ខ្ញុំ​ថា​អាច​ឡើង​ប្រកួត​​​​ជា​មួយ​គេ​​បាន​ ឬ នៅ។ ​​ព្រោះ​មាន​ការ​ប្រកួត​តេស្ត​នៅ​ក្នុង​ភូមិ​នា​​ពេល​​នោះ។ ​ដូច្នេះ​គាត់​សួរ​ខ្ញុំ​ដើម្បី​​ឲ្យ​ខ្ញុំ​សាក​ល្បង​​នឹង​គេ។ ​ខ្ញុំ​ក៏​បាន​ឆ្លើយ​អូខេ។​ ហើយ​​ក៏​​ពុក​របស់​ខ្ញុំ​​​បាន​យក​ខ្ញុំ​​ទៅ​ប្រកួត។ ​ពេល​​​​នោះ​ ​ខ្ញុំ​វ៉ៃ​​ជា​មួយ​ក្មេង​ប្រុស​ម្នាក់​​ដែល​ធ្លាប់​វ៉ៃ​បាន​ ១០ ​ដង ខណៈ​ខ្ញុំ​​​ទើប​ឡើង​ប្រកួត​ដំបូង»។

View this post on Instagram

เตรียมพร้อมไว้????????

A post shared by Sitt (@sitthichai_sitsongpeenong) on

​ក្នុង​ការ​​ប្រកួត​ទល់​នឹង​​អ្នក​​មាន​បទ​ពិសោធន៍​​ច្រើន​ជាង​ Sitthichai ​​ត្រូវ​បាន​អាជ្ញា​កណ្ដាល​បញ្ឈប់​​ដោយ​សារ​​គេ​​​អុក​ជង្គង់​ចូល​​ពោះ។ ​​ប៉ុន្តែ​ទោះ​​បី​ចាញ់​ក៏​ដោយ​​​ក៏​រូប​គេ​ទទួល​​​បាន​ ១៥០ ​បាត​ (​​៥​ដុល្លារ​ដែរ)​ពី​ការ​ប្រកួត​​ដែល​​​មើល​ទៅ​កា​រប្រកួត​ពិត​ជា​​អស្ចារ្យ​មែន​ក្នុង​ក្បាច់​គុន​​មួយ​ថៃ។

«​វា​ជា​ការ​ប្រកួត​ដ៏​លឿន​បំផុត​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់។ ​ខ្ញុំ​ទើប​តែ​​អាយុ​ ១១ ​ឆ្នាំ​ និង​ ​មិន​​ដែល​​ទទួល​បាន​លុយ​ច្រើន​អីចឹង​ទេ។ ​ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ ​អូ ​!​​​ឡើង​វ៉ៃ​នេះ​បាន​លុយ​ច្រើន។ ​​​ដូច្នេះ​ខ្ញុំ​គិត​ថា​​​បើ​អាច​​​រក្សា​ការ​ធ្វើ​បែប​​នេះ​ក្នុង​អាជីព​ទៀត​​ ​នោះ​ខ្ញុំ​អាច​រក​លុយ​បាន​ច្រើន​ និង​ អាច​​រក​លុយ​​មើល​ថែ​​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​ រួម​ទាំង​ការ​ទ្រទ្រង់​​គ្រួសារ​​ទៀត​ផង»។

ក្រោយ​​រង​បរាជ័យ​ ប៉ុន្តែ​រូប​គេ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ​ហើយ​ Sitthichai ​បន្ត​​​​​សំលៀង​ស្នៀត​​គុន​របស់​ខ្លួន​ជា​បន្តបន្ទាប់។ ​ ​​រយៈ​ពេល​​១​​ខែ​ក្រោយ​មក​​ គេ​​បាន​​​ឡើង​​ប្រកួត​​សាក​​កម្លាំង​ម្ដង​ទៀត​​ និង​ ​ទទួល​ជ័យជម្នះ។ ​​មិន​យូរ​ប៉ុន្មាន​ ​​​ឳ​ពុក​របស់​គេ​​បាន​នាំ​រូប​​គេ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ Sit Kru Yiam camp ​ជា​ទី​ដែល​អាច​​បំប៉ន​ក្បាច់​​គុន​កាន់​តែ​​ខ្លាំង​ឡើង។ ​ “The Killer Kid” ​​បាន​ក្រេប​ជញ្ជក់​ក្បាច់​គុន​, ឡើង​ប្រកួត​ឈ្នះ​បន្ត​បន្ទាប់, និង​​ ​​ទទួល​​​តម្លៃ​ខ្លួន​​ចេះ​តែ​កើន​ឡើង។
កីឡាករ​ដដែល​​គាស់​រំលើង​រឿង​ចាស់​​ទៀត​ថា ​៖«​​​វា​ពិត​ជា​ការ​​រក​លុយ​បាន​លឿន និង​ ​​កើន​ចំនួន​រហូត។ ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ​ហើយ​​តម្លៃ​ខ្លួន​​កើន​​រហូត​បែប​នេះ។ ​ចំនួន​លុយ​ទាំង​នោះ​ ខ្ញុំ​រក​បាន​ពី​ការ​ប្រកួត​មួយ​ថៃ។ ​​វា​អាច​ជួយ​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​ ហើយ​​ក៏​ជួយ​សម្រួល​ដល់​​បន្ទុក​គ្រួសារ​របស់​​​​ឪពុក​ម្ដាយ​ដែរ។ ​​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​​ ដែល​អាច​ធ្វើ​បាន​បែប​នេះ។​ ​ខណៈ​ដែល​ក្មេង​​ៗ​ខ្លះ​​កំពុង​ដើរ​លេង​ ​ខ្ញុំ​អាច​​រក​លុយ​ជួយ​គ្រួសារ»។

ដំណើរ​​ទៅ​បាងកក និង​ ​ក្រៅ​ប្រទេស
https://www.instagram.com/p/CAud9IkHvoQ/​
ពេល​​ Sitthichai ​មាន​អាយុ​១៥​ឆ្នាំ​ ​គេ​​បាន​ឡើង​មក​ប្រកួត​នៅ​សង្វៀន​ល្បី​​ Lumpinee Stadium ​នា​ក្រុង​​បាងកក​ប្រទេស​ថៃ​ ​និង​ ការ​ប្រកួត​នៅ​​ខេត្ត​​បូរីរ៉ុំា​ជា​ទី​ដែល​រូប​គេ​​កំពុង​ហ្វឹកហាត់​ផង។ ​យ៉ាង​ណា​ក្ដី​ ​​ពីរ​ឆ្នាំ​បន្ទាប់​​​ រូប​គេ​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​យ៉ាង​គំហុក។
Sitthichai ​​ថ្លែង​ថា​ ៖«​ពេល​ខ្ញុំ​អាយុ​ ១៧ ឆ្នាំ​​​ ខ្ញុំ​បាន​គិត​អំពី​វិធី​អភិវឌ្ឍ​ខ្លួន​តាំង​ពី​ខ្ញុំ​បាន​ហ្វឹកហាត់​នៅ​ខេត្ត​មក​​ម៉្លេះ។​ ​ខ្ញុំ​គិត​​ថា​វា​មិន​ទាន់​​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រកួត​ជា​មួយ​កីឡាករ​ផ្សេង​នៅ​បាងកក​ទេ។ ដូច្នេះ​ ​ខ្ញុំ​គិត​អំពី​ការ​ផ្លាស់​ប្ដូរ​​​ទៅ​បាងកក​​​និង​ស្វែង​រក​​ក្លិប​ហ្វឹកហាត់​ថ្មី»។

​វា​ជា​សំណាង​មួយ​ដែរ​​​ លោក​​ Tim Dharmajiva​ ​ម្ចាស់​ក្លិប​​ Sitsongpeenong Gym ​ក៏​កំពុង​ស្វែង​រក​កីឡាករ​ថៃ​មាន​សក្ដានុពល​ និង​ ​រាង​កាយ​មាំ​មួន​​ដែរ។ ​​លោក​ក៏​បាន​​ទាក់ទង​ “The Killer Kid” ​និង​ រើស​ឲ្យ​រូប​គេ​ចូល​រួម​ក្លិប​តែ​ម្ដង។ «​សំណាង​មែន! ​​លោក​ Tim ​ប្រធាន​ក្លិប​ Sitsongpeenong Gym ​ត្រូវ​ការ​កីឡាករ​រឹង​មាំ​ ដែល​អាច​​​ចេញ​ទៅ​​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន»។ Sitthichai ​ប្រាប់​រឿង​មិន​នឹក​ស្មាន​​ដល់​បែប​នេះ។

«​កាល​នោះ​ ​ខ្ញុំ​នៅ​​ឯ​ខេត្ត​អត់​មាន​គូ​ប្រកួត​ទេ។ ​តែ​​ពេល​ស្គាល់​​ម្ចាស់​ក្លិប​​លោក​ Tim ​ គាត់​ក៏​នាំ​ខ្ញុំ​​មក​ហ្វឹកហាត់​នៅ​​ក្លិប​ Sitsongpeenong»។
Sitthichai ​​ទទួល​ការ​ហ្វឹកហាត់​កម្រិត​ខ្ពស់​ដែល​រូប​គេ​ចង់​បាន។ ​នៅ​ពេល​មាន​អាយុ​ ១៨ ​ឆ្នាំ​ ​លោក​ Dharmajiva ​​ក៏​បាន​នាំ​​កីឡាករ​រូប​នេះ​​ទៅ​​ក្រុង​ប៉ារីស​នៃ​​ ​ប្រទេស​បារាំង​ដើម្បី​ប្រកួត​នៅ​កម្មវិធី​មួយ​ថៃ​ឈ្មោះ​ថា​ “Nuit des Titans” 4-Man Muaythai Tournament។
​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ រូប​គេ​ជួប​​​ Fabio Pinca​ ​​​​ជា​គូ​ប្រកួត​​​​ដែល​គេ​ចាត់​ទុក​ថា​ខ្លាំង​ខាង​មួយ​ថៃ​នៅ​បារាំង។ ​ Sitthichai ​បាន​​យក​ឈ្នះ​កីឡាករ​​អឺរ៉ុប​រូប​​នេះ​​ដោយ​ពិន្ទុ​ និង ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួប​​​​​កីឡាករ​ជើង​ចាស់​​ និង​ជា​ម្ចាស់​ជើង​ឯក​មួយថៃ​​​កម្រិត​ពិភព​លោក​ច្រើន​សម័យ​កាល​ គឺ ​​​កីឡាករ​ Anuwat Kaewsamrit។

​​គេ​គ្រាប់​គ្នា​មើល​ទៅ​ “The Killer Kid” ​ពិបាក​ឈ្នះ​ណាស់​ ប៉ុន្តែ​ ​យុវជន​រូប​នេះ​អាច​យក​ឈ្នះ​ពិន្ទុ​​ជា​ឯកច្ឆន្ទ​ និង​​​គ្រង​ជើង​ឯក​​​នៅ​បារាំង​តែម្ដង​។
«​ការ​ប្រកួត​នោះ​ធ្វើ​​ឲ្យ​ខ្ញុំ​​ចង់​ប្រកួត​ច្រើន​ទៀត​ និង​ចង់​ចេញ​​​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក។​ [​ខ្ញុំ​ទទួល] ​បាន​តម្លៃ​ខ្លួន​កាន់​តែ​ច្រើន និង​ ​ល្បី​ល្បាញ​នៅ​ទី​នោះ»។​ Sitthichai បញ្ជាក់​ដូច្នេះ។
​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ ​កីឡាករ​ថៃ​បន្ត​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ ប៉ុន្តែ​ ​​គេ​ឈ្នះ​ខ្សែ​ក្រវាត់​ខ្លះ​នៅ​ថៃ​​រួម​ទាំង​ខ្សែ​ក្រវាត់​ពិភព​លោក​​​​ពី​សង្វៀន​ Lumpinee Stadium ​​កាល​ឆ្នាំ​ ២០១៤។



The Switch To Kickboxing

ការ​ប្ដូរ​ទៅ​ប្រកួត​ ឃីក​បុកសីង

​បន្ទាប់​ពី​​​​ឈ្នះ​​​ជើង​​ឯក​​៨​ដង​ក្នុង​ក្បាច់​គុន​មួយ​ថៃ​​ទាំង​នៅ​ប្រទេស​ថៃ ​និង​ ​​លើ​ឆាក​អន្តរជាតិ ​Sitthichai ​​​មាន​​បំណង​ផ្លាស់​ប្ដូរ​​ការ​ប្រកួត​ក្បាច់​​​គុន។​ ​កីឡាករ​មក​ពី​បូរីរ៉ុំា​ ​បាន​ដាក់​គោលដៅ​​​​​ខ្លួន​ឯង​​​ដើម្បី​ប្រកួត​​ក្បាច់​ថ្មី។ ​ Sitthichai​ ​បាន​ពន្យល់​ថា​ ៖«​​ខ្ញុំ​បាន​ហ្វឹកហាត់​មួយ​ថៃ​សឹង​ពេញ​មួយ​ជីវិត​ ហើយ​ខ្ញុំ​ក៏​ចង់​​ក្លាយ​ខ្លួន​ជា​កីឡាករ​​​​ខ្លាំង​​បំផុត​ដែរ​។​ ​ប៉ុន្តែ​ខ្ញុំ​ចង់​វ៉ៃ​ ឃីក​បុកសីង​វិញ​ម្ដង។​ ខ្ញុំ​​ចង់​អភិវឌ្ឍ​ខ្លួន​ខាង​ផ្នែក​កីឡា​នេះ​ ថា​តើ​ខ្ញុំ​អាច​ទៅ​​​ខ្ពស់​កម្រិត​ណា។ ​ឃីកបុក​សីង​ គឺ ​​​ជា​កីឡា​ល្បី​ទូទាំង​សកល​​លោក​ និង​ ​តម្លៃ​ខ្លួន​ក៏​​ខ្ពស់​ដែរ។​ ​​នេះ​ជា​ហេតុ​ផល​ធ្វើ​​ឲ្យ​ខ្ញុំ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​ឃីកបុកសីង​​កម្រិត​កំពូល​មួយ​ទៀត»។ ​

មិន​យូរ​ប៉ុន្មាន​​​​រូប​គេ​ក៏​​ហក់​ទៅ​ប្រកួត​​ឃីកបុកសីង ​​និង​ ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​​ត្រូវ​បាន​គេ​តែង​​តាំង​ជា​ទូត​សុច្ឆន្ទៈ​​​របស់​ក្បាច់​មួយ​ថៃ​​​លើ​ឆាក​​អន្តរជាតិ​ ដោយ​​សមាគម​​អ្នក​និពន្ធ​ប្រចាំ​ប្រទេស​ថៃ។ ​ហើយ​គេ​​​ក៏​ចាប់​ផ្ដើម​ស្រលាញ់​​ឃីកបុកសីង​ដែរ។ ​
Sitthichai​ ចង្អុល​បង្ហាញ​ថា​​​ ៖«​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ឃីកបុកសីង​ គឺ​ ​ការ​ចេញ​ស្នៀត​របស់​វា។ ​ក្នុង​ឃីកបុកសីង ​​យើង​អាច​ចេញ​ស្នៀត​​ជា​បន្ត​បន្ទាប់។ ​ស្ទិល​​​ប្រយុទ្ធ​ គឺ​ ខុស​ពី​មួយ​ថៃ។ ​​យើង​អាច​​បន្ត​​ក្បាច់​ម៉ាត់​រហូត​ដល់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក៏​បាន។ ​ខ្ញុំ​ចង់​ធ្វើ​បែប​ហ្នឹង»។

​​ពិត​ជា​ជោគជ័យ​មែន​ “The Killer Kid” ​ក្រសោប​បាន​​​ជើង​ឯក​ឃីកបុក​សីង​រហូត​ដល់​ ១១ ​ដង ​ពី​កម្មវិធី​ប្រកួត​ផ្សេង​គ្នា​ និង​ ​ជ័យជម្នះ​​ធំ​បំផុត​ពេល​​ឈ្នះ​ វីរបុរស​​ឃីកបុកសីង​ ​ Andy “Souwer Power” Souwer, ​តារា​ហ្សកហ្ស៊ី​​ Davit Kiria, ​និង​​ ធ្លាប់​ឈ្នះ​ Superbon។ ​​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​អស្ចារ្យ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ។

«​​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ណាស់​ព្រោះ​​​​​បាន​ចំណាយ​ពេល​យូរ​ទើប​ដល់​ចំណុច​នេះ។ ​​វា​​​បាន​ផ្ដល់​បទ​ពិសោធន៍​ដល់​ខ្ញុំ,​ ​កម្លាំង​កាយ, ​ខួរ​ក្បាល និង ​អ្វីៗ​គ្រប់​​បែប​យ៉ាង។​ ​ ​វា​ជា​ដំណើរ​ឆ្ពោះ​​កាន់​ចំណុច​កំពូល​​ក្នុង​លោក។ ​វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ឈរ​ចំណុច​កំពូល​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​អស់​សមត្ថភាព​ និង​ ព្យាយាម​អស់​សមត្ថភាព​ដើម្បី​​រក្សា​ចំណុច​កំពូល​ រហូត​ដល់​ពេល​ចូល​និវត្តន៍»។ ​ Sitthichai ​សង្កត់​ធ្ងន់​បែប​នេះ។

ដំណើរ​មក​កាន់ ONE

កាល​ខែ​ ឧសភា​​​នេះ​ Sitthichai ​បាន​ឈាន​មួយ​ជំហាន​ធំ​ទៀត​​នៃ​ក្បាច់​ឃីកបុកសីង​ និង​​ មួយ​ថៃ​​ពេល​ចុះ​កុង​ត្រា​ប្រកួត​ឲ្យ​​សង្វៀន​ពិភព​លោក​​ ONE Championship។ ​កីឡាករ​វ័យ​​ ២៨ ឆ្នាំ​​រូប​​នេះ​បាន​​ចេញ​ទៅ​ប្រកួត​ជុំ​វិញ​ពិភព​លោក​ ប៉ុន្តែ​ឥឡូវ​នេះ​ចូល​សង្វៀន​ធំ​បំផុត​មួយ​ដើម្បី​តេស្ត​សមត្ថភាព និង ​ជំនាញ​ទល់​កីឡាករ​ខ្លាំង​លំដាប់​ពិភព​លោក​មក​ពី​គ្រប់​ទិស​ទី។
«​នេះ​ជា​ហេតុ​ផល​ខ្ញុំ​ចូល​​​មក​ប្រកួត​នៅ​ ​ONE Championship ​ព្រោះ​មាន​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ច្រើន។ ​​មាន​​កីឡាករ​ដ៏​អស្ចារ្យ​ច្រើន​ណាស់​ ដែល​សង្វៀន​ផ្សេង​អត់​មាន​ទេ។ ​ខ្ញុំ​ចង់​អភិវឌ្ឍ​ខ្លួន​បន្ថែម​ក្នុង​ចំណាត់​ថ្នាក់​ពិភព​លោក។ ខ្ញុំ​​ចង់​ឈ្នះ​​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE ​នៅ​ទី​នេះ»។

​ក្រៅ​ពី​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភព​លោក​ ​ Sitthichai ​ចង់​ជួប​​ជើង​ខ្លាំង​​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​ដូច​ជា​ “The Boxing Computer” Yodsanklai IWE Fairtex ​និង​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix Champion ​កីឡាករ​ Giorgio “The Doctor” Petrosyan។ ​

Sitthichai ​បាន​​កក់​កីឡាករ​ទាំង​ពីរ​នេះ​ទាំង​ក្បាច់​ ​ឃីកបុក​សីង​ និង​មួយ​ថៃ ​ហើយ​ ​ក៏​គ្មាន​អ្វី​អស្ចារ្យ​ជាង​ឈ្នះ​វីរបុរស​ទាំង​​ពីរ​នេះ​ដែរ។ ​បើ​ឈ្នះ​​​មែន​ រូប​គេ​ច្បាស់​​ល្បី​​ទូទាំង​ពិភព​លោក​មិន​ខាន។

អ្នក​ស្រុក​បូរីរ៉ុំា​គូស​បញ្ជាក់​បែប​នេះ ​៖«​ខ្ញុំ​ចង់​បន្ត​ធ្វើ​រឿង​នេះ​រហូត​ដល់​ល្បី​ឈ្មោះ​ទាំង​ស្រុក​ថៃ​ និង​អន្តរជាតិ។ ​ខ្ញុំ​ចង់​ឲ្យ​គេ​ចង​ចាំ​ខ្ញុំ​​​ជា​កីឡាករ​ល្អ​បំផុត​ខាង​ឃីកបុកសីង​ក្នុង​លោក។ ​ខ្ញុំ​ចង់​ឆ្លាក់​ឈ្មោះ​​របស់​ខ្ញុំ​ Sitthichai Sitsongpeenong ជា​​ជើង​ឯក​នៃ​ការ​ប្រកួត​ដែល​ពួក​គេ​​អាច​និយាយ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ទៅ ​និង​ ​​​ឈ្នះ​ជើង​ឯក​ពិភព​លោក»។

Read more: 5 Reasons Why You Can’t Miss ONE: NO SURRENDER