Features

ជំនួបរវាង Sitthichai និង Ozcan នៅកម្មវិធី Grand Prix មានចំណុចជ័យជម្នះរៀងៗខ្លួនចំនួន ៤

ជំនួប​ក្នុង​កម្មវិធី ONE Featherweight Kickboxing World Grand Prix​ រវាង Sitthichai “Killer Kid” Sitsongpeenong និង Tayfun “Turbine” Ozcan ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដ៏​​សំខាន់​មួយ។ ព្រោះ​​អ្នក​ទាំង​ពីរ​​សុទ្ធ​តែ​ជា​​ជើង​ខ្លាំង​​នៅ​ក្នុង​ក្បាច់​ឃីកបុកសីង​​​ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ ​ពួក​គេ​នឹង​ជួប​គ្នា​នៅ​​ព្រឹត្តិការណ៍ ONE: FIRST STRIKE នា​ថ្ងៃ​សុក្រ​ទី​១៥ ខែ តុលា ខាង​មុខ។

ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​សំខាន់ៗ​ចំនួន ៤ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​របស់​ “Killer Kid” និង “Turbine” ​ពេល​ចូល​សង្វៀន​​ឃីកបុកសីង​លំដាប់​ពិភព​លោក។

#1 Sitthichai ជំនាញ​​ក្បាច់​ពី​ចម្ងាយ

Pictures from the Muay Thai dream match between Sitthichai and Tawanchai at ONE: BATTLEGROUND III

Sitthichai ​ពូកែ​ណាស់​​រឿង​ចេញ​ស្នៀត​ពី​ចម្ងាយ និង និង​ជោគ​ជ័យ​ច្រើន​ដង​មក​ហើយ​ពី​ការ​ប្រកួត​ប្រើ​ក្បាច់​​ឆ្ងាយៗ។  ​ក្បាច់​ដែល​ពូកែ​បំផុត​នោះ​គឺ ​ទាត់​ជើង​ឆ្វេង ដែល​នាំ​ឲ្យ​មាន​ឱកាស​វ៉ៃ​ផ្ដាច់​​ដោយ​ប្រើ​កណ្ដាប់​ដៃ។ ​គេ​គ្រប់​គ្រង​កា​រ​ប្រកួត​ពី​ចម្ងាយ​បាន​ល្អ, រក្សា​លំនឹង​ដង​ខ្លួន និង​កណ្ដាប់​ដៃ​ផង។ គេ​ក៏​មាន​វិធី​សាស្ត្រ​ស្ទាប​ស្ទង់​​ដៃ​គូ​មុន​ឈាន​ជើង​ចូល​វ៉ៃ​សម្រុក។  

គេ​នឹង​រក្សា​ចន្លោះ​ប្រហោង​ដើម្បី​រង់​ចាំ​ប្រើ​ស្នៀត​​ដ៏​អង់​អាច។ បច្ចេកទេស​សម្លាប់​គូ​បដិបក្ខ គឺ ​​​វ៉ៃ​ចេញ​ពី​ផ្នែក​ខាង​ឆ្វេង, ទាត់​ជើង និង ទាត់​ក្បាល​ជា​ដើម​ ក៏​ដូច​ជា​ការ​ប្រើ​កណ្ដាប់​ដៃ​ត្រង់​លើ​ដង​ខ្លួន និង ក្បាល។

#2 Ozcan ​ជំនាញ​​​ប្រយុទ្ធ​​​ពេល​ចូល​ជិត

Ozcan​ ចូល​ចិត្ត​ប្រើ​​ក្បាច់​ចូល​ជិត​ដើម្បី​ឈ្នះ​ការ​ប្រកួត ។ គេ​​នឹង​ចូល​វ៉ៃ​កៀក​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ​​កូន​សិស្ស​មក​ពី​ក្លិប SB Gym ​ត្រូវ​​ប្រើ​ភាព​ឆ្លាត​វៃ​ដើម្បី​​គេច​ពី​​គូ​សត្រូវ​ដើម្បី​​ស៊ក​កណ្ដាប់​ដៃ​របស់​ខ្លួន និង រក​វិធី​​ប្រើ​ស្នៀត​ក្នុង​ស្ថានភាព​ចង្អៀត។

វិធី​មួយ​ទៀត​របស់ Ozcan  គឺ​ប្រើ​ស្នៀត​វាយ​បក​​ទៅ​កាន់​​ “Killer Kid” ដោយ​មិន​សូវ​បម្លាស់​ទី​ច្រើន។  បើ​មាន​ឱកាស “Turbine” ​​នឹង​ចូល​កៀក​​ដើម្បី​បញ្ចេញ​កណ្ដាប់​ដៃ​ច្រើន​សន្ធាប់​​អម​ដោយ​កាទាត់​ជើង​ក្រោម​ផង។



#3 Sitthichai ​​​​វាយ​កាត់​ភាព​គឃ្លើន​របស់ Ozcan បាន​ល្អ

Pictures from the Muay Thai dream match between Sitthichai and Tawanchai at ONE: BATTLEGROUND III

ទោះ​ពូកែ​ក្បាច់​ពី​ចម្ងាយ “Killer Kid” ​​ក៏មាន​វិធី​​វ៉ៃ​កាត់ និង​ទប់​គូ​ប្រកួត​​យ៉ាង​អស្ចា្យ។ ​ក្បាច់​ទប់​គូ​ប្រកួត​របស់​គេ​ដូច​ជា​អុក​ជង្គង់​ឆ្វេង​មិន​អាច​ខ្វះ​បាន។

Sitthichai ​អាចប្រើ​កណ្ដាប់​ដៃ​វ៉ៃ​កាត់​ដែល​អាច​​​ធ្វើឲ្យ​រូប​គេ​ឡើង​ជង្គង់​បាន, ប្រើ​កម្លាំង​មហាសាល និង ចលនា​ល្អ​ដើម្បី​បំបាក់​គូ​ប្រកួត។ Davit Kiria ដែល​ជា​​សមាជិក​ចូល​រួម​ប្រកួត Grand Prix ដែរ​នោះ ​បាន​ភ្លក់​រសជាតិ​រួច​ហើយ​ពេល​ Sitthichai ​បញ្ឈប់​រូប​គេកាល​ឆ្នាំ ២០១៦។

 “Killer Kid” បាន​ដឹង​ថា​គូ​ប្រកួត​ចូលចិត្ត​​ដើរ​ចូល ដូច្នេះ សិស្ស​គុន​មក​ពី​ក្លិប Sitsongpeenong Muay Thai Camp ​ត្រូវ​រក្សា​ភាព​អត់​ធ្មត់​ដើម្បី​សម្លឹង​រក​​ចំណុច​ចន្លោះ​ប្រហោង។ ​តារា​ថៃ​ក៏​ខ្លាំង​ខាង​​ប្រដាល់​សកល​ផង​ដែរ ​​ដែល​ធ្វើ​ឲ្យ​​ស្នៀត​វ៉ៃ​កាត់​​កាន់​តែ​មាន​ប្រសិទ្ធភាព។

#4 ‘Turbine’ ​​ពូ​កែ​ឆ្មក់​ឱកាស

បើ​សិន​ការ​ប្រកួត​ឆ្ងាយ​មិន​ទទួល​បាន​ផល Ozcan ​ត្រូវ​តែ​ឆ្មក់​​ឱកាស​ពេល​ចូល​ទៅ​ជិតៗ។ ​ក្នុង​ការ​ប្រកួត​ជិត​ពេល​យក​ទ្រូង​ទល់​ទ្រូង Ozcan ​​ត្រូវ​តែ​បង្កើត​ផល​ចំណេញ​របស់​គេ។ ​កីឡាករ​​តួកគី​​គ្រប់គ្រងការ​ចេញ ​និង​ចូល​សំដៅ​លើ​ “Killer Kid”  និង​កៀរ​គូ​ប្រកួត​ឲ្យ​​​ប្រកួត​នៅ​កណ្ដាល​សង្វៀន។ ​ គេ​ក៏​​ជំនាញ​​ប្រើ​កណ្ដាប់​ដៃ​ថ្ពក់​ពេលធ្វើ​ចលនា​ពី​ចម្ងាយ​​រហូត​ដល់​ចូល​កៀក ដែល​​​នឹង​បិ​ទ​ឱកាស​ចេញ​​ស្នៀត​ដៃ​របស់​ “Killer Kid”។

គូ​ប្រជែង​ក្នុង​កម្មវិធី​​នេះ​ដូច​គ្នា Marat Grigorian ប្រើ​​កណ្ដាប់​ដៃ​វ៉ៃ​ថ្ពក់​បាន​ល្អ​ពេល​រូប​គេ​ផ្ដួល​ Sitthichai​ក្នុង​ជំនួប​លើក​ទី​៥។  ហើយ ​អាច​ប្រើ​ស្ទិល​ស្រដៀង​គ្នា​នេះ​ដើម្បី​បញ្ចប់​​ជើង​ខ្លាំង​របស់​ថៃ។

ចុចអាន : 5 Fiery Knockouts From The Kickboxing Stars Of ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។