Features

លក្ខណៈ​ពិសេស​៤ ដែល​សិស្ស​ច្បង Saemapetch និង​ប្រុស​ស្អាត​ Tawanchai អាចឈ្នះ​រៀង​ៗ​ខ្លួន

សិស្ស​ចម្បង Saemapetch Fairtex ត្រូវ​ទទួល​ស្វាគមន៍​មិត្ត​រួម​ជាតិ និង​ជា​ប្រុស​ស្អាត​ Tawanchai PK.Saenchai Muaythaigym សម្រាប់​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃនៅ​សមរភូមិ​ប្រយុទ្ធ ONE: HEAVY HITTERS នាថ្ងៃ​សុក្រ ទី​១៤ ខែ​មករា​នេះ។

សិស្ស​ច្បង​ស្ថិត​នៅ​លំដាប់​លេខ​១​ក្នុង​ទម្ងន់ Bantamweight មួយ​ថៃ​នឹង​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Bantamweight ជា​មួយ​ Nong-O Gaiyanghadao ជា​លើក​ទី២ ប្រសិន​បើ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ។ វា​ក៏​ជា​ឱកាស​មួយ​ដែល​រូប​គេ​ត្រូវ​ស្តា​មុខ​មាត់​ឡើង​វិញ បន្ទាប់​ពី​ចាញ់​មិត្ត​រួម​ជាតិ​ Rittewada Petchyindee Academy សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ។

ប្រុស​ស្អាត Tawanchai បាន​ចេញ​ម្ចាស់​ខ្សែ​ក្រវាត់ឃីក​បុក​សីង​ ONE Featherweight Kickboxing World Grand Prix បច្ចុប្បន្ន​ Sitthichai “Killer Kid” Sitsongpeenong នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ប្រសិន​បើ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​លើ​រៀម​ច្បង ដូច្បេះ​រូប​គេ​អាច​នឹង​បោះ​ជំហាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក​ជា​មួយ​ Nong-O។

ជំនួប​ជើង​ខ្លាំង​ជួរ​មុខ​របស់​ថៃ​ទាំង​ពីរ​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួតជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ។ យ៉ាង​ណា យើង​ខ្ញុំ​សូម​លើក​យក​លក្ខណៈ​ពិសេស​៤​យ៉ាង​ដែល​ជើង​ខ្លាំង​ទាំង​ពីរ​អាច​យក​ឈ្នះ​ដៃ​គូ​រៀង​ៗ​ខ្លួន។

ទី​១៖ Tawanchai​ ទាត់​ពី​ចម្ងាយ ចូល​កៀក​វ៉ៃ​កែង

Tawanchai មិន​អាច​បណ្តោយ​ឲ្យ​ Saemapetch វាយ​សន្ធាប់​នោះ​ទេ។ ប្រសិន​បើ​សិស្ស Fairtex ប្រើ​ជំហរ​ឆ្វេង​​វ៉ៃ​លុក​ ដូច្នេះ​សិស្ស​ប្អូន​ត្រូវ​វ៉ៃ​ពី​ចម្ងាយ និង​ចូល​កៀក​តាម​រយៈ​ការ​ទាត់ និង​ជង្គង់ នោះ​នឹង​ទទួល​បាន​ផល​ល្អ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​កក្រើក​ខ្លាំង​ដែល​សិស្ស​ចម្បង​ Saemapetch មិន​អាច​គេច​ផុត​ទេ​ពី​ព្រោះ​កីឡាករ​រូប​នេះ​ចូល​ចិត្ត​គិត​ច្រើន។ ប៉ុន្តែ​ប្រសិន​បើ Tawanchai ទុក​ពេល​ឲ្យ​ដៃ​គូបង្ក​ព្យុះ​ភ្លៀង​នោះ រូប​គេ​នឹង​ជួប​បញ្ហា។

ទី២៖ Saemapetch ទាត់​បក​​ថែម​កណ្តាប់​ដៃ

Pictures from the Muay Thai dream match between Sitthichai and Tawanchai at ONE: BATTLEGROUND III

Saemapetch ច្បាស់​ណាស់​ថា នឹង​បោះ​ជំហាន​ទៅ​តាម​រយៈ​រន្ទះ​ជើង​ឆ្វេង និង​ថែម​កណ្តាប់​ដៃ​ដែល​នឹង​ធ្វើ​ឲ្យ​ Tawanchai ពិបាក​ទប់​ទល់ ដូច្នេះ​កីឡាករ​អាយុ​២៧​ឆ្នាំ​នឹង​មាន​ឱកាស​ល្អ​​​វាយ​ឲ្យ​ដួល។ បើ​ទោះ​ជា​រូប​គេវាយ​សន្ធាប់​ក៏​មិន​បន្ធូរ​ដៃ​ដល់​សិស្ស​ប្អូន​ដែរ ដូច្នេះ​ Tawanchai ​នឹង​គិត​កាន់​តែ​ច្រើន​អំពី​ការ​រង​កណ្តាប់​ដៃ​ផ្ទួន​ៗ។

ទី៣ Tawanchai នឹង​ធ្វើឲ្យ Saemapetch ខក​ចិត្ត​ដោយ​ក្បាច់​បិទ​ពី​ចម្ងាយ

Scenes from the ONE: FULL BLAST II main event between Saemapetch Fairtex and Kulabdam Sor. Jor. Piek Uthai

វា​គ្មាន​អ្វី​លាក់​បាំង​ទេ​ដែល​ភាព​ខ្លាំង​របស់ Saemapetch ធ្វើ​អ្វី​មិន​បាន​ការ ពី​ព្រោះ​កណ្តាប់​ដៃ​ឆ្វេង​របស់​គេ​នឹង​ត្រូវ​បិទ​ជិត​​ដែល​អាច​ផ្តល់​ឲ្យ​ប្រុស​ស្អាតបន្ថែម​ជ័យជម្នះ​ដល់​១២០​ដង​ក្នុង​អាជីព​មួយ​ថៃ។ ប្រសិន​បើ​ Tawanchai បន្ត​រក្សា​គម្លាត និង​ព្យាយាម​ទាត់​ច្រើន​នោះ ច្បាស់​ណាស់​ថា រូប​គេ​មាន​ប្រៀប​លើ​សិស្ស​ច្បង។ ប៉ុន្តែ​កីឡាករ​អាយុ​២២​ឆ្នាំ​ដឹង​ពី​ចំណុច​នេះ ហើយ​អាច​នឹង​ចូល​កៀក​ដើម្បី​ប្រើ​កែង​ពិឃាត​ដូច​ដែល​ជា​​កីឡាករ Rittewada ប្រើ​មាន​ប្រសិទ្ធភាព​លើ Saemapetch។ ប្រសិន​បើ​ Tawanchai ប្រើ​អាវុធ​កៀក​បាន​ល្អ​នោះ សង្ឃឹម​ថា រូប​គេត្រូវ​បាន​​អាជ្ញា​កណ្តាល​លើក​ដៃ។

ទី៤៖ Saemapetch មាន​ប្រសិទ្ធភាព​បំបែក​ក្បាច់ Tawanchai

Scenes from the Muay Thai bout between Tawanchai PK.Saenchai Muaythaigym and Sean Clancy at ONE: DANGAL on 15 May

Saemapetch ​ត្រូវ​តែ​មាន​ប្រៀប​នៅ​ពេល​រូប​គេ​បំបែក​ស្នៀត​របស់​ Tawanchai បាន​​ដោយ​សារ​កីឡាករ​វ័យ​ក្មេង​​ច្រើន​តែ​រង់​ចាំ​វាយ​បក។ នៅ​ពេល​ Tawanchai គិត​តែ​វ៉ៃ​សម្រុក ដូច្នេះ​ Saemapetch ត្រូវ​ប្រើ​ភាព​រហ័ស​រហួន​ដើម្បី​វ៉ៃ​សង ដូច្នេះ​អាច​នឹង​​ផ្តួល​សិស្សក្លឹប​ PK.Saenchai Muaythaigym ក៏​ថា​បាន។ ប្រសិន​បើ​ខ្លា​ចាស់​​អាច​ធ្វើ​បែប​នេះ នោះ​រូប​គេ​អាច​នឹង​រក្សា​ចំណាត់​ថ្នាក់​លេខ​១​របស់​ខ្លួន​បាន​ជោគជ័យ ហើត​បន្ត​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​​លើក​ទី​២។ ប្រសិន​បើ​រៀម​ច្បង​នេះ​មិន​ជោគជ័យ​ ​ សិស្ស​ប្អូន​ Tawanchai ចូល​រួម​ជា​មួយ​ Rittewada ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក៕

Read more: Vandaryeva Thinks Experience Will Carry Her Past Teen Star Supergirl

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។