Features

Oumar Kane ចេញ​ពី​គ្រួសារនេសាទ​កំពុង​ក្លាយ​ជា​តារា​ក្បាច់​គុនកំពុងរះ

“Reug Reug” Oumar Kane ដាក់​គោល​ដ៏​ធំ​ក្នុង​ពិភពប្រដាល់គុនចម្រុះ​ទម្ងន់​ធ្ងន់។ តារា​ចំបាប់​សេណេហ្គាល់​ត្រូវ​ឡើង​សង្វៀន​ថ្ងៃ​ពុធ ទី​៧​ខែ​មេសា នៅព្រឹត្តិការណ៍ “ONE on TNT I“ជា​មួយ​កីឡាករ​ចំបាប់​អ៊ីរ៉ង់ Mehdi Barghi

វា​ជា​ព្រឹត្តិការណ៍​ប្រកួត​ធំ​បំផុត​​ក្នុង​ឆ្នាំ​នេះ​សម្រាប់ ONE Championship នៅ​ក្នុង​អាជីព​របស់ Kane។ មុនពេល​ការ​ប្រកួត​ដែល​នឹង​ផ្សាយ​ទៅ​កាន់​ម៉ោង​មាស​សហរដ្ឋ​អាមេរិក កីឡាករ​ហស្សនាម “Reug Reug” បាន​លាត្រដាង​រឿង​រ៉ាវ​មួយ​ចំនួន។

គ្រួសារ​ពឹង​លើ​របបនេសាទ​

Heavyweight superstar "Reug Reug" Oumar Kane makes his ONE debut

Kane ជា​កូន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​នៅ Thiaroye sur Mer ជា​ទី​ប្រជុំ​ជន​តូច​មួយ​នៅ​ជាយ​រដ្ឋធានីដាការ។ គាត់​​កើត​ក្នុង​គ្រួសារ​នេសាទ​មួយ​ដែល​រក​ព្រឹក​ខ្វះ​ល្ងាច។ ការនេសាទ​នៅសមុទ្រ​ជិត​នោះ​កាន់​តែ​ខ្សត់​ទៅ​ៗ ហើយ​ឥឡូវ​នេះ​ទូក​ត្រូវ​បង្ខំ​ចូល​ទៅ​ក្នុង​សមុទ្រ​រាប់​រយ​គីឡូម៉ែត្រ​ដើម្បី​ស្វែង​រក​ត្រី។

គាត់​បាន​និយាយ​ថា ៖«ជីវិត​ពិត​ជា​ពិបាក​ខ្លាំង តែ​ខ្ញុំ​បាន​ធ្វើ​ល្អ​បំផុត​ហើយ​ដើម្បី​ជម្នះ​ឧបសគ្គ។ វា​មិន​មែន​ស្រួល​រហូត​នោះ​ទេ ប៉ុន្តែ​បញ្ហា​លំបាក​ទាំង​​នោះ​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ»។

មិន​មែន​អ្នក​រាល់គ្នា​សុទ្ធ​តែ​ដូច​គាត់​ទេ។ ខុស​ពី​អ្នក​ភូមិ​មួយ​ចំនួន​បាន​​ប្រថុយ​ធ្វើ​ដំណើរ​ទៅ​តំបន់​អឺរ៉ុប​ដើម្បី​ស្វែង​រក​ឱកាស​ឲ្យ​ល្អ​ប្រសើរ​។

ប៉ុន្តែ​នោះ​មិន​មែន​ជា​ផ្នែក​នៃ​ផែន​ការ​របស់​ “Reug Reug”​ទេ។ គាត់​បាន​ឱកាស​ដើម្បី​រស់​នៅ​ចូល​​ក្នុង​អាជីព​ប្រដាល់​នៅ​ក្នុង​ប្រទេស។​

ផ្តើម​ជីវិត​ចូល​ក្នុងវិថីកីឡា

នៅ​ពេល​អាយុ​១៦​ឆ្នាំ Kane បាន​ចាប់​ផ្តើម​ហាត់​កីឡាចំបាប់​ប្រពៃណីដែល​មាន​​ប្រភព​ដើម​រាប់​រយ​ឆ្នាំ​មក​ហើយ។ ពេល​នោះ​គាត់​បាន​ខំ​ប្រឹង​ហាត់​ខ្លាំង​ណាស់​ ប៉ុន្តែ​លទ្ធផល​គាត់​បាន​ប្រើ​បទ​ពិសោធ​ទាំង​នោះ​ដើម្បីប្រឡូក​ក្នុង​អាជីព​គុន​ចម្រុះ​ឥូវ​នេះ។

ទោះ​ជា​មិន​ដឹង​ចំពោះ​ប្រដាល់​គុន​ចម្រុះ ក៏​រូប​គេ​ចាប់់​អារម្មណ៍​ខ្លាំង​នឹងប្រដាល់់​មួយ​នេះ។

Kane បាន​បង្ហាញ​ទេព​កោសល្យ​ពិត​ប្រាកដ និង​បន្ទាប់​ពី​ហ្វឹក​ហាត់​បាន​មួយ​រយៈ​ពេល និង​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ គាត់​បាន​ចេញ​ពី​ផ្ទះ និង​ធ្វើ​ដំណើរ​ទៅ​ភមិ Seereerមួយ។

សម្រាប់​ពីរ​បី​ឆ្នាំ​បន្ទាប់ ​គាត់​បាន​ស្រឡាញ់​ដក់​ជាប់​នឹង​កីឡា និង​បាន​រៀនស្វែង​យល់​ពី​សក្តានុពល​របស់​ខ្លួន។

កីឡាករ​និយាយ​ថា ៖«ឪពុក​ម្តាយ​របស់​ខ្ញុំ​តែង​តែ​គាំទ្រ​ខ្ញុំ។ ពូក​គាត់​ជឿ​ថា ខ្ញុំ​ង​អាច​អ្វី​មួយ​បាន​ជោគជ័យ ដូច្នេះ​ខ្ញុំ​បាន​ដាក់​ចិត្ត​លើ​អាជីព​ប្រដាល់»។

«សហគម Seereer ល្បី​ល្បាញ​ខ្លាំង​ខាង​កីឡា​ចំបាប់​ទូទាំង​ពិភព​លោក។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ និង​ហ្វឹក​ហាត់​នៅ​ទី​នោះ»។


តារា​រះ​នៅ​រដ្ឋធានី​ដាការ

Kane បាន​វិល​ត្រឡប់​ទៅ​​​រដ្ឋ​ធានី​សេណេហ្គាល់​វិញ​នៅ​ពេល​គាត់​អាយុ​២០​​ឆ្នាំ ហើយ​មិន​យូរ​ប៉ុន្មាន​​គាត់ក្លាយ​ជា​តារាប្រដាល់​ល្បី​ម្នាក់។

នៅ​កីឡដ្ឋាន Stade Demba Diop ក្នុង​រដ្ឋធានីដាការ ដែល​​ប្រកួត​ថ្នាក់​ជាតិ​ គាត់​បាន​សាង​កំណត់​ត្រា​១០០​%​ដើម្បី​ប្រកួត​ឈ្នះ​កីឡាករ​កំពូល​ទូទាំង​​ប្រទេស។​

កីឡាករ​ទម្ងន់​បាន​និយាយ​ថា ៖«ខ្ញុំ​ប្រកួត​បាន​១៦​ដងនៅ​កីឡដ្ឋាន​ធំ និង​ឈ្នះ​ទាំង​អស់។ ខ្ញុំ​ចង់​វិល​ត្រឡប់​ទៅ​កន្លែង​នោះ​វិញ​ក្នុង​ថ្ងៃ​ណា​មួយ​ក្នុង​នាម​ជា​ជើង​ឯក ហើយ​ជា​ថ្មី​ម្តង​ទៀត​គឺ​ជា​អធិរាជ​សង្វៀន»។

ទី​បំផុត រឿង​តែ​មួយ​គត់​ដែល​បញ្ឈបើ Kane ពី​ការ​លេច​ធ្លោ​​នៅ​ក្នុង​ប្រទេស​​គឺ​កីឡា​គុន​ចម្រុះ។

វា​ជា​​​ឱកាស​មួយ​ដើម្បី​ក្លាយ​ជា​កីឡាករ​ប្រឡូក​លើ​ឆាក​អន្តរជាតិ និង​​ផ្គត់ផ្គង់​គ្រួសារ ហើយ “Reug Reug”គ្មាន​អ្វី​ត្រូវ​គិត​យូរឡើយ​គឺ​ប្តូរ​ពី​អាជីព​​កីឡា​ចំបាប់​ចូល​ប្រដាល់គុន​ចម្រុះ។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​តែង​តែ​ប្រកួត។ ខ្ញុំ​ជា​ជើង​ឯក​កីឡាចំបាប់​ម្នាក់​ ដូច្នេះ​កីឡា​គុន​ចម្រុះ​គឺ​​អភិវឌ្ឍ​តាម​បែប​ធម្មជាតិ។

ចិញ្ចឹម​ចិត្ត​សម្លឹង​​គោល​ដៅ​ធំ

Kane ពិត​ជា​រីក​រាយ​ណាស់​ដែល​ទទួល​បាន​​ឱកាស​ប្រកួត​នៅ​ស្ថាប័ន​ពិភព​លោក ហើយ​បើ​ទោះ​ជាអាជីព​គុន​ចម្រុះ​នៅ​ក្មេង​ខ្ចី គាត់​ពិត​ជា​មាន​ទំនុក​ចិត្ត​ក្នុង​ពិភព​ប្រដាល់​ថ្មី​នេះ។

គាត់​និយាយ​ថា ៖«វា​ពិត​ជា​មហា​កិត្តិយស។ ខ្ញុំ​ចង់​ក្លាយ​ជា​​ជើង​ឯក​អាហ្វ្រិក​ដ៏​ល្បី​ល្បាញ​មិន​ធ្លាប់​មាន​ម្នាក់។ ខ្ញុំ​ជឿ​ថា ONE អាចជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​កំពូល​កីឡាករ​លើ​លោក​ម្នាក់។ ខ្ញុំទទួល​បាន​ពី​ស្ថាប័ន​ជា​ច្រើន​ឲ្យ​ខ្ញុំ​ចុះ​កុងត្រា ប៉ុន្តែ​មាន​តែ​ ONE ដែល​ល្អ​សម្រាប់​ខ្ញុំ»។

«ចាប់​ពី​ការ​ប្រកួត​លើក​ទី​១​​មក ខ្ញុំ​ទទួល​បាន​អ្នក​គាំទ្រ​តាម Instagram តែ​ម្តង​​២​ម៉ឺននាក់។ ខ្ញុំ​គិត​ថា នៅ​ពេល​ខ្ញុំ​ក្លាយ​ជា​ជើង​ឯក នឹង​ទទួល​បាន​អ្នក​គាំទ្រទូទាំង​ពិភពលោក»។

ចាប់​ពី​ពេល​នេះ​ទៅ ការ​ប្រកួត​លើក​ដំបូង​កីឡាករ​អាយុ​២៩​ឆ្នាំ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅ​ពេល​​បញ្ឈប់​តារា​ប្រដាល់​ Alain “The Panther” Ngalani តាម​​រយៈ​កណ្តាប់​ដៃ​ក្នុង​ទឹក​ទី​១​នៅ​ ONE: UNBREAKABLE II កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ។

Kane និយាយ​ថា ៖«វា​ពិត​ជា​រំជើប​រំជួល​ណាស់។ ខ្ញុំ​បានរបួស​ពេល​ប្រកួត​នោះ ដូច្នេះ​ខ្ញុំមិនអាចប្រើ​ជំនាញ​ដែល​ជា​ចំណុច​ខ្លាំង​របស់​ខ្ញុំ​ទេ ប៉ុន្តែ​មិន​អាច​ឲ្យ​អ្នក​គាំទ្រខក​ចិត្ត​ឡើយ។ ខ្ញុំ​​ទើប​តែ​ចេះ​ប្រើ​កណ្តាប់​ដៃជា​លក្ខណៈមូលដ្ឋាន​គ្រឹះ​ដំបូង​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​នេះ ​កណ្តាប់​ដៃ​របស់​ខ្ញុំ​ពេញ​ល្អ​ណាស់​»។​

Kane បាន​បន្ថែម​ថា ៖«ខ្ញុំ​បាន​កំពុង​ហ្វឹក​ហាត់​ជា​មួយកីឡាករ​​ប្រដាល់​ឆ្នើម​​​ៗ​ដែល​ពួក​គាត់​មើល​ឃើញ​ខ្ញុំ​ថា នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់់»។

«លោក​គ្រូ​របស់​ខ្ញុំចាប់​ផ្តើម​ជឿ​ជាលើ​ខ្ញុំ ហើយ​ខ្ញុំ​ជឿ​ថា ខ្ញុំ​បាន​ត្រៀម​ខ្លួន​​ក្លាយ​ជា​តារា​លេច​ធ្លោ​ម្នាក់។ អ្វី​ដែល​ខ្ញុំ​លះ​បង់​ទាំង​អស់​គឺ​ដើម្បី​ក្លាយ​ជា​ជើង​ឯក។ គ្មាន​អ្វី​ផ្សេង​ ក្រៅ​ពី​គោល​ដៅ​ជើង​ឯក​ទេ​ឥឡូវ​នេះ។​ ខ្ញុំ​​ហាត់​​ខ្លាំង​ជា​មួយ​ដៃ​គូ​ខ្លាំង​ៗ​រហូត​ដល់ខ្ញុំក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ម្នាក់​គឺ​គ្មាន​អ្វី​អាច​កែ​ប្រែ​បាន​ទេ»។

«សម្លឹង​មើល​ជើង​ឯក​ទម្ងន់​ពិភព​លោក​ខ្លាំង​ៗ​ដូច​ជា Brock Lesnar –​ពួក​គាត់​មាន​ប្រភព​ចេញ​ពី​កីឡា​ចំបាប់ ហើយ​បាន​ក្លាយ​ជា​ជើង​។ ខ្ញុំ​ជឿ​ថា ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដែរ»៕

Read more: 5 Things To Know About ‘ONE on TNT I’ Heavyweight Mehdi Barghi

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.