Features

Ramazanov Vs. Pongsiri: ៤​រឿង​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មួយ​ថៃ​

Alaverdi “Babyface Killer” Ramazanov និង Pongsiri PK.Saenchai Muaythaigym  គឺ​ជា​កីឡាករ​ពីរ​រូប​ដែល​មាន​​ស្ទិល​ប្រកួត​ខុសៗ​គ្នា ប៉ុន្តែ​ពួក​គេ​មាន​គោល​ដៅ​ដូច​គ្នា​ដើម្បី​ប្រជែង​ខ្សែ​ក្រវាត់​​មួយ​ថៃ​ ONE Bantamweight ពី Nong-O Gaiyanghadao

​នេះ​ជា​ជំហាន​ថ្មី​មួយ​​ទៀត​​ពេល​ពួក​គេ​ជួប​គ្នា​ក្នុង​ជំនួប​មួយ​ថៃ​​ទម្ងន់​ bantamweight ​​នៅ​សង្វៀន​ ONE: NEXTGEN III ​នា​ថ្ងៃ​សុក្រ​ទី ២៦ វិច្ឆិកា ​នេះ។

Pongsiri កំពុង​ស្វែង​រក​ចំណាត់​ថ្នាក់​​​​កំពូល​ទាំ​ ៥ ខណៈ​ដែល ​កីឡាករ​លំដាប់​ទី​៥ Ramazanov ​នឹង​​​​ស្វែង​រក​ភាព​ខ្លាំង​ឡើង​វិញ​ ក្រោយ​របូត​ខ្សែ​ក្រវាត់​ ONE Bantamweight Kickboxing World Title ​ទៅ​លើ​ Capitan Petchyindee Academy

​មុន​ពេល​គូ​ឯក​រង​ចាប់​ផ្ដើម​ប្រកួត​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium សូម​ក្រឡេក​មើល ៤ ​រឿង​សំខាន់​ៗ​ដែល​​អាច​ឈោង​​ទៅ​រក​ជ័យជម្នះ​​រៀងៗ​ខ្លួន​ ដូច​ខាង​ក្រោម៖

#1 Pongsiri ​ប្រើ​ស្ទិល​ប្រកួត​យ៉ាង​គឃ្លើន​

នៅ​​ក្នុង​អាជីព​របស់​ខ្លួន Pongsiri ​បាន​ជួប​គូ​ខ្ពស់ៗ​ជាង​ខ្លួន​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​រូប​គេ​អភិវឌ្ឍ​ខ្លួន​កាន់​តែ​​គឃ្លើន​ថែម​ទៀត មិន​ងាយ​​ដក​ថយ​ឡើយ។

គេ​ត្រូវ​តែ​រក​វិធី​ស្រដៀង​គ្នា​ពេល​ជួប​ Ramazanov ដែល​មាន​កម្ពស់​ខ្ពស់​ជាង និង ​កណ្ដាប់​ដៃ​ពី​ចម្ងាយបាន​ល្អ។ ​បើ​សិន​កីឡាករ​រុស្សី​​វាយ​ប្រហារ​ពី​ចម្ងាយ Pongsiri ​​នឹង​ប្រយ័ត្ន​ក្បាច់​ជើង ​ដោយ​បង្កើត​ឱកាស​ដើម្បី​​ពី​ចម្ងាយ ឬ ​អ្វី​ដែល​គេ​ចង់​បាន។

ពេល​ប្រកួត​នៅ​ជិត កីឡាករ​ថៃ​នឹង​ប្រើ​កណ្ដាប់​ដៃ​ខ្លាំង​​ចំ​ក្បាល និង​ ដង​ខ្លួន ដូច​អ្វី​ដែល​គេ​ធ្វើ​កាល​ជួប​ Sean “Clubber” Clancy ​អីចឹង ហើយ ក្លាយ​ជា​​ការ​ប្រកួត​ល្អ​ប្រចាំ​ឆ្នាំ ២០២០

យ៉ាង​ណា​ក្ដី ​​នេះ​ជា​ជំនួប​ស្រួល​ជាង​កីឡាករ​ផ្សេង​​ដែល​ដឹង​អំពី​ល្បិច​របស់​ខ្លួន។​

#2 Ramazanov ជំនាញ​ប្រយុទ្ធ​ខាង​ឆ្វេង

“Babyface Killer” ​​នឹង​ជួប Pongsiri ក្នុង​ការ​ប្រកួត​មួយ​ថៃ ប៉ុន្តែ ​អាច​លើស​ពី​មួយ​ថៃ។

កូន​សិស្ស​ក្លិប​ Venum Training Camp ​ផ្លាស់​ប្ដូរ​ជំហរ​បាន​, អាច​វ៉ៃ​ចេញ​ពី​គ្រប់​មុំ, និង អាច​ចេញ​ស្នៀត​ដៃ​ញាប់ៗ​មួយ​ពីរ។ ​ពេល​គេ​ឡើង​សង្វៀន​នៅ​ថ្ងៃ​សុក្រ​នេះ ​គេ​ត្រូវ​ធ្វើ​ឲ្យ​ខ្លាំង​ក្លា និង ​ប្រើ​​ស្នៀត​មួយ​ថៃ​ឲ្យ​ល្អ​បំផុត។

Ramazanov នឹង​ផ្ដោត​លើ​ការ​រំខាន​ដល់​ PK.Saenchai Muaythaigym ។

ម្យ៉ាង​វិញ​ទៀត ​ការ​ជួប​កីឡាករ​ដែល​មាន​ប្រវត្តិ​ប្រកួត​ជាង ២០០ ដង មិនងាយ​ស្រួល​ទេ។

#3 Pongsiri មាន​បទ​ពិសោធន៍​ច្រើន​

ដោយ​សារ​មាន​កំណត់​ត្រា​ឈ្នះ ១៥៤ ដង ចាញ់ ៣៤ និង​ស្មើ ១១ ដង Pongsiri ​ ឆ្លង​កាត់​បទ​ពិសោធន៍​ច្រើន។ អ្នក​គាំទ្រ​​ត្រូវ​នឹង​បាន​ឃើញ​រូប​គេ​​ប្រើ​បទ​​ពិសោធន៍​ទល់​នឹង​ Ramazanov ដែល​មាន​កំណត់​ត្រា​ឈ្នះ ៦១ ដង និង​ចាញ់ ៦ ដង។

កីឡាករ​ថៃ​នឹង​ប្រើ​ភាព​វៃ​ឆ្លាត​របស់​គេ​​តតាំង​នឹង​កីឡាករ​រុស្សី។ គេ​នឹង​ចាប់​ផ្ដើម​សម្រុក​តាំង​ពី​​ដំបូង​លើ​ Ramazanov។ ​បទ​ពិសោធន៍​​នេះ គឺ​ជា​ចំណែក​យ៉ាង​សំខាន់​សម្រាប់​កីឡាករ​ថៃ​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​ទៅ​ថ្ងៃ​មុខ។

#4 Ramazanov ​បោះ​កណ្ដាប់​ដៃ​បាន​ឆ្ងាយ​

Russian striking ace Alaverdi Ramazanov exchanges shots with Chinese athlete Zhang Chenglong

“Babyface Killer” គឺ​ជា​កីឡាករ​មាន​កម្ពស់​ខ្ពស់​ទម្ងន់​ bantamweight។ គេ​ខ្ពស់​ជាង​​គូ​ប្រជែង​ ១១ សង់ទីម៉ែត្រ ​លើ Pongsiri ។

​តាំង​ពី​ចាប់​ផ្ដើម​ប្រកួត​ Ramazanov នឹង​វាយ​លុក​លើ​កីឡាករ​ថៃ ដែល​តែង​តែ​ដើ​រ​សំដៅ​គ្រប់​ការ​ប្រកួត។ ​ កីឡាករ​រុស្សី​​ការពារ​បាន​ល្អ​ណាស់ ហើយ​ប្រើ​ស្នៀត​នៅ​ពី​ឆ្ងាយ និង ​រក​វិធី​កុំ​ឲ្យ​​ Pongsiri ​ប្រើ​កណ្ដាប់​ដៃ និង​ទាត់​បាន​ទេ។

ប៉ុន្តែ Ramazanov ​ត្រូវ​តែ​រក្សា​ប្រៀប​លើ​ Pongsiri ។ ​​ជើង​ខ្លាំង​​រុស្សី​ច្បាស់​ជា​​ប្រើ​ស្នៀត​ពី​ចម្ងាយ​មិន​ខាន​ដើម្បី​រក្សា​​ផល​ចំណេញ​មិន​ខាន។

គេ​ដាក់​គោល​ដៅ​ដើម្បី​ឈាន​ទៅ​ប៉ះ​ Nong-O នៅ​ថ្ងៃ​មុខ។

ចុចអាន : The Stakes And Storylines For Every Fighter At ONE: NEXTGEN III

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។