Features

Petrosyan Vs. Superbon: ៤​ចំនុច​ឆ្ពោះ​ទៅ​ជ័យជម្នះ​ក្នុង​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​

អ្នក​លេង​ក្បាច់​គុន​​ឃីកបុកសីង​លំដាប់​ពិភព​លោក​ទម្ងន់​ featherweight នឹង​ប៉ះ​គ្នា​ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​មហាសាល​នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE

Giorgio “The Doctor” Petrosyan និង Superbon ត្រូវ​តតាំង​គ្នា​​​ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Featherweight Kickboxing World Title ​នា​ថ្ងៃ​សុក្រ​ទី ១៥ ខែ តុលា​នេះ។

មុន​នឹង​កម្មវិធី​ចាប់​ផ្ដើម សូម​ក្រឡេក​មើល ៤ ចំណុច​​ដែល​តារា​ទម្ងន់ featherweight ​មាន​ប្រៀប​ឈ្នះ​រៀង​ខ្លួន។

#1 Petrosyan មាន​ក្បាច់​ប្រដាល់​​ល្អ​ឥត​ខ្ចោះ

Giorgio Petrosyan fights Davit Kiria at ONE: FISTS OF FURY

Petrosyan ជឿ​ជាក់​ថា​គេ​មាន​ក្បាច់​ប្រដាល់​ល្អ​ជាង Superbon និង ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ក្បាច់​ប្រយុទ្ធ។

កូនកាត់​អ៊ីតាលី-អាមេនី រូប​នេះ​ធ្វើ​បាន​ល្អ​បំផុត​ពេល​ក្នុង​ការ​ប្រើ​កណ្ដាប់​ដៃ ជា​ទី​ដែល​​គេ​អាច​​បត់​បែន​បាន​ល្អ និង​គេច​វេះ​ពី​គ្រោះ​ថ្នាក់​បាន ហើយ​អាច​វាយ​បក​បាន​ល្អ​ទៀត​ផង។

ក្នុង​ការប្រកួត​ទល់​នឹង​អ្នក​ជំនាញ​​ប្រើ​ជំហរ​ជើង​ឆ្វេង​ខាង​មុខ​ដូច​ Superbon ​កីឡាករ​រហស្សនាម “The Doctor” ​ចូល​ចិត្ត​ឈរ​ឲ្យ​ឆ្ងាយ​បន្តិចដោយ​​​​ការ​ខាវ​កណ្ដាប់​ដៃ និង ដក​ថយ​វិញ។

​គេនឹង​កត់​ចំណាំ​ក្នុង​​ជំនួប​រវាង​ Marat Grigorian និង Sitthichai “Killer Kid” Sitsongpeenong ​នា​ពេល​កន្លង​មក។

​កណ្ដាប់​ដៃ​របស់​ Petrosyan អាច​វ៉ៃ​ចេញ​បាន​លឿន​មុន​ពេល​តារា​ថៃ​​ប៉ុនប៉ង​​​វ៉ៃ​ស៊ក​ចូល​ចង្កា​របស់​ខ្លួន។

បែប​ណា​ក្ដី បើ​សិន​ Superbon ​យក​ដៃ​​ឃុំ​ការពារ​​ពី​ការ​វាយ​បក​បាន ​ក៏​​អ្នក​លេង​កណ្ដាប់​ដៃ​មក​ពី​ក្រុង Milan ​អា​ច​ប្រើ​កណ្ដាប់​ដៃ​ត្រង់​បាន​ល្អ ដែល​ពិបាក​នឹង​គេច​ផង​ដែរ។

#2 Superbon ​ជំនាញ​ធាក់​​ទប់

ពេល “The Doctor” ​មាន​ទំនុក​ចិត្ត​ក្នុង​ក្បាច់​ប្រដាល់ Superbon ក៏​ខ្លាំង​ក្បាច់​ធាក់​​ទប់​មិន​​​ឲ្យ​គូ​ប្រកួត​ចូល​កៀក​ដែរ។

កីឡាករ​មក​​ពី​បាង​ក​​ធាក់​ទប់​​លឿន​ណាស់ និង​មាន​ប្រសិទ្ធភាព​​ទៀត​ផង។ បើ​សិន​គេ​​ធាក់​ចូល​​​ដង​ខ្លួន​ Petrosyan ដែល​ព្យាយាម​ចូល​កៀក វា​នឹង​ធ្វើ​ឲ្យ​​កូន​កាត់​​អ៊ីតាលី​អាមេនី ​​ច្បាស់​ជា​រក​វិធី​ប្រើ​កណ្ដាប់​ដៃ​មិន​ខាន។

ក្បាច់​ធាក់​ទប់​ជើង​ស្ដាំ​របស់ Superbon គឺ ​ខ្លាំង​ណាស់។ ​គេ​​តែង​តែ​ធ្វើ​ឲ្យ​គូ​ប្រកួត​យ៉ាប់​យ៉ឺន​ដោយ​ក្បាច់​នេះ។

ដោយ​ពូកែទាត់​ទើប​ជើង​​ទាំង​ពីរ “The Doctor” អាច​ចូល​ក្នុង​អន្ទាក់​របស់ Superbon។

តារា​ថៃ​អាច​បញ្ឆោត​ធាក់​ទប់ ​ហើយ​ប្រើ​កណ្ដាប់​ដៃ​ពេល​ដៃ​គូ​​​ចាប់​ជើង​បាន។ គេ​ក៏​ជំនាញ​​ទាត់​កៀរ​គូ​ប្រកួត​ឲ្យ​នៅ​កណ្ដាល​រេញ​ផង​ដែរ។



#3 Petrosyan អុក​ជង្គង់​ឆ្វេង​ល្អ

Giorgio Petrosyan fights Davit Kiria at ONE: FISTS OF FURY

​នៅ​ពេល​ឈរ​មុខ​ Petrosyan ​ គ្រប់​គ្នា​តែ​ព្រួយ​បារម្ភ​អំពី​ជង្គង់​ដ៏​គ្រោះ​ថ្នាក់។

ពេល​ព្យាយាម​រង​រៀងៗ​ខ្លួន ​ពួក​គេ​នឹង​ព្យាយាម​ចូល​អុក​ជង្គង់​ដូច​គ្នា។

“The Doctor” ​ជំនាញ​វ៉ៃ​កាត់​​ដើរ​ចូល ឬ កៀរ​គូ​ប្រកួត​ឲ្យ​នៅ​កណ្ដាល​រេញ។ ​ពេល​មាន​ឱកាស​នៅ​ជិត គេ​មិន​ឲ្យ​ដៃ​គូ​បន្លាស់​ទី​បាន​ស្រួល​ទេ។

បើ​សិន​តារា​ថៃ​ព្យាយាម​ចូល​​កៀក ​​​​កូនកាត់​អាមេនី-អ៊ីតាលី​ច្បាស់​ជា​​ព្យាយាម​ចូល​ចាប់ និង​ទាត់​ផង​ដែរ។​

#4 Superbon មាន​ស្នៀត​ទាត់​យ៉ាង​ខ្លាំង​

Thai kickboxer Superbon whips a kick at Sitthichai Sitsongpeenong's body

នរណា​ក៏​ដឹង​ដែរ​ថា ពេល Superbon ​ ប្រើ​ស្ទិល​ប្រយុទ្ធ​ពី​ចម្ងាយ គេ​មាន​ឱកាស​ទាត់​ខ្លាំង​ណាស់។

​កីឡាករ​ថៃ​មាន​ថាម​ពល​ទាត់​ខ្លាំង​ដោយ​ប្រើ​ជើង​ទាំង​ពីរ ហើយ​ ​គេ​បង្ហាញ​ថា​គេ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​តតាំង​នឹង​អ្នក​មាន​ជំហរ​​ប្រយុទ្ធ​ឆ្វេង។

​នៅ​ពេល គេយក​ឈ្នះ Sitthichai ​ដើម្បីបាន​ឱកាស​មក​​ប្រកួត​យកខ្សែ​ក្រវាត់ World Title គេ​មិន​អាច​ឲ្យ​អ្នក​ជំនាញ​ឆ្វេង​មិត្ត​រួម​ជាតិ​​​ទាត់​ដោយ​គ្មាន​ការ​ទាត់​សង​នោះ​ឡើយ និង​ទាត់​វិញ​ដោយ​ប្រើ​ជើង​ស្ដាំ​ផង​ដែរ។  

Superbon ​មាន​ភាព​ឆ្លាត​វៃ (IQ) ​ដើម្បី​ការពារ, ដើរ​ចូល, ​និង​ប្រើ​កណ្ដាប់ និង​ជង្គង់​គ្រប់​ពេល។  

ជើង​ឆ្វេង​របស់​​បុរសវ័យ ៣១ ឆ្នាំនឹង​ធ្វើ​ឲ្យ​ “The Doctor” រក្សា​វិធី​​ការពារ​​ជា​ជាង​ការ​ផ្ដោត​លើ​ប្រយុទ្ធ។

ផែន​ការ​សំខាន់​របស់​ Superbon ​គឺ​ប្រើ​ជើង​កម្រិត​កំពូល។ ​គេ​នឹង​ធ្វើ​ឲ្យ​​វីរបុរស​ឃីកបុកសីង​ពិបាក​ម៉ិក​ទឹក​ចិត្ត​ដោយ​​ក្បាច់​យ៉ាង​ខ្លាំង​របស់​គេ។

ចុចអាន : How To Watch ONE: FIRST STRIKE On 15 October

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។