Features

Pacio vs. Saruta III: កត្តា​៤​យ៉ាង​ឆ្ពោះ​ទៅ​​ជ័យជម្នះ​​រៀងៗ​ខ្លួន​ក្នុង​​លើក​​ទី​៣​ដណ្ដើម​ខ្សែ​ក្រវាត់​

Joshua “The Passion” Pacio និង Yosuke “The Ninja” Saruta ​ធ្លាប់​ប៉ះ​គ្នា​រួច​មក​ហើយ​ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​​គុន​ចម្រុះ​ ONE Strawweight។  ​ឥឡូវ​នេះ ពេល​វេលា​​ជា​លើក​ទី​៣​បាន​​មក​ដល់​​​ហើយ។ 

​ការ​ប៉ះ​គ្នា​លើក​ទី​៣​នឹង​​កើត​ឡើង​​នៅ​ព្រឹត្តិការណ៍  ONE: REVOLUTION ​នៅ​ថ្ងៃ​សុក្រ​ទី ២៤ កញ្ញា  ​ហើយ​ ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​កា​រ​លើក​ទឹក​ចិត្ត​ក្នុង​ដំណើរ​ទៅ​ឈ្នះ​ខ្សែ​ក្រវាត់​រៀងៗ​ខ្លួន។ 

ម្ចាស់​ខ្សែ​ក្រវាត់​ strawweight ​កីឡាករ Pacio ​និង​​ជា​គូ​ប្រជែង​លំដាប់​លេខ​១​  Saruta ​​បាន​ស្គាល់​គ្នា​​ក្នុង​ការ​ប្រកួត ២ ដង​កន្លង​ទៅ​។  ​ការ​ស្គាល់​គ្នា​ធ្វើ​ឲ្យ​ម្នាក់ៗ​ពិបាក​នឹង​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន។  មុន​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម ​​ខាង​ក្រោម​នេះ​​ជា​កត្ត​ ៤ យ៉ាង​ដែល​​ឆ្ពោះ​ទៅ​ដណ្ដើម​ជ័យជម្នះ​រៀងៗ​ខ្លួន​៖

#1 Saruta មាន​យុទ្ធសាស្ត្រ​ទាត់​ជើង​មុខ

“The Ninja” ​បាន​ជួប​ Pacio  នៅពេលរូបគេឈ្នះខ្សែក្រវាត់ World Title លើកដំបូងកាលកាលខែមករា ឆ្នាំ ២០១៩ ហើយ​រូប​គេ​ត្រូវ​តែ​ប្រើ​ស្នៀត​ស្រដៀង​គ្នា​​ក្នុង​ជំនួប​លើក​ទី៣​នេះ។ 

បុរស​​វ័យ ៣៤ ឆ្នាំ ​​បាន​ការពារ​ស្នៀត​របស់​តារា​ហ្វីលីពីន​បាន​ជោគជ័យ​ដោយ​​​ដើរ​សំដៅ​​ដើម្បី​ដាក់​សម្ពាធ។  Pacio  មាន​ភាព​ស្ទាក់ស្ទើរ​កាន់​ខ្លាំង ​និង​ចេញ​ក្បាច់​កាន់​តែ​តិច​ជាង​មុន​ដែល​ជា​ការ​​បើ​ក​ចន្លោះ​ប្រហោង​ដល់​ Saruta។

ជា​លទ្ធផល តារា​ជប៉ុន​​​មាន​ឱកាស​​ដើម្បី​ប្រើ​កណ្ដាប់​ដៃ និង​ ​មិន​សូវ​ភ័យ​ព្រួយ​រឿង​អំពី​ការ​ចូល​ចាប់។ 

មុន​ចូល​ដល់​​ការ​ជួប​គ្នា​លើក​ទី​៣  “The Ninja” សន្យា​ថា​​ធ្វើ​ឲ្យ​ [Pacio] ​ធ្លាក់​ក្នុង​បរាជ័យ និង​ “​ធ្វើ​ឲ្យ​គូ​ប្រជែង​ធ្លាក់​​ដល់​កម្រិត​សូន្យ” ។ ​បើ​សិន​គេ​អាច​ចេញ​កណ្ដាប់​ដៃ​ស្ដាំ​ដ៏​ធ្ងន់ និង​ទាត់​ជើង​ក្រោម ​នោះ​គេ​អាច​បង្កើត​ឱកាស​​ដើរ​ចូល និង មាន​ឱកាស​ល្អ​បំផុត​ឆ្ពោះ​ទៅ​ជ័យជម្នះ​ជា​ថ្មី​មិន​ខាន។ 

#2 Pacio ជំនាញ​គ្រប់គ្រង​កា​រ​ប្រកួត​បាន​ល្អ

Pacio ​ត្រូវ​តែ​រិះរក​វិធី​ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​ឲ្យ​បាន​ល្អ  ហើយ​រឿង​នេះ​​វា​​ជា​ការងារ​សំខាន់​​ក្នុង​ការ​ប្រកួត​រយៈ​ពេល ៥ ទឹក​ពេញ។ 

បុរស​មក​ពី​ក្លិប​ Team Lakay ​​ធ្វើបាន​ល្អ​រួច​ហើយ​កាល​ខែ មេសា ឆ្នាំ ២០១៩  ពេល​គេ​យក​ឈ្នះ​​ Saruta  ជា​មួយ​នឹង​ការ​ផ្ដួល​​គូ​ប្រជែង​ឲ្យ​សន្លប់​ទឹក​ទី​២ ហើ​យ​ជ័យជម្នះ​ភាគ​ច្រើន​របស់​គេ​ គឺ ​ប្រកួត​ក្នុង​​​ជំហរ​ដេក​លើ​ក្តារ​រេញ ឬ ​ការ​ដើរ​ចូល។  

Pacio ចេញ​អាវុធ​កាន់​តែ​ច្រើន​ដែល​ធ្វើ​ឲ្យ​រូប​គេ​​កាន់​តែ​មាន​ទំនុក​ចិត្តជា​ពិសេស​ការប្រកួត​នៅ​ទឹក​ទី ៤ និង​ទឹក​កាត់​សេច​ក្ដី​ចុង​ក្រោយ។ 

ខណៈ​គេ​អាច​ប្រកួត​បាន​ល្អ​ដល់​ទឹក​ចុង​ក្រោយ​  “The Passion” ក៏​មាន​សមត្ថភាព​ក្នុង​ការ​ប្រើ​ក្បាច់​ប្រយុទ្ធ​បាន​យ៉ាង​ល្អ​ផង​ដែរ។  ​រឿង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ Saruta ​មាន​សម្ពាធដែល​នាំ​ឲ្យ​ស្នៀត​ប្រយុទ្ធ និង​ការ​ចូល​ចាប់​ផ្ដួល​មាន​ប្រសិទ្ធភាព​តិច។  

“The Ninja” អាច​ដើរ​ចូល​រហូត​ដល់​គេ​​អាច​ចាប់​ Pacio ​បាន ប៉ុន្តែ ម្ចាស់​ខ្សែ​ក្រវាត់​​ត្រូវ​ប្រយ័ត្នខ្ពស់។  



#3 Saruta ​មាន​ស្ទិល​រៀប​ចំ​ប្រកួត​កម្រិត​ខ្ពស់​

បើ​សិន Saruta ​អាច​ចូល​កៀក​ដើម្បី​ចាប់​ដៃ​បុរស​មក​ពី​ក្រុង​ Baguio City  ​ច្បាស់​ជា​មាន​ឱកាស​ល្អ​​ដែល​គេ​អាច​ប្រើ​ក្បាច់​ចំបាប់​​​ក្នុង​ការ​​នៅ​ពី​លើ​មិន​ខាន។ 

គេ​អាច​ប្រើ​ជើង​ម្ចាង និង ជើង​ទាំង​គូ​​​​ផ្ដួល​គូ​ប្រកួត​បាន​ល្អ  ហើយ​អាច​ប្រើ​កម្លាំង​រួម​បញ្ចូល​គ្នា​​បញ្ជូន​គូ​ប្រកួត​ឲ្យ​ទៅ​ក្បែរ​រេញ។ 

ពេល​មាន​​ឱកាស​នៅ​ពី​លើ​  តារា​ជើង​ចាស់​ជប៉ុន​ពិបាក​បម្លាស់​ទី ប៉ុន្តែ ​គេ​អាច​ប្រើ​ល្បិច​បន្ត​នៅ​ពី​លើ, ​ប្រើ​កណ្ដាប់​ដៃ​សំពង​, និង ​ប្រើ​ទិកនិក​មាន​ប្រៀប​កម្រិត​កំពូល។ 

“The Ninja”  ​មាន​កណ្ដាប់​ដៃ​សំពង​ពី​លើ​បាន​ល្អ​ណាស់ ដូចដែល​អ្នក​គាំទ្រ​បាន​ឃើញ​ពេល​ឈ្នះ Daichi Kitakata  អី​ចឹង​ឯង។ ពេល​បាន​នៅ​ពី​លើ​ហើយ គេ​​ប្រើ​វិធី​គ្រប់គ្រង​ការ​ប្រកួត​បាន​យូរ​មិន​ងាយ​របូត​ទេ និ​ង​ឈាន​ទៅ​ការ​បញ្ចប់​ដៃ​គូ​ទៀត​ផង​ជា​មួយ​នឹង​ស្នៀត​ឃ្លេ​​ពី​លើ “The Passion” ។ 

#4 Pacio ពូ​​កែ​ខាង​ទាត់​ខ្ពស់​

នរណា​ក៏​ដឹង​ដែរ​ថា Pacio ​ជំនាញ​ទាត់​ខ្ពស់​ដែល​ផ្ដល់​ឲ្យ​រូប​គេ​នូវ​គុណ​ប្រយោជន៍​ត្រលប់​មក​វិញ​ជា​រឿយ។ 

គេ​តែង​តែ​ស្វែង​រក​​បញ្ចប់​ដោយ​ក្បាច់​នេះ​ក្នុង​​ការ​ជួប​គ្នា​ជា​មួយ​  Saruta  ពីរ​លើក​កន្លង​ទៅ ហើយ​ចុង​ក្រោយ​គេ​​មាន​ឱកាស​ផ្ដួល​​គូបដិបក្ខ​ឲ្យ​សន្លប់​បាន។
Saruta ​អាច​ការពារ​​​ពី​ការ​ទាត់​នេះ​​មួយ​ចំនួន ប៉ុន្តែ “The Passion” ​បាន​ចេញ​ស្នៀត​នេះ​ជាហូរ​ហែ​ក្នុង​រយៈ​ពេល​ ២៥ នាទី និង​ប្រកប​ដោ​យ​គ្រោះ​ថ្នាក់​ទៀត​ផង។
មិន​ខុស​ពី​មុន​ទេ គេ​ត្រូវ​តែ​ប្រើ​ក្បាច់​ទាត់​​ខ្ពស់​នេះ​ដែល​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ដើម្បី​​ការពារ​កុំ​ឲ្យ Saruta ចូលចាប់​​ច្រើន​ដូច​កាល​ជួប​លើក​ដំបូង។ 

ចុចអាន : Christian Lee Vows To Not Look Past Ok Rae Yoon At ONE: REVOLUTION

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។