Features
តារាប្រដាល់ឆ្នើមៗប្រចាំ ONE ព្យាកររៀងៗខ្លួនរវាង Alvarez ប៉ះ Lapicus
ព្រឹត្តិការណ៍ប្រកួតធំប្រចាំឆ្នាំនឹងផ្សាយទៅកាន់ម៉ោងមាសតាមរយៈទូរទស្សន៍នៅអាមេរិកខាងជើងថ្ងៃពុធ ទី៧ ខែមេសា នេះ ខណៈកំពូលអ្នកប្រដាល់គុនចម្រុះ Eddie “The Underground King” Alvarez ប្រឈមនឹងជើងខ្លាំងវ័យក្មេង Iuri Lapicus នៅ “ONE on TNT I” ក្នុងតំណែងគូឯករង។
ជំនួបដ៏អស្ចារ្យទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាទូទាំងពិភពលោក សូម្បីតែស៊ុបភើស្តាររបស់ONE ក៏បានជជែកគ្នា និងបានព្យាកររៀងៗខ្លួន។
ជើងខ្លាំងហ្វីលីពីន Eduard Folayang
«អ្នកទាំងពីរល្អដូចគ្នា។ Eddie ជើងឯកចាស់វស្សា តែ Iuri កំពុងឡើងជើងខ្លាំង។ Iuri នៅក្មេងពោរពេញដោយថាមពល និងទំនុកចិត្ត។ Eddie មានបទពិសោធច្រើនណាស់។ វាពិបាកទាយថា នរណាឈ្នះណាស់ ជាអ្នកគាំទ្រម្នាក់ ការប្រកួតនេះនឹងល្អមើល»។
ខ្លាចាស់ស៊ិចស៊ីជប៉ុន Yoshihiro Akiyama
«គូនេះគួរមើល។ Alvarez មានអាវុតមុតស្រួច និងវ៉ៃស្អាត។ ទម្រង់របស់គាត់ល្អ។ ខ្ញុំចូលចិត្តមើលក្បាច់វ៉ៃរបស់គាត់។ Alvarez នឹងឈ្នះការប្រកួតនេះ។ គាត់គួរឈ្នះ ពីព្រោះខ្ញុំចង់វ៉ៃជាមួយគាត់»។
តារាក្បាច់គុនកាណាដា Arjan Bhullar
«Eddie បានជួបដៃគូខ្លាំងៗច្រើននៅក្នុងអាជីព និងពេលវេលាគាត់នៅ ONE។ ខ្ញុំគិតថា Iuri មិនមែនជាដៃគូរារាំងគាត់បានទេ។ Eddie មានប្រៀបទាំងក្បាច់ និងបទពិសោធ»។ គាត់នឹងឈ្នះ»។
អ្នកលេងគុនចម្រុះកាណាដា Gurdarshan Mangat
«Eddie មានអ្វីៗទាំងអស់ តែ Iuri ជាក្របីកំពុងឡើងកដែលនឹងមានអ្វីភ្ញាក់ផ្អើល។ ខ្ញុំគិតថា Eddie លេចធ្លោជាង។ គាត់នឹងឈ្នះដោយសន្លប់ ឬពិន្ទុ»។
អ្នកប្រយុទ្ធឥណ្ឌូណេស៊ី Stefer Rahardian
«ខ្ញុំពិតជាមានទំនុកចិត្តលើ Alvarez ដែលមានបច្ចេកទេសល្អ និងវ៉ៃពឹងលើសមត្ថភាព មិនមែនពឹងលើកម្លាំងបាយ។ ខ្ញុំចង់ឃើញ Alvarez ឈ្នះ។ ប៉ុន្តែវាពិបាកនៅពេលគាត់វ៉ៃជាមួយកីឡាករវ័យក្មេងមានទេពកោសល្យ និងកំពុងឡើងជើង។ ចាប់តាំងពី Iuriចាញ់ក្នុងការប្រកួតខ្សែក្រវាត់ជាមួយ Christian Lee] គាត់ច្បាស់ជារៀងសូត្រពីកំហុសច្រើន»។
កូននាគជប៉ុន Yuya Wakamatsu
«វាពិតជាពេលវេលាដែលយើងត្រូវតាមដានមើល។ ខ្ញុំគិតថា Lapicus នឹងឈ្នះដោយផ្តួលដៃគូឲ្យសន្លប់»។
បុរសអង់គ្លេសកាត់ឥណ្ឌូណេស៊ី Anthony Engelen
«Iuri នៅក្មេង និងមានស្មារតីខ្លាំងក្លា ដែលធ្វើឲ្យគាត់មានប្រៀប។ គាត់មានប្រៀបទាំងកម្ពស់ និងអាវុធចេញបានឆ្ងាយ ខណៈ Eddie ពោរពេញដោយបទពិសោធលើឆាកអន្តរជាតិ។ ខ្ញុំចង់ឃើញ Eddie សន្សំពិន្ទុបានវ៉ៃខ្សែក្រវាត់ពិភពលោក និងបន្ថែមកំណត់ត្រា»។
- Lapicus Hopes To Impress U.S. Audience Against ‘Legend’ Alvarez
- Whether MMA Or Investing, Eddie Alvarez Turns Passion Into Success
- Eddie Alvarez Wants To Take Himself And ONE To New Heights
ខ្លាញីឥណ្ឌា Ritu Phogat
«គូនេះជាការប្រកួតគួរឲ្យចង់មើល។ ខ្ញុំគិតថា អ្នកគាំទ្រទន្ទឹងរង់ចាំ។ Eddie មានបទពិសោធច្រើនណាស់ តែ Iuri មានអាជីពប្រដាល់គួរឲ្យចាប់អារម្មណ៍ណាស់។ វាតឹងតែងតែខ្ញុំគិតថា Iuri នឹងឈ្នះ»។
ជើងខ្លាំងជប៉ុន Tatsumitsu Wada
«វាច្បាស់ណាស់ថា ការប្រកួតនេះពោរពេញដោយកណ្តាប់ដៃ។ ខ្ញុំគិតថា Alvarez នឹងមិនបានប្រើភាពខ្លាំងរបស់ខ្លួនច្រើនទេ ពីព្រោះគាត់នឹងព្យាយាមថយក្រោយ។ ដូច្នេះខ្ញុំគិតថា វានឹងល្អមើល ប្រសិនបើគាត់មិនថយក្រោយដោយហ៊ានតទល់»។
ខ្លាចាស់ឥណ្ឌូណេស៊ី Abro Fernandes
«ខ្ញុំគិតថា Alvarez ចង់ឈ្នះ។ គាត់នឹងរកចន្លោះដើម្បីទម្លាយភាពខ្លាំងរបស់ Lapicus ដែលមានអាវុធគ្រោះថ្នាក់ និងកម្លាំងខ្លាំង។ Lapicus នឹងប្រើអាវុធវែង ហើយឈ្នះដោយសន្លប់។ បើពុំនោះទេឈ្នះពិន្ទុដាច់»។
កីឡាករឥណ្ឌូណេស៊ី Sunoto
«កីឡាករ Eddie Alvarez គ្មានអ្វីត្រូវចម្លែកទេ។ គាត់ល្បី និងខ្លាំងយូរហើយ ប៉ុន្តែ Iuri Lapicus ជាកីឡាករវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍។ តាមពិតទៅ ខ្ញូំភ្ញាក់ផ្អើលនៅពេលគាត់ចាញ់ Christian Lee។ ខ្ញុំមានអារម្មណ៍ថា ការប្រកួតរបស់ Lapicus ល្អ។ ខ្ញុំគិតថា Lapicus នឹងឈ្នះ ពីព្រោះគាត់ចម្ងាយវ៉ៃចេញល្អ។ វានឹងបានប្រហែលជា២ទឹកប៉ុណ្ណោះ។ បើមិនចុះចាញ់ទេ ក៏សន្លប់ដែរ»។
អ្នកលេងគុនចម្រុះថៃ Yodkaikaew ‘Y2K’ Fairtex
«ការប្រកួតនេះ ខ្ញុំគិតថា Iuri នឹងឈ្នះ ប្រហែលជាក្នុងទឹកទី២។ គាត់ក្មេងជា Eddie ១២ឆ្នាំ ប៉ុន្តែ Eddie មានបទពិសោធច្រើន។ ខ្ញុំគិតថា Iuri មានប្រៀបជាង ជាពិសេសក្បាច់វ៉ៃឈរ ពីព្រោះគាត់ហាត់ជាមួយ Petrosyan។ គាត់មានឱកាសល្អនឹងបញ្ឈប់ការប្រកួតដោយផ្តួលដៃគូឲ្យសន្លប់ ប៉ុន្តែបើការប្រកួតចប់៣ទឹក វានឹងប្រផុតប្រផើយ»៕