Features

កម្លាំង​ចិត្ត​វិជ្ជមានរុញ​ច្រាន James Nakashima ឈានដល់ចំណុចកំពូល

James Nakashima ល្បី​ខាង​​អាវុធ​​មហា​​ទម្ងន់ និង​ជា​អ្នក​យុទ្ធ​ដ៏​អង់អាច​ដែល​​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ឈាន​ទៅ​​រក​ជើង​ឯក​ពិភព​លោក ONE Lightweight World Championship។

ប៉ុន្តែ​នៅ​​ពេលកីឡាករ​ដ៏​ល្អ​ម្នាក់​​នេះ​ក្លាយ​ជា​តារា​ឆ្នើម​ម្នាក់​នៅ ONE Championship គាត់ក៏​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ដែរ។ តាម​ពិត​ទៅ  Nakashima ត្រូវ​បាន​​កម្មវិធី​សាកល​វិទ្យា​ល័យ​កំពូល​មួយ​នៅ​សហរដ្ឋ​អាមេរិកមិន​​ទទួល​យក​ បើ​ទោះ​ជា​គាត់​​បាន​ឈ្នះ​ជើង​ឯក​ចំបាប់កម្រិត​មហា​វិទ្យាល័យ​​ថ្នាក់​ជាតិ​ក៏​ដោយ។

ដូច្នេះ​ តើ​កីឡាករ​អាមេរិក​រូប​នេះ​មាន​ដំណើរ​ជីវិត​យ៉ាង​ណា​ចេញ​ពី​ទី​​ប្រជុំ​ជន​​តូច​មួយ​នៅ Illinois រហូតក្លាយ​ជាតារា​ប្រដាល់់​គុន​ចម្រុះ​​ឆ្នើម​លំដាប់​ពិភព​លោក?

ដំណើរអាជីព​ប្រដាល់​នោះ​បាន​ចាប់​ផ្តើម​នៅ​ពេល​ Nakashima បាន​​គោរព​តាម​ដំបូន្មាន​របស់​គ្រូ​​បង្វឹក​នៅ​វិទ្យល័យ​របស់​ខ្លួន និង​បន្ត​នៅ​ស្រុក​កំណើត​ដើម្បី​ចូល​ហាត់​នៅ​មហា​វិទ្យាល័យ Lincoln College។ កម្មវិធី​មហាវិទ្យាល័យ​នោះ​ដឹក​នាំ​ដោយ​លោក​គ្រូធំ Dave Klemm ដែល​បាន​ជួយ​គាត់​ឲ្យ​ឈ្នះ​ជើង​ឯក​​កម្រិត​មហា​វិទ្យាល័យ​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០០៩។

មិន​ត្រឹម​តែ​ការ​​អ្នក​ដឹក​នាំ​របស់​លោក​គ្រូ​ធំ Klemm ដែល​ជំរុញ Nakashima ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​នោះ​ទេ។ លោក​គ្រូ​ជំនួយ​ Steven Bradley និង​ T.J. Williams ​ទាំង​ពីរ​នាក់​​នេះ​ក៏​ជា​ចំណែក​ដ៏​សំខាន់​ជួយ​គាត់​តាំង​ពី​ក្មេង។ អ្នក​ទាំង​ពីរ​បាន​ជួយ​អភិវឌ្ឍ Nakashima ទាំង​ស្មារតី និង​សមត្ថភាព។

កីឡាករ​បាន​និយាយ​ថា ៖«ខ្ញុំ​ត្រូវ​បាន​បង្វឹក​ដោយ​លោក​គ្រូ Bradley ហើយ​គាត់​​ពិត​ជា​ជឿជាក់​លើ​ខ្ញុំ​។ គាត់​និយាយ​ថា ខ្ញុំ​នឹង​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ​ម្នាក់។ មាន​គេ​ជឿ​ជាក់​លើ​ខ្ញុំ​១០០​%​បែប​នេះ វា​ដូច​ជា​​មាន​កម្លាំង​ជំរុញ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​ខំ​ប្រឹងហាត់»។

«លោក​គ្រូ T.J. ពិត​ជា​ជឿ​ជាក់​ខ្ញុំ ហើយ​ខ្ញុំ​ចាំ​បាន​​ដែល​ T.J. នៅ​ទី​នោះ​ថ្ងៃ​ដំបូង។ ខ្ញុំ​បាន​ដើរ​ទៅ​រក​គាត់ និង​បាន​​​សួរ​គាត់​ជា​ច្រើន និង​បាន​យក​គំនិត​របស់​គាត់​មក​ខំ​ប្រឹង។ គាត់​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​។ អ្វី​ៗ​ទាំង​អស់​​គឺ​ជា​ជំនឿ។ រវាង​ Bradley និង T.J. តែងតែ​និយាយ​ពី​ផ្លូវ​​វិជ្ជមាន​ចំពោះ​ខ្ញុំ។ ពួក​គាត់​ប្រាប់​ខ្ញុំ​ពី​លក្ខណៈ​ពិសេស​របស់​ខ្ញុំ ជា​ពិសេស​ពួក​គាត់​ជា​ផ្នែក​ដ៏​​ធំ​នៅ​ឆ្នាំ​២០០៩។ នោះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង»។

James Nakashima takes down Luis Santos at ONE: ROOTS OF HONOR

នៅ​ពេល Nakashima ឈប់​ទទួល​បាន​ជើង​ឯក​ថ្នាក់​ជាតិ​នៅ​ NJCAAs វា​ពិត​ជា​មិនងាយ​ស្រួល​សម្រាប់​គាត់​ឡើយ។ គាត់​បាន​ចាប់​ផ្តើមស្តារ​ឡើង​វិញ​យឹត​ៗ​មុន​ពេល​ទទួល​បាន​ជ័យជម្នះ​៦លើក និង​ចាញ់​៤លើក។

កីឡាករ​រំលឹក​ថា ៖«ការ​ប្រកួតលើក​ទី​១​នោះ ខ្ញុំ​មាន​ការ​លំបាក​ខ្លាំង ហើយ​ពិត​ជា​ស្វិត​ស្វាញ​។ ខ្ញុំ​អត់​ដឹង​ច្បាស់​ទេ​​ហេតុ​អ្វី។ ប្រហែល​ជា​ខ្ញុំ​ព្យាយាម​​ខ្លាំង​ពេក។ កំហុស​ឆ្គង់​ដ៏​ធំ​របស់​ខ្ញុំ​គឺ​តែង​តែ​ព្យាយាម​ខ្លាំង​ជ្រុល​ ហើយ​ចាំ​បាន​ថា ខ្ញុំ​បាន​ព្យាយាម​​ធ្វើ​ដូច​ជា​អ្នក​ពន្លត់​អគ្គិភ័យ ទាំង​ខ្ញុំ​មិន​​ធ្លាប់​​​អនុវត្ត​ពន្លត់​អគ្គិភ័យ​ផង។ នោះ​ហើយ​ជារឿង​ខុ​សប្រក្រតី​ហើយ​មិន​បាន​ផល​មក​វិញ»។

«យើង​​បាន​​លើស​ម៉ោង​​ ហើយ​ដូច​ខ្ញុំ​និយាយ​អីចឹង ក្មេង​ភាគ​ច្រើនធម្មតា​ឈាន​ដល់​ទឹក​ទី​៣ ដូច្នេះ​ជា​ពេលដែល​ខ្ញុំ​ចាប់​ឱកាស​យក​ផល​ប្រយោជន៍»។​



បន្ទាប់​​ជោគជ័យវិល​ត្រឡប់​មក​វិញ Nakashima ដាក់​គោលដៅនិង​​គ្រប់​គ្រង។ គាត់​បាន​បន្ត​​ឈ្នះ Brett Rosedale ដោយ​ពិន្ទុ​១១-៧ មក​ពី​​រដ្ឋ North Iowa។

Nakashima និយាយ​ថា ៖«ខ្ញុំ​បាន​ឱកាស​វ៉ៃ​លុក​គាត់​ចំ​គោល​ដៅ។ គាត់​ជា​​​កីឡាករចំបាប់​​ខ្វះ​ជំនាញ ដូច្នេះ​គាត់​ខ្វះ​ចន្លោះ។ គាត់បាន​ពិន្ទុ​ដោយការ​​ធ្វេស​ប្រហែស​របស់​ខ្ញុំ​តិច​តូច ប៉ុន្តែ​ខ្ញុំ​ធ្វើ​បាន​ល្អ​ជាង។ ខ្ញុំ​វ៉ៃ​​គាត់​ចំ​គោល​ដៅ​ល្អ ហើយ​ក៏​ឈ្នះ»។

បន្ទាប់​​មក​ប្រកួត​ជា​មួយ​ Celic Bell មក​ពី​រដ្ឋ North Idaho ដែល​ឈ្នះ​ពិន្ទុ​ពីរ​ប្រកួត​​ ខុស​ពី Nakashima។ ទោះ​​បី​ជា​ការ​ប្រកួត​នេះ​លំបាក ប៉ុន្តែ​ការ​​មាន​ទំនុក​ចិត្ត​ពី​គ្រូ​បង្វឹក​របស់ Nakashima បាន​ជួយ​ឲ្យ​គាត់​ឈ្នះ​ការ​ប្រកួត​នេះ។

កីឡាករ​ល្បី​នៅ​មហាវិទ្យាល័យ Lincoln College រៀប​រាប់​ថា ៖«Bell ចូល​ចិត្ត​វ៉ៃ​លើ​ក្បាល​របស់​ដៃ​គូ។ ឪពុក​ខ្ញុំ​​និយាយ​ថា គាត់​បាន​និយាយ​ជា​មួយ​ T.J. និង​សួរ​ថា លោក​គ្រូ​គិត​ថា James អាច​ឈ្នះ​ក្មេង​​​នោះ​ទេ? ជា​ថ្មី​ម្តង​ទៀត លោក​គ្រូ T.J. និយាយ​ថា  ‘James អាច​ឈ្នះ​​អ្នក​ទាំង​អស់​ក្នុង​កម្មវិធី​ប្រកួត​នេះ»។

ការ​ទទួល​បាន​ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នា​ធ្វើ​ឲ្យ​ Nakashima ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ត្រូវ​ជួប​នឹង​កីឡាករ Bradley Banks មក​ពី​រដ្ឋ Iowa Central។ មុន​ពេល​អ្នក​ទាំង​ពីរ​ប្រកួត បង​ប្រុស​របស់ Banks គឺ​កីឡាករ Carrington ទើប​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ​មួយ។

ប៉ុន្តែ​កីឡាករ​ចំបាប់​មក​ពី​មហាវិទ្តាល័យ Lincoln College បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​​បំផ្លាញ​ក្តី​សង្ឃឹម​របស់​គ្រួសារ​មួយ​នេះ និងផ្តាច់​គ្រាប់​ពូជ​ឈាន​មុខ​គេ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នេះ។

Nakashima និយាយ​ថា ៖«​គាត់ (Bradley) បាន​បោក​ខ្ញុំ​បាន​យ៉ាង​ល្អ​តាម​សមត្ថភាព​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន ពី​ព្រោះ​គាត់ដូច​ជា​សង្ឃឹម​​ច្រើន។ តែ​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​នោះ​ទេ។ គាត់​នៅ​ជំហរ​ទាប និង​ការពារ​ច្រើន»។

ការ​ព្យាយាម​ការពារ​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ពេល​វេលា​​​​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ​បាន។

Nakashima បន្ត​ថា ៖«គាត់​បាន​ចេញ​លឿន​ ហើយ​ខ្ញុំ​​​ចេញ​រហ័ស​ជាង​គាត់។ ខ្ញុំ​ជួប​ញ្ហា​ដែរ ហើយ​គាត់​នៅ​តែ​១០​វិនាទី​ទៀត​នឹង​ឈ្នះ​ទៅ​ហើយ។ យើង​បាន​វិល​ទៅ​ចំណុច​កណ្តាល ហើយ​ខ្ញុំ​បាន​ប្តូរ​បច្ចេកទេស​ ហើយ​ក៏​ទទួល​បាន​២​ពិន្ទុ។ នោះ​ហើយ​ធ្វើ​​ឲ្យ​ខ្ញុំ​ឈ្នះ»។

James Nakashima dishes out some ground and pound at ONE: ROOTS OF HONOR

ទី​បំផុត កម្លាំង​នៃ​ភាព​វិជ្ជមាន​បាន​ជំរុញ​​ឲ្យ Nakashima ទទួល​បាន​ជើង​ឯក និង​មាន​ជំនឿ​ថា គាត់​អាច​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ក្រៅ​ពី​នៅ Lincoln College។

គាត់​​ទទួល​បាន​ការអញ្ជើញ​ទៅ​ប្រកួត​នៅ​កម្មវិធី​​ធំ​ៗ​ជា​ច្រើន ហើយ​ភ្លាម​ៗ​នោះ​ Williams បាន​នាំ​យក​គាត់​ទៅមើល​ NCAA Championships នៅ​ទី​ក្រុង​ St. Louis ក្នុង​រដ្ឋ Missouri ដើម្បី​ស្វែង​យល់​ពីកីឡាករ​ចំបាប់​ឆ្នើម​ៗ​ប្រកួត​នៅ​ទី​នោះ។ មាន​កីឡាករ​ម្នាក់លេច​ធ្លោ​ជាង​គេ​គឺJordan Burroughs

Nakashima និយាយ​ថា ៖«T.J. ជឿ​ជាក់​លើ​ខ្ញុំ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​លើ​ខ្លួន​ឯងយ៉ាង​​​ខ្លាំង​ដែរ។ គាត់​ជា​គ្រូ​បង្វឹក​ដែល​ខ្ញុំ​ត្រូវ​ការ។  Jordan Burroughs ​ក៏​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​​ដែរ»។

Burroughs ដែល​ជា​ជើងឯក​ពិភព​លោក​៤​ដង និង​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ឆ្នាំ​២០១២ ចេញ​មក​ពី​សកល​វិទ្យាល័យ Nebraska។ អនុវត្ត​តាម​ដំបូន្មាន​របស់​គ្រូ​បង្វឹក កីឡាករ​វ័យ​ក្មេង​ Nakashima ទទួល​បាន​ការ​ខល​ទូរសព្ទ​ចូល និង​បាន​​ជាប់ឈ្មោះ​ជា​សិស្ស​អាហារូបករណ៍​នៅ​សកល​វិទ្យាល័យ​នោះ។

«ខ្ញុំ​បាន​ទាក់​ទង​ទៅសាកល​វិទ្យាល Nebraska ដោយ​ខ្លួន​ឯង។ ពួក​គេនិយាយ​ថា យើងពិត​ជា​រីក​រាយ​ដែល​ទទួល​បាន​ខ្ញុំ»។​

James Nakashima looks to drop a clean punch on Yushin Okami in Manila

Nakashima ដែល​ជា​សិស្សស​វេជ្ជសាស្ត្រ​នៅមហាវិទ្យាល័យ Lincoln College បាន​បញ្ចប់​ការ​សិក្សា​នៅ​ខែ​ឧសភា និង​៣​ថ្ងៃ​ក្រោយ​បាន​ទៅ​សាកល​វិទ្យាល័យ Nebraska។

គាត់​បញ្ជាក់​ថា ៖«ខ្ញុំ​ទើប​តែចាប់​ផ្តើម​ហាត់​នៅ​រដូវ​កក្តៅ ហើយ​ពួក​គេ​ស្រឡាញ់​ខ្ញុំ។ តែ​​គេ​បញ្ចប់​​អាហារូបករណ៍​​ខ្ញុំ​មុន​​រដូវ​កាល​ថ្មី​ចាប់​ផ្តើម»។

ក្រឡេក​មើល​ទៅ​ក្រោយ​វិញ កីឡាករ​អាមេរិក​នេះ​ជឿ​ថា ការ​ឈ្នះ​​ជើង​ឯក​ចំបាប់​ថ្នាក់​ជាតិ​ NJCAA ឆ្នាំ​២០០៩ គឺជា​ចំណែក​ធំ​ធេង​មួយ​នៃ​អាជីព​របស់​ខ្លួន។។ បន្ទាប់​មក​ទៀត​ Nakashima ​បាន​ឱកាស​​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Welterweight World Champion ពី​ម្ចាស់​ខ្សែ​ក្រវាត់ Kiamrian “Brazen” Abbasov នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX II កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២០។

​បន្ទាប់មក​ គាត់​បាន​ទម្លាក់​ទម្ងន់ និង​ចាប់​ផ្តើម​វិថី​​ថ្មី​​ឆ្ពោះ​​ទៅ​រក​គោល​ដៅ​កំពូល។ សម្រាប់​ជំហាន​ទី​១ Nakashima ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ lightweight លើក​ដំបូង​ជា​មួយ​នឹង​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៤ Shinya “Tobikan Judan” Aoki នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE នា​ថ្ងៃ​​សុក្រ ទី​២២ ខែ​មករា។

ប្រសិន​បើ Nakashima អាច​បង្ក្រាប​តារា​ឆ្នើម​ជប៉ុន​បាន នោះ​រូប​គេ​អាច​នឹង​មាន​​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​មួយ​អធិរាជសង្វៀន Christian Lee៕

Read more: 5 Reasons To Be Excited For ONE: UNBREAKABLE