Kickboxing

ប្រកួត​ថ្ងៃ​សុក្រ​នេះ បេក្ខនារី​ម្នាក់​ទៀត​ដក​ខ្លួន​​​ពី​ខ្សែក្រវាត់ GP ក្នុង​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ

បន្ទាប់​ពី​បេក្ខនារី​ម្នាក់​បាន​ដក​​ខ្លួន​ចេញ​ពី​កម្មវិធី​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​សារ​របួស ឥឡូវ​នេះ​មាន​បេក្ខនារី​ម្នាក់​ទៀត​ហើយ​បាន​ដក​ខ្លួន។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កម្មវិធី​ខ្សែ​ក្រវាត់​នេះ​​​នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: NEXTGEN នា​ថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា​នេះ​នៅ​ប្រទេស​សិង្ហបុរី។

ទី​១ កីឡាការិនី​កូរ៉េ​ខាងត្បូង Ham Seo Hee ដែល​បាន​ប្រកួត​ឈ្នះ​នៅ​វគ្គ​៨​នាក់​​ដំបូង​​បាន​ដក​ខ្លួន​កាល​ពី​ដើម​ខែ​នេះ​ ដូច្នេះ​ដៃ​គូ​​របស់​កីឡាការិនី​ថៃ Stamp  គឺ​កីឡាការិនី​ប្រេស៊ីល Julie Mezabarba ដែល​បាន​ប្រកួត​ឈ្នះ​ក្នុង​ការ​ប្រកួត​បំរ៉ុង​សម្រាប់​កម្មវិធី​ខ្សែ​ក្រវាត់​នេះ។

ចុង​ក្រោយ​បំផុត​គឺ​ដៃ​គូ​របស់​ខ្លាញី​ឥណ្ឌា Ritu Phogat ​គឺ​​អ្នក​លេង​គុន​ចម្រុះ​ជប៉ុន Itsuki Hirata ​ទើប​តែ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​នា​ដើម​សប្តាហ៍​នេះ ដូច្នេះ​ដាក់​ជំនួស​វិញ​ដោយ​កីឡាការិនីហ្វីលីពីន Jenelyn Olsim។

Jenelyn Olsim meets Ritu Phogat at ONE: NEXTGEN on 29 October

ជុំ​វិញ​ការ​ដក​ខ្លួន​ដែល​ជិត​ដល់​ថ្ងៃ​ប្រកួត​នេះ កីឡាការិនី​ជប៉ុន Itsuki Hirata បាន​ពន្យល់​ថា នាងមាន​បញ្ហាសុខភាព​ដោយ​សារ​កម្តៅ​ខ្លួន​ឡើង​ខ្ពស់ ប៉ុន្តែ​មិន​កម្តៅ​ដោយ​សារ​ឆ្លង​កូវីដ-១៩​ឡើយ។ នាង​បាន​សុំ​ទោស​ដៃ​គូ Ritu ម្ចាស់​ឧបត្ថម្ភ​ និង​អ្នក​គាំទ្រ ព្រម​ទាំង​ក្រុម​ការងារ ONE ​ដែល​រៀប​ចំ​​ឲ្យ​នាង​ប្រកួត​កន្លង​មក។

តាម​ពិត​ទៅ​នេះ​ជា​ឱកាស​ល្អ​កម្រ​មាន​សម្រាប់​កីឡាការិនី​ហ្វីលីពីន Olsim ដែល​ទទួល​បាន​កៅអី​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ពិភព​លោក​នេះ ហើយ​នាង​ទើប​តែ​ប្រកួត​បាន​ម្តង​គត់​នៅ​សង្វៀន ONE ដោយ​បាន​យក​ឈ្នះ​កីឡាការិនី Bi Nguyen កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ។

ជា​មួយ​គ្នា​នេះ ការ​ប្រកួត​ឃីក​បុក​សីង​ទម្ងន់​យក្ស​ជើង​ខ្លាំង Iraj Azizpour ​ប្រកួត​ជា​មួយកីឡាករ​ប្រេស៊ីល Anderson Silva។

Iranian kickboxer Iraj Azizpour

ខាង​ក្រោម​ជា​សមាសភាពផ្លូវ​ការ​សម្រាប់ ONE: NEXTGEN

  • កីឡាការិនី​ថៃ Stamp Fairtex ជួប​កីឡាការិនី​ប្រេស៊ីល Julie Mezabarba (វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Women’s Atomweight World GP)
  • កីឡាការិនី​ឥណ្ឌា Ritu Phogat ជួបកីឡាការិនី​ហ្វីលីពីន Jenelyn Olsim (វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រWomen’s Atomweight World GP)
  • កីឡាករអ៊ីរ៉ង់​ Iraj Azizpour ជួបកីឡាករ​ប្រេស៊ីល Anderson Silva (ឃីក​បុក​សីង​ទម្ងន់​ធ្ងន់)
  • កីឡាករ​បេឡារុស្ស Kirill Grishenko ជួបកីឡាករកាណាដា Dustin Joynson (គុន​ចម្រុះ​ទម្ងន់​ធ្ងន់)
  • កីឡាករ​ចិន Miao Li Tao ជួប​កីឡាករ​ហ្វីលីពីន Jeremy Miado (គុន​ចម្រុះ​ទម្ងន់​មធ្យម)
  • កីឡាករ​រុស្ស៊ី Beybulat Isaev ជួប​កីឡាករ​រ៉ូម៉ានី Bogdan Stoica (ឃីក​បុក​សីង​ទម្ងន់​ធ្ងន់​មធ្យម​)

Read more: 8 Of Stamp Fairtex’s Most Entertaining Social Media Videos

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។