Features

Saemapetch រំលឹក​​ជីវិត​ធ្លាប់​រើស​អេត​ចាយ​ឆ្ពោះ​ទៅ​ខ្សែ​ក្រវាត់​ពិភព​លោក

Saemapetch Fairtexមាន​ឱកាស​មាស​​ម្តង​ទៀត​​ដើម្បី​បោះ​ជំហាន​ទៅ​កាន់​តែ​កៀក​នឹង​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក។

នា​ថ្ងៃ​សុក្រ ទី​១៤ សីហា​នេះ តារា​ប្រដាល់​ថៃ​នឹង​ត្រូវ​ប្រឈម​ដៃ​គូ​ចាស់​ និង​ជា​មិត្ត​រួមម​ជាតិ​ Rodlek PK.Saenchai Muaythaigym ក្នុង​តំណែង​គូ​ឯក​នៃព្រឹត្តិការណ៍​​ប្រកួត ONE: NO SURRENDER II នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។ 

ជំនួប​ដ៏​កំពូល​នេះ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទី​១​នៃ កម្មវិធី ONE Bantamweight Muay Thai Tournament ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​នៃ​កម្មវិធី​នេះ​នឹង​​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ពី​ម្ចាស់​ខ្សែ​ក្រវាត់ Nong-O Gaiyanghadao នា​ចុង​ឆ្នាំ​នេះ។

ទោះ​បី​ជា​កីឡាករ​ហស្សនាម​ “The Steel Locomotive” ​បាន​ឈ្នះ​នាំ​មុខ​ ២-១ ក្នុង​ការ​ជួប​គ្នា​៣​លើក​កន្លង​មក ក៏ Saemapetch គ្រោង​​ប្រើ​ល្បិច​កល់​ថ្មី​ដើម្បី​ផ្តួល​ដៃ​គូ និង​បោះ​ជំហាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

មុន​ពេល​រូប​គេ​ចូល​ទៅ​កាន់​សង្វៀន​នៃ​ប្រដាល់​មួយ​ថៃ​​ដ៏​កក្រើក​ល្ងាច​នេះ​ថ្ងៃ​សុក្រ​នេះ ឆ្លៀត​ឱកាស​នេះ​​ស្វែង​យល់​​​ពី​សិស្ស​របស់​ក្លឹប Fairtex ម្នាក់​នេះ។

កំណប់​ទ្រព្យ​របស់​​អ្នក​ផ្សេង​

View this post on Instagram

my family

A post shared by Saemapetch Fairtex (@saemapetch) on

Saemapetch បាន​កើត​ និង​ធំ​ដឹង​ក្តី​នៅ ខេត្ត​ឈៀងម៉ៃ ភាគ​ខាង​ជើង​ប្រទេស​ថៃ ដែល​ជា​កន្លែង​រូប​គេ​រស់​នៅ​ពោរពេញ​ដោយ​វេទនា។

គ្រួសារ​របស់​គេ​ក្រី​ក្រ​ខ្លាំង។ ទាំង​ឪពុក និង​ម្តាយ​​ជា​កម្មករ​​សំណង់​ និង​ធ្វើ​ការ​នៅចម្ការ ដែល​ពួក​គាត់​អាច​រក​ចំណូល​បាន​ប្រហែល​ជា​៣០០​បាត (ប្រហែល​ជា​៩,៦៥​ដុល្លារ)​ក្នុង​មួយ​ថ្ងៃ។

ប៉ុន្តែ​ប្រសិន​បើ​ ពួក​គាត់​អត់​បាន​ធ្វើ​ការ​នៅ​កន្លែង​សំណង​ទេ ​ពួក​គាត់​​នឹង​ដើរ​រើស​អេត​ចាយ​ដូចជា​សំបក​ដប​ និង​ប្លាស្ទិក​ទៅ​លក់។ Saemapetch និង​ប្អូន​បាន​​ឪពុក​ម្តាយ​តាម​លទ្ធភាព​ដែល​អាច​ទៅ​រួច ហើយ​ពេល​ខ្លះ​ពួក​គាត់​អាច​ជួយ​រក​បាន​២០០​បាត (៦,៤៥​ដុល្លារ)​ក្នុង​មួយ​ថ្ងៃ​​គឺ​អាច​​ចាត់​ទុក​ថា​ជា​​ថ្ងៃ​ល្អ។

យ៉ាង​ណា ក៏​មាន​ថ្ងៃ​ខ្លះ​ពួក​គាត់​អត់​មាន​អាហារ​ទទួល​ទាន​ដែរ។

Saemapetch រំលឹក​ថា ៖«ពេល​ខ្លះ​ យើង​អត់​មាន​អ្វី​សោះ។ ថ្ងៃ​ខ្លះ​ ញាំ​បាយ​ជា​មួយ​​ទឹក​ស៊ីអ៊ីវ និង​ទឹក​ម្ទេស»។

ជីវិត​រឹត​តែ​វេទនា គ្រួសាររបស់​ Saemapetch រស់​​នៅក្នុង​ផ្ទះ​ដែល​មាន​តែ១​បន្ទប់​​នៅ​លើ​ដី​របស់​ជីដូន។ ពួក​គេ​ដេក និង​ញាំ​បាយ​នៅ​លើដី ដែល​មាន​កង្ហារ​តែ​មួយ​ប៉ុណ្ណោះ។

ក្មេង​ប្រុស​នោះ​បាន​ប្តេជ្ញា​ជួយ​ឪពុក​ម្តាយ ប៉ុន្តែ​​រូប​គេ​ក៏​បាន​ព្យាយាម​ទៅ​រៀន​ដែរ។ ទោះ​ជា​យ៉ាង​ណា ជាក្មេង​ល្អ​ម្នាក់ វា​ច្បាស់​ណាស់​ថា ការ​សិក្សា​​អាច​ជា​ផ្លូវ​​ជួយ​គ្រួសារ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​។ យ៉ាង​ណា ការ​សិក្សា​មិន​បាន​វែង​ឆ្ងាយ​ទេ គឺ​មិន​​មែន ដោយ​សារ​ខ្វះ​ការ​ប្រឹង​ប្រែង​ទេ។

កីឡាករ​ពន្យល់​ថា ៖«ពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​ពិត​ជា​គោរព​កោត​ខ្លាច​គេ​ណាស់ ហើយ​ជា​ក្មេង​ស្ងៀម​ស្ងាត់។ ខ្ញុំ​មិន​បាន​ចូល​រៀន​​សាលា​ល្អ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​ខ្លាំង»។

ភ្លាម​ៗ​នោះ រូប​គេ​ក៏​បាន​ចូល​ហាត់​ប្រដាល់​ដែល​បាន​ជួយ​ឲ្យ​ជីវិត​របស់​គេ​ផ្លាស់​ប្តូរ និង​បាន​ជួយ​ដល់​គ្រួសារ​ថែម​ទៀត។

មួយ​ថៃសង្គ្រោះ​ជីវិត

View this post on Instagram

เบาๆครับวันนี้

A post shared by Saemapetch Fairtex (@saemapetch) on

ដូចក្មេង​​​ថៃ​ជា​ច្រើន​ដែល​កើត​មក​ជួប​កង្វះ​ខាត និង​ប្រឹង​ប្រែង​ដើម្បី​រស់  Saemapetch បាន​ឃើញ​កីឡា​ប្រដាល់​មួយ​ថៃ​ជា​ជម្រើស​​ល្អ​មួយ​ដែល​រូប​គេ​បាន​ប្រឹង​ប្រែង និង​ដោះ​ស្រាយ​ភាព​ទល់​ច្រក។

រូប​គេ​មិន​មែន​ជា​ក្មេង​លេច​ធ្លោ​នៅ​សាលា​រៀន ប៉ុន្តែ​រូប​គេ​មាន​ឆន្ទៈ​ប្រឹង​ប្រែង​ដែល​បាន​ឈាន​ចូល​ពិភព​កីឡា​យ៉ាង​ល្អ។

Saemapetch បាន​ហ្វឹកហាត់​មួយ​ថៃ​ដំបូង​នៅពេល​អាយុ​១១​ឆ្នាំ។ មន្ត្រី​មូលដ្ឋាន​ម្នាក់​​បាន​​ជួប​​​រូប​គេ​នៅ​តាម​ផ្លូវ​ និង​បាន​សួរ​ថា ចង់​ចូល​ហាត់​ប្រដាល់​ទេ? រូប​គេ​ក៏​បាន​យល់​ព្រម​​ចូល​ហាត់​ភ្លាម។

កីឡាករ​រូប​បានរំលឹកថា ៖«ជា​ក្មេង​តូច មធ្យោបាយ​តែ​មួយ​រក​លុយ​បាន​ក្នុង​ប្រទេស​របស់​យើង​គឺ​ឡើង​ប្រកួត។ ខ្ញុំ​បាន​សម្រេច​ចូល​ហាត់ ហើយ​ប្រកួត​ដំបូង​របស់​ខ្ញុំ​គឺ​ក្នុង​ពិធី​បុណ្យ​មួយ​នៅ​​វត្ត»។

រូប​គេ​បាន​បង្ហាញ​ពី​ទេព​កោសល្យ​លេច​ធ្លោ និង​ជឿ​ថា ប្រសិន​បើ​រូប​គេ​មាន​អាវុធ​ល្អ​នោះ​នឹង​ក្លាយ​ជា​កីឡាករ​ជោគជ័យ​ម្នាក់។ សំខាន់​បំផុត​នោះ​ រូប​គេ​​បាន​ប្រើ​ប្រាស់​មួយ​ថៃ​ដើម្បី​ជម្រើស​រក​លុយ​ជួយ​ដល់​គ្រួសារ។

Saemapetch ដែល​មាន​គ្រួសារ​គាំទ្រ​គ្រប់​ពេល​វេលា​បាន​និយាយ​ថា ៖«ខ្ញុំ​​ចង់​ប្រើ​ប្រាស់​ឱកាស​នេះ​​​ជួយ​ដល់​គ្រួសារ​របស់​ខ្ញុំ​ឲ្យ​មាន​ជីវភាព​ប្រសើរ»។

រូប​គេ​បាន​ហាត់​ជាមួយ​​គ្រូ​បង្វឹក​ម្នាក់​ឈ្មោះ Chuvalit នៅ​ឈៀងម៉ៃ ដែល​ក្មេង​ប្រុស​ម្នាក់​នេះរៀន​សូត្រ​អ្វី​ៗ​គ្រប់​យ៉ាង​ពី​លោក​គ្រូ​នោះ។ ចាប់​​ពី​ពេល​នោះ​មក រូប​គេ​បាន​អភិវឌ្ឍ​យ៉ាង​លឿន។ ៣ឆ្នាំ​ក្រោយ​មក​ រូប​គេ​បាន​បោះ​ជំហាន​ចូល​ប្រកួត​សង្វៀន​ល្បី​លំដាប់​ពិភព​លោក​គឺ Rajadamnern ជា​លើក​ដំបូង​នៅ​ទី​ក្រុង​បាងកក។



សុភាព​បុរស​ក្នុង​​ឯកសណ្ឋាន

Saemapetch បាន​​កំពុង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​អាជីព​ប្រដាល់​មួយ​ថៃ ប៉ុន្តែ​​​រូប​គេ​តែង​តែ​មាន​បេះ​ដូង​ដើម្បី​បម្រើ​ជាតិ។

រូប​គេ​បាន​ឲ្យ​ដឹង​ថា ៖«កាល​ពី​​ក្មេង ខ្ញុំ​តែង​តែ​ចង់​ធ្វើ​ជា​ទាហាន ឬ​ប៉ូលិស»។

ទោះ​បី​ជា​រូប​គេ​មិន​បាន​ក្លាយ​ជា​ប៉ូលិស ប៉ុន្តែ​ក្លាយ​ជា​ទាហាន។ រូប​គេ​បាន​ដឹង​ថា នេះ​គឺ​ដូច​ជា​ក្តី​សុបិន​របស់​ក្មេង​ផ្សេង​ៗ​ទៀត​ដែរ។ វា​ពិត​ជា​រំភើប​ណាស់ ប៉ុន្តែ​​នៅ​ជំរំ​ពិត​ជា​លំបាក​ខ្លាំង។

Saemapetch សារភាព​ថា ៖«សម្រាប់​៣​ខែ​ដំបូង​​លំបាក​ហួស​ពី​ការ​ស្មាន។ វា​រឹត​តែ​លំបាក​ខ្លាំង​ជាង​​ខ្ញុំ​ឡើង​ប្រកួត​មួយ​ថៃ​ថែម​ទៀត»។

«រាល់​ថ្ងៃ​​ត្រូវ​ក្រោក​ពី​ដេកម៉ោង​៤​ព្រឹក ហើយ​​ហ្វឹកហាត់​លត់​ដុំ​រហូត​ដល់​ម៉ោង​១០​យប់​ក៏​មិន​ទាន់​ចប់​ទៀត។ ខ្ញុំ​ពិត​ជា​នឹក​ផ្ទះ និង​ភាព​សុខ​ស្រួល​នៅ​ផ្ទះ​ខ្លាំង​ណាស់ ប៉ុន្តែ​គ្រួសារ​របស់​ខ្ញុំ​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ខំ​ប្រឹង​ដើម្បី​អនាគត»។

អ្វី​ដែល​ Saemapetch ប្រាថ្នា​​គឺ​បាន​សម្រេច​ដូច​បំណង។ បន្ទាប់​ពី​ចប់​ការ​ហ្វឹកហាត់​រៀន​សូត្រ​នៅ​ជំរំ រូប​គេ​ត្រូវ​បាន​ជ្រើស​រើស​ចូល​​ក្នុង​កង​កម្លាំង​ជា​កីឡាករ និង​បាន​បញ្ជូន​រូប​គេ​ទៅ​កន្លែង​ហ្វឹកហាត់​ដែល​មាន​សម្ភារៈ​ទំនើប​ៗ​ដើម្បី​បន្ត​ហ្វឹកហាត់។

រូប​គេ​បន្ថែម​ថា ៖«ខ្ញុំ​បម្រើ​ទាហាន​រយៈ​ពេល​២​ឆ្នាំ។ ខ្ញុំ​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​ស្ម័គ្រ​ចិត្ត​របស់​ទាហាន ហើយ​ទទួល​បាន​ជើង​ឯក​​ ក្នុង​ឆ្នាំ​២០១៧ ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម»។

ការងារ​ជា​ទាហាន​បាន​ផ្តល់​ឲ្យ​ជីវិត​រស់​នៅល្អ​ប្រសើរ​សម្រាប់​ក្មេង​ប្រុស​ម្នាក់​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ជោគជ័យ​នៅ​លើ​សង្វៀន​បាន​​នាំ​ឲ្យ​រូប​គេ​មាន​ចំណូល​សមរម្យ​ជួយ​ដល់​គ្រួសារ។

វិថី​ឆ្ពោះ​ទៅ ONE Super Series

Saemapetch រីក​រាយ​នឹង​អាជីព​ជោគជ័យ​​កម្រិត​ខ្ពស់​ហើយ។

គិត​ចាប់​តាំង​ពី​ប្រកួត​ដំបូង​នៅ​ក្នង​វត្ត​​ពេល​អាយុ​១១​ឆ្នាំ បុរស​កំណើត​ខេត្ត​ឈៀងម៉ៃ​បាន​ឆ្លង​កាត់​ប្រកួត​ឈ្នះ​១២០​ដង និង​ចាញ់​១៦ ហើយ​ស្មើ​១​ដង។

នៅ​ក្នុង​ដំណើរ​​ដ៏​វែង​ឆ្ងាយ​នេះ រូប​គេ​ធ្លាប់​បាន​ឈ្នះ​ជើង​ឯក Tiger Cement នៅ​សង្វៀន​ Channel 7 Stadium និង​​ឈ្នះ​ពាន​រង្វាន់​មួយ​ថៃ​ពិភព​លោក​ Grand Prix Welterweight។

ឥឡូវ​​នេះ​ កីឡាករ​អាយុ​២៥​ឆ្នាំ​​កំពុង​ហ្វឹក​ហាត់​ជា​​មួយ​វីរបុរស​ថៃ Yodsanklai IWE Fairtex នៅ​ក្លឹប Fairtex Training Center ក្នុង​ខេត្ត​​ប៉ាតាយ៉ា ប្រទេស​ថៃ និង​​មាន​គោល​បំណង​ស្វែង​រក​ជើង​ឯក​ពិភព​លោក​បន្ថែម​ទៀត។

រូប​គេ​ប្រាប់ថា ៖«​ខ្ញុំចង់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE World Title និង​ក្លាយ​ជា​អ្នក​ប្រដាល់​កំពូល​ម្នាក់​នៅ​លើ​ពិភព​លោក»។

សម្រាប់​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ Saemapetch បាន​កំពុងខិត​ខំ​ប្រឹង​ប្រែងឆ្ពោះ​ទៅ​រក​គោល​ដៅទាំង​នោះ។

កីឡាករ​​របស់​ Fairtex បាន​ប្រកួត​ឈ្នះ​ Deividas Danyla ​ខែ​កក្កដា ឆ្នាំ​២០១៨ និង​ឈ្នះ​ Alaverdi Ramazanov ខែ​វិច្ឆិកា ឆ្នាំ​២០១៨ និង​បន្ត​ឈ្នះ​កីឡាករ Ognjen Topic ខែ​មេសា ឆ្នាំ​២០១៩។

ទោះ​ជា​យ៉ាង​ណា រូប​គេ​បាន​ចាញ់​ជើង​ខ្លាំង Nong-O Gaiyanghadao ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ONE Bantamweight ខែ​ធ្នូ ឆ្នាំ​២០១៩។ ដូច្នេះ​ហើយ​ទើប​បាន​ជា​រូប​គេ​កំពុង​ប្រឹង​ប្រែង​ដើម្បី​​ឆ្ពោះ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ម្តង​ទៀត។ យ៉ាង​ណា រូប​គេ​ត្រូវ​យក​ឈ្នះ​ Rodlek នា​យប់​ថ្ងៃ​សុក្រ​នេះ​ជា​មុន​សិន។

កីឡាករ​បញ្ជាក់​ចុង​ក្រោយថា ៖«លើក​នេះខុស​ពី​មុន ​ខ្ញុំ​បាន​ហ្វឹកហាត់​បន្ថែម​ជំនាញ​យ៉ាង​ល្អ។ ថ្វី​បើ​ខ្ញុំមាន​បទ​ពិសោធ​ប្រកួត​ច្រើន តែ​ខ្ញុំ​នឹង​ប្រើ​របៀប​វ៉ៃ​ថ្មី»៕

Read more: 5 Reasons Why You Can’t Miss ONE: NO SURRENDER II