Features

Rodlek PK.Saenchai Muaythaigym ​រើ​បម្រាស់​ពី​ភាព​​ក្រីក្រ​ដោយ​វិធី​ណា

Rodlek PK.Saenchai Muaythaigym ​មិន​ដែល​ចាញ់​ទាល់​​តែ​សោះ​តាំង​ពី​ចូល​​រួម​​ប្រកួត​នៅ​សង្វៀន​ ONE Super Series ​មក​ ​ហើយ​ថ្មីៗ​​នេះ​ក៏​បាន​​ឈ្នះ​ពីរ​លើក​​ក្នុង​គោល​​ដៅ​ទៅ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភព​លោក​​ ONE World Title ​នៅ​ថ្ងៃ​​អនាគត។​

កីឡាករ​​រហស្សនាម​ ​“The Steel Locomotive” ​​​នឹង​ត្រូវ​តតាំង​​​​​​មិត្ត​រួម​ជាតិ​​គូ​ប្រជែង​យូរ​អង្វែង​ Saemapetch Fairtex ​នៅ​កម្មវិធី​ ONE: NO SURRENDER II ​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​សុក្រ​ទី​ ​១៤​ សីហា​ ​​ចុង​សប្ដាហ៍​នេះ​​​​ មុន​ឆ្ពោះ​ទៅ​ដណ្ដើម​ជើង​ឯក​ពី​​​ព្រឹត្តិការណ៍​ ONE Bantamweight Muay Thai Tournament ​។ ​

អ្នក​ឈ្នះ​នឹង​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​​ដើម្បី​​​គ្រង​ជើង​ឯក​ និង មាន​​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ​ ONE Bantamweight​ ពី​កីឡាករ​ Nong-O Gaiyanghadao ​នៅ​​ចុង​ឆ្នាំ​ ២០២០​ នេះ​ដែរ។​
មុន​​ជំនួប​របស់​ Rodlek នៅ​​ក្រុង​បាងកក​ប្រទេស​ថៃ​ ​តើ​មាន​ដំណើរ​ដើម​ទង​យ៉ាង​ណា​​ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​ក្នុង​នាម​​កីឡាករ​មួយ​ថៃ​​​ជោគជ័យ​ និង ​ទទួល​បាន​​​​​នូវ​ក្ដី​ស្រលាញ់​ជា​ច្រើន? ​

ពេល​វេលា​ដ៏​លំបាក​មួយ

Muay Thai World Champion Rodlek PK. Saenchaimuaythaigym enters the arena

Rodlek ​​បាន​រៀន​សូត្រ​អំពី​ភាព​ចាំ​បាច់​​នៃ​ការ​ធ្វើ​ការងារ​ខ្លាំងក្លា​ ​​និង​ ​​​ស្មារតី​លះបង់​ខ្ពស់​កាល​នៅ​វ័យ​កុមារ​ភាព​​ ខណៈ​ដែល​​​គ្រួសារ​របស់​គេ​ត្រូវ​បាន​បង្ខំ​ចិត្ត​​​ផ្លាស់​ពី​ខេត្ត​ Surat Thani ​ទៅ​កាន់​កោះ​សាមុយ​។
កីឡាករ​វ័យ​ ៣០ ​ឆ្នាំ​ ​​​បាន​រៀបរាប់​ថា​ ៖«​​វា​ពិត​ជា​គ្មាន​សំណាង​ទាល់​តែ​សោះ ​ពេល​ខ្ញុំ​មាន​អាយុ​​ប្រហែល​ ៧ ឆ្នាំ​ម៉ាក​របស់​ខ្ញុំ​បាន​ផ្ដាច់​ចេញ​ពី​គ្រួសារ​​ ហើយ​យើង​ផ្លាស់​​ទៅ​​តំបន់​ភ្នំ​ដើម្បី​ជា​ជ័រ​កៅស៊ូ​ឲ្យ​។ ​នា​ពេល​នោះ​​ ​​​អត់​មាន​​នរណា​ម្នាក់​នៅ​ទី​នោះ​ទេ។​ ​​ព្រោះ​​ជា​​កន្លែង​​ដើម​ឈរ​​​ធំៗ​ក្រាស់​ៗ។ ​យើង​រស់​នៅ​ក្នុង​ខ្ទម​មួយ។​ ​ពេល​ណា​មាន​ភ្លៀង​​ម្ដងៗ​ យើង​ទទឹក​ជោក។​ ​​នី​នោះ​អត់​មាន​មាន​ភ្លើង​​ ហើយ​ ​​យើង​​អត់​មាន​​ម៉ូតូ​ជិះ​​ដូច្នេះ​យើង​មិន​អាច​ទៅ​សាលា​រៀន​បាន​ទេ»។

​កីឡាករ​រូប​នេះ​បន្ត​ថា​ ​៖«​បែប​ណា​ក្ដី​ ​ម្ចាស់​ចម្ការ​ក៏​សម្ដែង​​ភាព​សោកស្ដាយ​ផង​ដែរ។ ​គាត់​បាន​ជួយ​ខ្ញុំ​ និង ​ប្អូន​ប្រុស​របស់​ខ្ញុំ​ដើម្បី​អាច​បាន​ទៅ​ចូល​រៀន​នៅ​សាលា​​នឹង​​គេ​ និង​ ​ផ្ដល់​​​ម៉ូតូ​មួយ​គ្រឿង​ដល់​ពួក​យើង។​ ​​វា​ពិត​ជា​លំបាក​មែន​​នៅ​​ពេល​ដំបូង។ ​យើង​ពិត​ជា​គ្មាន​អ្វី​សោះ​។​ ​ភាព​តស៊ូ​ដ៏​លំបាក​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​ផ្ដោត​លើ​អាជីព​​របស់​ខ្ញុំ។ ​ខ្ញុំ​សម្ដែង​ការ​ដឹង​គុណដល់​ឳ​ពុក​ម្ដាយ​ខ្ញុំ​ និង ​ចង់​មើល​ថែ​ពួក​គាត់​វិញ។ ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឡើង​វ៉ៃ ​ព្រោះ​ខ្ញុំ​ចង់​ជួយ​ពួក​គាត់»។
វា​ជា​សំណាង​មួយ​​សម្រាប់​ ​Rodlek ​ ដែល​មាន​​ឳ​ពុក​ប្រកប​​ដោយ​ព្រហ្មវិហារ​ធម៌។​ ​​អ្នក​មាន​គុណ​ទាំង​ពីរ​​ក៏​ត្រូវ​អញ្ជើញ​មក​ទី​ក្រុង​ដើម្បី​បើក​ហាង​តូច​មួយ​ និង​ ​បង្កើត​មុខរបរ​លក់​បន្លែ។​ ​ពេល​​រៀប​ចំ​តូប​រួចរាល់​ ​ឳ​ពុក​របស់​​គេ​​​ក៏​​ចាប់​ផ្ដើម​មុខ​របរ​នេសាទ​មួយ​ទៀត​ ​ដើម្បី​រួម​ចំណែក​​​រក​ចំណូល​​សម្រាប់​គ្រួសារ។ ​

ការ​ចាប់​ផ្ដើម​មួយ​ថៃ

ในชีวิตไม่มีอะไรเป็นอย่างที่เราคาดหวังซะทุกอย่าง..นั่นคือเหตุผลที่คนเราต้องลดความคาดหวังลงบ้าง..แล้วปล่อยชีวิตให้ไหลไปตา…

Posted by Prasit Prasertsin on Saturday, May 25, 2019

ក្នុង​ពេល​ដ៏​​ត្រឹម​​ត្រូវ​មួយ​ Rodlek ​អាច​រក​​បាន​កម្រៃ​ខ្លះ​ដើម្បី​ជួយ​ដល់​គ្រួសារ​ពី​ការ​ប្រកួត​មួយ​ថៃ​​នានា​​ដូច​ជា​កម្ម​បុណ្យ​ មុន​ពេល​មក​ប្រកួត​នៅ​សង្វៀន​ល្បី​ឯ​ទី​ក្រុង​បាងកក​ ឬ ​ចូល​រួម​សង្វៀន​​អន្តរជាតិ ONE ។ ​​
កីឡាករ​សម្បុរ​ស្រអែម​រូប​នេះ ​ថ្លែង​ឲ្យ​ដឹង​ថា​ ៖«​មុន​ការ​ប្រកួត​៩​ថ្ងៃ​ ខ្ញុំ​ពិត​ជា​​ភ័យ​ខ្លាច​ណាស់​ទោះ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ការ​ប្រកួត​ក្ដី។ ​​ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​ជា​មួយ​​ឳពុក​ម្ដាយ​របស់​ខ្ញុំ​ពេល​អ្នក​ផ្គូផ្គង​​ប្រកាស​​អំពី​ខ្ញុំ​និង​ដៃ​គូ​ខ្ញុំ​នៅ​ថ្ងៃ​បន្ទាប់។ ​កាល​នោះ​​ឳពុក​​របស់​ខ្ញុំ​សួរ​ថា​ចង់​ឡើង​ប្រកួត​សាក​​ ឬ អត់​ ហើយ​ខ្ញុំ​អត់​ដឹង​ថា​មក​​ដល់​វេន​ខ្ញុំ​​ទេ​ ហើយ​ខ្ញុំ​ដើរ​សំដៅ​ទៅ​កាន់​អ្នក​ផ្គូផ្គង។​ ខ្ញុំ​អត់​យោបល់​អ្វី​ទេ​ ហើយ​​​គូ​ប្រកួត​របស់​ខ្ញុំ​គេ​ហ្វឹកហាត់​ជាប់​លាប់​នៅ​ក្លិប​ តែ​ខ្ញុំ​អត់​ដែល​ហ្វឹកហាត់​ទេ។ ​ពេល​​ឡើង​ប្រកួត ​​ខ្ញុំ​អាច​​វ៉ៃ​បាន​ ៤ ​ទឹក​តែ​សន្លប់​ក្រោម​ដៃ​គូ​ប្រកួត។ ទោះ​ចាញ់​​ តែ​ខ្ញុំ​ចង់​ប្រកួត​ម្ដង​ទៀត។ ខ្ញុំ​ចង់​សងសឹក​នឹង​គូ​សត្រូវ​ចាស់​​ ខ្ញុំ​ចង់​​ផ្ដួល​គេ។​ អីចឹង​ហើយ​ទើប​ខ្ញុំ​​​ចាប់​ផ្ដើម​ហ្វឹកហាត់​»។
Rodlek ​និង​ បង​​ប្អូន​រៀប​ចំ​បាវ​សាក់​ដាក់​ខ្សាច់​ និង​ ​មាន​​ហ្កង់​ខ្លះ​ផង។ ​គេ​បាន​​អនុវត្ត​​វ៉ៃ​បាវ​សាក់​រាល់​ថ្ងៃ និង ​ឡើង​ប្រកួត​នៅ​កម្មវិធី​ក្នុង​តំបន់។​ ​គេ​​បាន​សួរ​អ្នក​រៀប​ចំ​កម្មវិធី​ដើម្បី​ឡើង​ប្រកួត​ជា​មួយ​ក្មេង​ដែល​​ធ្លាប់​ចាញ់​លើក​មុន។

“The Steel Locomotive” ​បញ្ជាក់​បន្ថែម​​ ៖«​​ការ​ប៉ុនប៉ង​របស់​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​​ឲ្យ។ ​ហើយ​ខ្ញុំ​​ក៏​ឈ្នះ​គេ​ម្នាក់​នោះ»។ ​​ ​ត្រឹម​អាយុ​ ១០ ឆ្នាំ ​​​ ​Rodlek ​ បាន​​ចាប់​ផ្ដើម​​​អាជីព​របស់​គេ។​ ​​​​​​កាល​នោះ​ គេ​​គ្រាន់​តែ​ហ្វឹកហាត់​នៅ​មុខ​ផ្ទះ​ជួល​ប៉ុណ្ណោះ ប៉ុន្តែ​ ក្រោយ​​មក​អ្វីៗ​បាន​ផ្លាស់​ប្ដូរ​​​យ៉ាង​ច្រើន។ ​



ការ​រៀប​ចំ​ខ្លួន​ដ៏​ធំ​មួយ

Rodlek ​បន្ត​ការ​ហ្វឹកហាត់​​រយៈ​ពេល​​ ២​ ​ឆ្នាំ​​តាម​លំនាំ​មូលដ្ឋាន​គ្រឹះ។​ ​​បន្ទាប់​មក​​ គេ​​ទទួល​បាន​ឱកាស​ចូល​​រួម​ហាត់​នៅ​ក្លិប​ Jaotalaytong។

Rodlek ​បាន​គាស់​រំលើង​​​ដូច្នេះ​ ​៖«​ខ្ញុំ​​មិន​សូវ​​ចេះ​នៅ​ផ្ទះ​​ ហើយ​មាន​​​គ្រូ​បង្វឹក​ម្នាក់​​ចូល​មក​សួរ​ខ្ញុំ​​ ថា​​ទៅ​ចូល​រួម​ហ្វឹកហាត់​នៅ​ក្លិប​ទេ​ ​ហើយ​ប៉ា​របស់​ខ្ញុំ​​ក៏​សួរ​ខ្ញុំ​ដែរ។ ​​​ខ្ញុំ​ព្យាយាម​​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​​។​ ​ដូច្នេះ​ខុស​គ្នា​ពេល​ហាត់​នៅ​ផ្ទះ និង ​នៅ​ក្លិប។ ​​ក្លិប​មាន​ប្រព័ន្ធ​ហ្វឹកហាត់​ត្រឹម​ត្រូវ។ ​ខ្ញុំ​ត្រូវ​រៀន​សព្វ​បែប​យ៉ាង»។ ​
​​ពេល​នោះ​មិន​ត្រឹម​តែ​ហ្វឹកហាត់​តាម​វិធីសាស្ត្រ​និង​បច្ចេកទេស​ទេ​ ​ប៉ុន្តែ ​យុវជន​រូប​នេះ​ក៏​មើល​កីឡាករ​ចាស់​ៗ​នៅ​ក្លិប​ ដែល​មាន​អាជីព​​​​ជោគជ័យ​នៅ​បាងកក​ដែរ។ ​នេះ​ជា​ក្ដី​សង្ឃឹម​ដើម្បី​ដើរ​តាម​គន្លង​​របស់​ជើង​ខ្លាំង​ជា​ច្រើន។​

«​​ពេល​ចាប់​ផ្ដើម​អាជីព​ដំបូង​ ​​​​ប្រាក់​តម្លៃ​ខ្លួន​ដែល​បាន​ គឺ​ ​តិច​តួច​ណាស់។ ​ ​គ្រា​នោះ​បាន​ត្រឹម​ពីរ​បី​រយ​បាត​ប៉ុណ្ណោះ។ ​ខ្ញុំ​មិន​គិត​អំពី​​ឱកាស​ ​ប៉ុន្តែ​ ​មើល​ទៅ​ដូច​​​ជា​រឿង​កំប្លែង​សម្រាប់​​ខ្ញុំ។ ​យ៉ាង​ណា​ពេល​ហាត់​​នៅ​ Jaotalaytong​ ​ទើប​ខ្ញុំ​ដឹង​ថា​ ​កីឡា​សំខាន់​ណាស់​ និង​អាច​ជួយ​​គ្រួសារ​បាន»។
​នៅ​ពេល​​រូប​គេ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ ​Rodlek ​​ក៏​បាន​ផ្លាស់​មក​​រាជធានី​បាងកក​ និង​ ​​ខិតខំ​សិក្សា​បន្ថែម។ ​​​ជា​មួយ​គ្នា​នោះ​ ​​គេ​​បន្ត​ប្រកួត​ និង ហ្វឹកហាត់​​នៅ​​ក្លិប​ Sitsongpeenong Gym ​​រហូត​​​ដល់​ពេល​បញ្ចប់​​ថ្នាក់​ក្រោយ​ឧត្ដម​​លើ​មុខ​វិជ្ជា​គ្រប់គ្រង។ ​​ហើយ​ពីរ​បី​ឆ្នាំ​​ក្រោយ​មក​​ ​​Rodlek​ ​​​ចូល​រួម​​​នៅ​ក្លិប​ល្បី​មួយ​ប្រចាំ​ប្រទេស​ គឺ ​ PK.Saenchai Muaythaigym។

ការ​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត​

ឥឡូវ​នេះ​ Rodlek ​​​​​​កំពុង​ហ្វឹកហាត់​នៅ​​ក្លិប​កំពូល​ ​ដែល​​ឈ្នះ​​ពាន​ក្លិប​ល្អ​​​បំផុត​​ប្រចាំ​​ឆ្នាំ​​រៀប​ចំ​​ដោយ​​សង្វៀន​​ល្បី​ Lumpinee Stadium​ នា​ឆ្នាំ​ ២០១៦។

Rodlek ​ពន្យល់​​បែប​នេះ​​​ ៖​«​ ​ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​បាន​ចូល​រួម​​ក្លិប​ PK ​លើក​ដំបូង។​ ​​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ផង​ និង ​បារម្ភ​ផង។ ​តែ​ខ្ញុំ​​ទទួល​​បទ​ពិសោធន៍​វិជ្ជមាន​ពី​កីឡាករ​ជា​ច្រើន​ និង​ ​អភិវឌ្ឍ​ខ្លួន។ ​​យើង​ដូច​​ជា​គ្រួសារ​ធំ​មួយ។​ ​​​ការ​ហ្វឹកហាត់​អស្ចារ្យ​ណាស់​​ជា​មួយ​​កីឡាករ​កំពូល​ជា​ច្រើន»។ ​

ការ​​ប្ដូរ​ក្លិប​ក៏​បាន​​​រួម​ចំណែក​ជួយ​ឲ្យ​រូប​គេ​​​អភិវឌ្ឍ​ខ្លួន​ប្រកួត​​​​នៅ​​សង្វៀន​ ONE Championship ​ដែរ​ ជា​ទី​ដែល​រូប​បង្កើត​កំណត់​ត្រា​មិន​ទាន់​ចាញ់​​​និង​ទទួល​ជ័យជម្នះ ៣-០​ ​ក្នុង​កម្មវិធី​ ONE Super Series។ ​

​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​​មិថុនា​ ឆ្នាំ ២០១៩​ ​ Rodlek ​ឈ្នះ​យ៉ាង​​លំបាក​​លើ​​កីឡាករ​អង់គ្លេស​ Liam “Hitman” Harrison ​នៅ​កម្មវិធី​  ONE: LEGENDARY QUEST។​ ​ ពីរ​ខែ​បន្ទាប់​នៅ​កម្មវិធី​​ ONE: DAWN OF HEROES ​គេ​​​ផ្ដួល​ Andrew “Maddog Fairtex” Miller ​ឲ្យ​សន្លប់​​​នៅ​ទឹក​​ទី៣​។ ​

បុរស​មក​ពី​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ ​បាន​ទទួល​ជ័យជម្នះ​លើក​ទី៣​​ ពេល​រូប​គេ​​យក​​ឈ្នះ​ Chris Shaw ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​នៅ​កម្មវិធី​ ONE: FIRE & FURY ​កាល​ខែ​ មករា​ ​ដើម​ឆ្នាំ​នេះ។​

​ពេល​នេះ​ Rodlek ​បាន​ហក់​​មក​​ប្រកួត​នៅ​កម្មវិធី​ ONE Bantamweight Muay Thai Tournament។​ ​​បើ​សិន​ឈ្នះ​ Saemapetch ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែល​អាច​ជួប​ “The Million Dollar Baby” Sangmanee Klong SuanPluResort ឬ​ “Left Meteorite” Kulabdam Sor. Jor. Piek Uthai ​ ហើយ​គេ​ច្បាស់​​ជា​ឈ្នះ​ប្រាក់​រង្វាន់​ដ៏​ច្រើន​ក្នុង​អាជីព​លើក​ដំបូង​ជា​មិន​ខាន​បើ​ធ្វើ​បាន​ល្អ។​​

Rodlek ​បាន​សច្ចា​ដាក់​គោល​ដៅ​ដើម្បី​ស្វែង​រក​ខ្សែ​ក្រវាត់​​នៅ​ថ្ងៃ​ណា​មួយ​មិន​សម្រាប់​តែ​ខ្លួន​គេ​ទេ​ ប៉ុន្តែ ​​សម្រាប់​​បុរស​ដែល​​តែង​តែ​​គាំទ្រ​​ខ្លួន​តាំង​ពី​ដំបូង​ផង​ដែរ។ ​
កីឡាករ​វ័យ​ ៣០ ​ឆ្នាំ​ដដែល​គាស់​រំលើង​ពី​អតីតកាល​​ថា​ ៖​ «​​បើ​ក្រឡេក​មើល​ក្រោយ​បន្តិច​ ​ឳ​ពុក​របស់​ខ្ញុំ​បាន​​​ដឹក​​ខ្ញុំ​ទៅ​ក្លិប​រាល់​ថ្ងៃ​​។​ ​ឥឡូវ​ក៏​គាត់​ឡើង​​មក​​​​មើល​ការ​ប្រកួត​របស់​ខ្ញុំ​នៅ​បាងកក​​​ជា​រឿយៗ​ដែរ។ ​​​​​ឳ​ពុក​របស់​ខ្ញុំ​តែង​តែ​​គាំទ្រ​ដល់​ខ្ញុំ​ជា​និច្ច»។ ​
Rodlek សង្កត់​ធ្ងន់​​យ៉ាង​ដូច្នេះ ៖«​គោល​ដៅ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ ONE Championship ​កំពុង​រង់​ចាំ​ខ្ញុំ ​ប៉ុន្តែ​វា​មិន​ទាន់​មក​ដល់​ទេ។ ​បើ​ឈ្នះ​​មែន​ នោះ​ជា​កិត្តិយស​ធំធេង​​សម្រាប់​ក្លិប និង គ្រួសារ​របស់​ខ្ញុំ»។

ចុចអាន:  ៥​ហេតុ​ផល​ដែល​អ្នក​មិន​​ត្រូវ​​ខក​ខាន​​ទស្សនា​​កម្មវិធី​ ONE: NO SURRENDER II ​