Features

មិត្ត​ភក្ដិ និង​​គូ​ប្រជែង : Tawanchai និង Saemapetch មាន​ទំនាក់​ទំនង​ពិសេស​មួយ​

Saemapetch Fairtex និង Tawanchai PK.Saenchai Muaythaigym អាច​នឹង​ចាប់​ផ្ដើម​សង្គ្រាម​នៅ​លើ​សង្វៀន ប៉ុន្តែ ​នៅ​ខាង​ក្រៅ ពួក​​គេ​មាន​ទំនាក់​ទំនង​​យ៉ាង​ជិត​ស្និទ្ធ។

តារា​មួយ​ថៃ​ទាំង​ពីរ​នឹង​ជួប​គ្នា​ក្នុង​នាម​គូ​សំខាន់​នៅ​សង្វៀន ONE: HEAVY HITTERS នា​ថ្ងៃ​សុក្រ​ទី ១៤ ​ខែ មករា នៅ​កីឡដ្ឋាន Singapore Indoor Stadium ហើ​យ​ពួក​គេ​ត្រៀម​ខ្លួន​​​​ប្រកួត​ឲ្យ​ល្អ​មើល​បំផុត​រហូត​ដល់​​ស្នូរ​ជួង​បាន​បញ្ចប់។

Tawanchai បាន​ថ្លែង​ថា៖«​យើង​មិន​អាច​គេច​វេះ​​ការ​ប្រកួត​នេះ​ទេ។ ​​ពេល​នេះ ជា​ឱកាស​ដែល​នាំ​ឲ្យ​​​ពួក​យើង​​​ជួប​គ្នា។ ​ខ្ញុំ​មាន​អារម្មណ៍​ថា ​វា​គ្រាន់​តែ​កីឡា។ ​យើង​​នឹង​ឡើង​វ៉ៃ​គ្នា​នៅ​លើ​សង្វៀន និង ឱប​គ្នា​​ទៅ​វិញ​ទៅមក​ផង​ដែរ​ពេល​កិច្ច​ការ​​របស់​យើង​បាន​​សម្រេច។ ​យើង​ជា​បង​ប្អូន​នឹង​​គ្នា»។

ចំពោះ​រឿង​នេះ Saemapetch ​ក៏​យល់​ស្រប​ដូច​គ្នា បែប​នេះ៖«[​ការ​ប្រកួ​​តគ្នា] ​មិន​អាច​គេច​វេះ​បាន។ ​យើង​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​ក្នុង​នាម​កីឡាករ»។

ទោះ​អ្នក​ទាំង​ពីរ​​ហ្វឹកហាត់​ខុស​គ្នា​នៅ​ប្រទេស​ថៃ – Saemapetch ហ្វឹកហាត់​នៅ​​ក្លិប Fairtex Gym ​ក្រុង​ផាត់​តាយ៉ា ហើយ Tawanchai ​ហាត់​នៅ​ PK.Saenchai Muaythaigym នា​ក្រុង​បាង​កក។ ​ប៉ុន្តែ​ពួក​គេ​ក្លាយ​ជា​មិត្ត​ភ័ក្ដិ​ដោយ​សារ​មាន​​​ប្រវត្តិ​ហ្វឹកហាត់​មួយ​ថៃ​ដូច​គ្នា។

ត្រឹម​វ័យ ២៧ ឆ្នាំ Saemapetch គឺ​ជា​កីឡាករ​មាន​បទ​ពិសោធន៍​​ខ្លាំង​ក្នុង​ចំណោម​កីឡាករ​ផ្សេងៗ​​ប្រចាំ​សង្វៀន ONE Super Series ខណៈ​កីឡាករ​វ័យ ២២ ឆ្នាំ​ដែល​ជា​មិត្ត​រួម​ជាតិ​កំពុង​លេច​ធ្លោ​នៅ​សង្វៀន​លំដាប់​ពិភព​លោក។

​ហើយ​នៅ​ពេល​ Tawanchai បង្ហាញ​ខ្លួន​ដំបូង​​ទល់​នឹង​ Sean “Clubber” Clancy នៅ​សង្វៀន ONE: DANGAL កាល​ខែ ឧសភា ​គេ​ពិត​ជា​ចាប់​ឱកាស​បាន​ល្អ​មែន​ទែន។

ដោយ​ឃើញ​បែប​នេះ សិស្ស​គុន​ក្លិប​ Fairtex ក៏​បាន​ផ្ដល់​យោបល់​ដល់​តារា​កំពុង​រះ​រូប​នេះ។



«Tawanchai ​ត្រូវ​​ចេញ​ទៅ​ប្រកួត​នៅ​បរទេស​លើក​ដំបូង។ គេ​មិន​ទាន់​សុំានឹង​កន្លែង​ថ្មី និង ​បទ​បញ្ជា​ប្រកួត​ថ្មី។ ទោះ​បី​​រូប​គេ​ហ្វឹកហាត់​​ជា​មួយ​​គ្នា ក៏​នៅ​​មាន​បញ្ហា​ខាង​ទំនាក់​ទំនង»។ Saemapetch បាន​ថ្លែង​បែប​នេះ។  

«ទោះ​យើង​ជា​គូ​ប្រកួត​ក្នុង​ទម្ងន់​ជា​មួយ ខ្ញុំ​មិន​ផ្ដោត​ខ្លាំង​លើ​វា​ពេក​ទេ។ ​ខ្ញុំ​រីករាយ​​ក្នុង​ការ​ជួយ​រូប​គេ​ក្នុង​នាម​ជា​រៀម​ច្បង។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ជា​គ្រួសារ​មួយ​ថៃ។ យើង​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

Tawanchai ​ ​ដឹង​គុណ​ចំពោះ​ពាក្យ​ពេចន៍​ល្អ​ៗ​របស់​​​មិត្ត​រួម​ជាតិ និង​ជួយ​ឲ្យ​កាន់​តែ​មាន​កម្រិត​ខ្ពស់។

កីឡាករ​​រូប​នេះ​​បញ្ជាក់​ថា៖« ខ្ញុំ​ជា​អ្នក​ចំណូល​ថ្មី​នៅ ONE ហើយ​មាន​​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដឹង។ ដូច្នេះ​ខ្ញុំ​បាន​សាក​សួរ​គាត់ និង ការ​រៀប​ចំ​ខ្លួន​ផង​ដែរ ។ Saemapetch ចិត្ត​ល្អ​ចំពោះ​ខ្ញុំ និង​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ដំបូន្មាន​​ដ៏​មាន​ប្រយោជន៍»។

Tawanchai's Muay Thai fight against Sean Clancy

សិស្ស​មក​ពី​ក្លិប​ PK.Saenchai Muaythaigym បាន​ផ្ដួល​ Clancy ដោយ​ក្បាច់​ទាត់​ក្បាល​ឲ្យ​សន្លប់ ហើយ​កីឡាករ​​ថៃ​ទាំង​ពីរ​មាន​​ទំនាក់​ទំនង​ល្អ​ដោយ​ហ្វឹកហាត់​ជា​មួយ​គ្នា​នៅ​ផាត់តាយ៉ា។

Tawanchai គូស​បញ្ជាក់៖« បន្ទាប់​ពី​ការ​ប្រកួត​បាន​ចប់ យើង​កាន់​តែ​មាន​ទំនាក់ទំនង​ល្អ ​ព្រោះ ខ្ញុំ​បាន​ទៅមើល​រូប​គេ​នៅ​កន្លែង​ហ្វឹកហាត់។

ការប្រកួត​បន្ទាប់ ទំនាក់​ទំនង​នឹង​​​ត្រូវ​ដាក់​ចុះ​រយៈ​ពេល ១៥ នាទី​ដើម្បី​ប្រកួត​គ្នា ​ក្នុង​ដំណើរ​ស្វែង​រក​ចំណាត់​ថ្នាក់​​មួយ​ថ្ងៃ​ទម្ងន់ bantamweight ។

Saemapetch បច្ចុប្បន្ន​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ទម្ងន់​នេះ ហើយ​គេ​ក៏​ចង់​រក្សា​តំណែង​នេះ​ដែរ។ តែ​ទំនាក់​ទំនង​មិន​បែក​បាក់​នោះ​ទេ។

Tawanchai សង្កត់​ធ្ងន់​ថា៖«​យើងបាន​ជជែក​គ្នា​អំពី​ [​ការ​ប្រកួត​ជា​មួយ​គ្នា។ ​ខ្ញុំ​និយាយ​ទៅ​កាន់​គាត់​ថា ​វា​មិន​បញ្ហា​ទេ​បង។ ​បើ​សិន​យើ​ង​ជួប​គ្នា​នៅ​លើ​សង្វៀន យើ​ង​ត្រូវ​ធ្វើ​ការងារ​របស់​យើង។ ​តែ​បើ​នៅ​ក្រៅ​សង្វៀន យើង​គឺ​ជា​បង​ប្អូន»។

Read more: 5 Epic Knockouts From The Stars Of ONE: HEAVY HITTERS

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។