Features

អាវុធ​សំខាន់​៥​យក​ឈ្នះ​ដៃ​គូ​រវាង Hirata ប៉ះ​ Anderson ព្រឹត្តិការណ៍ Atomweight Grand Prix

Itsuki “Android 18” Hirata ជា​កីឡាការិនី​លេច​ធ្លោ​ម្នាក់​ក្នុង​ពិភព​លោក​ប្រដាល់​គុន​​ចម្រុះ ប៉ុន្តែ​កីឡាការិនី​​ជប៉ុន​មិន​ទាន់​ស្គាល់​បរាជ័យ​រូប​នេះ​នឹង​ធ្វើ​តេស្ត​សមត្ថភាព​ដ៏​ធំ​នៅ​ពេល​នាង​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix វគ្គ​៨​នាក់​ដំបូង។

កីឡាករ​ដែល​ប្រកួត​ឈ្នះ​៨​ដង និង​មិន​ដែល​ចាញ់​សោះ​​ត្រូវ​ប្រកួត​ជា​មួយ​ Alyse “Lil’ Savage” Anderson នៅ​ព្រឹត្តិការណ៍ ONE: EMPOWER នា​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា។

ថ្ងៃនេះ សូម​បង្ហាញ​លក្ខណៈ​ពិសេសរបស់​ដៃគូ​ទាំង​ពីរ​នេះ។

កណ្តាប់​ដៃ​ស្តាំ​មហា​ទម្ងន់​របស់ Hirata

អាវុធ​ដ៏​សំខាន់​របស់​កីឡាការិនី​ជប៉ុន​គឺ​កណ្តាប់​ដៃ​ស្តាំ​ដ៏​មហា​ទម្ងន់​ដែល​​គ្រោះ​ថ្នាក់​បំផុត។ ជា​រឿយៗ កីឡាការិនី​ជប៉ុន​រូប​នេះ​បាន​ផ្តួល​ដៃ​គូ​ជា​ច្រើន​នាក់​មក​ហើយ។ ជាក់​ស្តែង Hirata បាន​ផ្តល់​មេ​រៀន​ចាស់​ដៃ​ដល់​កីឡាការិនី​ថៃ Rika “Tiny Doll” Ishigeនៅ​ព្រឹត្តិការណ៍ ONE: CENTURY កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩ ដូច្នេះ​ច្បាស់​ណាស់​ថា នាង​នឹង​ពឹង​លើ​អាចវុធ​ពិឃាត​នេះ​សម្រាប់​ស្វែង​រក​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចម្ងាយ​វ៉ៃចេញ​របស់ Anderson

ផ្ទុយ​ពីក្បាច់​វ៉ៃកៀក កីឡាការិនី​រហស្សនាម “Lil’ Savage”​នឹង​មិន​ធ្វើ​ឲ្យ​មាន​ការសង្ស័យ​ទេ​នៅ​ពេល​នាង​លេច​ធ្លោ​ក្នុងជំនាញ​វ៉ៃឈរ។ តាម​រយៈ​កម្ពស់​១.៦៥​ម៉ែត្រ​ដែល​​ផ្តល់​ឲ្យ​ Anderson មាន​ប្រៀប៨​សង់​ទីម៉ែត្រ​លើ​ Hirata។ ក្រៅ​ពី​មាន​ប្រៀប​ខាង​កម្ពស់ កីឡាការិនី​នៅ Michigan វាយ​ចេញ​កណ្តាប់​ដៃ​បាន​ឆ្ងាយ​ដែល​នេះ​ជា​ឱកាស​ដើម្បី​ទទួល​បាន​ពិន្ទុ​ពី​ការ​ទាត់ និង​វ៉ៃ កណ្តាប់​ដៃ​ចេញ។



ជំនាញ​បោក​ផ្តួល​ដៃ​គូ​របស់ Hirata

New Zealand's Nyrene Crowley faces off with Japan's Itsuki Hirata

ថ្វី​បើ​ដៃ​គូ​មាន​ប្រៀប​ខាង​កម្ពស់ និង​វ៉ៃ​ចេញ​បាន​ឆ្ងាយ ប៉ុន្តែ​អាច​នឹង​លំបាក​នៅ​ពេលកីឡាការិនី​ជប៉ុន​រូប​នេះ​ពូកែ​​​ជំនាញ​ក្រោម។  ច្បាស់​ណាស់​ថា កីឡាការិនី​ជប៉ុន​រូប​នេះ​នឹង​ព្យាយាម​ចាប់​បោក​ផ្តួល​ដើម្បី​លេង​ជំនាញ​ក្រោម ពី​ព្រោះ​នាង​ជឿ​ជាក់​លើ​ក្បាច់​ឃ្លេ និង​រឹត​ក ឬ​កាច់​ដៃ​របស់​នាង។ ទោះ​បី​ជា​យ៉ាង​ណា នាង​ក៏មាន​ជំនាញ​វ៉ៃ​ឈរ​ល្អ​ដែរ។

ការ​វ៉ៃ​ដាក់​សម្ពាធ​របស់ Anderson

បើ​អ្នក​គាំទ្រ​បាន​តាម​ដាន​ការ​វ៉ៃ​របស់ Anderson កន្លង​មក​គឺ​​ច្បាស់​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​កីឡាការិនី​អាមេរិក​រូប​នេះ។ នាង​ចូល​ចិត្ត​វ៉ៃដាក់​សម្ពាធ​ណាស់។ នៅ​ពេល​នាង​នៅ​ចំពោះ​មុខ​ដៃ​គូ នាង​ដើរ​ចូលសន្សឹម ហើយ​ចេញ​អាវុធជា​បន្ត​បន្ទាប់​ដែល​ដាក់​សន្ធាប់​យ៉ាង​ខ្លាំង។ ការ​វ៉ៃ​ដាក់​សម្ពាធ​នេះ​នឹង​ធ្វើ​ឲ្យ​ដៃ​គូ​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង។ ជា​មួយ​គ្នា​នេះ នាង​ក៏ពូកែ​វ៉ៃ​បក​ផង​ដែរ។

ក្បាច់​ក្រោម​សម្លាប់​ដៃ​គូ​របស់ Hirata

ក្រៅ​ពី​ជំនាញ​បោក​ផ្តួល កីឡាការិនី Hirata ក៏​មាន​ជំនាញ​ក្រោម​យ៉ាង​មាន​ប្រសិទ្ធភាព។ ទាំងឃ្លេ រឹត និងកាច់​ដៃ​គឺ​ប្រសិទ្ធភាព​ណាស់​ដែល​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ដៃ​គូ។ អាច​និយាយ​បាន​ថា ជំនាញ​ក្រោម​របស់​នាង​មានកម្រិត​ស្តង់ដារ​អន្តរជាតិ និង​ជា​កីឡាការិនី​គុន​ចម្រុះ​ដ៏​កម្រ​ម្នាក់​នៅ​អាស៊ី។ នាង​អាច​បេក្ខនារី​ម្នាក់​ដែលមាន​សង្ឃឹម​គ្រង​ខ្សែ​ក្រវាត់​នេះ​ដែរ៕

Read more: 5 Reasons To Watch The Historic ONE: EMPOWER On 3 September

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។