Muay Thai

Izagakhmaev ប្រើ​ក្បាច់​ឃ្លេ​ដ៏​អស្ចារ្យ​ផ្តួល Nakashima ក្នុង​ការ​បង្ហាញ​ខ្លួន​​ដំបូង​នៅ ONE

Saygid Izagakhmaev បាន​​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​លើក​ដំបូង​នៅ​ស្ថាប័ន​ ONE Championship ។

ចំណូល​ថ្មី​មក​ពី​រុស្ស៊ី​គ្រាន់​តែ​ប្រកួត​លើក​ដំបូង​បង្ហាញ​យ៉ាង​ច្បាស់​ថា រូប​គេ​ជា​តារា​គ្រោះ​កាច​ម្នាក់​នៅ​ក្នុង​ក្រប​ខណ្ឌ​ទម្ងន់ lightweight នៅ​ពេល​ប្រើ​ជំនាញ​ឃ្លេ​បញ្ឈប់​អតីត​អ្នក​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ James Nakashima នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: HEAVY HITTERS កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា។

កីឡាករអាយុ​២៧​ឆ្នាំ​ជា​មិត្ត​រួម​ និង​ជា​អ្នក​ជិត​ស្និទ្ធ​នឹងជើង​ខ្លាំង​គុន​ចម្រុះ​លើ​លោក​ Khabib Nurmagomedov ដោយ​បាន​ឃ្លេ​ដៃ​គូ​ឲ្យ​ចុះ​ចាញ់​​ត្រឹម​នាទី​២:១៧​ក្នុង​ទឹក​ទី​២​បង្ក​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ។

យ៉ាង​ណា វា​អាច​ចាត់​ទុក​ជា​ជ័យជម្នះ​មិន​ងាយ​ស្រួល​មួយ នៅ​ពេល​កីឡាករ Nakashima បើក​ការ​ប្រយុទ្ធ​តាម​រយៈ​ការ​ប្រើ​កណ្តាប់​ដៃ និង​ទាត់ផ្ទួន​ៗ​នៅ​ក្នុង​ទឹក​ទី​១ ខណៈ​ Izagakhmaev ចេញ​អាវុធ​សង​បាន​មួយ​ៗ​ប៉ុណ្ណោះ។

ចូល​ទឹក​ទី​២  Nakashima នៅ​តែ​បន្ត​ប្រើ​យុទ្ធ​សាស្ត្រ​វ៉ៃ​ឈរ​ប្រយោល​ដដែរ​ដែល​មើល​ទៅ​មាន​ប្រើ​ការ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង និង​ទាត់។ យ៉ាង​ណា ជើង​ខ្លាំង​រុស្ស៊ី​ការពារ​បាន​ល្អ និង​ទាត់​សង​វិញ​មួយ​ជើង​ទៅ​លើ​កញ្ចង់​ក​របស់​ដៃ​គូ​ Nakashima​ ដែល​បាន​យក​ដៃ​ការពារ។

ភ្លាម​ៗ​នោះ Izagakhmaev ចាប់​ជើង​​ផ្តួល​ និង​ប្រើ​ជំនាញ​ឃ្លេដ៏​គ្រោះ​ថ្នាក់ បូក​រួម​ទាំង​កម្លាំង​ខ្លាំង​ផង​នោះ កា​រ​នៅ​ពី​លើ​របស់​កីឡាករ​រុស្ស៊ី​គឺ​ជា​ឱកាស​មាស។

James Nakashima battles Saygid Izagakhmaev

នៅ​ពេល​ Izagakhmaev ព្យាយាម​អោប​រឹត និង​ឃ្លេ​-ក​ត្រូវ​បាន​ Nakashima ទប់​ស្កាត់​ និង​ការពារខ្លួន​បាន។ ទោះ​ជា​យ៉ាង​ណា គ្រាន់​តែ​ជំនាញ​ការពារ​តែ​ម្យ៉ាង និង​គ្មាន​ឱកាស​បង្ក​ហានិភ័យ​ដល់ជើង​ខ្លាំង​រុស្ស៊ី ដែល​រឹត​តែ​ព្យាយាម​រក​ចន្លោះ​ប្រហោង​ដើម្បី​ឃ្លេ។

ទី​បំផុត​ការ​បញ្ចប់​​ពាក់​កណ្តាល​ទី​ត្រូវ​បាន​កើត​ឡើង​នៅ​ពេល​ជើង​ខ្លាំង​រុស្ស៊ី​យក​ជើង​ខ្ទាស់​ជាប់ និង​ដៃ​ទាំង​ពីរ​របស់​គេ​បាន​ឃ្លេ​​តឹង​ណែន បូក​រួម​ទាំង​សង្កត់​ពី​លើ​ផង​នោះ Nakashima លែង​មាន​សកម្មភាព និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

ជ័យជម្នះ​នេះ​ផ្តល់​ឲ្យ​  Izagakhmaev បង្កើន​ស្ថិតិ​ឈ្នះ​២០​ដង និង​ចាញ់​២​ដង​ប៉ុណ្ណោះ ហើយ​ជា​ជ័យជម្នះ​លើក​ទី​១៣​តាម​រយៈ​ការ​ឃ្លេ​ដៃ​គូ​ឲ្យ​ចុះ​ចាញ់។ 

ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម​ Izagakhmaev មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រកាស​ស្វែង​ដៃ​គូ​ថ្មី​ក្នុង​នោះ​រូប​គេ​ប្រកាស​ចង់​ប្រកួត​ជា​មួយ​កំពូល​អ្នក​ជំនាញ​ឃ្លេ​ដូច​គ្នា​ និង​ជា​អតីត​ជើង​ឯក​ពិភព​លោក​របស់​ជប៉ុន Shinya “Tobikan Judan” Aoki ព្រម​ទាំង​វីរបុរស​គុន​ចម្រុះ Eddie “The Underground King” Alvarez។ 

Read more: ONE: HEAVY HITTERS – Full Results For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។