News

Akhmetov ចង់​ផ្ដួល​ Kingad ​បញ្ចប់​កិច្ច​ការ​​ជា​មួយ​ Moraes

កីឡាករ​លំដាប់​ទី​៤​ ទម្ងន់​ flyweight Kairat “The Kazakh” Akhmetov បាន​ឈាន​ដល់​កម្រិត​កំពូល​ពី​មុន ហើយ​ ​គេ​ដឹង​ថា ​​នៅ​មិន​ទាន់​អាច​ឡើង​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​បាន​ទេ។

អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE Flyweight World Champion ​ចង់​ជួប​​ម្ចាស់​ខ្សែ​ក្រវាត់​ Adriano “Mikinho” Moraes ​ជា​លើក​ទី​៣ និង ​អាច​​​​ជា​ជំហាន​ធំ​ឆ្ពោះ​ទៅ​គោល​ដៅ​នា​ថ្ងៃ​សុក្រ​ទី ១៧ ខែ ធ្នូ​នេះ។

នា​យប់​នោះ គេ​នឹង​ជួប​កីឡាករ​លំដាប់​ទី​២ Danny “The King” Kingad ​ ក្នុង​នាម​គូ​ឯកនៅ​សង្វៀន​ ONE: WINTER WARRIORS II ដែល​ផ្សាយ​ចេញ​ពី​កីឡដ្ឋាន​ Singapore Indoor Stadium។

Akhmetov ​គ្រោង​ជួប​​ក្នុង​កម្មវិធី​ 2019 ONE Flyweight World Grand Prix នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ប៉ុន្តែ ការ​រង​របួស​ធ្វើ​ឲ្យ​គេ​ដក​ខ្លួន​ចេញ។

ការ​ផ្ដូផ្គង​ឲ្យ​ជួប​គ្នា​ច្រើន​ដង ​ប៉ុន្តែ COVID-19 ​ត្រូវ​បាន​ពន្យារ​បន្ត។ ទី​បំផុត “The Kazakh” ​កំពុង​រៀប​ចំ​ក្បួន​ដើម្បី​ឆ្ពោះ​ទៅ​ជ័យជម្នះ​ហើយ។

កីឡាករ​ជប៉ុន​ថ្លែង​ថា ៖«​១០០% ត្រៀម​រួចរាល់​បើ​សិន​​អត់​​មាន​របួស ឬ អត់​​មាន​រំខាន​ខ្ញុំ។ ​ខ្ញុំ​​មាន​អារម្មណ៍​ល្អ​បំផុត។ ​ខ្ញុំ​​ត្រៀម​រួចរាល់​​ដើម្បី​បង្ហាញ​ខ្លួន និង​ ​ធ្វើ​ឲ្យ​ល្អ​បំផុត។ អ្នក​គាំទ្រ​នឹង​បាន​ឃើញ​ការ​ប្រកួត​ដ៏​រំភើប។ ​វា​លំបាក​បន្តិច​ក្នុង​ការ​និយាយ​ថា [​ការ​ប្រកួត​ដោយ​វិធី​ណា] ប៉ុន្តែ ​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​ និង មោទនភាព»។

Exclusive photos from Kazakh flyweight Kairat Akhmetov and South Korean star Dae Hwan Kim’s MMA fight at ONE: COLLISION COURSE II on 25 December

Akhmetov មាន​​មោទនភាព​ក្នុង​អាជីព​​នៅ​ ONE ។

កាល​ខែ ​វិច្ឆិកា ឆ្នាំ ២០១៥ កីឡាករ​មិន​ដែល​ចាញ់​សញ្ជាតិ​កាហ្សាក់ស្ដង់ បាន​​យក​ឈ្នះ​​ Moraes ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​ខ្លួន​​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ដើម្បី​ឈ្នះ​ ខ្សែ​ក្រវាត់ ONE Flyweight World Title កីឡាករ​​ប្រេស៊ីល។

ជា​អកុសល “The Kazakh” រងរបួស​យូរ​អង្វែង ​ពេល​ហ្វឹកហាត់​នៅ​ក្លិប​ Jackson Wink MMA នា​ក្រុង Albuquerque, រដ្ឋ New Mexico, សហរដ្ឋ​អាមេរិក នា​ឆ្នាំ​បន្ទាប់។ គេ​ត្រលប់​មក​​វិញ​ខែ ​សីហា ឆ្នាំ ២០១៧ ​គេ​របួត​ខ្សែ​ក្រវាត់​ទៅ​កាន់​ Moraes និង​ចាញ់​លើក​ដំបូង​ក្នុង​អាជីព។

ជា​ច្រើន​ខែមក​នេះ​​ជា​ផល​លំបាក​សម្រាប់​អតីត​ម្ចាស់​ខ្សែ​ក្រវាត់។ ប៉ុន្តែ ពេល​នេះ គេ​ព្យាបាល​ជា​សះ​ស្បើយ និង​ ​ក្លាយ​ជា​កីឡាករ​ដ៏​ខ្លាំង​ម្នាក់។

បច្ចុប្បន្ន​នេះ Akhmetov ឈ្នះ ៣ លើក​ជាប់​គ្នា ក្នុង​នោះ​ឈ្នះ​ “The Southern Eagle” Ma Hao BinReece “Lightning” McLaren, និង “Holy Beast” Dae Hwan Kim ។ គេ​ជឿ​ថា នឹង​ឡើង​ដល់​កម្រិត​កំពូល​ជា​ថ្មី។

កីឡាករ​វ័យ ២៤ ឆ្នាំ ​បញ្ជាក់​ថា ៖«​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់។ ខ្ញុំ​ឈ្នះ ៣ លើក​ជាប់​គ្នា ហើយ​ ខ្ញុំ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤។ ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​​​ឈ្នះ​​​​​ខ្សែ​ក្រវាត់​មិន​ខាន។ ​ពេល​នេះ ខ្ញុំ​ដល់​កម្រិត​កំពូល។ ​ខ្ញុំ​មិន​ទាន់​ចាស់​ទុំ​ទេ មុន​ពេល​អាយុ ៣០ ឆ្នាំ។ ខ្ញុំ​​ចាប់​ផ្ដើម​អភិវឌ្ឍ​ខ្លួន​យឺត»។

«​ប៉ា​របស់​ខ្ញុំ​ធ្លាប់​ប្រាប់ ខ្ញុំ​ថា ​ពេល​មក​ដល់ ​អ្នក​នឹង​ខ្លាំង​ជាង​នេះ ប៉ុន្តែ ​ត្រូវ​ការ​ពេល​វេលា​ខ្លះ។ រាង​កាយ​របស់​ខ្ញុំ​ចាប់​ផ្ដើម​អភិវឌ្ឍ​លឿន​ ក្រោយ​អាយុ ៣០ ឆ្នាំ។ ​ខ្ញុំ​គិត​ថា ​ខ្ញុំ​នឹង​ល្អ​បំផុត​​ក្នុង​រយៈ​ពេល ២ ឬ ៣ ឆ្នាំ​ទៀត»។



Akhmetov ​ត្រូវ​​​ការ​ឈ្នះ “The King” ​ដើម្បី​អាច​ឡើង​ទៅ​ជួប Moraes ។

Kingad ដែល​ជា​កូនសិស្ស​មក​ពី​ក្លិប​ Team Lakay ​មាន​ជំនាញ​វូស៊ូ និង តែង​តែ​ផ្ដល់​ការ​ប្រកួត​កម្រិត​កំពូល​។ Akhmetov គឺ​ជា​ជើង​ឯក​ Kazakhstani Greco-Roman Wrestling Champion ជា​ច្រើន​សម័យ​កាល​ ដែល​មាន​ស្នៀត​សម្លាប់​សម្បូរ​បែប។

«នេះ​មិន​មែន​ជា​ការ​រៀប​ចំ​លើក​ដំបូង​របស់​យើង​ទេ ។ យើង​បានរៀប​ចំ​រួចរាល់​ដើម្បី​តតាំង​នឹង​គេ។ ​ខ្ញុំ​គិត​ថា​គេ​សិក្សា​អំពី​ខ្ញុំ​ដូច​គ្នា។ តែ ខ្ញុំ​គិត​ថា​ជំនាញ​ចំបាប់​របស់​ខ្ញុំ គឺ ខ្ពស់​ជាង​រូប​គេ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​ចុះ​ចាញ់»។ Akhmetov ថ្លែង​បែប​នេះ។

Kingad ហ្វឹកហាត់​ជា​មួយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Champion Geje “Gravity” Eustaquio ដែល​មាន​ប្រវត្តិ​​​ទល់​នឹង​ Akhmetov។ ​កីឡាករ​កាហ្សាក់​ស្ដង់​បាន​ផ្ដួល Eustaquio ​ដោយ​ពិន្ទុ​មិន​ឯក​ច្ឆន្ទ​កាល​ខែ ​កញ្ញា ឆ្នាំ ២០១៧ ​ប៉ុន្តែ ចាញ់​ដោយ​ពិន្ទុ​វិញ​ក្នុង​ជំនួប​សងសឹក​ក្នុង​ការ​ដណ្ដើម​ ONE Interim Flyweight World Title រយៈ​ពេល ៤ ខែ​បន្ទាប់។

Akhmetov បន្ថែម​​បែប​នេះ ៖«បាទ! គេ​ពូកែ​ប្រកួត​ឈរ មិន​មាន​ចម្លែក​ទេ ប៉ុន្តែ វា​មិន​ភ្ញាក់​ផ្អើល​ដែរ ​បើ​សិន​ខ្ញុំ​ផ្ដួល​គេ​ឲ្យ​សន្លប់។ ខ្ញុំ​មិន​ខ្លាច​រឿង​ប្រកួត​ឈរ​ទេ។ ខ្ញុំ​នឹង​ប្រកួត​ឈរ និង ​​ចំបាប់​ផង។ គុន​​ចម្រុះ គឺ អាច​ប្រកួត​គ្រប់​ស្នៀត»។

Exclusive photos from Kazakh flyweight Kairat Akhmetov and South Korean star Dae Hwan Kim’s MMA fight at ONE: COLLISION COURSE II on 25 December

កីឡាករកាហ្សាក់​ស្តង់​ដដែល​​បញ្ចេញ​ទស្សនៈ​ថា ៖«ក្រោយ​ឈ្នះ​​ការ​ប្រកួត​នេះ ​ខ្ញុំ​អាច​ដណ្ដើម​ខ្សែ​ក្រវាត់​ ឬ ជួប Demetrious Johnson ​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ។ ​យើង​​មាន​រឿង​ត្រូវ​​បញ្ចប់ Adriano Moraes។ ​កន្លង​ទៅ​ឈ្នះ​ម្ដង​ម្នាក់។ ​ខ្ញុំ​គិត​ថា​​ត្រូវ​ជួប​គ្នា​លើក​ទី​៣។ អ្នក​គាំទ្រ​​កាហ្សាក់ស្ដង់​ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍ ONE Championship ​នៅ​ទី​នេះ។ ​វា​ជា​​ក្ដី​ស្រមៃ​របស់​ខ្ញុំ។ ប៉ុន្តែ គូ​ប្រកួត​នេះ គឺ ​ការ​ចង់​ប៉ះ​គ្នា​នៅ​ថ្ងៃ​មុខ »។

Exclusive photos from Kazakh flyweight Kairat Akhmetov and South Korean star Dae Hwan Kim’s MMA fight at ONE: COLLISION COURSE II on 25 December

ពេល​នេះ Akhmetov ​មិន​ទាន់​ហ៊ាន​ទាយ​លទ្ធផល​ទេ ប៉ុន្តែ ​គេ​​នឹង​ខំ​ធ្វើ​ការ​ដើម្បី​ជ័យជម្នះ​នៅ​សិង្ហបុរី។

Akhmetov សង្កត់​ធ្ងន់​ថា ៖«ខ្ញុំ​មិន​អាច​ទាយ​លទ្ធផល​បាន​ទេ​សម្រាប់​ការ​ប្រកួត។ ​ប៉ុន្តែ ​ខ្ញុំ​​រៀប​ចំ និង​ត្រៀម​រួចរាល់​សម្រាប់​គ្រប់​ទឹក​​ទាំង​អស់។ បើ​សិន​ខ្ញុំ​អាច​ឈ្នះ ​ខ្ញុំ​នឹង​​ធ្វើ​ឲ្យ​ល្អ​បំផុត​សម្រាប់​ឱកាស​នេះ។ ខ្ញុំ​គោរព​ដល់ Kingad ហើយ ខ្ញុំ​​សង្ឃឹម​ថា គេ​គោរព​ខ្ញុំ​ផង​ដែរ។ ​សូម​ប្រកួត​ឲ្យ​ល្អ​មើល និង ផ្ដល់​​ឲ្យ​អ្នក​គាំទ្រ​នូវ​យប់​ដ៏​ល្អ​មួយ»។

Read more: Kingad Vs. Akhmetov Tops ONE: WINTER WARRIORS II On 17 December

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។