Features

ការ​ផ្ដួល​គូ​ប្រកួត​ចំនួន ៥ ពី​តារា​​​​ល្បីៗ​ប្រចាំ​សង្វៀន​ ONE: BATTLEGROUND

ONE: BATTLEGROUND ដែល​ត្រូវ​បាន​ប្រកាស​កាល​ចុង​សប្ដាហ៍​មុន ​នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ​កីឡដ្ឋាន Singapore Indoor Stadium ​ដោយ​មាន​អ្នក​ជំនាញ​កណ្ដាប់​ដៃ​ខ្លាំងៗ។ 

តារា​គុនចម្រុះ, មួយថៃ, និង ឃីកបុកសីង ​នឹង​ត្រូវ​បង្ហាញ​ជំនាញ​របស់​ខ្លួន​ហើយ​ភាគ​ច្រើន​តែង​តែ​រក​ឱកាស​ដើម្បី​បញ្ចប់​គូ​ប្រកួត​មិនខាន។ 

​ដើម្បី​ជា​ទុន​​ឈាន​ចូល​ការ​ប្រកួត​ដ៏​អស្ចារ្យ  ​សូម​តាម​ដាន​អ្នក​ជំនាញ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន ៥ រូប​មុន​ពេល​ឡើង​សង្វៀន​នា​​ថ្ងៃ​សុក្រ​ទី ៣០ ​កក្កដា ខាង​មុខ​នេះ។ 

#1 Sam-A ផ្ដួល​គូប្រជែង​ខ្សែ​ក្រវាត់​ឲ្យ​សន្លប់​

Sam-A Gaiyanghadao បន្ត​ភាព​មិន​ដែល​ចាញ់នៅ​ក្នុង​ទម្ងន់​ strawweight ​ដោយ​គ្រប់គ្រង​ការ​ប្រកួតបាន​ល្អ​លើ​​គូ​ប្រជែង​ខ្សែ​ក្រវាត់​ World Title កីឡាករ Josh “Timebomb” Tonna ​នៅ​កម្មវិធី​ ONE: REIGN OF DYNASTIES កាល​ខែ​ តុលា ឆ្នាំ ២០២០ កន្លង​ទៅ។ 

ម្ចាស់​ខ្សែ​ក្រវាត់​​ឃីកបុកសីង និង​មួយ​ថៃ​ ONE Strawweight  ​បាន​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​នៅ​ទឹក​ទី២។  ពេល​ចាប់​ផ្ដើម​ការ​ប្រកួត វីរបុរស​មួយ​ថៃ បាន​វាយ​បក​​ដោយ​ការ​ទាត់​ទប់ រួម​ទាំង​ការប្រើ​កណ្ដាប់​ដៃ​ឆ្វេង​ផង។ ពេល Tonna  អាច​ឈរ​ជើង​បាន Sam-A ​បន្ត​ដាក់​សម្ពាធ​ដោយប្រើ​ក្បាច់​​ខាវ​ស្ដាំ និង ទាត់​ឆ្វេង មុន​តារា​អូស្ត្រាលី​ការពារ​ខ្លួន​ដោយ​ការ​ទាត់​ឆ្វេង។ 

“Timebomb” ​ព្យាយាម​ដើរ​សម្រុក​ទៅ​កាន់​​ម្ចាស់​ខ្សែ​ក្រវាត់  ប៉ុន្តែ ​គេ​មិន​អាច​​​ធ្វើ​បាន​តាម​ចិត្ត​ចង់​នោះ​ឡើយ។  ​ការ​វ៉ៃ​ស្ដាំ និង​​ទាត់​ឆ្វេង​ខ្ពស់​ៗ ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​​ពី​សំណាក់ Sam-A ហើយ​​កណ្ដាប់​ដៃ​ស្ដាំ​មួយ​ដៃ​ត្រង់​ធ្វើ​ឲ្យ​ Tonna ដួល​ទៅ​កាន់​​ក្បែរ​រេញ។ ​នេះ​ធ្វើ​ឲ្យ Sam-A ​ គ្រង​ខ្សែ​ក្រវាត់​មួយ​ថៃ​ ONE Strawweight ​​​យ៉ាង​ជោគជ័យ​លើក​ដំបូង។ 

​នៅ​ថ្ងៃ​ទី ៣០ ​កក្កដា ខាង​មុខ​​នេះ ​វីរបុរស​មួយ​ថៃ​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​របស់​ខ្លួន​ទល់​នឹង​​អ្នក​ចំណូល​ថ្មី Prajanchai PK.Saenchai Muaythaigym។

#2 Aung La N Sang ​ប្រើ​កម្លាំង​របស់​ខ្លួន​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ Light Heavyweight

 Aung La “The Burmese Python” N Sang បាន​ផ្ដួល​ Alexandre “Bebezao” Machado ​​ឲ្យ​សន្លប់​នៅ​​សង្វៀន​ ONE: QUEST FOR GOLD កាល​ខែ កុម្ភៈ ឆ្នាំ ២០១៨ ដើម្បី​ឈរ​ក្នុង​តំណែង​ល្អ​បំផុត។ 

កាល​នោះ វីរបុរស​មីយ៉ាន់ម៉ា​ដែល​​​ជាម្ចាស់​ខ្សែ​ក្រវាត់​  ONE Middleweight World Title រួច​ទៅ​ហើយ​បាន​រំកិល​ឡើង​​​គីឡូ​ដើម្បី​ទៅ​ប្រកួតយក​ខ្សែ​ក្រវាត់​មួយ​ទៀត។ ទី​បំផុត ​រូប​គេ​គ្រង​ខ្សែ​ក្រវាត់​​​ទំនេរ ONE Light Heavyweight ដោយ​ប្រើ​ពេល​ត្រឹម ៥៦ វិនាទី​ប៉ុណ្ណោះ។ 

Aung La N Sang បាន​កៀរ​តារ​ប្រេស៊ីល​ទៅ​ក្បែរ​សង្វៀន​ ហើយ​ព្យាយាម​វ៉ៃ​កណ្ដាប់​ដៃ និង​ទាត់​ជើង​ក្រោម។  Machado បាន​រារាំង​​ការ​វ៉ៃ​នោះ ប៉ុន្តែ បែរ​ជា​ចូល​​ក្នុង​អន្ទាក់​របស់​ “The Burmese Python” ​ទៅ​វិញ។ 

Machado ​ប្រើ​វិធី​ដើម្បី​គេច​ពី​កណ្ដាប់​ដៃ ប៉ុន្តែ ​​ស្មង​ជើង​ស្ដាំ​របស់​សិស្ស​គុន​ក្លិប​ Sanford MMA ​បាន​ឆ្ពោះ​សំដៅ​ក្បាល​របស់​គូ​ប្រកួត។ 

ទោះ​បី​អ្នក​លេង​ស្នៀត​ជឺជិតស៊ូ​ប្រើ​​ដៃ​ឆ្វេង​ដើម្បី​រារាំង​ការ​ទាត់​ក៏​ដោយ​ ​វា​មិន​ធ្វើ​ឲ្យ​រូប​គេ​គេច​​ផុត​ពី​​ភាព​គ្រោះថ្នាក់​បាន​ដែរ។  Aung La N Sang​មាន​កម្លាំង​ខ្លាំង​ណាស់​ ហើយ​  Machado ​​​បាន​ត្រឹម​ដាល់​សង្វៀន​ ​ជា​ទី​ដែល​ “The Burmese Python” ​​​ផ្ដួល​​កីឡាករ​រូប​នេះដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion ពីរខ្សែ ក្នុង ប្រភេទទម្ងន់ ខុសគ្នា។



#3 Ataides Glides ​ឈ្នះ​ដោយ​សន្លប់​

Leandro “Wolf” Ataides ​ជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់ ដោយ​មាន​កម្រិត​​កំពូល​ខ្សែ​ក្រវាត់​ប៊ីជេជេ ​និង​ក្បាច់​ប្រយុទ្ធ​ដ៏​ល្អ។

កីឡាករ​ប្រេស៊ីល​បាន​បង្ហាញ​ក្បាច់​ឈរ​ប្រកួត​ទល់​នឹង​ Mohamed “Flex” Ali ​នៅ​សង្វៀន ONE: AGE OF DOMINATION ​យ៉ាង​ល្អ​កាល​ខែ​ធ្នូ ឆ្នាំ ២០១៦ ​ជា​ពិសេស​ក្បាច់​ជង្គង់​ហោះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​នៅ​ទឹក​ទី២។
ត្រឹម​រយៈ​ពេល ៣០ វិនាទី​នៅ​ទឹក​ទី២  “Wolf” ​អាច​ដោះ​ស្រាយល​អំពី​ការ​គាប​សង្កត់ និង ជំរុញ​ឲ្យ  Ali ​ទៅ​ក្បែរ​រេញ។  ឆ្លៀត​ឱកាស​នោះ Ataides បាន​រង​ការ​ទាត់​ជើង​របស់​តារា​អេហ្សីប​ជាប់។ 

Ali អត់​មាន​កន្លែង​ដែល​ត្រូវ​ទៅ​ទេ  ហើយ Ataides ​ឡើង​ជង្គង់​ហោះ​ទៅ​ត្រូវ​​ថ្គាម​គូ​ប្រកួតឲ្យ​ដួល​ដេក​ស្ដូក​តែ​ម្ដង។ 

“Wolf” ​កំពុង​សម្លឺង​ឆ្ពោះ​ទៅដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី​ជា​មួយ​ Reinier “The Dutch Knight” de Ridder ​នៅ​ពេល​គេ​ជួប​ Aung La N Sang ​នៅ​កម្មវិធី ONE: BATTLEGROUND។

#4 Phogat ​គ្រប់គ្រង​ល្អ​លើ​ Torres ដើម្បី​បញ្ចប់​គូ​ប្រកួត

Ritu “The Indian Tigress” Phogat បាន​តេស្ត​គូ​ប្រកួត​តាន​តឹង​ Jomary “The Zamboanginian Fighter” Torres ​នៅ​សង្វៀន ONE: BIG BANG កាល​ខែ​ធ្នូ ឆ្នាំ ២០២០។ 

ផែន​ការ​របស់ Phogat គឺ​​ស្រដៀង​គ្នា​នឹង​គូ​ប្រជែង​ ប៉ុន្តែ ​គូ​ប្រជែង​ហ្វីលីពីន​មិន​អាច​រើ​រួច​ទេ​ក្នុង​​ការ​គាប​របស់​កីឡាការិនី​ឥណ្ឌា​នៅ​ទឹក​ទី១​រហូត​អាជ្ញា​កណ្ដាល​ចូល​បញ្ឈប់​តែ​ម្ដង។ 

យ៉ាង​ណា​ក្ដី ក្រោយ​ចាញ់​លើក​ដំបូង​ក្នុង​អាជីពកាល​ខែ ឧសភា   ​កីឡាការិនី​ឥណ្ឌា​នឹ​ង​ត្រូវ​តតាំង “MMA Sister” Lin Heqin នៅ​​សង្វៀន​ ONE: BATTLEGROUND។

#5 ​កណ្ដាប់​ដៃ​សាហាវ​របស់ Chen បាន​បញ្ចប់​ Motamed

មាន​មនុស្ស​ជា​ច្រើន​បាន​ផ្ដល់​ក្ដី​សង្ឃឹម​លើ​ Ali Motamed ក្រោយ​​ឡើង​ពី​សង្វៀន​ ONE Warrior Series ប៉ុន្តែ “The Ghost” Chen Rui ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​កម្មវិធី​ ONE: BIG BANG II ​កាល​ខែ​ធ្នូ។ 

ទោះ​រង​ការ​ឈឺចាប់​ដោយ​ការ​ទាត់​ជើង​ឆ្វេង  តារា​ចិន​​​បាន​បន្ត​ប្រើ​កណ្ដាប់​ដៃ និង​គាប​សង្កត់​​ និង​​បញ្ចប់​ Motamed  ឲ្យ​ចុះ​ចាញ់​​ក្នុង​ការ​ប្រកួត​ទម្ងន់​ bantamweight មិន​ដល់ ២ នាទី​ផង។ 

ការ​ប្រកួត​បន្ទាប់​របស់ Chen នឹង​ជួប​​កីឡាករ​ចំណូល​ថ្មី​ទើប​បង្ហាញ​ខ្លួន​មក​ពី​ក្លិប​ Team Lakay គឺ  Jeremy Pacatiw។

ចុចអាន​ : Breaking Down The ONE Strawweight Muay Thai Division

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។