Features

ហេតុ​ផល​ចំនួន ៥ ដែល​ត្រូវ​តាម​ដាន​ព្រឹត្តិការណ៍ ‘ONE On TNT I’

ONE Championship ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​​​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ធំ​បំផុត​នៅ​ឆ្នាំ ២០២១។  នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ស្ថាប័ន​​​រៀប​ចំ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​លំដាប់​ពិភព​លោក​នឹង​ផ្សាយ​ផ្ទាល់​​កម្មវិធី​ “ONE on TNT I” ​​តាម​រយៈ​កញ្ចក់​​ទូរទស្សន៍ ​ម៉ោង​ពិសេស​នៅ​អាមេរិក​ខាង​ជើង និង​សម្បូរ​ដោយ​​កីឡាករ​មាន​ទេព​កោសល្យ​លំដាប់​ពិភព​លោក។ 

អ្នក​គាំទ្រ​បាន​ដឹង​រួច​ហើយ​ថា​វា​ជា​​ការ​ប្រកួត​គូ​សំខាន់​​ជា​ប្រវត្តិសាស្ត្រ ​ប៉ុន្តែ​គូ​បើក​ឆាក​​ក៏​មិន​ធម្មតា​​ដែរ។  ​ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ចំនួន ៥ ​ ដែល​​​អ្នក​គាំទ្រ​ត្រូវ​តាម​ព្រឹត្តិការណ៍​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ (​ចាប់​ពី​ម៉ោង ៧:៣០ តទៅ ម៉ោង​នៅ​កម្ពុជា)។ 

#1  គូ​ប្រជែង​ទម្ងន់ Welterweight

គូដំបូង​តម្រូវ​លើ​តារា​ទម្ងន់​ welterweights ដែល​អ្នក​ទាំង​ពីរ​កំពុង​ស្វែង​រក​ផ្លូវ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក។ 

តារា​អាមេរិក Tyler McGuire និង​ជើង​ខ្លាំង​មក​ពី​​ក្រុង​ Dagestani កីឡាករ Raimond Magomedaliev ​ត្រូវ​បាន​គេ​ទទួ​ល​ស្គាល់​ថា​ជា​កីឡាករ​ប្រកួត​ល្អ​មើល​​​​នៅ​គ្រប់​ទឹក​ទាំង​អស់​ក្នុង​ពិភព​គុន​ចម្រុះ​ដែល​មាន​ជំនាញ​ចំបាប់ និង កណ្ដាប់​ដៃ​ធ្ងន់។ បើ​បូក​លទ្ធផល​ចូល​គ្នា​ ពួក​គេ​ឈ្នះ​រហូត​ដល់ ១៩ ដង និង ចាញ់ ២ ដង ​មាន​ន័យ​ថា​ ពួក​គេ​មិន​ងាយ​​ចាញ់​ទេ។ 

McGuire និង Magomedaliev ​ជា​កីឡាករ​គំរាម​កំហែង​ខ្លាំង​​​សម្រាប់​ម្ចាស់​ខ្សែ​ក្រវាត់ ONE Welterweight World Champion កីឡាករ Kiamrian “Brazen” Abbasov ។ ហើយ​ការ​ឈ្នះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​អាច​នាំ​ឲ្យ​គេ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​បាន។

 

#2  តារា​ស៊ែប​​បន្ត​​ប៉ង​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​

Rade Opacic punches Bruno Susano

Rade Opacic ​ បាន​ប្រកាស​ថា ខ្លួន​គេ​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​កម្មវិធី ONE Super Series។   កីឡាករ​ឃីកបុកសីងវ័យ ២៣ ឆ្នាំ​បាន​ផ្ដួល​ជើង​ខ្លាំង​ពីរ​រូប​ឲ្យ​សន្លប់​ដូច​ជា​ Errol “The Bonecrusher” Zimmerman ដោយ​ស្នៀត​ទាត់​បង្វិល​កែង​ជើង និង ​ផ្ដួល Bruno Susano  មិន​​ឲ្យ​តដៃ​រួច​នា​ពេល​បន្ទាប់។ ​
បើ​សិន
Opacic  បន្ត​ឈ្នះ​លើក​ទី៣ ដោយ​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​ទៀត គេ​អាច​ឡើង​ទៅ​ប្រជែង​ខ្សែ​ក្រវាត់​  ONE Heavyweight Kickboxing World Title នៅ​​ថ្ងៃ​មុខ​មិន​ខាន។ 



#3 ‘Reug Reug’ ​ត្រលប់​មក​វិញ​ហើយ

“Reug Reug” Oumar Kane  ក្លាយ​ជា​ដៃ​គូ​ប្រជែង​មិន​អាច​បំភ្លេច​បាន។  ​អ្នក​ចំបាប់​មក​ពី​សេណេហ្គាល់ ​ចាប់​ផ្ដើម​យ៉ាង​ល្អ​ក្នុង​ពិភព​គុន​ចម្រុះ និង ​​មាន​កណ្ដាប់​ដៃ​ធ្ងន់​ពេល​ប្រកួត​ក្នុង​ជំហរ​ដេក​លើ​​ក្ដារ​រេញ។ 

​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង នៅ ONE  ជើង​ខ្លាំង​គុន​ចម្រុះ Kane ​ធ្វើ​ការ​បាន​ល្អ​ទល់​នឹង​​​ជើង​ឯក​មួយ​ថៃ​ និង ឃីកបុកសីង Heavyweight World Champion កីឡាករ Alain “The Panther” Ngalani  ហើយ​គេ​​រំពឹង​​ធ្វើ​បាន​ល្អ​ថែម​ទៀត​ទល់​នឹង​​​អ្នក​ជំនាញ​ចំបាប់​​អ៊ីរ៉ង់ Mehdi Barghi។ 

បើ​សិន​ “Reug Reug” ​អាច​បញ្ចប់​គូ​ប្រកួត​​បាន​  ​​គេ​នឹង​ក្លាយ​ជា​កីឡាករ​ម្នាក់​​ដែល​គូ​ប្រជែង​​ទម្ងន់​ heavyweight ​មើល​មិន​ដាក់​ភ្នែក​មិន​ខាន។ 

#4 ជើង​ខ្លាំង​ទម្ងន់​ Heavyweight សញ្ជាតិ​អ៊ីរ៉ង់​​ស្វែង​រ​​ក​កំណត់​ត្រា​ល្អ​មក​វិញ

MMA fighters Mehdi Barghi and Kang Ji Won meet at ONE: UNBREAKABLE III on 5 February 2021

កីឡាករ​​ទម្ងន់​ធ្ងន់ ​សញ្ជាតិ​អ៊ីរ៉ង់​​​ប្រចាំ​សង្វៀន ONE ចាប់​ផ្ដើម​​ឆ្នាំ ២០២១ មិន​សូវ​ល្អ​ប៉ុន្មាន។  Barghi និង ​មិត្ត​រួម​ក្រុម AAA Team គឺ ​ Amir Aliakbari  សុទ្ធ​តែ​ចាញ់​ក្រោម​ថ្វី​ដៃ​របស់​  “Mighty Warrior” Kang Ji Won  នា​ដើម​ឆ្នាំ​នេះ ហើយ​អ្នក​ទាំង​ពីរ​កំពុង​ស្វែង​រក​ឱកាស​ឈ្នះ​ឡើង​វិញ។  តើ​កូន​សិស្ស​មក​ពី​ក្លិប AAA Team  អាច​យក​ឈ្នះ “Reug Reug” ​ដើម្បី​​​ត្រលប់​មក​ភាព​ល្អ​វិញ ឬ យ៉ាង​ណា? 

#5 ចាប់​ផ្ដើម​ព្រឹត្តិការណ៍​ជា​ស៊េរី ‘ONE On TNT’ 

​​នេះ​ជា​ប្រកួត​ដំបូង​ក្នុង​ចំណោម​ព្រឹត្តិការណ៍  “ONE On TNT” ​ជា​ស៊េរី​នៅ​អាមេរិក ដែល​នឹង​ផ្សាយ​ចេញ​រៀងរាល់​ព្រឹក​ថ្ងៃ​ព្រហស្បិ៍ ម៉ោង​នៅ​កម្ពុជា និង​យប់​ថ្ងៃ​ពុធ​​នៅ​អាមេរិក។  ​មិន​ថា​គូ​ឯក​ ឬ​គូ​សំខាន់​ទេ​សូម្បី​គូ​ដំបូង​ក៏​ជក់​​ចិត្ត​តាំង​ពី​ដើម​រហូត​ដល់​ចប់​ការ​ប្រកួត​ផង​ដែរ។

 

ចុចអាន : ‘Reug Reug’ Oumar Kane: From Humble Beginnings To Rising Star

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.