Features

ហេតុ​ផល​ចម្បង​៥​ដែល​អ្នក​មិន​អាច​រំលង​ ONE: REIGN OF DYNASTIES II

ONE Championship បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បន្ត​ព្រឹត្តិការណ៍​ស៊េរី​ REIGN OF DYNASTIES របស់​ខ្លួន​នៅ​ប្រទេស​សិង្ហបុរី​ជា​មួយ​នឹង ONE: REIGN OF DYNASTIES II ដែល​ជា​ការ​ចាក់​ផ្សាយ​កម្មវិធី​ប្រកួត​ថត​ទុក។

ព្រឹត្តិការណ៍​ប្រកួត​នេះ​នឹង​មាន​កីឡាករ​ជា​ជើង​ឯក​ពិភព​លោក​៦​នាក់ និង​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ជា​ច្រើន​នាក់​​ទៀត​ដែល​អ្នក​ខ្លះ​កំពុង​ស្វះ​ស្វែង​ពិន្ទុ​ឆ្ពោះ​ចូល​ទៅ​កាន់ចំណាត់​ថ្នាក់​អត្តពលិក ONE’s Athlete Rankings។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ជើង​ខ្លាំង​ចិន​ម្នាក់​កំពុង​ស្រេក​ឃ្លាន​ខ្លាំង។

ខាង​ក្រោម​ជា​ហេតុ​ផល​សំខាន់​ៗ​៥​យ៉ាង​ដែល​លោក​អ្នក​មិន​អាច​​រំលង​បាន​នៃ​ព្រឹត្តិការណ៍​ប្រកួត ONE: REIGN OF DYNASTIES II នា​រាត្រី​ថ្ងៃ​សុក្រ​​នេះ។

ទី​១៖ ​ជំនួប​គូ​ឯក​ឃីកបុកសីងពិភព​លោក

ជា​ជំនួប​ដ៏​ទាក់​ចិត្ត​អ្នក​ទស្សនា​នោះ​គឺ​​ការ​ប្រកួត​ឃីកបុកសីង ONE Super Series ក្នុង​ប្រភេទ​ទម្ងន់ bantamweight។

អតីត​កីឡាករ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Bantamweight Kickboxing World Title គឺ​កីឡាករ “Muay Thai Boy” Zhang Chenglong កំពុង​មាន​មហិច្ឆតាឆ្ពោះ​ទៅ​ប្រកួត​សា​ជា​ថ្មី​ជា​មួយ​នឹង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក Alaverdi “Babyface Killer” Ramazanov ដែលរូប​គេ​បាន​ចាញ់​ដោយ​ពិន្ទុ​ប្រផុតប្រផើយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៩​កន្លង​ទៅ។

ដើម្បី​ឈាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​សាជា​ថ្មី ជើង​ខ្លាំង​ចំំណាត់​ថ្នាក់​លេខ​៣​ត្រូវ​ឆ្លង​កាត់​ជើង​ខ្លាំង​ជប៉ុន Hiroki Akimoto ជា​មុន​សិន​​នា​រាត្រី​ថ្ងៃ​សុក្រ​នេះ។

Akimoto ជា​ជើង​ឯក​ការ៉ាតេ​ពិភព​លោក WFKO Karate World Champion បាន​បង្ហាញ​ជំនាញ​ដ៏​អស្ចារ្យ​កាល​ពី​ឆ្នាំ​២០១៩។ ​ក្នុង​ឆ្នាំ​មាស​នៅ​លើ​ឆាក​អន្តរជាតិ គាត់​បាន​ឈ្នះ​ការ​ប្រកួត​២​លើក​ជាប់​គ្នា​នៅ​ក្នុង​ប្រភេទ​ទម្ងន់ flyweight និង​បាន​ឈ្នះ​កីឡាករ​ទើប​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ថ្មី​​ៗ Josh “Timebomb” Tonna

រវាង​ជើង​ខ្លាំង​ជំនាញ​កម្រិត​ពិភព​លោក​ដូច​គ្នា អ្នក​ទាំង​ពីរ​នឹង​​ធ្វើ​ឲ្យ​សមរភូមិ​សង្វៀន​គូ​ឯក​កក្រើកខ្លាំង​ជាក់​ជា​មិនខាន ហើយ​ជា​ឱកាស​ដែល​អ្នក​គាំទ្រ​បាន​ឃើញ​សមត្ថភាព​របស់​អ្នក​ទាំង​ពីរ។

ទី​២៖ គូឯក​រង ជើងឯក​ពិភព​លោក​ប៉ះ​ជើង​ឯក​ពិភព​លោក

ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ទាំង​ពីរ​នឹង​ស្ថិត​នៅ​ក្នុង​តំណែង​គូឯក​រង​ប្រចាំ​រាត្រី  ខណៈ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញ​ខ្លួន​លើក​ដំបូង​ដូច​គ្នា​នៅ​សង្វៀន​​ ONE Super Series ដែល​អ្នក​គាំទ្រ​ទូទាំងពិភព​លោក​ពិត​ជា​ចង់​ឃើញ​អ្នក​ទាំង​ពីរ​បង្ហាញសមត្ថភាព​ណាស់់។

កីឡាករ​ចិន “Bamboo Sword” Zhang Chunyu ជា​ជើង​ឯកមួយ​ថៃ​ពិភព​លោក WPMF និង​ជា​បង​ប្រុស​របស់​កីឡាករ​ “Muay Thai Boy’”។ តាម​ពិត​ទៅ Chunya ជា​អ្នក​គ្រប់​គ្រង និង​ជា​គ្រូ​បង្វឹក​របស់​ប្អូន​ប្រុស​របស់​ខ្លួន Chenglong កាល​ពី​កុមារភាព​មក​ម្ល៉េះ ហើយ​រូប​គេ​តែង​តែ​ឲ្យ​ទឹក​ជា​និច្ច​រាល់​ពេល​ប្អូន​​ប្រុស​របស់​ខ្លួន​​ឡើង​សង្វៀន ONE Super Series។

ថ្ងៃ​សុក្រ​នេះ  “Bamboo Sword” ត្រូវ​ប្រឈម​នឹង​កីឡាករ Sagetdao “Deadly Star” Petpayathai ដែល​ធ្លាប់​ឡើង​វ៉ៃ​គុន​ចម្រុះ​នៅ ONE Championship។

នេះ​ជា​ជំនួប​ប្រវត្តិ​សាស្ត្រ​មួយ ខណៈ​ជើងឯក​ពិភព​លោក​នៅ​សង្វៀន Rajadamnern Stadium និង Lumpinee Stadium ច្រើន​ដង​​បាន​សម្រេច​​វិល​មក​ប្រកួត​មួយ​ថៃ​លើក​ដំបូងវិញ​ បន្ទាប់​ពី​រូប​គេ​បាន​ឈប់​ប្រដាល់​តាំង​ពី​ឆ្នាំ​២០១៤។

នៅ​ក្នុង​ជម្រើស​ជា​ច្រើន នេះ​ជា​ជា​ការ​ប្រកួត​លំដាប់​កំពូល​​មួយ ហើយ​អ្នក​ឈ្នះ​នឹង​​បើក​ទ្វារ​ចូល​ទៅ​កាន់​ចំណាត់​ថ្នាក់​មួយ​ថៃ​ទម្ងន់ Featherweight របស់​​ ONE។



ទី​៣៖  Subba វិល​មក​កាន់​សង្វៀន​វិញ​កាន់​តែ​ធំ

អ្វី​ដែល​លោក​អ្នក​ចាប់​អារម្មណ៍​បំផុត​មួយ​ទៀត​នោះគឺ​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​សា​ថ្មី​របស់ Keanu Subba ដែល​នឹង​​ក្លាយ​ជា​ការ​ប្រកួត​លើក​ដំបូង ចាប់​តាំង​ពី​​បាន​បរាជ័យ​ក្រោម​កណ្តាប់​ដៃ​របស់​តារា​ឆ្នើម​ជប៉ុន Ryogo Takahashi។

ជា​ពេល​វេលា​ដ៏​យូរ​មួយ​ដែល​កីឡាករ​ស្ថិត​នៅ​ទី​ក្រុង​កូឡាំំពួរ​​​​ចំណាយ​ពេល​ព្យាបាល​របួស​ ដូច្នេះ​ហើយ​ពេល​នេះ​ជា​ពេល​ដែល​រូប​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​វិល​ត្រឡប់​​​មក​កាន់​វិថី​ដែល​ឆ្ពោះ​ទៅ​រក​ខ្សែ​ក្រវាត់​ពិភព​លោក ONE Featherweight World Title។

ទោះ​ជា​យ៉ាង​ណា ការ​វិល​មក​កាន់​សង្វៀន​ដោយ​មាន​គោល​បំណង​ធំ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ខណៈ​ដៃ​គូ​​លើក​នេះ​គឺ Tang Kai ដែល​​​មាន​កំណត់​ត្រា​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា និង​ជា​ជើង​ខ្លាំង​ចិន​ដែល​​មាន​ឆ្នាំ​មាស​នៅ​លើ​ឆាក​អន្តរជាតិ។ រូប​គេ​បាន​ផ្តួល​ជើង​ខ្លាំង Edward “The Ferocious” Kelly និង Sung Jong Lee។ 

Subba បាន​​ជួប​ប្រសព្វ​មិន​សូវ​ប្រសើរ​ទៅ​ចុង​ក្រោយ ប៉ុន្តែ​ប្រសិន​បើ​រូប​គេ​អាច​រក​ជ័យជម្នះ​បាន​នា​ថ្ងៃ​សុក្រ​នេះ រូប​គេ​នឹង​​បញ្ជាក់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​ថា កាយ​សម្បទា និង​កម្លាំង​ចិត្ត​​បាន​លុប​បំបាត់​ស្នាម​របួស​​កន្លង​មក​អស់​ទៅ​ហើយ។

ទី​៤៖ ជើង​ខ្លាំង​រហស្សនាម«ព្យុះដែក​»បង្ហាញ​ខ្លួន

Chinese kickboxer Wang Wenfeng makes his entrance

មិន​មានអត្តពលិក​ច្រើន​ទេ​ដែល​មាន​កម្លាំង​ចិត្ត​ដើម្បី​ប្រកួត​​សង​សឹក​​ច្រើនលើក​ជាង​កីឡាករ​ចំណាត់​ថ្នាក់លេខ​៤​នៃ​ឃីកបុកសីង​ទម្ងន់ flyweight គឺ​ “Metal Storm” Wang Wenfeng

នៅ​ពេល​តារា​ប្រដាល់​ចិន​រូប​នេះ​បង្ហាញ​ខ្លួន​ប្រកួត​លើក​ដំបូង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន រូប​គេ​បាន​ប្រកួត​ជា​មួយ​​នឹង​ដៃ​គូ​​ចាស់​ជួប​គ្នា​៣​លើក​ដែល​​ជា​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក ONE Flyweight Kickboxing World Champion គឺ​កីឡាករ Ilias “Tweety” Ennahachi ដើម្បី​ខ្សែ​ក្រវាត់​ពិភព​​លោក ប៉ុន្តែ​បាន​ចាញ់​ដោយ​ពិន្ទុ​មិនឯកច្ឆន្ទ។

“ព្យុះ​ដែក” ពិត​ជា​មិន​ភ្លេច​រាត្រី​នោះ​ទេ។ ប្រសិន​បើ​​ការ​បង្ហាញ​ខ្លួន​លើក​នេះ​គាប់​ប្រសើរ នោះ​រូប​គេ​នឹង​មាន​ឱកាស​ឆ្ពោះ​ទៅ​ជួប​ Ennahachi ជា​លើក​ទី​៤។

ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង​សឹក​របស់​ Wang គឺ​ត្រូវ​ស្វែង​រក​ជ័យជម្នះ​នា​ថ្ងៃ​សុក្រ​នេះ​ជា​មុន​សិន​នៅ​ពេល​ជួប​​ជើង​ខ្លាំង Azwan Che Wil ដែល​ជា​កីឡាករ​ល្អ​ម្នាក់​នៅ​ក្នុង​ទម្ងន់ flyweight។ ដូច​ដៃ​គូ​របស់​ខ្លួន​ដែរ កីឡាករ​ម៉ាឡេស៊ី​រូប​នេះ​​ក៏​កំពុង​សម្លឹង​ស្វែង​រក​ជ័យជម្នះ​វិល​ត្រឡប់​មក​វិញ បន្ទាប់​ពី​​លទ្ធផល​មិន​គាប់​ប្រសើរ​កន្លង​មក។

ទី​៥៖ ពីរ​គូ​បើក​ឆាក​ដ៏​ទាក់ទាញ​

Mixed martial artist Miao Li Tao and Muay Thai fighter Han Zi Hao

សមរភូមិ​២​គូ​ដំបូងនៃ​​ព្រឹត្តិការណ៍ ONE: REIGN OF DYNASTIES II នឹង​ផ្សាយ​ផ្ទាល់​តាម​រយៈ Facebook និង​ Twitter ដែល​​មាន​តារា​ប្រដាល់​ចិន​២​នាក់​​​មាន​កេរ្តិ៍​ឈ្មោះ​ល្បីយូរ​ហើយ។

កីឡាករ Miao Li Tao មានកំណត់​ត្រា​ប្រកួត​ឈ្នះ​១២ និង​ចាញ់​៤ ដែល​បាន​ចាប់​ផ្តើម​អាជីព​របស់​ខ្លួន​ដំបូង​ឈ្នះ​​៣ប្រកួត​​ជាប់​គ្នា​ក្នុង​នោះ​ផ្តួល​​វីរ​បុរស​មួយ​ថៃ និង​ជា​អតីត​ខ្សែ​ក្រវាត់​ពិភព​លោក ONE Strawweight World Champion គឺ​ Dejdamrong Sor Amnuaysirichok ជា​ដើម។ ឥឡូវ​នេះ រូប​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ Ryuto “Dragon Boy” Sawada ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១២ ចាញ់​៥ និង​ស្មើ​១។ 

ជា​មួយ​គ្នា​នេះអតីត​កីឡាករ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Bantamweight Muay Thai World Title របស់​ចិន​គឺ Han Zi Hao ក៏​វិល​មក​កាន់​សង្វៀន​លំដាប់​ពិភព​លោក​ដែរ។ រូប​គេ​ត្រូវ​ជួប​ជើង​ខ្លាំងម៉ាឡេសី​ Mohammed “Jordan Boy” Bin Mahmoud លក្ខណៈ​មួយ​ថៃ៕

អាន​បន្ថែ: នេះ​គូ​ប្រកួតផ្លូវ​ការ​ព្រឹត្តិការណ៍​​ ONE: REIGN OF DYNASTIES II ថ្ងៃ​ទី​១៦ តុលា