Features

៥​ហេតុ​ផល​ដែល​អ្នក​មិន​​ត្រូវ​​ខក​ខាន​​ទស្សនា​​កម្មវិធី​ ONE: NO SURRENDER II ​

បន្ទាប់​ពី​រៀប​ចំ​ព្រឹត្តិការណ៍​ជោគជ័យ​កាល​ចុង​ខែ​ ​កក្កដា​ កន្លង​ទៅ​​​ ​ONE Championship ​​​ចូល​ខ្លួន​មក​អង្រួន​ទស្សនិកជន​ជា​ថ្មី​ទៀត​​នៅ​ប្រទេស​ថៃ​​នា​ថ្ងៃ​សុក្រ​ទី​ ១៤​ សីហា​ ខាង​មុខ។​

ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​​ធំ​​លំដាប់​ពិភព​លោក​នឹង​រៀប​ចំ​​​​​ការ​ប្រកួត​​ឈ្មោះ​ ONE: NO SURRENDER II ​នៅ​ក្រុង​បាងកក​ និង ​មាន​​គូ​ជា​ច្រើន​ដែល​ផ្ដល់​​ឲ្យ​​អ្នក​ទស្សនា​រំជើបរំជួល។ ​​កម្មវិធី​លើក​ទី២​​នេះ​​ជា​មែក​ធាង​របស់​ ONE: NO SURRENDER​ នឹង​​មាន​គូ​ប្រកួត​​ឃីកបុកសីង​មួយ​គូ, ​គុន​ចម្រុះ​ពីរ​គូ, ​និង​ ​​គូ​មួយ​ថៃ​ខ្លាំង​ៗ​​ចំនួន ៣ គូ។

ខាង​ក្រោម​​​នេះ​សូម​បង្ហាញ​ ៥ ​ហេតុ​ផល​​ដែល​មិន​​ត្រូវ​អាក់ខាន​ទស្សនា​​​នា​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​នេះ។

#1 កម្មវិធី​ប្រកួត​ស្វែង​​​​រក​ជើង​ខ្លាំង​មួយ​ថៃ​ទម្ងន់​ Bantamweight​ ​ចាប់​ផ្ដើម

ONE: NO SURRENDER II ​នឹង​បង្ហាញ​​គូ​ប្រកួត​​ដំបូង​ក្នុង​កម្មវិធី​ ONE Bantamweight Muay Thai Tournament ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។
​​​ការ​ប្រកួត​​នេះ​ច្បាស់​ជា​​រំភើប​រីករាយ​​​​ក្នុង​នាម​​​ជា​គូ​ឯក​​រវាង​ជើង​ខ្លាំង​ Saemapetch Fairtex និង​Rodlek PK.Saenchai Muaythaigym ​ ហើយ​ជា​ជំនួប​​លើក​ទី​៤​សម្រាប់​អ្នក​ទាំង​ពីរ។ ​

​​​Saemapetch ​​រង​បរាជ័យ​ទល់​នឹង​​កីឡាករ​ជើងចាស់​ ​Rodlek​ លើក​ដំបូង​។ ​​​​បន្ទាប់​មក​គេ​បាន​សំងំ​ហ្វឹកហាត់​ដើម្បី​សងសឹក​ និង ​ទទួល​ជ័យជម្នះ​ក្នុង​ជំនួប​លើក​ទី២។ ​បែប​ណា​ក្ដី ​ Rodlek ​​ទទួល​ជ័យជម្នះ​វិញ​ម្ដង​ក្នុង​ជំនួប​លើក​ទី​៣​​ ត្រឹម​​​មួយ​ខែ​បន្ទាប់​ប៉ុណ្ណោះ។ ​​

ឥឡូវ​នេះ​​​​ ​រយៈ​ពេល ​៦ ​ឆ្នាំ​​ហើយ​​បន្ទាប់​ពី​​​​​ជំនួប​លើក​ចុង​ក្រោយ ​ហើយ​​ពេល​នេះ​ គឺ ​ជា​​ការ​ប្រកួត​ដ៏​តានតឹង​បំផុត​មួយ​​។ ​ព្រោះ​បើ​សិន​កីឡាករ​រូប​ណា​ឈ្នះ​ជើង​ឯក​ក្នុង​កម្មវិធី​នេះ ​ ​​គេ​នឹង​មាន​​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​មួយ​​ថៃ​ពិភព​លោក​ ONE Bantamweight ​ពី​ Nong-O Gaiyanghadao។ ​

Saemapetch ​សន្យា​ថា​​នឹង​​​​ប្រើ​ល្បិច​ថ្មី​ ដែល​​​បាន​រៀន​សូត្រ​ពី​​សិស្ស​ច្បង​ Nong-O ​ដើម្បី​ផ្ដួល​ Rodlek​ ឲ្យ​ខាង​តែ​បាន​​រួម​ទាំង​ប្រើ​​វិធី​ដាក់​​សម្ពាធ​​ជា​ហូរហែ​​ដែរ។ ​វា​ជា​ការ​ប្រកួត​ដ៏​ខ្លាំងក្លា​មួយ​​ដែល​​កំដរ​អ្នក​​ទស្សនា​ពី​ដើម​រហូត​ដល់​ចប់។

#2 ការ​ប្រកួត​ឃីកបុកសីង​ ដ៏​ជក់​ចិត្ត

នេះ​ជា​​​ការ​ប្រកួត​គូ​ឯក​រង​ក្នុង​​​ក្បាច់​គុន​​​ឃីកបុកសីង​​រវាង​កីឡាករ​​​បរទេស​ មិន​មែន​ជាង​កីឡាករ​កើត​នៅ​ប្រទេស​ថៃ។
កីឡាករ​កូន​កាត់​បារាំង​-អាល់ហ្សេរី ​Mehdi “Diamond Heart” Zatout ​បាន​ឈ្នះ​ជើង​ឯក​ជា​​ច្រើន​នៅ​អឺរ៉ុប​ និង ​​ក្លាយ​​ជា​កី​ឡាករ​កំពូល​ម្នាក់​ក្នុង​លោក​​​ពេល​គ្រង​ខ្សែ​ក្រវាត់​​ ISKA World Championship ​និង​ ខ្សែ​ក្រវាត់​ WBC World Championship។ ​ ចំណែក​​​កីឡាករ​បារាំង​ Leo Pinto ​ក៏​មិន​ធម្មតា​ដែរ​ ពោល​ ​ពេល​រូប​​គេ​មាន​អាយុ​ត្រឹម​ ១៦​ ឆ្នាំ​ ​អាច​ពាន​​កីឡាករ​ឆ្នើម​​ប្រចាំ​សង្វៀន​ Lumpinee Stadium ​នា​ឆ្នាំ ២០១០ ឬ​ គេ​ហៅ​ថា​ Lumpinee Stadium Best Fighter Of The Year ឆ្នាំ​ ២០១០។ ​

​មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។ Adam Noi​ ដែល​ជា​កូន​សិស្ស​​របស់​ Zatout ​នៅ​ក្លិប​ Venum Training Camp Thailand ​​នា​​ក្រុង​ផាត់តាយ៉ា​ Pattaya ​បាន​ធ្វើ​ឲ្យ​​ Pinto ​ចុះ​ចាញ់​​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ខែ​ មករា​ ។ ​ដូច្នេះ​ពេល​​នេះ​ Pinto ​មាន​​ឱកាស​កសាង​​កិត្តិយស​ឡើង​វិញ។

​​លើស​ពី​នេះ​ទៅ​ទៀត​​ទាំង​ Zatout និង​ Pinto ​បាន​កាន់​កំណត់​ត្រា​ឈ្នះ​ ៧៦ ​ដង​ដូច​គ្នា​ក្នុង​អាជីព​​ក្បាច់​គុន​មួយ​ថៃ ​និង​ ​ឃីកបុកសីង។ ​​ហើយ​អ្នក​ទាំង​ពីរ​នេះ​​នឹង​​ស្វែង​រក​ជ័យជម្នះ​លើក​ទី ៧៧ ​ដង​របស់​ខ្លួន។



#3 Pongsiri ​ចង់​​ស្ដារ​ដើម្បី​មក​វិញ

Muay Thai fighter Pongsiri PK.Saenchai Muaythaigym throws a kick at Petchmorakot in his ONE debut

កាល​​ខែ​ ​កុម្ភៈ Pongsiri PK.Saenchai Muaythaigym ​​មាន​ឱកាស​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​​​​មួយ​ថៃ​ពិភព​លោក​ ONE Featherweight​ ​ដែល​​មិន​ទាន់​មាន​​ម្ចាស់​​​​ ប៉ុន្តែ​​ រូប​គេ​បាន​ត្រៀម​ខ្លួន​មិន​ដល់​មួយ​សប្ដាហ៍​ផង​ពេល​​ប្រឈម​នឹង​​ Petchmorakot Petchyindee Academy ។

​ទោះ​មិន​​បាន​​​ហ្វឹកហាត់​​ឲ្យ​ល្អ​ប្រសើរ​ Pongsiri ​​បាន​ដើរ​សំដៅ​រហូត​​ក្នុង​​​ការ​ប្រកួត​ពេញ​​ ៥​​ ទឹក។ ទោះ​បី​មិន​​បាន​ខ្សែ​ក្រវាត់​ ​​កីឡាករ​វ័យ​ ២៩ ​ឆ្នាំ​រូប​នេះ​​​​ប្រកួត​បាន​​យ៉ាង​ល្អ​មើល។ ​

ឥឡូវ​​នេះ​​ Pongsiri ​​ទទួល​បាន​​ឱកាស​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។ ​​លើក​​នេះ​កូន​សិស្ស​មក​ក្លិប​ PK.Saenchai Muaythaigym ​ត្រូវ​តតាំង​នឹង​មិត្ត​រួម​ក្លិប​របស់​​ Petchmorakot​ គឺ ​Sorgraw Petchyindee Academy

ជា​ថ្មី​ម្ដង​ទៀត​ Pongsiri ​នៅ​តែ​ចាញ់​ប្រៀប​​ទាប​ជាង​រហូត​ដល់​ ១១ ​សង់​ទី​ម៉ែត្រ ​ប៉ុន្តែ​​ជើង​ឯក​មួយ​​ថៃ​ពិភព​លោក​ ៤ ​សម័យ​កាល​​​ដាក់​គោល​ដៅ​ដើរ​ចូល, ​​ប្រើ​ជើង​ទាត់​​, ​និង​ ការពារ​​កុំ​​ឲ្យ​ Sorgraw ​ប្រើ​ស្នៀត​ចូល។ ​បើ​សិន​ទទួល​ជ័យជម្នះ​ក្នុង​ជំនួប​​នេះ​ ​Pongsiri ​ ​​នឹង​កើន​ចំណាត់​ថ្នាក់​​​នៅ​ ONE’s Athlete Rankings និង ​អាច​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី​ម្ដង​ទៀត។

#4 ​ពីរ​នាក់​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​​ទម្ងន់​ Flyweight ​នៃ​​ក្បាច់​​គុន​ចម្រុះ

Flyweight mixed martial artists Yodkaikaew Fairtex and John Shink debut at ONE: NO SURRENDER on 14 August

​វា​ជា​ការ​បង្ហាញ​ខ្លួន​​លើក​ដំបូង​​សម្រាប់​​​អ្នក​លេង​គុន​ចម្រុះ​ដែល​​ជា​អតីត​កីឡាករ​មួយ​ថៃ Yodkaikaew “Y2K” Fairtex ​និង​ John Shink ​ឡើង​មក​តតាំង​គ្នា​ក្នុង​ទម្ងន់​ flyweight ​​​នៃ​ការ​ប្រកួត​​គុន​ចម្រុះ។ ​

Yodkaikaew ​ដែល​​ជា​ម្ចាស់​ជើង​​ឯក​ MAX Stadium Muay Thai Champion​ ​​បាន​​​​ប្ដូរ​មក​ប្រកួត​គុន​ចម្រុះ​បាន​យ៉ាង​ល្អ។ ​​បន្ទាប់​ពី​​​ផ្លាស់​​​ប្ដូរ​មក​ប្រកួត​​​គុន​ចម្រុះ​ គេ​មាន​កំណត់​ត្រា​​ឈ្នះ ៤ ​ដង ​ចាញ់ ២ ​ដង​​ និង​ ​ស្មើ​ ​ម្ដង​ ​ហើយ​​ក្នុង​នោះ​​ជ័យជម្នះ​​​​ផ្ដួល​ដៃ​គូ​​ឲ្យ​សន្លប់​ចំនួន​ ៣​​លើក​។ ​មិន​ខុស​គ្នា​ទេ​ Shink ​ដែល​មក​ពី​ក្លិប​ Tiger Muay Thai ​បាន​ប្រកួត​ក្នុង​​​ក្បាច់​គុន​​​ជា​ច្រើន​រួម​ទាំង​មួយ​ថៃ​ផង​ដែរ។ ​ ​តាំង​ចូល​រួម​ប្រកួត​ក្នុង​ក្បាច់​គុន​ចម្រុះ​លើក​ដំបូង​ ​​​​អ្នក​លេង​​ក្បាច់​គុន​សញ្ជាតិ​នីហ្សេរីយ៉ា​ ​ឈ្នះ​ ៣ លើក​មិន​ដែល​ចាញ់​ ហើយ​ក្នុង​​នោះ​​ជ័យជម្នះ​ពីរ​លើ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់។ ​

​​វា​ជា​ការ​ប្រកួត​គុន​ចម្រុះ​​ដែល​សុទ្ធ​សឹង​​​កីឡាករ​​​ដក់​ចិត្ត​​ស្រលាញ់​មួយ​ថៃ។ ​គោល​ដៅ​របស់​ពួក​គេ​​ គឺ​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍​​សម្រាប់​អ្នក​គាំទ្រ​​​ និង​ លៃ​យ៉ាង​ណា​ឲ្យ​ការ​​​ប្រកួត​ប្រជែង​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​គ្រប់​ស្រទាប់​វណ្ណៈ។

#5 ​បី​ព្រឹត្តិការណ៍​ប្រកួត​​​ក្នុង​​៣​សប្ដាហ៍

Stadium shot of the Impact Arena in Bangkok, Thailand

ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​​ក្បាច់​គុន​​​​លំដាប់​​ពិភព​លោក​​បាន​ចាប់​ផ្ដើម​​ប្រកួត​​​ដ៏​កក្រើក​ឡើង​វិញ​កាល​​ថ្ងៃ​ទី ​៣១ ​កក្កដា ​កន្លង​ទៅ​ ​ ​ប៉ុន្តែ​​អ្នក​គាំទ្រ​​នឹង​បាន​ឃើញ​​ព្រឹត្តិការណ៍​ ONE: NO SURRENDER II ​បន្ថែម​ទៀត ​និង​ ​​​​​​​ព្រឹត្តិការណ៍​​​បី​ផ្សេង​ទៀត​នៅ​សប្ដាហ៍​បន្តបន្ទាប់។ ​

​បន្ទាប់​ពី​​កម្មវិធី​​ ONE: NO SURRENDER II ​នៅ​ថ្ងៃ​​សុក្រ​នេះ​ ​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ ONE: NO SURRENDER III ​នឹង​ត្រូវ​រៀប​ចំ​នៅ​ថ្ងៃ​ទី​ ២១​ ​សីហា​​ ​​ខាង​មុខ​ ខណៈ​ដែល​កម្មវិធី​ ONE: A NEW BREED ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ​សីហា។ ​​សូម​ត្រៀម​រង់ចាំ​តាមដាន​តារា​ល្បីៗ​លំដាប់​ពិភព​លោក ​ហើយ​វា​ជា​ខែ​ដ៏​​សប្បាយ​រីករាយ​សម្រាប់​អ្នក​​គាំទ្រ​​ផង​ដែរ។

ចុចអាន: ការ​ប្រកួត​ល្អ​បំផុត​របស់​​ជើង​ខ្លាំង​នៅ​​កម្មវិធី​ ONE: NO SURRENDER II