Features

ហេតុ​ផល​សំខាន់​៥​នេះផ្តល់​ឲ្យ​ Lin Heqin អាច​យក​ឈ្នះ​ខ្លាញីឥណ្ឌា Ritu Phogat បាន

“MMA Sister” Lin Heqin នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​នៅ​ពេល​ជួប​ខ្លា​ញី​ឥណ្ឌា Ritu “The Indian Tigress” Phogat ក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: BATTLEGROUND នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា​នេះ។ យ៉ាង​ណា គេ​សង្ឃឹម​ថា នាង​អាច​យក​ឈ្នះ​កីឡាការិនី​ឥណ្ឌា​បាន​ដោយ​ផ្អែក​លើ​ហេតុ​ផល​សំខាន់​៥​យ៉ាង​ណា។

ទី១៖ ជ័យជម្នះ១១​លើក​ជាប់​គ្នាផ្តល់​ឲ្យ​នាងជឿជាក់​លើ​ខ្លួន​ឯង

នាង Lin Heqin នឹង​ដើរ​ចូល​សង្វៀន​ជា​លើក​ទី​២ បន្ទាប់​ពី​ប្រកួត​លើកទី១បានឃ្លេដៃគូ​នាង Jomary  Torres ឲ្យ​ចុះ​ចាញ់។ សរុប​ការ​ប្រកួត​គុន​ចម្រុះ​នាង​ទទួល​បាន​ជ័យជម្នះ​១១​លើក​ជាប់​គ្នា និង​មិន​ទាន់​ស្គាល់​រស់​ជាតិ​ចាញ់​ឡើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៦។ ប្រការ​នេះ​ធ្វើ​ឲ្យ​នាង​មាន​បទពិសោធ​គ្រប់​គ្រាន់ និង​ជឿ​ជាលើ​សមត្ថភាព​ខ្លួន​​ឯង​ដើម្បី​ផ្តួល​កីឡាការិនី​ឥណ្ឌា។

ទី២៖ នាង​​ជា​អ្នក​ជំនាញ​កីឡាសាន់ដាម្នាក់

Chinese star "MMA Sister" Lin Heqin knees Jomary Torres against the cage

Lin បានចាប់​ផ្តើម​វិថីកីឡាដំបូង​ជា​មួយ​កីឡាសាន់ដា និង​បាន​ស្គាល់​ការ​ប្រកួត​ឈ្នះ​៧​ដង និង​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ។ ក្នុង​ពេល​នោះ នាង​បាន​ឈ្នះ​ជើង​ឯក​ថ្នាក់​តំបន់​មួយ​នៅ​ស្រុក​កំណើត និងស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ចិន។ ជំនាញ​សាន់ដា​ទាំង​នោះ​ហើយ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ដែល​បោះ​ជំហាន​ចូល​ប្រដាល់​គុន​ចម្រុះ​អាជីព។ ជា​ពិសេស​នាង​ត្រូវ​បាន​គេ​ស្គាល់​ថា ពូកែទាត់ ហើយ​អាច​ទាត់​បានល្អ​គ្រប់​ទឹក​តែម្តង។ 



ទី​៣៖ នាង​នឹង​មាន​ប្រៀប​ចម្ងាយ​អាវុធ​វ៉ៃ​ចូល

"MMA Sister" Lin Heqin throws a punch

កីឡាការិនី​ចិន​កំពុង​ហាត់​នៅ​ក្លឹប Hasheng MMA ត្រូវ​បាន​គេ​ដឹង​ថា ពូកែ​វ៉ៃ​កណ្តាប់​ដៃ​បាន​ឆ្ងាយ។ ស្រប​ពេល​កម្ពស់​ ១.៦៧​ម៉ែត្រ នាង​មាន​កម្ពស់​ខ្ពស់​ជាង Phogat ១១​សង់​ទី​ម៉ែត្រ ដូច្នេះនាង​កាន់​តែចេញ​កណ្តាប់​ដៃ​បាន​ល្អ។ ម្យ៉ាង​ទៀត កីឡាការិនី​ឥណ្ឌា​ដែល​ជា​ដៃ​គូ​បានស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​អាជីព​របស់​នាង​ដោយ​សារ​កីឡាការិនី​ចិន​ពូកែ​កណ្តាប់​ដៃ។

ទី៤៖ នាង​ពូកែ​បញ្ចប់​ដៃ​គូ

សម្រាប់​ជ័យជម្នះ​១១​លើក​ជាប់​គ្នា  Lin បាន​បញ្ឈប់​ដៃ​គូ​រហូត​ដល់​៧​លើក ហើយ​សុទ្ធ​តែ​នៅ​ក្នុង​ទឹក​ទី​១។ ក្នុង​ចំណោម​នេះ នាង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​៧​លើក និង​ឈ្នះ​ដោយ​ក្បាច់​ឃ្លេ​ឲ្យ​ចុះ​ចាញ់​១​លើក។ ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ឆ្ងល់​ទេ​ដែល​នាង​គឺ​ជា​កីឡាការិនី​ពូកែ​បញ្ចប់​ដៃ​គូ ហើយ​នឹង​ក្លាយ​ជា​ផ្ទាំង​ថ្ម​ដ៏​ធំ​នៅ​ចំពោះ​មុខខ្លា​ញី​ឥណ្ឌា។ 

ទី​៥៖ នាង​ឆ្លង​កាត់​ដៃ​គូ​ខ្លាំង​ៗ​ច្រើន​ហើយ

ងាក​ទៅ​ឆ្នាំ​២០១៥ Lin បាន​ប្រកួត​គុន​ចម្រុះ​អាជីព​លើក​ដំបូង​ចា​មួយ​មិត្ត​រួម​ជាតិ Meng Bo ហើយ​ពេល​នោះ​ថ្មី​សុទ្ធ​សម្រាប់​នាង​ ប៉ុន្តែ​នៅ​តែ​អាច​ប្រើ​ជំនាញ​រ​ប្តូរ​ជា​មួយ​មិត្ត​រួម​ជាតិ​បាន​យ៉ាង បើ​ទោះ​ជា​ចុង​បញ្ចប់​នាង​ចាញ់​ពិន្ទុ។ ចាប់​តាំង​ពី​ពេល​នោះ​មក នាង​បាន​​ប្រកួត​ជា​មួយ​ដៃ​គូ​ល្អ​ និង​ខ្លាំង​ៗ​មក​ពី​ជប៉ុន រុស្ស៊ី ប្រេស៊ីល អាមេរិក និង​អ៊ុយក្រែន។ បទ​ពិសោធ​ទាំង​នេះ​គ្រប់​គ្រាន់​សម្រាប់​នាង​យក​ឈ្នះ​ខ្លាញី​ឥណ្ឌាដែល​ជំនាញ​ចំបាប់៕

Read more: Legendary Sam-A Ready To Silence Doubters Against Prajanchai

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។