Features

ហេតុ​ផល​៥​យ៉ាង​ដែល Victoria Souza អាច​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពេល​ប៉ះ​យុវតី Victoria Lee

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​ឃ្លេ​ដៃ​គូ​ឲ្យ​ចុះចាញ់​ពីរ​លើក​ជាប់​គ្នា​លើ​ឆាក​ប្រដាល់​អន្តរជាតិ យុវតីសិង្ហបុរី-អាមេរិក Victoria “The Prodigy” Lee នឹង​បន្ត​ជួប​ដៃ​គូ​ខ្លាំង​បំផុត​ម្នាក់​ទៀត​គឺ Victoria “Vick” Souza មក​ពី​ប្រេស៊ីល​នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: REVOLUTION

តារា​ស្រី​កំពុង​លេច​ធ្លោ​ទាំង​ពីរ​រូប​នឹង​ជួប​គ្នា​នា​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា​ដើម្បី​ស្វែង​រក​ឱកាស​រក្សា​កំណត់​ត្រា​ល្អ​រៀង​ៗ​ខ្លួន។ នៅ​ពេល​យុវតី​វ័យ​១៧​ឆ្នាំ​ Lee មានទំនុក​ចិត្ត​ខ្លាំងសម្រាប់​ការ​ប្រកួត​នេះ កីឡាការិនី​ប្រេស៊ីល​ក៏​មាន​អ្វី​ពិសេស​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល។ ហេតុ​ផល​ខាង​ក្រោម​៥​យ៉ាង​ដែល​អ្នក​ទស្សនា​នឹង​ភ្លឺ​ភ្នែក​របស់ Victoria ដើម្បី​យក​ជ័យ​លើ Lee។

ទី​១៖ Victoria Souza មិន​ទាន់​ស្គាល់​បរាជ័យ

ដូចយុវតី Lee ដែរ កីឡាការិនី​ប្រេស៊ីល Souza នឹង​ឡើង​សង្វៀនលើក​នេះ​ដោយ​មិន​ទាន់​ពាក្យ​ថា ចាញ់ ឡើយ។ នាង​ឆ្លង​ការ​ប្រកួត​គុន​ចម្រុះ​៥​ដង​គឺ​ឈ្នះ​​ទាំង​អស់​ចាប់​តាំង​ពី​ចូល​សង្វៀន​គុន​ចម្រុះ​អាជីព​កាល​ពី​ខែ​មីនា ឆ្នាំ​២០២០។ ជ័យជម្នះ​ទាំង​៥​លើក​នោះ នាង​ប្រើ​ពេល​ត្រឹម​តែ​១៨​ខែ​ប៉ុណ្ណោះ មុន​ពេល​បោះ​ជំហាន​ចូល​ឆាក​ប្រដាល់​ពិភព​លោក ONE ដោយ​មាន​បទ​ពិសោធ និង​ទំនុក​ចិត្ត​ពេញ​ល្អ។ តើ​នាង​នឹង​បន្ត​ឈ្នះ​លើក​ទី​៦​ទេ?

ទី​២៖ Victoria Souza ជា​អ្នក​បញ្ឈប់​ដៃ​គូ​ពិត​ៗ

នាង Souza មិន​មែន​គ្រាន់​តែ​ឈ្នះ​ដៃ​គូ​ដោយ​ពិន្ទុ​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​បញ្ឈប់​ដៃ​គូ​ពិត​ប្រាកដ។ ជ័យជម្នះ​៤​លើក​ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​៥​នោះ​គឺ​ធ្វើ​បាន​សម្រេច​ដោយ​ការ​បញ្ឈប់​ដៃ​គូ​ក្នុង​ទឹក​ទី​១ ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​២​លើក និង​ដៃ​គូ​ចុះ​ចាញ់​២​លើក។ ដូច្នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​នាង​នឹង​ក្លាយ​ជា​អ្នក​គំរាម​ដ៏​ធំធេង​ក្នុង​ការ​បញ្ឈប់​យុវតី Lee។



ទី​៣៖ Victoria Souza មាន​ជំនាញ​ក្រោម​ពិត​ៗ

កើត​ក្នុង​គ្រួសារ​អ្នក​កីឡា​ជឺជិតស៊ូ​​ និង​មាន​ខ្សែ​ក្រវាត់​ខ្មៅ នាង​ពិត​ជា​មាន​ជំនាញ​ក្រោម​កម្រិត​អាជីព​ពិត​ប្រាកដ។ ដូច្នេះ​ជំនាញ​ក្រោម​ដែល​ត្រូវ​ប្រើ​​គឺ​ក្បាច់​គ្រប់​គ្រង ចាប់​ក្រៀក ឃ្លេ បោក​ផ្តួល រឹត​ក និង​ឃ្លេ​គឺ​ជា​ជំនាញ​​​ដែល​មាន​ជឺជិតស៊ូ​ជា​មូលដ្ឋាន។ នាង​អាច​ប្រើ​បាន​យ៉ាង​ល្អ​ដែល​នេះ​​ច្បាស់ជា​​គ្រោះ​ថ្នាក់​ខ្លាំង​ដល់ Lee ដែល​កន្លង​មក​ជួប​ដៃ​គូ​ពូកែ​ជំនាញ​វ៉ៃ​ឈរ។

ទី​៤៖ Victoria Souza នឹង​មិន​ចោល​ជំនាញ​ចំបាប់​ទេ

ចំណែក​ផ្សេង​ដែល​រួម​ចំណែក​ជួយធ្វើ​ឲ្យ​យុវតី Lee ទទួល​បាន​ជោគជ័យ​គឺ​សមត្ថភាព​ដាក់គំនាប និង​ជំនាញ​ចំបាប់។ យ៉ាង​ណា កីឡាការិនីប្រេស៊ីល​ម្នាក់​នេះក៏​មាន​ជំនាញ​ចំបាប់​ដ៏​ល្អ​ដែរ។ នាង​ត្រូវបាន​គេ​សិក្សា​រក​ឃើញ​ថា រាល់​ពេល​ប្រកួត​លើ​សង្វៀន​ នាងចូល​ចិត្ត​ដាក់សម្ពាធ​ឆ្ពោះ​ទៅ​មុខ និង​ប្រើ​ជំនាញ​ចំបាប់​ដើម្បី​បោក​ផ្តួល​ដៃ​គូ​យ៉ាង​ឆាប់​រហ័ស។  ប្រការ​នេះ​មាន​ន័យ​ថា Souza ល្អ​ទាំង​ជំនាញ​ជឺជីតស៊ូ និង​ចំបាប់ ហើយ​សង្ឃឹម​លទ្ធផល​វិជ្ជមាន​នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​នេះ។

ទី​៥៖ Victoria Souza ក៏​មាន​បទ​ពិសោធ​វ៉ៃឈរ

យើង​អាច​និយាយ​បាន​ថា អ្នក​ពូកែ​ជំនាញ​ក្រោម និង​ពូកែ​វ៉ៃ​ឈរ​មាន​​ប្រៀប​ម្យ៉ាង​ម្នាក់ ប៉ុន្តែ​ប្រសិន​បើ​​ពូកែ​ជំនាញ​ទាំង​ពីរ​នេះ​គឺ​ពិត​ជាកាន់​តែ​ល្អ។ យ៉ាង​ណា​មិញ Souza ​ជឿ​ជាក់ថា នាង​មាន​​ជំនាញ​វ៉ៃ​ឈរ​​ល្អ​ជាង​ Lee ដែល​ល្អ​តែ​ជំនាញ​ក្រោម។ ប្រសិន​បើ​នាង​​ព្យាយាម​វ៉ៃ​ឈរ​ដោយ​កណ្តាប់​ដៃ និង​ទាត់​ភាគ​ច្រើន​គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ដៃ​​យុវតី​អាមេរិក-សិង្ហបុរី​ជួប​បញ្ហា​ច្របូក​ច្របល់​មិន​ខាន។ កីឡាការិនី​វ័យ​២៤​ឆ្នាំ​ធ្លាប់​ប្រកួត​ឃីក​បុក​សីង និង​ថែម​ទាំង​ឈ្នះ​ខ្សែ​ក្រវាត់​ថ្នាក់​ជាតិ​ទៀត​ផង។

លទ្ធផល​យ៉ាង​ណា​នោះ សូម​តាម​ដាន​ទាំង​អស់​គ្នា នា​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា​ខាង​មុខ​នេះ។ ថា​តើ​នរណា​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់ ហើយ​នរណា​ស្គាល់​បរាជ័យ​លើក​ដំបូងក្នុង​អាជីព​គុន​ចម្រុះ៕

Read more: Victoria Lee: Babies, Baking, And Preparing To Beat Victoria Souza

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។