Features

ហេុតផល​ចំនួន​៥​​ដែល​ត្រូវ​ទស្សនា​ព្រឹត្តិការណ៍ ‘ONE On TNT I’ ​ក្នុង​សំខានៗៗ

ONE Championship ត្រៀម​រួចរាល់​​នៅ​ឆ្នាំ​២០២១​ ដែល​ត្រូវ​ផ្សាយ​ផ្ទាល់​លើក​ដំបូង​នៅ​​ទឹក​ដី​អាមេរិក​​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​នៅ​អាមេរិក​ក្នុង​ម៉ោង​ពិសេស​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។ 

នៅ​ថ្ងៃ​ពុធ​ទី ៧ ខែ មេសា ​ស្ថាប័ន​​រៀប​ចំ​កម្មវិធីប្រកួត​ក្បាច់​គុន​លំដាប់​ពិភព​លោក​​នឹង​ផ្សាយ​ផ្សាយ​​កម្មវិធី​ “ONE on TNT I” ​ដូច​ដែល Rich Franklin  បាន ឲ្យ ដឹង  កន្លង មក ហើយ​អ្នក​គាំទ្រ​​អាមេរិក​ខាង​​ជើង​នឹង​រំភើប​រីករាយ​មិន​ខាន​ចំពោះ​កម្មវិធី​ប្រកួត​លើក​ដំបូង​នេះ។ 

គូ​ពិសេស​សុទ្ធ​តែ​គូ​ល្បីៗ​លំដាប់​ពិភព​លោក ដែល​ក្នុង​នោះ​រូប​គេ​កំពុង​បង្កើត​ឱកាស​​ក្លាយ​ខ្លួន​ទៅ​ជា​វីរបុរស, ​ការ​ឈ្នះ​ជើង​ឯក​ពិភព​លោក​ World Title, ​​ឱកាស​​ឈ្នះ​​ជើង​ឯក World Championship , ឬ ​ការ​​ផ្ដួល​គូ​ប្រកួត​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល​ជា​ដើម។ 

ពេល​នេះ​សូម​លើក​យក​ ហេតុ​ផល​ចំនួន ៥ ​ដែល​អ្នក​គាំទ្រ​ត្រូវ​តែ​ទស្សនា​ព្រឹត្តិការណ៍ “ONE on TNT I” ក្នុង​​គូ​ពិសេស (Main Card) ដូច​ខាង​ក្រោម។​

#1 ​ការ​ប្រកួត​​ទម្ងន់​ Flyweight ​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ

អ្នក​គាំទ្រ​នឹង​បាន​ទស្សនា​កា​រប្រកួត​​ទម្ងន់ flyweight ដ៏​ធំ​ក្នុង​ជំនួបគុនចម្រុះជាប្រវត្តិសាស្ត្រ នៅ​ពេល ម្ចាស់​ខ្សែ​ក្រវាត់ ONE Flyweight World Champion  កីឡាករ Adriano “Mikinho” Moraes ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​វីរបុរស Demetrious “Mighty Mouse” Johnson។ 

Johnson ​ចំណាយ​ពេល​​​មួយ​ទសវត្ស​ទើប​ចាញ់​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​នៅ​ស្ថាប័ន​ធំ​បំផុត​នៅ​អាមេរិក​ខាង​ជើង ​ជា​ទី​ដែល​រូប​គេ​​គ្រង​​ខ្សែ​ក្រវាត់​​ទ Flyweight World Champion ​ចំនួន ១២ សម័យ។ 

បន្ទាប់​មក​ទៀត “Mighty Mouse” ​បាន​ចូល​រួម​សង្វៀន​ The Home Of Martial Arts(ONE) ​និង​​ផ្ដួល​ជើង​ខ្លាំង​ចំនួន ៣ ​រូប​ដើម្បី​ឈ្នះ​ជើង​ឯក​ ONE Flyweight World Grand Prix Championship កាល​ខែ​តុលា ឆ្នាំ ២០១៩។  ​ជ័យជម្នះ​ទាំង​នេះ​​នាំ​ឲ្យ​រូប​គេ​​​ក្លាយ​ជា​​គូ​ប្រជែង​​លេខ​១ និង ​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពី Moraes។ 

យ៉ាង​ណា​ក្ដី Moraes អាច​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​យក​ឈ្នះ​ “Mighty Mouse” ​និង​បន្ត​​ខ្លួន​ឲ្យ​ស្ថិត​នៅ​កម្រិត​ខ្ពស់​បន្ថែម​ទៀត។ បើ​សិន​អីចឹង​មែន តារា​ប្រេស៊ីល ជា​អ្នក​គ្រង​ខ្សែ​ក្រវាត់​​ទម្ងន់​  flyweight យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE។ 

បុរស​មក​ពី​ក្រុង Brasília មាន​កំណត់​ត្រាល្អ​បំផុត​ក្នុង​ទម្ងន់ flyweight  ក្នុង​នោះ​ផ្ដួល​​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់(៦ដង), បញ្ចប់​គូ​ប្រកួត (៦ដង), និង ​ឈ្នះក្នុង​ការ​ប្រកួត​ World Title ច្រើន​បំផុត (៦ដង)។  ​គេ​ស្មើ​​កំណត់​ត្រា​ Gianni Subba និង Danny “The King” Kingad ​ដែល​ឈ្នះ​ច្រើន​បំផុត (៩ដង)។ 

វីរបុរស​ត្រូវ​តតាំង​នឹង​​​​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់  តើ​នរណា​ទៅ​ជា​​ស្ដេច​ត្រាញ់​​ទម្ងន់  “Flyweight” ពិត​ប្រាកដ។ 

#2 Alvarez ​ស្ថិត​​ក្នុង​ដំណើរ​ដ៏​​​អស្ចារ្យ​បំផុត

Eddie “The Underground King” Alvarez ​បន្ត​ដំណើរឆ្ពោះ​ទៅ​រក​ភាព​អស្ចារ្យ​បន្ថែម​ទៀត នៅ​ពេល​​​តតាំង​នឹង​គូ​ប្រជែង​លំដាប់​លេខ​២​​ទម្ងន់​ lightweight កីឡាករ​ Iuri Lapicus ​ក្នុង​នាម​ជា​គូ​ឯក​រង។ 

បុរស​មក​ពី​រដ្ឋ Philadelphia ជា​វីរបុរស​ដ៏​ពិត​ប្រាកដ​ម្នាក់​​ក្នុង​លោក។ 

Alvarez ​បាន​គ្រង​ជើង​ឯក World Title នៅ​ស្ថាប័ន​ធំ​បំផុត​នៅ​​អាមេរិក​ខាង​ជើង និងសុបិន​ចង់​ឈ្នះ​ ខ្សែ​ក្រវាត់ ONE Lightweight World Championship។ ដូច្នេះ ​​គេ​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​កាន់​ខ្សែ​ក្រវាត់​ពី​ស្ថាប័ន​ធំៗ​ចំនួន ៣ នៅ​ក្នុង​លោក។ 

បើ​សិន​អាច​ផ្ដួល Lapicus ​នៅ​ម៉ោង​ពិសេស​​របស់​ទូរទស្សន៍​អាមេរិក  “The Underground King” ​កាន់​តែ​ខិត​ជិត​​គោល​ដៅ​ឆ្ពោះ​ទៅ​ចំណាត់​ថ្នាក់ ONE’s Athlete Rankings

 



#3 តើ Lapicus អាច​បញ្ចប់​​អាជីព​របស់​ Alvarez?

Lapicus ​កំពុង​​ត្រលប់​មក​វិញ​យ៉ាង​គឃ្លើន។ 

តារា​​សញ្ជាតិ​​ម៉ុលដាវី​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Lightweight World Title ក្រោយ​ឈ្នះ​ ១៤ លើក​ជាប់​គ្នា ក្នុង​នោះ​សុទ្ធ​តែ​ឈ្នះ​ដោយ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ ឬ បញ្ចប់​ឲ្យ​ចុះ​ចាញ់។  យ៉ាង​ណា​ក្ដី គេ​ចាញ់​ក្រោម​ថ្វី​ដៃ​ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee។  ​នេះ​ជា​បរាជ័យ​លើក​ដំបូង​របស់​បុរស​វ័យ ២៥ ឆ្នាំ​រូប​នេះ។ 

​បច្ចុប្បន្ន  Lapicus កំពុង​ដាក់​ផែន​ការ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។ 

តាំង​ពី​ចាញ់​លើក​ដំបូង ​​កូន​សិស្ស​មក​ពី​ក្លិប Team Petrosyan ​នឹង​ឡើង​ប៉ះ Alvarez ​ជា​វីរបុរស​ដែល​តារា​ម៉ុលដាវី​បាន​ទស្សនា​​ការ​ប្រកួត​កាល​រូប​គេ​នៅ​ក្មេង។  បើ​សិន​ឈ្នះ​ការ​ប្រកួត​នេះ  ​គេ​អាច​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​ម្ដង​ទៀត។ 

ថ្ងៃ​ពុធ​ក្រោយ តើ​ Lapicus អាច​ត្រឡប់​មក​ទទួល​ជ័យជម្នះ​វិញ​ទេ។  ឬ ​ក៏​​អាចបញ្ចប់​អាជីព កីឡាករ​អាមេរិក​ដូច​ដែល​បាន​ថ្លែង​កាល​លើក​មុន?

#4  អាមេរិក​បាន​ជួប ‘The Iron Man’

ដើម្បី​បន្ថែម​ភាព​រីករាយ​ក្រៅ​ពី​​គុន​ចម្រុះ  ​អ្នក​គាំទ្រ​អាមេរិក​ខាង​ជើង​នឹង​បាន​ឃើញ​តារា​មួយ​ថៃ​ដ៏​គ្រោះ​ថ្នាក់​បំផុត ក្នុង​លោក គឺ Rodtang “The Iron Man” Jitmuangnon។

Rodtang ​ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា​អ្នក​លេង​មួយ​ថៃ​មិន​ចេះ​ដក​ថយ,  ស្ទិល​ប្រកួត​គឺ​ដើរ​សំដៅ​​ទៅ​មុខ និង ​ការ​ប្រើ​កណ្ដាប់​ដៃ​សំដៅ​ចង្កា។  ​គេ​ឈ្នះ​ការ​ប្រកួត​ទាំង ៩លើក​នៅ​សង្វៀន ONE , ឈ្នះ​ខ្សែ​ក្រវាត់ ONE Flyweight Muay Thai World Title, និង ​ដាក់​គោល​ដៅ​រក​ខ្សែ​ក្រវាត់​ឃីកបុកសីង​ទៀត​ផង។  

គុន​ចម្រុះ​​ជា​​​ចំណង់​ចំណូល​ចិត្ត​ទស្សនា​សម្រាប់​​អ្នក​គាំទ្រ​នៅ​អាមេរិក ប៉ុន្តែ ពួក​គេ​អាច​ផ្លាស់​ប្ដូរ​ពេល​ឃើញ​ “The Iron Man” ​ប្រើ​កណ្ដាប់​ដៃ​មួយ​ថៃ​ដោយ​ប្រើ​ហ្គង់​គុន​ចម្រុះ​ទម្ងន់ ៤អោន។  

“Mini T” Danial Williams ​កំពុង​សម្លឹង​បំបាក់​​ Rodtang នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​អាមេរិក ប៉ុន្តែ  ពួក​គេ​នឹង​ឃើញ​បុរស​ទាំង​ពីរ​ប្រើ​ស្នៀត​ល្អ​ៗ​បំផុត​ក្នុង​ទម្ងន់​ catch weight ​នៃ​ការប្រកួត​មួយ​ថៃ។ 

#5 ការចាប់​ផ្ដើម​ព្រឹត្តិការណ៍​ជា​ស៊េរី​ជា​ប្រវត្តិសាស្ត្រ

“ONE on TNT” គឺ​ជា​ព្រឹត្តិការណ៍​ជា​ស៊េរី​ដំបូង ហើយ​មាន​ព្រឹត្តិការណ៍​បន្តបន្ទាប់​ចំនួន ៣ ផ្សេង​ដែល​​ត្រូវ​រៀប​ចំ​ឡើង​​​រៀង​រាល់​ថ្ងៃ​ពុធ​ក្នុង​អំឡុង​ខែ​មេសា​នេះ​​នៅ​អាមេរិក។ 

ដោយ​មិន​សង្ស័យ “ONE on TNT I” ​នឹង​ក្លាយ​ជា​​ព្រឹត្តិការណ៍​​ដ៏​រំភើប​បំផុត​ប្រចាំ​ឆ្នាំ ​ដែល​អាច​អង្គុយ​ញុំា​អាហារ​សម្រន់​ដើម្បី​ទស្សនា, អង្គុយ​លម្ហែ, និង ទស្សនា​ប្រកប​ដោយ​ភាព​​​​រីករាយ៕​

 

ចុចអាន : Danial Williams Not Scared Of Rodtang: ‘He’s Only Human’

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.