Features

ហេតុផល​ចំនួន ៥ ដែល​អ្នក​ត្រូវ​ទស្សនា​ ONE: BATTLEGROUND ​នៅ​ថ្ងៃ​ទី ៣០ កក្កដា នេះ

​តារា​​គុន​ចម្រុះ​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ និង​តារា​​​កំពុង​រះ​នឹង​បង្ហាញ​ខ្លួន​​នៅ​សង្វៀន​ ONE: BATTLEGROUND។ 

​គូ​ប្រកួត​ទាំង  ៦ គូ​មានក្បាច់គុនមួយ​ថៃ, ឃីកបុកសីង, ​និង គុនចម្រុះ​ជា​ដើម សម្បូរ​ដោយ​អ្នក​ជំនាញ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់, ​អ្នក​ជំនាញ​បញ្ចប់​គូ​ប្រកួត, និង ​តារា​ជើង​ខ្លាំង​អស្ចារ្យ​ជា​ច្រើន។ 

មុន​ពេល​ការ​ប្រកួតផ្សាយផ្ទាល់ ពី​កីឡដ្ឋាន​ Singapore Indoor Stadium  នៃ​ប្រទេស​សិង្ហបុរី ​នៅ​ថ្ងៃ​ទី ៣០ ​កក្កដា​ ​ខាង​មុខ​នេះ​ សូម​តាម​ដាន​ហេតុ​ផល​ចំនួន ៥ ដែល​ត្រូវ​ទស្សនា​នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ។ 

#1 ជំនួប​រវាង​វីរបុរស និង​ជើង​ខ្លាំង​មួយ​រូប

Sam-A Gaiyanghadao ​ជា​វីរបុរស​មួយ​ថៃ​​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ទោះ​បី​មាន​វ័យ ៣៧ ឆ្នាំ ​គេ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​កំពូល​ដដែល។ 

តាំង​ពី​ទម្លាក់​មក​ទម្ងន់​ strawweight  វីរបុរស​មួយ​ថៃ​ឈ្នះ ៤-០  និង ​ ​គ្រង​ខ្សែ​ក្រវាត់​​មួយ​ថៃ និង​ឃីកបុកសីង​ពិភព​លោក​ ONE Strawweight។ 

តើ​តារា​​ជើង​ចាស់​នៅ​បន្ត​គ្រង​ខ្សែ​ក្រវាត់​ទៀត ឬ យ៉ា​ង​ណា​ពេល​ជួប​​តារា​វ័យ​ក្មេង​លំដាប់​ពិភព​លោក​ Prajanchai PK.Saenchai Muaythaigym  ​នៅ​ចុង​សប្ដាហ៍​នេះ?

គូ​ប្រជែង​វ័យ ២៦ ឆ្នាំ​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​​ពី​សង្វៀន​ល្បី​ Rajadamnern ​និង Lumpinee  គឺ​ជា​តារា​​កំពូល​ម្នាក់​ ដែលហ្វឹកហាត់​ជា​មួយ Rodlek PK.Saenchai Muaythaigym និង Tawanchai PK.Saenchai Muaythaigym ជា​ដើម។ 

Sam-A ជា​តារា​ជើង​ខ្លាំង​មិន​អាច​មើល​ស្រាល​បាន​ ប៉ុន្តែ Prajanchai ​ជា​មនុស្ស​ម្នាក់​អាច​បញ្ចប់​ដំណើរ​វីរបុរស​គ្រប់​ពេល​វេលា។ 

#2 Aung La N Sang ត្រូវ​ស្ដារ​មុខ​មាត់​ឡើង​វិញ

Pictures from the fight between Aung La N Sang and Reinier De Ridder at "ONE on TNT IV"

ពេល​នេះ​កាល​ឆ្នាំ​មុន Aung La “The Burmese Python” N Sang ​ជា​កីឡាករ​ធ្វើ​បាន​ល្អ​បំផុត​នៅ​សង្វៀន ONE Championship ប៉ុន្តែ តាំង​ពី​​នោះ​មក​​រូប​គេ​របូត​ខ្សែ​ក្រវាត់​ ONE Middleweight និង Light Heavyweight World Titles ​ទៅ​លើ​ដៃ Reinier “The Dutch Knight” de Ridder តែ​ម្នាក់។ 

​ការ​ប្រកួត​ក្នុងទម្ងន់​ middleweight ​ពេល​ជួប​ Leandro “Wolf” Ataides ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​  “ជំនួបជ័យជម្នះ ឬ បរាជ័យ” ។  ប៉ុន្តែ អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ត្រូវ​ស្ដារ​មុខ​មាត់​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​មក​វិញ ឬ ​អាច​បរាជ័យ​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ។ 

បែប​ណា​ក្ដី Aung La N Sang ​​គិត​ថា​វា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ពេល​ជួប​អ្នក​ជំនាញ​ជឺជិតស៊ូ។ 

Ataides ​ក៏​មិន​ធម្មតាដែរ ព្រោះ​គេ​ជា​ជើង​ឯក​ខ្សែ​ក្រវាត់​ BJJ World Champion និង​ជា​អ្នក​ជំនាញ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ម្នាក់​ ហើយ​កំពុង​ដាក់​ផែន​ការ​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មាស។   គេ​ដឹង​ថា ជ័យជម្នះ​ទល់​នឹង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ គឺ​ជា​​ស្ពាន​មួយ​ដើម្បី​​ឈោង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់ middleweight ​ពី​ De Ridder។ 

យ៉ាង​ណា​ក្ដី  កា​រ​ស្វែង​រក​ជ័យជម្នះ​រៀងៗ​ខ្លួន​ ជា​ផ្លូវ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ឡើង​វិញ។



#3 តារា​​ឃីកបុក​សីង​លំដាប់​ពិភព​លោក​ដាក់​ផែន​ការ​​​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​

Sitthichai in his southpaw kickboxing stance

Sitthichai “Killer Kid” Sitsongpeenong ​​​ឡើង​សង្វៀន​ ONE Super Series ​ជា​មួយ​ការ​ស្ដារ​កិត្តិយស​ក្នុង​ការ​ប្រកួត​ក្បាច់​ឃីកបុកសីង។  ទោះ​​បី​ចាញ់​ក្នុង​ការ​ប្រកួតលើកដំបូង ដោយ​​ថ្វី​ជើង​មិត្ត​រួម​ជាតិ Superbon   គេ​​នៅ​តែ​ជា​បេក្ខភាព​សម្រាប់​ខ្សែ​ក្រវាត់​ទំនេរ ONE Featherweight Kickboxing World Title។ 

ប៉ុន្តែ អ្វី​ៗ​មិ​ន​ងាយ​ស្រួល​ដូច​មាត់​ថា​ទេ ព្រោះ​ Tayfun “Turbine” Ozcan ​ក៏​​​ជា​តារា​ម្នាក់​កំពុង​ស្វែង​រក​ខ្សែ​ក្រវាត់​មាស​ផង​ដែរ។​  ​បុរស​កូន​កាត់​ហូឡង់-តួកគី ​ត្រូវ​​ប៉ះ​ជើង​ខ្លាំង​ Sitthichai ​និង​បង្ហាញ​ថា គេ​អាច​​យក​ឈ្នះ​​​​នរណា​ក៏​បាន។ 

​អ្នក​ទទួល​ជ័យជម្នះ ​​មាន​ឱកាស​ទៅ​ជួប​ជើង​ខ្លាំង​ឃីកបុកសីង​ក្នុង​ប្រវត្តិសាស្ត្រ Giorgio “The Doctor” Petrosyan ។ 

#4 តើ​ Phogat ​អាច​ត្រលប់​​មក​ជ័យជម្នះ​វិញ​ទេ?

Scenes from the atomweight bout between MMA stars Ritu Phogat and Bi Nguyen at ONE: DANGAL on 15 May

កីឡាការិនី​ឥណ្ឌា​ Ritu “The Indian Tigress” Phogat ​ត្រូវ​បាន​គេ​ចោទ​សួរ​យ៉ាង​​ច្រើន​ពេល​​​​​​មាន​ភារកិច្ច​ជួប​ “MMA Sister” Lin Heqin។

Phogat  ត្រលប់មកវិញ ក្រោយ បាត់បង់កៅអីទៅប្រកួតក្នុងកម្មវិធី ONE Women’s Atomweight World Grand Prix។  តើ​គេ​អាច​ត្រលប់​មក​រក​ភាព​ខ្លាំង​វិញ​ ឬ យ៉ាង​ណា? 

បើ​សិន​ Phogat ​អាច​​​​ទទួល​ជ័យជម្នះ​ទល់​នឹង​អ្នកមាន​បទ​ពិសោធន៍​ Lin  គេនឹង​ដើរ​មករក​ផ្លូវ​ត្រូវ​វិញ។ 

“MMA Sister” ​មាន​កំណត់​ត្រា​ប្រកួត​មិន​ធម្មតា​ពោល​ ឈ្នះ​១៤ ដង ចាញ់ ២ ដង និង​ ស្មើ​ ១ ដង  ​ខណៈ កីឡាការិនី​​ចិន​ជំនាញ​ក្បាច់​សាន់​ដា​កំពុង​ផ្ដោត​អារម្មណ៍​ខ្លាំង​លើ​ Phogat។ 

​នេះ​ជា​ជំនួប​​ទទួល​កា​រ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​អ្នក​​ចំបាប់​ ប៉ះ អ្នក​ប្រយុទ្ធ ហើយ​វា​ជា​រឿង​សំខាន់​ក្នុង​​​ការ​ប្រកួត​ទម្ងន់​ atomweight។ 

#5 ​តារា​កំពុង​រះ​ឡើង

Victoria “The Prodigy” Lee ​យក​ឈ្នះ​​ដោយ​ការ​ បញ្ចប់គូប្រកួត លើកីឡាការិនីថៃ Sunisa “Thunderstorm” Srisen ។ 

​ដោយ​មាន​បង​ប្អូន​បង្កើត​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ “Unstoppable” Angela Lee និង Christian “The Warrior” Lee  ដែល​ជា​គំរូ​ល្អ​ Victoria ​មាន​ផ្លូវ​វែង​ឆ្ងាយ​​ទៅ​មុខ​ទៀត។​  កីឡាការិនី​វ័យ ១៧ ឆ្នាំ  មាន​ភារកិច្ច​លើក​ទី២​​ត្រូវ​ប៉ះ​កីឡាការិនី​ចិន “Little Sprouts” Wang Luping នៅ​​ថ្ងៃ​សុក្រ​នេះ។ 

​ជ័យជម្នះ ពីរ​លើក​ក្នុងការ​បង្ហាញ​ខ្លួន​ដំបូង​នឹង​បន្ត​ដំណើរ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​របស់​ “The Prodigy” ប៉ុន្តែ Wang ​គឺ​ជា​កីឡាការិនី​ជើង​ចាស់​មិន​អាច​មើល​ស្រាល​បាន។ 

​សិស្ស​គុន​មក​ពី​ក្លិប​ Team Lakay ​​​កីឡាករ Jeremy “The Juggernaut” Pacatiw ​ជា​អ្នក​ចំណូល​ថ្មី​មក​ពី​ក្រុង​ Baguio City ​ដែល​ត្រូវ​បង្ហាញ​ខ្លួន​ដំបូង​នៅ​សង្វៀន The Home Of Martial Arts។ 

Pacatiw  ត្រូវជួបកីឡាករ ខ្លាំង ម្នាក់ គឺ “The Ghost” Chen Rui  ខណៈបុរស​វ័យ ២៥ ឆ្នាំ​នឹង​ត្រូវ​កសាង​ខ្លួន​ឯង​ឲ្យ​​​ល្អបំផុត​ក្នុង​ទម្ងន់​ bantamweight។ 

ចុចអាន: Aung La N Sang Confident For ‘Make Or Break’ Clash With Ataides

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។