Features

ហេតុ​ផល​សំខាន់​៥​យ៉ាង Felipe Lobo អាច​ក្លាយ​ជា​តារា​ប្រដាល់​គ្រោះ​ថ្នាក់​ក្នុងទម្ងន់ Bantamweight

Felipe “Demolition Man” Lobo នឹង​ឡើង​សង្វៀន​នា​ថ្ងៃ​សុក្រ ទី​២៦ ខែ​វិច្ឆិកា​ដោយ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ថៃ “The Steel Locomotive” Rodlek PK.Saenchai Muaythaigym ក្នុង​ការ​ប្រកួត​លក្ខណៈឃីក​បុក​សីង​ទម្ងន់ bantamweight នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN III។ គេ​ជឿ​ថា រូប​គេ​អាច​នឹង​ក្លាយ​ជា​តារា​គ្រោះ​កាច​នៅ​ក្នុង​ទម្ងន់​នេះ​ដោយ​សំអាង​លើ​ហេតុ​៥​យ៉ាង។

ទី​១៖ ជោគជ័យ​លើក​ទី១​​បង្កើន​ទំនុក​ចិត្ត​​លើក​ទី​២​

រូប​គេ​ទើប​តែ​បាន​ឡើង​ប្រកួត​លើក​ទី​១​នៅ​សង្វៀន ONE ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០​នៅ​ព្រឹត្តិការណ៍ ONE: A NEW BREED III ​ដោយ​ទទួល​បាន​ជ័យជម្នះ​លើ​ជើង​ខ្លាំង​ថៃ Yodpanomrung “The Lightning Knee” Jitmuangnon។ ប្រការ​នេះ​មាន​ន័យ​ថា រូប​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត និង​បាន​អភិវឌ្ឍ​ជំនាញកាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​លើក​ទី​២​នេះ។

ទី​២៖ ហាត់​ជា​មួយ​ជើង​ខ្លាំង​កំពូល​ៗ

ដើម្បី​យក​ឈ្នះ​អ្នក​ខ្លះ អ្នក​ត្រូវ​តែ​ហ្វឹក​ហាត់​ខ្លាំង ហើយ​​សម្រាប់​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ Lobo ពិត​ជា​ខំ​អភិវឌ្ឍ​ខ្លួន​សម្បើម​ណាស់​នៅ​ក្លឹប Revolution Muay Thai ខេត្ត​ភូកេត ប្រទេស​ថៃ។ ជំរំ​ហ្វឹក​ហាត់​នេះសំបូរ​ដោយ​អ្នក​ជំនាញ​ និង​ជើង​ខ្លាំង​ដែល​ជួយ​បង្កើន​អ្នក​លេង​ឃីក​បុក​សីង​ប្រេស៊ីល​រីក​ចម្រើន​មិន​ស្ទើរ​ទេ។ ជើង​ខ្លាំង​ទាំង​នោះ​មាន​ដូច​ជា Yurik “Mee Khao Jomhot” Davtyan និង​អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ Magnus “Crazy Viking” Andersson ជា​ដើម។

ទី​៣៖ មហិច្ឆតា​ចេញ​ក្រៅ​ស្រុក​ស្វែង​រក​វិជ្ជា​គុនដោយ​ខ្លួន​ឯង

គ្មាន​អ្វី​ផ្សេង​ធ្វើ​ឲ្យ​មនុស្ស​​កាន់​តែ​គ្រោះ​ថ្នាក់​ជា​មហិច្ឆតា​នោះ​ទេ ហើយ Lobo ពោរពេញ​ដោយ​មហិច្ឆតា។ មុន​ពេល​ចូល​រួម​ជា​មួយ​ស្ថាប័ន ONE កីឡាករ​ប្រេស៊ីល​នេះ​បាន​បង្ហាញឆន្ទៈ​​​ទៅ​ស្វែង​រក​វិជ្ជា​គុន​នៅ​ប្រទេស​ថៃ​ ហើយ​​បាន​បង្ក​ព្យុះ​ភ្លៀង​នៅ​សង្វៀន​ធំ​ល្បី Lumpinee និង Rajadamnern ក្នុង​ទី​ក្រុង​បាំង​កក ហើយ​លេច​ធ្លោ​រហូត​បោះ​ជំហាន​ចូល​ស្ថាប័ន ONE។ លើស​ពី​នេះ​ទៀត រូប​គេ​ចង់​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​នៅ​ពេល​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ថៃ Rodlek។ ប្រសិន​បើ​ជោគជ័យលើក​នេះ នោះ​រូប​គេ​នឹង​កាន់​តែ​ក្លាយ​ជា​តារា​គ្រោះ​ថ្នាក់​ខ្លាំង។

ទី​៤៖ បេះ​ដូង​ជា​ជើង​ឯក

ក្រៅ​ពី​មហិច្ឆតា​ក្លាយ​ជា​អ្នក​ខ្លាំង​គ្មាន​ទី​បញ្ចប់ បេះ​ដូង​របស់ Lobo ដក់​ជាប់​​នូវ​ពាក្យ​ថា «ជើង​ឯក​ពិភព​លោក»។ ដូច្នេះ​ហើយ​បាន​ជា​រូប​គេ​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅ​រកការ​ក្លាយ​ជា​កំពូល​អ្នក​ប្រដាល់។

ចាប់​តាំង​ពី​ចាក​ចេញ​ពី​ប្រទេស​កំណើត​ប្រេស៊ីល​ទៅ​ប្រទេស​ថៃ រូប​គេបាន​ដាក់​ចិត្ត​កាយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ជើង​ឯក​ពិភព​លោក​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​រាងកាយ និង​ចិត្ត​មិន​នៅ​ស្ងៀម​ឡើយ។ ដូច្នេះ​ការ​ជួប​កីឡាករ​ថៃ​រហស្សនាម “The Steel Locomotive”​នឹង​ក្លាយ​ជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ធំ​របស់​គេ។

ទី​៥៖ ជំនាញ​កម្រិតខ្ពស់

ការ​ប្រកួត​ជា​មួយ Rodlek នឹង​មិន​ងាយ​ស្រួល​សម្រាប់ Lobo ​ទេ ប៉ុន្តែ​បើ​ក្រឡេក​មើល​ការ​ប្រកួត​លើក​ទី​១​នៅ​ ONE ឃើញ​ងាង រូប​គេមាន​អាវុធ​សម្លាប់​ដៃ​គូ២​ក្បាច់។ ទី​១​កណ្តាប់​ដៃ​របស់​ល្អ​ដែល​ចេញ​លឿន មាន​ទម្ងន់ និង​ច្បាស់គោល​ដៅ ហើយទី​២​ការ​ទាត់​ក្រោម​របស់​គេ​ក៏​គ្រោះ​ថ្នាក់​។ ចំណុច​នេះ​មាន​ន័យ​ថា កម្រិត​វិជ្ជា​គុន​របស់​កីឡាករ​ប្រេស៊ីល​រូប​លំដាប់​អាជីព​ខ្ពស់។ បើ​និយាយ​ពី​ប្រវត្តិប្រកួត​ឈ្នះ​២០​ដង រូប​គេ​បាន​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១១​ដង​ហើយ ដូច្នេះអាវុធ​របស់​គេ​មិន​អាច​មើល​ស្រាល​បាន​ឡើយ។ ជាមួយ​គ្នា​នេះ រូប​គេ​នៅ​ក្មេង​ កម្លាំង​ស៊ុហ្វ​ល្អ និង​រហ័ស​រហួន៕

Read more: Pongsiri Won’t Back Down From Ramazanov: ‘I Must Win This Fight’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។