Features

៤​​រឿង​ល្អ​ៗ​​កើត​​ឡើង​នៅ​សង្វៀន​ ONE: FULL BLAST II

ព្រឹត្តិការណ៍ ONE: FULL BLAST II ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​កាល​ថ្ងៃ​សុក្រ​កន្លង​ទៅ។

ការ​ប្រកួតមួយ​ថៃ, ឃីកបុកសីង, និង គុនចម្រុះ បាន​ផ្ដល់​ភាព​រំភើប​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។  ​ហើយ​កីឡាករ​មាន​ទេព​កោសល្យ​មួយ​ចំនួន​ធ្វើ​បាន​ល្អ​បំផុត​​នៅ ONE Championship។ 

​សូម​ក្រឡេក​មើល ៤ រឿង​ល្អ​បំផុត​​ដែល​បាន​កើត​ឡើង​នៅ​​សិង្ហបុរី ​កាល​​ថ្ងៃ​សុក្រ​ទី ១១ ​មិថុនា កន្លង​ទៅ។

#1 Mongkolpetch ចូល​ក្នុង​ប្រអប់​ចំណាត់​ថ្នាក់​​លំដាប់​ទាំង​ ៥ ទម្ងន់ Flyweight

Pictures from the Mongkolpetch Petchyindee Academy vs. Elias Mahmoudi bout at ONE: FULL BLAST II

កូន សិស្ស មក ពីក្លិប Mongkolpetch Petchyindee Academy យក​ឈ្នះ​លើ​ Elias “The Sniper” Mahmoudi  ២ដង​ជាប់​គ្នា នៅ ONE Super Series។
ពេល​នេះ​ Mongkolpetch ដែល​​យក​ឈ្នះ​ ៤-០ នៅ​សង្វៀន ONE  ត្រូវ​ចូល​ក្នុង​ប្រអប់​​ចំណាត់​ថ្នាក់​ទាំង​ ៥ឬ  ONE flyweight Muay Thai rankings ក្រោយ​ផ្ដួល​កីឡាករ​លំដាប់​លេខ​៤ ក្នុង​ការ​ប្រកួត ៣ ទឹក​យ៉ាង​ល្អ។ 

ជ័យជម្នះ​ថ្មីៗ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​តារា​ទម្ងន់  flyweight រូប​នេះ។   កាល​ឈ្នះ​ ៣-០ ​តារា​ថៃ​មិន​ទាន់​ចូល​ក្នុង​ប្រអប់​ចំណាត់​ថ្នាក់​​ទាំង ៥​នោះ​ឡើយ និង​មិន​ទាន់​អនុញ្ញាត​ឲ្យ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Flyweight  ពី Rodtang “The Iron Man” Jitmuangnon នោះ​ទេ។

ឥលូវ​នេះ គេ​អាច​នឹង​ចូល​ប្រអប់​ចំណាត់​ថ្នាក់​ហើយ​នៅ​ពេល​​ចំណាត់​ថ្នាក់​ត្រូវ​បាន​បញ្ចេញ​ជា​ថ្មី។ ហើយ Mongkolpetch ​បាន​ក្លាយ​ជា​កីឡាករ​លេច​ធ្លោ និង​គំរាម​កំហែ​ង​ខ្ពស់​ម្នាក់​ក្នុង​ទម្ងន់​ដដែល​នេះ។ 

#2 ‘Spear’ ​គំរាម​កំហែង​ខ្លាំង​នៅ​ទម្ងន់​ Lightweight

Pictures from the Amarsanaa Tsogookhuu vs. Ben Wilhelm bout at ONE: FULL BLAST II

Amarsanaa “Spear” Tsogookhuu  ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ច្រើន​នៅ​ទម្ងន់​ lightweight ពេ​ល​យក​ឈ្នះ​ដោយ​ពិន្ទុ ជា​ឯកច្ឆន្ទ​ លើ Ben Wilhelm។

កីឡាករ​អាមេរិក​ចូល​សង្វៀន ONE ជា​មួយ​កំណត់​ត្រា​មិន​ចាញ់​សោះ​ដោយ​ឈ្នះ​ទាំង ៤ លើក​ជាប់​គ្នា​​ពី​ការ​ប្រើ​ក្បាច់​ឃ្លេ​ក​ឲ្យ​ចុះ​ចាញ់។  យ៉ាង​ណា​ក្ដី  “Spear”  បាន​ផ្ដល់​មេរៀន​ដ៏​ជូរចត់​នេះ ជា​មួយ​នឹង​ការ​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ។ 

​ជើង​ខ្លាំង​ម៉ុងហ្គោលី បង្ហាញ​ឲ្យ​ដឹង​ថា គេ​ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ពិភព​គុន​ចម្រុះ​ពេលប្រកួត ទល់ នឹង Eduard “Landslide” Folayang  និង Shannon “OneShin” Wiratchai ​ពេល​ជួប​ Wilhelm  គេ​បាន​រៀប​ចំ​ផែន​ការ​យ៉ាង​ល្អ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ចំបាប់​ខក​ចិត្ត​ផង​ដែរ និង រក្សា​ការ​ប្រកួត​ឈរ​យ៉ាង​ល្អ។

 



#3 Yoon បញ្ចប់​អ្នក​ជំនាញ​ចំបាប់​កម្រិត A 

 

South Korean MMA fighter Yoon Chang Min submits Ma Jia Wen at ONE: FULL BLAST II

“The Big Heart” Yoon Chang Min សម្រុក​ចូល​លឿន​ៗ​ទល់​​នឹង​ “Cannon” Ma Jia Wen ​ហើយ​បញ្ចប់​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់​ត្រឹម​ ១០៦ វិនាទី​ប៉ុណ្ណោះ។ 

វា​ជា​ភាព​​ភ្ញាក់​ផ្អើល​មួយ  ជើង​ខ្លាំ​ង​រូប​​​នេះ​ប្រើ​វិធីសាស្ត្រ​ថ្មី​សម្រាប់​ការប្រកួត​របស់​គេ  ហើយ​​ផ្ដួល​ម្ចាស់​មេដាយ​ប្រាក់​កីឡាករ​ចំបាប់​មក​ចិន​​បាន​យ៉ាង​​ល្អ​ណាស់។

តារា​ទម្ងន់​ featherweight ​នានា​ច្បាស់​ជា​​យ​ក​ចិត្ត​ទុក​ដាក់​លើ​ Yoon​ ​មិន​ខាន។  តារា​កូរ៉េ​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​របស់​ខ្លួន។ 

ភាព​រីក​ចម្រើន​របស់ “The Big Heart” ​នឹង​ក្លាយ​ជា​​ការ​គំរាម​កំហែង​​ខ្លាំង​ដល់​ទម្ងន់​នេះ។ 

#4 Naito អាច​នឹង​ជួប​ Ennahachi ជា​ថ្មី

Pictures from the Wang Wenfeng vs. Taiki Naito kickboxing fight at ONE: FULL BLAST II

Taiki “Silent Sniper” Naito  ព្យាយាម​ខ្លាំង​ដើម្បី​​ចូល​ក្នុង​ប្រអប់​ចំណាត់ថ្នាក់​ ONE Athlete Rankings ។ ​ជ័យជម្នះ​ក្នុង​ការ​ប្រកួត ៣ ទឹក​ពេញ​យ៉ាង​ល្អ​មើល ​លើ​កីឡាករ​ចិន “Metal Storm” Wang Wenfeng  ​តារា​ជប៉ុន​​ចូល​ក្នុង​ប្រអប់​ Top 5 វិញ​ហើយ។ 

គ្មាន​នរណា​មិន​ជជែក​អំពី​ Naito ​នោះ​ឡើយ​ក្នុង​ទម្ងន់​នេះ។ គេ​បាន​ប្រើ​កណ្ដាប់​ដៃ​យក​ឈ្នះ​តារា​ឃីកបុកសីង​លំដាប់​ទី​៤​ទម្ងន់​ flyweight ក្នុង​ការ​ប្រកួត​មិន​​ដាក់​ភ្នែក។ 

​ជ័យជម្នះ​នេះ​នាំ​​ឲ្យ​រូប​គេ​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Champion ពី Ilias “Tweety” Ennahachi  នៅ​ថ្ងៃ​ណា​មួយ។ 

ឥឡូវ​នេះ​រូប​គេ​កំពុង​ដាក់​គោល​ដៅ​ដើម្បី​ឲ្យ​បាន​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។ 

ចុនអានៈ The Best Pictures From ONE: FULL BLAST II

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។