Features

ការ​ពិត​៥​យ៉ាង​ពី​អ្នក​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកកីឡាករកូរ៉េ Ok Rae Yoon

Ok Rae Yoon បាន​ធ្វើ​ឲ្យ​ឆ្នាំ​២០២១​ក្លាយ​ជា​ពេល​វេលា​ដ៏​មាន​តម្លៃ​នៅ​លើ​ឆាក​ប្រដាល់​ពិភព​លោក ONE Championship ហើយ​ឥឡូវ​បោះ​ជំហាន​ដល់​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​មួយ Christian “The Warrior” Lee ដើម្បី​ខ្សែ​ក្រវាត់ ONE Lightweight នៅ​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់ ONE: REVOLUTION ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា​ខាង​មុខ​នេះ។

ជឿ​ជាក់​ថា អ្នក​គាំទ្រ​មិន​សូវ​ស្គាល់​ច្បាស់​ពី​កីឡាករ​កូរ៉េ​ម្នាក់​នេះ​ទេ ពី​ព្រោះ​រូប​គេ​ទើប​លេច​មុខ​ប្រកួត​លើ​សង្វៀន​ពិភព​លោក​នេះ​បាន​ពីរ​ដង​ប៉ុណ្ណោះ​ក៏​ទទួល​បាន​ឱកាស​ប្រកួត​ខ្សែ​ក្រវាត់​ទៅ​ហើយ។ ខាង​​ក្រោម​នេះ សូម​លាត​ត្រដាង​ការពិត​៥​យ៉ាង​ពី​កីឡាករ​ម្នាក់​នេះ។

ទី​១៖ រូប​គេ​លេច​ធ្លោនៅ​តំបន់អាស៊ី

កីឡាករ Ok បាន​សាង​​ភាព​ល្បី​ល្បាញ​​នៅ​ប្រទេស​ចិន ជប៉ុន និង​ប្រទេស​កំណើត។ ទោះ​បី​ជាមិន​ទាន់មាន​អ្វី​នៅ​លើ​ឆាក​ប្រដាល់​ពិភព​លោក ប៉ុន្តែ​សមាជិក​ក្លឹប Team Mad បាន​ជោគជ័យ​នៅ​កម្រិត​តំបន់​រួច​ទៅ​ហើយ។ កីឡាករ​ដើម​កំណើត​ខេត្ត Busan បាន​ឈ្នះ​ខ្សែ​ក្រវាត់ពី​ព្រឹត្តិការណ៍ Double G និង​ HEAT Lightweight Titles មុន​ពេល​បោះ​ជំហាន​ចូល​សង្វៀន ONE ហើយ​ចក្ខុវិស័យ​របស់​គេ​គឺ​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Lightweight។

ទី២៖ រូប​គេ​គ្មាន​អ្វី​ចម្លែង​ដែល​ឡើង​មក​ដល់​ប្រកួត​៥​ទឹក

Pictures from Ok Rae Yoon vs. Marat Gafurov at "ONE on TNT III"

ដោយសារតែ​​ធ្លាប់​មាន​បទ​ពិសោធ​ប្រកួត​ជើង​ឯក  Ok នឹង​ត្រៀម​ខ្លួន​បាន​ល្អ​ដើម្បី​តទល់​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ Lee ដែល​ប្រើ​ពេល​២៥​នាទី ឬ​៥​ទឹក​។ បទ​ពិសោធ​កន្លងមក រូប​គេ​ធ្លាប់​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ប្រកួត​៥​ទឹក​ដល់​ទី​៣​ដង ក្នុង​នោះ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ពីរ​ដង ខណៈ​ចាញ់​ម្តង​នោះ​គឺចាញ់​ជើង​ខ្លាំង Martin “The Situ-Asian” Nguyen កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨។



ទី​៣៖ រូប​គេ​ទទួល​បានរហស្សនាម«អ្នក​ពិឃាតវីរបុរស​»​

Pictures from Eddie Alvarez vs. Ok Rae Yoon from "ONE on TNT IV"

និយាយ​តែ​ការ​ឈ្នះ​ពីរ​លើក​ចុង​ក្រោយ​នៅ​សង្វៀន ONE គឺ​​គ្រប់​គ្រាន់​ហើយ ដោយ​ Ok ទទួល​បានរហស្សនាម​នេះ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដ៏​សំខាន់​ចុង​ក្រោយ។ សម្រាប់​ការ​ប្រកួត​លើក​ដំបូង កីឡាករ​កូរ៉េ​រូប​នេះបាន​យក​ឈ្នះ​អតីត​ជើងឯកពិភព​លោក ONE Featherweight កីឡាករ Marat “Cobra” Gafurov ដែល​ជា​វីរបុរស​ម្នាក់។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ រូប​គេទទួល​បាន​ជ័យជម្នះ​ដ៏​ភ្ញាក់​ផ្អើលទៅ​លើ​កីឡាករ​ចាស់​វស្សា​អាមេរិក​ដែលឈ្នះ​ជើង​ឯក​ពិភព​លោក​ជា​ច្រើន​លើក​គឺ Eddie “The Underground King” Alvarez។ ដូច្នេះ​រូប​គេ​ស័ក្តិសម​នឹង​ទទួល​បាន​រហស្សនាម​«អ្នក​ពិឃាត​វីរបុរស»។

ទី​៤៖ រូប​គេ​ហាត់​នៅ​ក្លឹប​ដែល​មាន​មិត្ត​រួម​ក្លឹប​ឆ្នើមៗ

នៅ​ក្លឹប​របស់​គាត់ Team Mad ក្នុង​ទី​ក្រុង Busan, ជើង​ខ្លាំង Ok មាន​ដៃ​គូ​ហ្វឹក​ហាត់​ឆ្នើម​ដែល​ជួយ​ធ្វើ​ឲ្យ​សមត្ថភាព​របស់​គេ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ អ្នក​លេង​គុន​ចម្រុះ​ឆ្នើម​ៗ​ដែល​ជា​មិត្ត​រួម​ក្លឹប​មាន​ដូច​ជា​ជើងឯក​គុន​ចម្រុះ​កូរ៉េ​ខាង​ត្បូង​កីឡាករ “The Big Heart” Yoon Chang Min និង​កីឡាការិនី “Arale Chan” Seo Hee Ham ជា​ដើម។ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ខាង​មុខ​នេះ ប្រសិន​បើ Ok អាច​ឈ្នះ Lee នោះ​រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​កូរ៉េ​ទី​១​ដែល​ឈ្នះ​ជើង​ឯក​ពិភព​លោក​លើ​ឆាក​ប្រដាល់​ពិភព​លោក​ចាប់​តាំង​ពី​ឆ្នាំ​២ឥ១៣​មក។

ទី​៥៖ រូប​គេ​ធ្លាប់​ហាត់​នៅ​ទឹក​ដី​អាមេរិក 

Ok ធ្លាប់​បាន​ហ្វឹក​ហាត់​នៅ​ទឹក​ដី​អាមេរិក​ដែល​មិន​ខុស​ពី​ដៃ​គូ​ Lee ប៉ុន្មាន​ឡើយ។ កីឡាករ​អាយុ​៣០​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្លឹប Team Alpha Male នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក ជា​ដែល​កន្លែង​ដែល​រូប​គេ​ហ្វឹក​ហាត់​ជា​មួយ​វីរបុរស​គុន​ចម្រុះ Urijah Faber៕

Read more: Petrosyan Vs. Superbon, Grand Prix Confirmed For ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។