Features

៤​ចំណុច​ក្រោយ​ចប់​ព្រឹត្តិការណ៍ ONE: FIRST STRIKE

កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​​ចំនួន ១២ រូប​​បាន​ឡើង​មក​​ផ្ដល់​ភាព​រំភើប​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ឃីកបុកសីង ONE: FIRST STRIKE កាល​ថ្ងៃ​សុក្រ ​ទី ១៥ ​ខែ តុលា ​កន្លង​ទៅ។

ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ World Champion ​ថ្មី​មួយ​ត្រូវ​បាន​រក​ឃើញ, ​ជើង​ខ្លាំង ៤ រូប​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ 2021 ONE Featherweight Kickboxing World Grand Prix និង តារា​ទម្ងន់ heavyweight បង្កើត​ភាព​ទាក់ទាញ​ក្នុង​បំណង​​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​នា​ពេល​ខាង​មុខ។

លើស​ពី​នេះ ក៏មាន​កា​រ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ល្អ​បំផុត​ផង​ដែរ។

​ដូច​ការ​​​​និយាយ​ពី​ខាង​លើ សូម​តាម​រឿង​រ៉ាវ​សំខាន់ៗ ៤ ចំណុច​ទើប​បញ្ចប់​​ពី​កីឡដ្ឋាន ​Singapore Indoor Stadium ដូច​ខាង​ក្រោម។

#1 Superbon គឺ​ជា​តារា​ឃីកបុកសីង​លំដាប់​ពិភព​លោក​​ទម្ងន់​ Featherweight

ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Championship ដែល​មិន​ទាន់​មាន​ម្ចាស់ ​ពិត​ជា​រំភើប​ខ្លាំង​មែន​ទែន ប៉ុន្តែ គ្មាន​នរណា​ម្នាក់​អាច​ទាយ​ដឹង​ថា Superbon ​​បាន​ផ្ដួល​វីរបុរស​ឃីកបុកសីង Giorgio “The Doctor” Petrosyan ​នោះ​​ឡើយ។

​នេះ​ជា​ជំនួប​រវាង​តារា​លំដាប់​ពិភព​លោក​ពីរ​រូប​​​ក្នុង​ទម្ងន់ featherweight។ ប៉ុន្តែ Superbon ​បាន​បង្ហាញ​ភាព​ឆ្លាត​វៃ​របស់​ខ្លួន​ដ៏​អស្ចារ្យ។ អ្នក​ទាំង​ពីរ រក​វិធី​រៀងៗ​ខ្លួន​នៅ​ទឹក​ទី២ ប៉ុន្តែពេល Petrosyan ​ហៀប​នឹង​ដក​ថយ Superbon ​បាន​ចាប់​បន្តិច​ហើយ​ក៏​ទាត់​​​ចំ​ថ្គាម​​តែ​ម្ដង។ វីរបុរស​កូន​កាត់​អ៊ីតាលី-អាមេនី ​ដួល​ភ្លាមៗ​នោះ​នៅ​នឹង​ក្ដារ​រេញ ហើយ​អាជ្ញា​កណ្ដាល​លើក​ដៃ​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។

វា​ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ ដែល​តារា​លំដាប់​លេខ​២​ទម្ងន់​ featherweight ផ្ដួល​វីរបុរស​ Petrosyan ឲ្យ​សន្លប់​ឈឹង​បែប​នេះ។ ​​នេះ​ជា​ការ​​ដណ្ដើម​ខ្សែ​ក្រវាត់​ដោយ​ទាត់​ចំ​ថ្គាម​ឲ្យ​​ដួល​ស្ដូក។

Superbon ​មិន​​ត្រឹម​តែ​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង ONE Featherweight ​ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ប្រជា​ប្រិយភាព​ពី​អ្នក​គាំទ្រ​អន្តរជាតិ​និង​ក្លាយ​ជា​អ្នក​ផ្ដួល​គូ​ប្រកួត​ល្អ​បំផុត​ឆ្នាំ ២០២១ (2021’s Knockout Of The Year)។

#2 វីរបុរស​មួយ​រូប​បញ្ចប់​អាជីព

វគ្គ ៨​ក្រុម​ចុង​ក្រោយ​រវាង  Marat Grigorian និង Andy “Souwer Power” Souwer  គឺ​ស្ថិត​ក្នុង​សម័យ​​កាល​ខុស​គ្នា។ Souwer ដែល​ជា​មាន​វ័យ​ចំណាស់ និង​បទ​ពិសោធន៍​ច្រើន​ជាង​បាន​ចាញ់​កីឡាករ​អាមេនី។

Grigorian គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ ប៉ុន្តែ​​កីឡាករ​ហូឡង់​ក៏​មិន​ចុះ​ញ៉ម​ដែរ។ ​ពេល​​ជើង​ខ្លាំង​អាមេនី​ដើរ​សំដៅ​ចូល​ទៅ​មុខ Souwer ​នៅ​តែ​បង្កើត​ការ​គំរាម​កំហែង​ហូរហែ។

ប៉ុន្តែ​កម្លាំង​របស់​សិស្ស​គុន​ក្លិប Hemmers Gym ​កាន់​តែ​ចុះ​ថយ​​ទៅ ហើយ Grigorian វ៉ៃ​សន្ធាប់​ដើម្បី​ផ្ដួល​គូប្រជែងឲ្យ​សន្លប់​​ត្រឹម​ទឹក​ទី​២​តែ​ម្ដង​​​ឈាន​ទៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កម្មវិធី ONE Featherweight Kickboxing World Grand Prix ។

បន្ទាប់​មក Souwer បាន​ផ្ដល់​បទ​សម្ភាសន៍​ប្រកប​ដោយ​ពាក្យ​ពេចន៍​​រំជើប​រំជួល និង​ ប្រកាស​ចូល​និវត្តន៍​បញ្ចប់​អាជីព​របស់​​ខ្លួន។ ​នេះ​មិន​មែន​លទ្ធផល​ដែល​រំពឹង​ទុក​ទេ ពេល​ជួប​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​ម្នាក់។

ខណៈ​អាជីព​វីរបុរស​ត្រូវ​បញ្ចប់​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium ​កីឡាករ Grigorian ​កំពុង​រៀប​ចំ​​កាន់​តែ​ប្រសើរ​ឡើង​នៅ​លើ​សង្វៀន។

កេរ្តិ៍​ឈ្មោះ​របស់​ Souwer ​នៅ​តែ​​ត្រូវ​បាន​ចង់​ចាំ ​និង ​រួម​ចំណែក​​ជំរុញ​ដល់​អ្នក​លេង​ក្បាច់​គុន​ឃីកបុកសីង​ជំនាន់​ក្រោយ។



#3 ដំណើរ​ឆ្ពោះ​ទៅ​មុខ

កម្មវិធី ONE Featherweight Kickboxing World Grand Prix ​វគ្គ ៨​នាក់​ចុង​ក្រោយ​ពិត​ជា​ការ​ចាប់​ផ្ដើម​ល្អ​បំផុត ខណៈ ​ពីរ​នាក់​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល។

Davit Kiria បាន​ធ្វើ​ឲ្យ​ Enriko “The Hurricane” Kehl ខកចិត្ត​ខ្លាំង។ តារា​ប្រដាល់​ហ្សកហ្ស៊ី​បាន​ចូល​ចាប់គូ​ប្រជែង​អម​ដោយ​កណ្ដាប់​ដៃ​​ស្ដាំ​ដែល​ធ្វើ​ឲ្យ​គូ​ប្រជែង​ដួល​រហូត​ដល់ ៣ ដង និងបញ្ចប់​ត្រឹម ទឹក​ទី១​តែ​ម្ដង។

ចំណែក  Chingiz “Chinga” Allazov  ​ប្រើ​កណ្ដាប់​ដៃ​បញ្ចប់​ Samy “AK47” Sana ត្រឹម៣៩វិនាទី​សឹង​មិន​គួរ​ឲ្យ​​ជឿ។

ទាំង​ពីរ​រូប​នេះ​ធ្វើ​​ពិភព​លោក​ក្រើក​ខ្លាំង​ណាស់។ ​យ៉ាង​ណា​ក្ដី ៨​នាក់​ក្នុង​ទម្ងន់ featherweights ​សុទ្ធ​តែ​ធ្វើ​​ឲ្យ​រឿង​រ៉ាវ​មិន​អាច​នឹក​ស្មាន​បាន។

Kiria និង Allazov ​​​​ឡើង​ទៅ​វគ្គ​៤​នាក់​ចុង​ក្រោយ​នៅ​កម្មវិធី ONE Featherweight Kickboxing World Grand Prix 2021 ​ដោយ​ជួប​គូ​ប្រកួត​​ផ្សេង​គ្នា។

#4 Opacic ត្រៀម​រួចរាល់​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់ Heavyweight

Rade Opacic  ពិត​ជា​អស្ចារ្យ​មែន​​តាំង​ពី​ហក់​ចូល​សង្វៀន The Home of Martial Arts។ ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​គេ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​កាល​ខែ ធ្នូ​កន្លង​ទៅ និង បន្ត​ឈ្នះ​ដោយ​ពិន្ទុ​​នា​ខែ មករា។

បើ​ចង់​ឃើញ​តារា​កំពូល​ម្នាក់​នៅ​ទម្ងន់​ heavyweight ​អ្នក​គាំទ្រ​អាច​ទស្សនា​ពេលគេផ្ដួល Patrick “Big Swiss” Schmid ឲ្យ​សន្លប់​នៅ​ទឹក​​ទី២។

តារា​​សញ្ជាតិ​ស៊ែប​បាន​ធ្វើ​ឲ្យ​គូ​ប្រជែង​ដួល​ពីរ​លើក​នៅ​ទឹក​ដំបូង ​និង​ បន្ត​​ធ្វើ​ឲ្យ​ Schmid ដួល​ពីរ​លើក​​ទៀត​នៅ​​ទឹក​ទី​២។ “Big Swiss” ចង់​បន្ត​ការ​ប្រកួត​ទៀត​ តែ Opacic បាន​ប្រើ​​ស្នៀត​យ៉ាង​សន្ធាប់​​បន្ថែម។

ពេល Roman Kryklia និង Iraj Azizpour ​ជួប​គ្នា​ដើម្បី​មាន​​កៅ​​អី​ទៅ​​ប្រកួត​យក​ខ្សែ​ក្រវាត់ ONE Heavyweight Kickboxing World Championship នៅ​សង្វៀន ONE: NEXTGEN  នា​ថ្ងៃ​សុក្រ​ទី ២៩ តុលា Opacic បាន​ខំ​ប្រឹង​​បង្ហាញ​ដើម្បី​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ដែល​នៅ​ទំនេរ។​

ចុចអាន : ONE: FIRST STRIKE – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។