Features

គូ​ពិសេស​៣​​នឹង​ឆក​បេះ​ដូង​អ្នក​គាំទ្រ​ពីព្រឹត្តិការណ៍ ONE: EMPOWER

ព្រឹត្តិការណ៍​ប្រកួត​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​មាន​តែ​កីឡាការិនី​សុទ្ធ​​ប្រកួត​ក្នុង​មួយ​រាត្រី​នឹង​មក​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា នេះតាម​រយៈ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Strawweight World Title ជា​គូ​ឯក និង​ការ​ប្រកួត​វគ្គ​៨​នាក់​ចុង​ក្រោយ​​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix នៅ​ ONE: EMPOWER

គ្រប់​គូទាំង​អស់​សុទ្ធ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​​ក្រៅ​ពី​គូ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក នៅ​មាន​​៣​គូ​ទៀត​​នឹង​ឆក​បេះ​ដូង​អ្នក​គាំទ្រ​ខ្លាំង​។

ទី​១៖ ជំនួបរវាង Denice Zamboanga និង​ Seo Hee Ham

ជា​គូទី​១​នៃ​ការ​ប្រកួត​វគ្គ​១/៤​នៃ​ព្រឹត្តិការណ៍ ONE Women’s Atomweight World Grand Prix រវាងជើង​ខ្លាំង​គុន​ចម្រុះ Denice “Lycan Queen” Zamboanga និង​ “Arale Chan” Seo Hee Ham

Zamboanga បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​លេខ​រៀង​ទី​១​នៃ​ចំណាត់​ថ្នាក់​ទម្ងន់atomweight ដែល​ប្រកួត​ឈ្នះ​៨​ដង​ជាប់​គ្នា និង​មិន​ចាញ់​សោះ។ ចំណែក Ham ជា​អ្នក​លេច​មុខ​ថ្មី​នៅ ONE ប៉ុន្តែ​កីឡាការិនី​ចាស់​វស្សា​ដែល​មាន​បទ​ពិសោធ​ជោកជាំ​ក្នុង​គុន​ចម្រុះ​នៅ​សង្វៀន​​ផ្សេង។ អ្នក​ទាំង​ពីរ​ជា​កីឡាការិនី​ដែល​វ៉ៃដាក់​សម្ពាធ​ដូច​គ្នា​ ហើយចេញ​សកម្ម​រហូត ដូច្នេះ​វា​ច្បាស់​ណាស់​ថា គូ​នេះ​ញាក់​សាច់។

កីឡាការិនី​រហស្សនាម “Lycan Queen”​ចូល​ចិត្ត​ចេញ​កណ្តាប់​​ដៃ រួច​ហើយ​ឆ្ពោះ​ទៅ​មុខ​ដាក់​សម្ពាធ។ ជា​មួយ​គ្នា​នេះ​កីឡាការិនី​កូរ៉េ​ខាង​ត្បូង​​ក៏​ពូកែ​កណ្តាប់​ដៃ​ដែរ។ ចាំ​មើល រវាង​អ្នក​ទាំង​ពីរ នរណា​បន្ត​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។



ទី​២៖ ជំនួប​ឃីក​បុក​សីង រវាង Anissa Meksen ប៉ះ​ Cristina Morales

Anissa Meksen meets Cristina Morales at ONE: EMPOWER on 3 September

អាច​និយាយ​ថា រាត្រី​នោះ​ជា​ពេល​វេលា​គុន​ចម្រុះ ប៉ុន្តែ​រំលេច​មួយ​គូ​ដែល​វ៉ៃ​ឃីក​បុក​សីង ហើយ​ជា​កីឡាការិនី​ជំនាញ​នេះ​ដ៏​កម្រ​ក្នុង​លោក។ អ្នក​លេង​កណ្តាប់​ដៃ​ឃីក​បុក​សីង Anissa “C18” Meksen បាន​ប្រកាស​ចូល​ ONE កាល​ពីចុង​ឆ្នាំ​មុន ខណៈ​ដៃ​គូ​ Cristina Morales មាន​ជំនាញ​កម្រិត​ពិភព​លោក។

ម្ចាស់​ជើង​ឯក​មួយ​ថៃ និង​ឃីក​បុក​សីង​ពិភព​លោក​៧​សម័យ​កាល  Meksen ជា​អ្នក​ជំនាញពោរពេញ​ដោយ​បច្ចេកទេស​ដែល​មាន​អាវុធ​វ៉ៃចេញ​ល្អ​មួយ​កំភ្លេ​ទាំង​វ៉ៃ​ចេញ ការពារ និង​វ៉ៃ​បក។ ចំណែក Morales ត្រូវ​បាន​គេ​ស្គាល់​ថា ពូកែ​វ៉ៃ​បក​ខ្លាំង នៅ​ពេល​នាងប្រើ​ក្បាច់​ការពារ រួច​វ៉ៃ​សង​​វិញ​លឿន។ កណ្តាប់​ដៃ​របស់​នាង​សំដៅ​លើ​មុខ ហើយ​ជើង​ឃើញ​គោល​ដៅ​ដង​ខ្លួន និង​ល្វែង​ក្រោម។

ទី​បំផុត កីឡាការិនី​រហស្សនាម​ “C18” បាន​ប្រើ​ជំនាញ​កម្រិត​ខ្ពស់​របស់​នាង​ហើយ។ នាង​ត្រូវ​បាន​គេ​ដឹង​ថា​ ពូកែ​វ៉ៃចេញ​ម្តង​ៗ​ទៅ​ទាំង​ព្រម​ដោយ​កណ្តាប់​ដៃ និង​ទាត់​ញាប់ ប៉ុន្តែ​ដូច​ប្រាប់​ខាង​ដើម​អីចឹង Morales ពូកែ​វ៉ៃ​សង​ណាស់។ គូ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​យល់​ឃើញ​ថា ល្អ​វ៉ៃចេញ និង​ការពារ​ រួច​វាយ​សង​ដូចគ្នា។ មិន​ថា អ្នក​ឈ្នះ​ ឬ​អ្នក​ចាញ់​ទេ ប៉ុន្តែ​អ្នក​ទាំង​ពីរ​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ដូច​គ្នា។

ទី​៣៖ ជំនួប​អ្នកលេង​កណ្តាប់​ដៃ  Jackie Buntan ប៉ះ​ Daniela Lopez

Jackie Buntan meets Daniela Lopez at ONE: EMPOWER on 3 September

នេះ​ជា​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ​រវាង​តារា​កំពុង​រះ Jackie Buntan និង​ Daniela Lopez ដែល​បង​ប្អូន​ស្គាល់​ច្បាស់​ហើយ​ថា អ្នក​ទាំង​ពីរ​ល្អ​កណ្តាប់​ដៃ ទាត់ និង​លឿន​ដូច​គ្នា។

ជា​មិត្ត​រួម​ក្លឹប​​របស់​រាជ​នី​ឃីក​បុក​សីងទម្ងន់ atomweight នាង  Janet “JT” Todd, កីឡាការិនី​វ័យ​២៣​ឆ្នាំ​ Buntan បាន​បោះ​ជំហាន​ចូល​ឆាក​​ប្រដាល់​ពិភព​លោក ONE ជាមួយជំនាញ​ច្បាស់លាស់។ ឆ្លង​កាត់​ការ​ប្រកួត​នៅ​លើ​សង្វៀន​កន្លង​មក នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​នៅ​ពេល​នាង​បាន​យក​កីឡាការិនី​ថៃ Wondergirl Fairtex និង Ekaterina “Barbie” Vandaryeva

កីឡាការិនី​វ័យ​ក្មេង Buntan ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ពី​កណ្តាប់​ដៃ​លឿន រហស័យ និង​មាន​ទម្ងន់ ព្រម​ទាំង​ទាត់​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់​នាង។

ចំណែក Lopez ក៏​មាន​អាវុធ​ពិឃាត​ពិសេស​ប្លែក​ម្យ៉ាង​ដែរ។ កីឡាការិនី​អាហ្សង់ទីន​​រូប​នេះ​មាន​អាវុធ​ពិឃាត​ពីរ​យ៉ាង​ដែល​បង្ក​ហានិ័យ​ដល់ Buntan គឺ កណ្តាប់​ដៃ និង​កែង។ ប្រសិន​បើ Lopez អាច​ទប់​ទល់​នឹង​កណ្តាប់​ដៃ​របស់ Buntan​ បាន​នោះ មាន​ន័យ​ថា នាង​មាន​សង្ឃឹម​ច្រើន​​ចូល​កៀក និង​ប្រើ​កែង​របស់​នាង៕

Read more: 5 Reasons To Watch The Historic ONE: EMPOWER On 3 September

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។