Features

បី​គូ​​​ដែល​​អាច​​ឆក់​យក​​​បេះ​ដូង​អ្នក​គាំទ្រ​នៅ​​ ONE: NO SURRENDER

ONE Championship ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ដើម្បី​បន្ត​ដំណើរ​ការ​ប្រកួត​​ឡើង​វិញ​​និង​​​​​ផ្ដល់​ភាព​រីករាយ​ដល់​អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​លោក​ក្រោយ​ខកខាន​ជា​ច្រើន​ខែ។

​នៅ​ថ្ងៃ​ទី​ ៣១ ​កក្កដា​ ​ស្អែក​​នេះ​ ​ស្ថាប័ន​រៀប​​ចំ​ព្រឹត្តិការណ៍​ធំ​បំផុត​​លំដាប់​ពិភព​លោក​​នឹង​រៀប​ចំ​កម្មវិធី​កក្រើក​នៅ​ក្រុង​បាងកក​​ ឈ្មោះ​ថា​ ONE: NO SURRENDER ដែល​មាន​គូ​លំដាប់​ពិភព​លោក​ទាំង​មួយ​ថៃ ​និង ឃីកបុកសីង។​ ​​

​យ៉ាង​ណា​ក្ដី​ ​គូ​ពិសេស​ចំនួន​៣​​គូ​ ​​ដែល​​ជា​គ្រឿង​ផ្សំ​ដើម្បី​ឲ្យ​​​​​កម្មវិធី​កាន់​តែ​រំភើប​ញាប់ញ័រ​ និង ឆក់​​យក​បេះ​ដូង​អ្នក​គាំទ្រ​ទូទាំង​សកល​លោក។ ​​ខាង​ក្រោម​នេះ​​ ​គឺ​ជា​៣​គូ​កម្រិត​កំពូល​​​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ភ្លឺ​ភ្នែក​​នៅ​យប់​ថ្ងៃ​​សុក្រ​ស្អែក​នេះ។

Superlek Kiatmoo9 Vs. Panpayak Jitmuangnon

Superlek Kitmoo9 walks to the Circle for his match

​ជើង​ខ្លាំង​​លំដាប់​កំពូល​ ​Superlek​ “The Kicking Machine” Kiatmoo9 និង​ ​“The Angel Warrior” Panpayak Jitmuangnon ​បាន​ប្រឈម​មុខ​ដាក់​គ្នា ៦ លើក​រួច​មក​​ហើយ​។ ​ការ​ដឹង​ចិត្ត​គ្នា​កាន់​តែ​ច្រើន​នេះ​ហើយ​​ដែល​អាច​​​​ទាញ​យក​​ចំណាប់​​អារម្មណ៍​​នៅ​​យប់​ថ្ងៃ​សុក្រ​​ស្អែក​នេះ។ ​
Panpayak ​​​ទទួល​ជ័យជម្នះ​រហូត​ដល់​៤​ដង​ក្នុង​ជំនួប​កន្លង​មក​ ​​ប៉ុន្តែ ​ពេល​​នេះ​​អ្នក​ទាំង​ពីរ​នឹង​ចូល​មក​សង្វៀន​ធំ​​​​ភ្ជាប់​មក​​ជា​មួយ​គុន​សម្បត្តិ​ និង​ គុន​វិបត្តិ​ជា​ច្រើន។

Superlek​ ​មាន​ជំនាញ​សម្លាប់​​គូ​ប្រកួត​តាម​រយៈ​ក្បាច់​ទាត់​​ដ៏​មហាសាល។ ​គេ​បាន​បង្ហាញ​ដល់​គូ​បដិបក្ខ​ថា​ បើ​​​​ហ៊ាន​​មក​ចូល​​ម៉ាត់​​កណ្ដាប់​ដៃ​ផ្ដេសផ្ដាស​ ​​នោះ​ច្បាស់​​ត្រូវ​​ស្វាគមន៍​ដោយ​កម្លាំង​ជើង​បក​​វិញ​​មិនខាន។​ ​ចំណែក​ Panpayak ​ក៏​ចូល​ចិត្ត​ទាត់​ចេញ​ដែរ​ជា​ពិសេស​​ការ​ទាត់​​​ជើង​​ឆ្វេង​ត្រង់​ៗ​។ ​Panpayak​ ​អាច​រៀប​ចំ​បាន​ល្អ​ដើម្បី​ចូល​ទៅ​ទាត់​ក្បែរ​ៗ​ក​​​ក្នុង​ន័យ​រំខាន​ដល់​ Superlek​ រួម​ទាំង​ប្រើ​កណ្ដាប់​​ដៃ​ពី​​ចម្ងាយ​​ឆ្ងាយ​ទៀត​ផង។

ម្យ៉ាង​វិញ​ទៀត​ Panpayak ​​​មាន​ក្បាច់​​​ផ្ដួល​គូ​ប្រកួត​តាម​រយៈ​ជើង​ឆ្វេង​​ដ៏​ពិសេស​ដែរ​ ប៉ុន្តែ​​ការ​ប្រកួត​​មិន​ប្រាកដ​ថា​លឿន​ជាង​​​​ការ​​ទាត់​របស់​​ Superlek​ នោះ​ទេ។​ ​​ជាក់​ស្ដែង​​ស្មង​ជើង​របស់​​ “The Angel Warrior” ​​ពិត​ជា​ខ្លាំង​ណាស់​ ​និង​​អាច​ទាត់​ផ្ដួល​​គូ​ប្រជែង​ឲ្យ​សន្លប់​ជា​ច្រើន​មក​ហើយ​​នៅ​សង្វៀន​ល្បីៗ​​ឯ​ប្រទេស​ថៃ។ ​បន្ទាប់​ពី​ទទួល​ជ័យជម្នះ​រហូត​ដល់ ៤ លើក​​លើ​គូ​ប្រជែង​យូរ​ឆ្នាំ​​ ​ Panpayak ​​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​​​ដើម្បី​​ប្រើ​​ក្បាច់​​ជើង​​​ហោះហើរ​​លើ​អាកាស​​ថែម​ទៀត​ក្នុង​ជំនួប​កំពូល​មួយ​​នេះ។

​​ប៉ុន្តែ​​ម្ដង​​នេះ​ជា​រឿង​ពិសេស​ ​ព្រោះ​ថា​កីឡាករ​ទាំង​ជួប​គ្នា​ដោយ​ប្រើ​ហ្កង់​​គុន​ចម្រុះ​​ទម្ងន់​ ៤ ​អោន(ប្រមាណ​១១៣​ក្រាម)​ ​​លើក​ដំបូង​ ដែល​នាំ​ឲ្យ​ការ​ប្រកួត​​​ខុស​ប្លែក​ពី​​លើក​មុន។
​អ្នក​គាំទ្រ​​ច្បាស់​ជា​ដាក់​ក្ដី​រំពឹង​អំពី​សង្គ្រាម​​ប្រយុទ្ធ​​​​​លើ​​​សង្វៀន​នេះ​​ព្រម​ទាំង​ប្រុងប្រៀប​ស្វែង​រក​ចំណុច​ខ្លាំង​ និង​ ខ្សោយ​ថ្មីៗ​រៀងៗ​ខ្លួន។ ​​យ៉ាង​ណា​ក្ដី​​​​ពេល​ចាប់​ផ្ដើម​ទឹក​ដំបូង ​ពួក​គេ​​​អាច​នឹង​ចេញ​​ស្នៀត​ជើង​ដ៏​មហា​ទម្ងន់​រៀង​ខ្លួន​​ដើម្បី​ស្ទាបស្ទង់​​កម្លាំង​​មិន​ខាន។



Stamp Fairtex Vs. Sunisa Srisen

Stamp Fairtex ​ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​​ ​ ONE Atomweight​ ​​នៅ​តែ​បន្ត​មហិច្ឆតា​​ដើម្បី​ស្វែង​រក​ខ្សែ​ក្រវាត់​​ទី៣​​ក្នុង​ជំនាញ​គុន​ចម្រុះ​។​ ​ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ស្អែក​​នេះ​​កីឡាការិនី​ជើង​ខ្លាំង​របស់​ថៃ​​នឹង​ត្រូវ​តេស្ត​សមត្ថភាព​​​​ក្បាច់​គុន​ចម្រុះ​ជា​ថ្មី​​ជា​មួយ​មិត្ត​រួម​ជាតិ​ Sunisa “Thunderstorm” Srisen។
​កីឡាការិនី​មក​ពី​​ក្លិប​​​ Fairtex ​​​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​​រីករាយ​តាម​រយៈ​ក្បាច់​ប្រយុទ្ធ​របស់​គេ​ ​ដែល​បាន​ប្រើ​កន្លង​មក​​ពេល​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE atomweight ​ទាំង​​​ក្បាច់​គុន​មួយ​ថៃ​ និង ឃីកបុកសីង។​ ​​​​គេ​ជា​កីឡាការិនី​ដែល​បាន​កសាង​ក្បាច់​វាយ​​​ក្នុង​ជំហរ​ដ៏​មាន​ប្រសិទ្ធភាព។
ខណៈ​រូប​​គេ​បាន​ឆ្លង​​កាត់​បទ​ពិសោធន៍​​ច្រើន​ជា​ពិសេស​មាន​ភាព​អំណត់ ​​និង​​ប្រយុទ្ធ​បាន​ល្អ​​ផង​ ​Stamp ​​ក៏​បង្ហាញ​ឆន្ទៈ​ដើម្បី​​អនុវត្ត​​ក្បាច់​ក្នុង​ជំហរ​ដេក​​នា​​យប់​ស្អែក​ដែរ

យ៉ាង​ណា​ក្ដី​​​គោលដៅ​យុទ្ធសាស្ត្រ​របស់​ Srisen គឺ​ប្រើ​ក្បាច់​ដៃ ឬ ក្បាច់​ចាប់។​​ ​​កីឡាការិនិ​វ័យ​ ១៩ ឆ្នាំ​រូប​នេះ​មាន​ជំនាញ​យូដូ​ ដែល​រូប​គេ​ដាក់​គោល​ដៅ​តេស្ត​​​​សមត្ថភាព​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​តាម​រយៈ​ក្បាច់​ចំបាប់​វិញ​ម្ដង ​និង​ស្វែង​រក​ចំណុច​ខ្សោយ​ដើម្បី​ធ្វើ​ឲ្យ​​កីឡាការិនី​មាន​បទ​ពិសោធន៍​​ច្រើន​រូប​នេះ​ខក​ចិត្ត​នៅ​រាជធានី​​​បាងកក។

​នេះ​ជា​​​ការ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​ដែល​គេ​ស្គាល់​ថា​​អ្នក​ជំនាញ​ប្រយុទ្ធ​ ​​ត្រូវ​តតាំង​នឹង​​​​អ្នក​ជំនាញ​ចំបាប់​ និង​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពុះកញ្ជ្រោល។ ​កាន់​តែ​​​​​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទៀត​​ កីឡាការិនី​ទាំង​ពីរ​មិន​ទាន់​ចាញ់​ដូចគ្នា​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​កន្លង​មក។ ​នៅ​យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ ​គេ​នឹង​រក​ឃើញ​ថា​ នរណា​ទៅ​​ជា​អ្នក​រង​បរាជ័យ​លើក​ដំបូង !

Mark Fairtex Abelardo Vs. Fabricio Andrade

Mark "Tyson" Fairtex Abelardo runs in with a cross

Mark “Tyson” Fairtex Abelardo ​តែ​ង​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​​​​ក្អាកក្អាយ​​ ហើយ​​ឡើង​មក​បង្ក​បរិយាកាស​ជា​ថ្មី​ពេល​ជួប​​​​​​អ្នក​ចំណូល​ថ្មី​ Fabricio “Wonder Boy” Andrade ​នា​យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ។ ​
ជើង​ខ្លាំង​ហ្វីលីពីន​ដែល​ហ្វឹកហាត់​នៅ​​ប្រទេស​ថៃ​ គឺ​ជា​កីឡាករ​ធ្វើ​បាន​ល្អ​​​នៅ​ក្នុង​ការ​ប្រកួត​ពេញ​ទឹក និង​ មាន​ភាព​​អំណត់​ខ្លាំងក្លា។ ​គេ​​ដាក់​គោលដៅ​​​ប្រើ​ក្បាច់​ចំបាប់​, ​ដាក់​​គំនាប​​ឥត​ឈប់​ឈរ​ និង​ ​ដើរ​សំដៅ​ទៅ​រក​គូ​ប្រកួត​ជា​និច្ច​ក្នុង​ការ​ប្រកួត​​​លើ​ប្រភេទ​ទម្ងន់​ catchweight ​(​ទម្ងន់​ ៦៧ គីឡូក្រាម)​​នេះ។

​បែប​ណា​​ក៏​ដោយ​ ​Abelardo ​ត្រូវ​តែ​ទប់​ទល់​នឹង​ស្ទិល​ប្រយុទ្ធ​របស់​ “Wonder Boy” ឲ្យ​បាន​ល្អ​ពេល​​​ប្រមុខ​ដាក់​គ្នា។ ​ Andrade ​គឺ​ជា​ជើង​ឯក​មួយ​ថៃ​មក​ពី​ប្រេស៊ីល​ និង​ អាមេរិក​ខាង​ត្បូង​​ដែល​កំពុង​ហ្វឹកហាត់​នៅ​​ក្លិប​​ Tiger Muay Thai ​និង​មាន​កំណត់​​ត្រា​ល្អ​​ដោយ​ឈ្នះ​ ២៨ ​ដង និង ចាញ់​ ម្ដង​​ក្នុង​អាជីព​ប្រដាល់​ឃីកបុកសីង។ ​​គេ​មាន​​ជំនាញ​ប្រយុទ្ធ​ឈរ​សឹង​តែ​គ្រប់​ការ​ប្រកួត​ទៅ​ហើយ​ និង​ បាន​​យក​ឈ្នះ​​ជើង​​ចាស់​ខ្លាំង​ៗ​​នៅ​សង្វៀន​​ ONE ​ពីរ​​រូប​​ដូច​ជា​ ​កីឡាករ​ចិន​ Li Ge Teng ​និង​ Xiatihe Zhumatai។ ​
រវាង​សមត្ថភាព​របស់​ Abelardo​ និង​ Andrade​ គេ​មិន​អាច​ទាយ​បាន​អំពី​លទ្ធផល​នោះ​ឡើយ​ ប៉ុន្តែ​កីឡាករ​មាន​សក្ដានុពល​ទាំង​ពីរ​​នឹង​ក្លាយ​ជា​​ទី​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ទស្សនា​​​នៅ​​គ្រប់មជ្ឍដ្ឋាន។

ចុច​អាន​: ​​៥​ រឿង​ដែល​អ្នក​​មិន​ត្រូវ​ខកខាន​ទស្សនា​​កម្មវិធី​​ ONE: NO SURRENDER