Features

៣​គូដែល​អាច​ឆក់​យក​ការ​គាំទ្រ​នៅ​សង្វៀន ONE: HEAVY HITTERS

គូ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​​ពី​រ​គូ​នឹង​​ឡើង​ប្រកួត​នៅ​សង្វៀន ONE: HEAVY HITTERS ប៉ុន្តែ​​ក៏​មាន​គូ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​​​អ្នក​គាំទ្រ​សប្បាយ​រីករាយ​ផង​ដែរ។

​គូ​ប្រជែង​កម្រិត​​កំពូល និង ​តារា​កំពុង​រះ​ក៏​ឡើង​សង្វៀន​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែ មករា ​នេះ​ផង​ដែរ។ ​ជ័យជម្នះ​របស់​ពួក​គេ​​នឹង​ធ្វើ​ឲ្យ​កាន់​តែ​រឹង​មាំនៅ​​ឆ្នាំ ២០២២​ នេះ។

ខាង​ក្រោម​នេះ​ គឺ​ជា​គូ​ប្រកួត ៣ គូ​ដែល​អាច​​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង​នៅ​កីឡដ្ឋាន Singapore Indoor Stadium។

#1 Saemapetch Vs. Tawanchai

Saemapetch Fairtex  គឺ​ជា​កីឡាករ​មាន​បទ​ពិសោធន៍​ម្នាក់​នៅ​សង្វៀន ONE Super Series ខណៈ​ដែល​គូ​​ប្រជែង Tawanchai PK.Saenchai Muaythaigym គឺ​បាន​បង្កើត​ភាព​លេច​ធ្លោ​របស់​ខ្លួន​កាល​ប្រកួត​ដំបូង ​ក្រោយ​បង្កើត​ភាព​ទាក់​ទាញ​នៅ​សង្វៀន​ឯ​ទី​ក្រុង​បាង​កក។

Saemapetch និង គូ​ប្រជែង​វ័យ​ក្មេងបាន​បង្កើត​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ហើយ Tawanchai ​ក៏​បាន​ទទួល​ដំបូន្មាន​មួយ​ចំនួន​ពី​សិស្ស​ច្បង​ផង​ដែរ​ពេល​មក​ដល់ ONE។

យ៉ាង​ណា​ក្ដី ពួក​គេ​​នឹង​ដាក់​ទំនាក់​ទំនង​ចុះ ៩ នាទី​ដើម្បី​ប្រជែង​យក​តំណែង​កំពូល​ក្នុង​ទម្ងន់ bantamweight ។

Saemapetch ធ្លាប់​បាន​​ប្រកួត​ទល់​នឹង​ Nong-O Gaiyanghadao ​ម្ដង​រួច​ហើយ​ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Bantamweight Muay Thai World Title ប៉ុន្តែ ក្រោយ​

​កណ្ដាប់ដៃ​របស់​សិស្ស​ច្បង​​ល្អ ខណៈ​ដែល Tawanchai ជំនាញ​ទាត់​សម្លាប់។ ប៉ុន្តែ អ្នក​ទាំង​ពីរ​​ក៏​មាន​ក្បាច់​សម្លាប់​ជា​ច្រើន​ទៀត។

ពួក​គេ​អាច​ឱប​គ្នា​ពេល​​ការ​ប្រកួត​បាន​បញ្ចប់ និង​នៅ​តែ​ជា​បង​ប្អូន​ល្អ។



#2 Supergirl Vs. Ekaterina Vandaryeva

មួយ​គូ​​នេះ​ក៏​កើន​កម្ដៅ​ខ្លាំង​ដែរ​នោ​ទី​ក្រុង​តោ ​នៅ​​ពេល​ Ekaterina “Barbie” Vandaryeva ​ជួប​កីឡាការិនី Supergirl

Vandaryeva ​ កំពុង​​ស្វែង​រក​ជ័យជម្នះ​លើក​ដំបូង​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ក្រោយ​ចាញ់​ប្រផិត​ប្រផើយ​លើ Jackie Buntan  ក្នុង​ការ​ប្រកួត​ចុង​ក្រោយ។ ​ប៉ុន្តែ គេ​ជឿ​ថា ​នឹង​បង្ហាញ​​សមត្ថភាព​ពិត​ប្រាកដ​​នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់។

កីឡាការិនី​បេឡារូស​សន្យា​នឹង​ស្វែង​រក​ជ័យជម្នះ​លើក​ដំបូង ប៉ុន្តែ Supergirl ​​ក៏មិន​បន្ធូរ​ដៃ​ដែរ។

កីឡាការិនី​វ័យ ១៨​ឆ្នាំ នឹង​បង្ហាញ​ស្ទិល​ប្រកួត​ដ៏​ទាក់​ទាញ ​នៅ​ពេល​​ឈ្នះ Milagros Lopez  ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ ONE ​នៅ​ទឹក​ទី​១។ ពេល​នេះ គេ​ចង់​ឈ្នះ​​ពីរ​លើក​ជាប់គ្នា​ផង​ដែរ ។

ជំនាញ​ប្រដាល់​សកល​របស់ Supergirl ​ពិត​ជា​លឿន​ណាស់ ហើយ ​ជង្គង់របស់​គេ​ក៏​មិន​ធម្មតា ប៉ុន្តែ Vandaryeva ​មាន​ស្នៀត​អាវុធ​កម្រិត​កំពូល និង​មាន​បទ​ពិសោធន៍​ក្រាស់​ក្រែល។

​នេះ​ជា​ការ​ប្រកួត​ត​មួយ​ថៃ​​ទម្ងន់​ strawweight គួរ​ឲ្យ​ទាក់​ទាញ។

#3 Tiffany Teo Vs. Meng Bo

កីឡាការិនី Tiffany “No Chill” Teo ​ដែល​ធ្លាប់​ឡើង​ប្រជែង​ខ្សែ​ក្រវាត់ ONE Strawweight ពីរ​ដង​នឹង​ស្វា​គមន៍  Meng Bo ​ក្នុង​នាម​គូ​​​ដំបូងៗ។

Teo បាន​ផ្ដួលអ្នក​រាល់​គ្នា​ក្នុង​ទម្ងន់​នេះ លើកលែ​តែ​ម្ចាស់​ខ្សែ​ក្រវាត់ “The Panda” Xiong Jing Nan។ កីឡាការិនី​សិង្ហបុរី ​នឹង​ធ្វើ​ឲ្យ​​​ការ​ប្រកួត​ល្អ​មើល​មិន​ខាន​​ពេល​ជួប​កីឡាការិនី​ចិន។

Meng បាន​ផ្ដួល​​គូ​ប្រកួត ២ ដង​មក​ហើយ​ក្នុង​ទម្ងន់ atomweight​ នៃ​​ជ័យជម្នះ ៣​លើក​របស់​ខ្លួន។ ​កីឡាការិនី​ក្លិប Tiger Wang Gym ​ជឿ​ថា​គេ​មាន​​កម្លាំង​សុហ្វ​ល្អ​ជាង​ការ​ប្រកួត​ទម្ងន់​ strawweight។

​​វា​ជា​គូ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ឆ្នាំ ២០២២ ហើយ​អ្នក​ឈ្នះ​នឹង​បន្ត​​ភាព​ខ្លាំង​ក្នុង​ទម្ងន់ atomweight​ ។

Read more: Friend And Foe: Tawanchai And Saemapetch’s Special Relationship

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។