Features

ការពិត​១០​យ៉ាង​ អ្នក​ប្រហែល​មិន​ដឹង​ពី​ជើង​ខ្លាំង​គ្រប់​សម័យ​កាល Giorgio Petrosyan

Giorgio “The Doctor” Petrosyan ជា​កំពូល​ធអ្នក​ប្រដាល់​ឃីក​បុក​សីង​លើ​លោក​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង។ កីឡាករ​ដើម​កំណើត​អាមេនី​រស់​នៅ​អ៊ីតាលី​រូប​នេះ​នឹង​ត្រូវ​ប្រកួត​ជា  Superbon ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight នៅ​ព្រឹត្តិការណ៍ ONE: FIRST STRIKE

មុន​ពេល​រូប​គេ​ឡើង​សង្វៀន​ថ្ងៃ​ទី​១៥ ខែ​តុលា​ខាង​មុខ​នេះ សូម​លាត​ត្រដាង​នូវ​ការ​ពិត​១០​យ៉ាង​ពីរូប​គេ​ដែល​អ្នក​គាំទ្រ​ប្រហែល​ជា​មិន​ទាន់​ស្គាល់​ច្បាស់។

ទី​១៖ ជន​ភៀស​ខ្លួន​តាំង​ពីកុមារា

Petrosyan បាន​រត់​គេ​ច​ចេញពី​សង្គ្រាម និង​ជីវិត​វេទនា​នៅ​ប្រទេស​កំណើត​អាមេនីតាំង​ពី​អាយុ​១៣ឆ្នាំ។ រូប​គេបាន​ភៀស​ខ្លួន​ជា​មួយ​ឪពុក និង​បង​ប្រុសចេញ​ពី​ប្រទេស និង​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី ដែល​តស៊ូ​ជីវិត​រស់​នៅ​តាម​​ចិញ្ចើម​ផ្លូវ​មុន​ពេលមាន​កន្លែង​ស្នាក់​នៅ។

ក្រោយមក គ្រួសារ​របស់​គេ​ទៅ​រស់​នៅ​ Gorizia ជា​ទី​ប្រជុំ​ជន​តូច​មួយ​នៅ​ព្រំដែន​ភាគ​ខាង​កើត​ប្រទេស​អ៊ីតាលី​ដែល​ទី​នោះ​ហើយ​ជា​ដើម​កំណើត​ផ្តល់ឲ្យ​រូប​គេ​បាន​ស្គាល់កីឡា និង​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡាករ​ប្រដាល់​អាជីព​ម្នាក់​រហូត​ទទួល​បាន​ជោគជ័យ​លំដាបើ​ពិភព​លោក។ 

ទី​២៖ អាជីព​ប្រដាល់​ដំបូង​គឺមួយ​ថៃ 

មុន​ពេល​ដែល​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ឃីក​បុក​សីង​ដ៏​ឆ្នើម​ម្នាក់ Petrosyan មាន​ប្រភព​ដើម​គឺ​ហាត់​ប្រដាល់​មួយ​ថៃ។ តាម​ពិត​ទៅ​តារា​ភាពយន្ត​ជា​អ្នក​មាន​ឥទ្ធិពល​លើ​រូប​គេ​គឺ​កំពូល​តារា​ក្បាច់​គុន​ចិន លី សៀវឡុង (Bruce Lee) នៅ​ពេល​រូប​គេ​មើល​ភាព​យន្ត​របស់​គាត់ និង​តារា​ក្បាច់​គុន​វាយ​តប់ Jean-Claude Van Damme ហើយ​ក៏​ចាប់​យក​អាជីព​ប្រដាល់​មែន​ទែន។

ទី​៣៖ ចាប់​អាជីព​ប្រដាល់​ឃីក​បុក​សីង​ជោគជ័យ​​ស្ទើរមិន​គួរ​ឲ្យ​ជឿ

ទោះ​ជា​កីឡាករ​អាយុ​៣៥​ឆ្នាំ​ហាក់​ទទួល​បាន​ជោគជ័យ​នឹង​ប្រដាក់​មួយ​ថៃ​របស់​ខ្លួន​ដែល​បាន​ឈ្នះ​ជើង​ឯក​ជាតិ​អ៊ីតាលី ជើង​ឯក​ទ្វីប​អឺរ៉ុប និង​ជើង​ឯក​ពិភព​លោក ប៉ុន្តែ​នៅ​ពេល​រូប​គេ​ចាប់អាជីព​ប្រដាល់​ឃីក​បុក​សិង​គឺ​ទទួល​បាន​លទ្ធផល​ហួស​ពី​ការ​រំពឹតទុក។

ជោគ័យ​ក្នុង​អាជីព​ប្រដាល់​ឃីក​បុក​សីង​របស់ Petrosyan គឺ​ឈ្នះជើង​ឯក​ពិភព​លោក K-1 World Max ក្នុង​ឆ្នាំ​២០០៩។ បន្ទាប់​មក​រូប​គេ​ឈ្នះ​ខ្សែ​ក្រវាត់ ISKA និង​ Glory World Titles មុន​ពេល ឈ្នះ​ខ្សែ​ក្រវាត់ឃីក​បុក​សីង​ពិភព​លោក ONE Featherweight នៅ​ឆ្នាំ​២០១៩។ 

ទី​៤៖ ការ​ហ្វឹក​ហាត់​ជា​ការងារ​គ្រួសារ​មួយ

ដៃ​គូ​ហ្វឹក​ហាត់​ចម្បង​របស់ Petrosyan គឺ​ជា​មួយ​បង​ប្រុស​បង្កើត​របស់​ខ្លួន Armen Petrosyan ដែល​បាន​ចូល​ប្រឡូក​ប្រដាល់​នៅ ONE Super Series ហើយ​ក៏​ជា​ជើង​ឯក​ឃីក​បុក​សីង​ម្នាក់​ដែរ។ ក្លឹប​ប្រដាល់​របស់​ពួក​គេ​គឺ Team Multi Fight Petrosyan ដែល​ពួក​គេ​ហ្វឹក​ហាត់​ជា​មួយ​គ្នា​​រាល់​ថ្ងៃ ហើយ​អ្នក​ទាំង​ពីរ​តែង​តែ​ឡើងឲ្យ​ទឹក​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ពេល​នរណា​ម្នាក់​ឡើង​ប្រកួត។

ទី​៥៖ ស្រឡាញ់​សត្វ​សុនខ

កីឡាករ​រហ្សនាម“ឌុកទ័រ”ចូល​ចិត្ត​សត្វ​ចិញ្ចឹម​គឺ​សុនខយ៉ាង​ខ្លាំងមិន​ថា​រូប​គេ​រស់​នៅ​តាំង​ពី​ងតូច​ក្នុង​ប្រទេស​អាមេនី ឬ​នៅ​អ៊ីតាលី​ទេ​គឺ​ចូល​ចិត្ត​សត្វ​សុនខ​ណាស់។ សុខន​ដែល Petrosyan ចិញ្ចឹម​ឈ្មោះ Lord ហើយ​តែងតែថត​រូប​ជា​មួយ​ និង​ប្រឡែងលេង​ជា​មួយ​គ្នា​រហូត។ 

ទី​៦៖ ហ្វឹក​ហាត់​ជា​មួយ​តារា​ឆ្នើម​ៗ​របស់ ONE

ជើង​ខ្លាំង Giorgio និង​បង​ប្រុស Armen មិនមែន​មាន​តែ​ពីរ​នាក់​ពួក​កេ​ដែល​ឆ្នើម​នៅ​ក្នុង​ក្លឹប​ទេ ប៉ុន្តែ​នៅ​មាន​តារា​ប្រដាល់​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​ហាត់​នៅ​ក្លឹប Team Multi Fight Petrosyan ជា​មួយ​គ្នា។ ពួក​គេ​ហាត់​ជា​មួយ​អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក Iuri Lapicus, អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ James Nakashima ដែល​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋ​អាមេរិកទៅ​ហ្វឹក​ហាត់​នៅ​ទី​ក្រុង​ Milan ប្រទេស​អ៊ីតាលី​ជា​មួយ​គ្នា។ 

ទី​៧៖ រូប​គេ​បង្ហាត់​តារា​សិល្បៈ​ច្រើន​រូប

មិន​ត្រឹម​តែ​កីឡាករ​ប្រដាល់​ទេ​ដែល​ទៅ​​ហ្វឹក​ហាត់​ជា​មួយ​ “ឌុកទ័រ”។ ជើង​ខ្លាំង Petrosyan ក៏​បង្ហាត់​តារា​សិល្បៈ​អ៊ីតាលីជា​ចហរើន​​មាន​ដូច​ជាតារាតន្ត្រី​ករ Giulia មក​ពី​ក្រុម Le Donatella និង​តារា​ហ៊ីបហប់ Tony Effeជា​ដើម។

ទី​៨៖ រូប​គេ​ជា​មិត្ត​ជា​មួយ​តារា​បាល់ទាត់​អ៊ីតាលី Balotelli 

ក្រៅ​ពី​រាប់​អាន​ និង​បង្ហាត់​ប្រដាល់​ដល់​តារា​សិល្បៈ អ្នក​លេង​ឃីក​បុក​សីង Petrosyan ក៏​មាន​ការ​រាប់​អាន​ជា​មួយ​កីឡាករ​បាល់ទាត់​ឆ្នើម​ៗ​ដែរ។ ជាក់​ស្តែង​រូប​គេ​ត្រូវ​បាន​គេ​ឃើញ​ចេញ​ក្រៅ​​ដើម្បី​ទទួល​ទាន​អាហារ​ជា​មួយ​តារា​បាល់ទាត់​អន្តរជាតិ​របស់​ជម្រើស​ជាតិ​អ៊ីតាលី​គឺ Mario Balotell។ 

ទី​៩៖ រូប​គេស្រឡាញ់​ផ្ទាំង​គំនូរ

ជើង​ខ្លាំង​រហស្សនាម“ឌុកទ័រ”ពិត​ជា​ចូល​ចិត្ត​គំនូរ​ណាស់។ ក្រៅ​ពី​ការ​ចូល​ចិត្ត និង​ស្រឡាញ់​ចេញ​ពី​បេះ​ដូងរូប​​គំនូរ​។ ជា​ពិសេស​នៅ​ពេល​វិចិត្រករ​បាន​គូរ​រូប​របស់​ខ្លួន​យ៉ាង​ល្អ​ឯង រូប​គេ​បាន​បង្ហាញ​នៅ​លើ​គណនី Instagram ពី​អ្វី​ដែល​ខ្លួន​ស្រឡាញ់។

ទី១០៖ រូប​គេ​តែង​តែ​មិន​មាន​អំនួត

ថ្វី​បើ​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ និង​ជោគជ័យ​យ៉ាង​ធំធេងសម្រាប់​អាជីព​ប្រដាល់​របស់​ខ្លួន ក៏​ Petrosyan តែង​តែ​ដាក់​ខ្លួន និង​មើល​ឃើញ​ពី​គុណវិបត្តិ​របស់​ខ្លួន។ ជា​រឿយ​ៗ រូប​មិន​និយាយ​ច្រើន​អំពី​ភាព​ខ្សោយ​ ភាព​ខ្លាំង ឬ​ពី​សមត្ថភាព​របស់​ដៃគូ ឬ​ក៏​មើល​ស្រាល​ដៃ​គូ​ឡើយ រាល់​ពេល​អ្នក​សារ​ព័ត៌មាន​សួរ​ម្តងៗ រូប​គេ​មិន​និយាយអ្វី​ច្រើន​ទេ ប៉ុន្តែរូប​គេ​តែង​តែ​ប្រាប់​ថា អ្វី​ដែល​ខ្លួន​មាន​គឺ​ចង់​បង្ហាញ​នៅ​លើ​សង្វៀន​ជាជាង​និយាយ​ក្រៅ​សង្វៀន៕

អាន​បន្ថែម៖: វិធី​ទស្សនា​កម្មវិធី​ប្រកួត​ ONE: FIRST STRIKE ថ្ងៃ​ទី​១៥​ ខែ​តុលា​នេះ

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។