Features

រូបភាព​ជក់ចិត្ត​ពី​ព្រឹត្តិការណ៍ប្រកួត​កក្រើក​យប់​​​មិញ

ក្រោយ​សម្រាក​អស់​រយៈ​ពេល​៥​ខែ​​ ONE Championship ​បាន​នាំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​មក​វិញ​កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER គូ​ឯក​ដណ្តើម​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត។ បន្ទាប់​ពី​តស៊ូ​៥​ទឹក​ពេញ មនុស្សយន្ត Rodtang Jitmuangnon ការពារខ្សែក្រវាត់ពិភព​លោក  Flyweight បានជោគជ័យ បន្ទាប់ពីវ៉ៃ Petchdam Petchyindee Academy ស្ទើរ​សន្លប់​ម្តងៗ។

ចំណែក Yodsanklai IWE Fairtex ក៏​ទទួល​រង​ធ្ងន់​ធ្ងរ​ដែរ​តាម​រយៈ​កណ្តាប់​ដៃ និង​ទាត់​របស់​ជើង​ខ្លាំង Petchmorakot Petchyindee Academy  ដែល​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ Featherweight លើក​ដំបូង​បាន​ជោគជ័យ។

ចំពោះ​ការ​ប្រកួត​ឃីកបុកសីង Featherweight មិត្តភាព​ Sitthichai ចាញ់​ពិន្ទុ​ Superbon។ ការ​ប្រកួត​​គុន​ចម្រុះនារី Atomweight កីឡាករ​ស្រស់​ស្អាត  Stamp Fairtex ឈ្នះសន្លប់ Sunisa  Srisen ហើយ​ Mark Fairtex Abelardo ចាញ់សន្លប់​ដោយសារ ​ Fabricio Andrade ។ ការ​ប្រកួត​មួយ​ថៃ Flyweight Superlek  Kiatmoo9 ឈ្នះ​ពិន្ទុ  Panpayak Jitmuangnon

មើល​លទ្ធផល​ទាំង​អស់ សូម​ចុច​ទី​នេះ ONE:  NO SURRENDER ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០

ខាង​ក្រោម​ជា​បណ្តុំ​រូប​ភាពរូបភាព​ជក់​ចិត្ត