Features

ជ័យជម្នះ​​​ល្អ​បំផុត​​ចំនួន​៥​​​របស់​កីឡាករ​-កីឡាការិនី​កម្ពុជា​នៅ​សង្វៀន​​ ONE Championship

គុនចម្រុះគឺជាក្បាច់គុនថ្មីមួយសម្រាប់​​​កម្ពុជាក្នុងរយៈ​​ពេល​​​ប្រមាណ​​ ១០ឆ្នាំចុងក្រោយ​​នេះប៉ុន្តែកីឡាករកីឡាការិនីមួយចំនួនកំពុងរះនៅសង្វៀនលំដាប់ពិភពលោក​ ONE Championship ​​ជាធម្មតា​​ ​​កីឡាករកីឡាការិនីកម្ពុជាមានក្បាច់បាតជំនាញក្បាច់គុនប្រពៃណីរបស់ខ្លួន​ «គុនខ្មែរ» ​​ដែលធ្វើឲ្យពួកគេអាច​​បត់បែននិង​ ​អភិវឌ្ឍខ្លួនបានល្អ​​​នៅក្នុងវិស័យគុនចម្រុះ។ ខាងក្រោមនេះសូមបង្ហាញអំពីជ័យជម្នះ​​​​ល្អ​​​ធំបំផុតចំនួន​​ របស់កីឡាករកីឡាការិនីកម្ពុជានៅសង្វៀនលំដាប់ពិភពលោក​ ONE ​Championship

ចាន់ រតនា​ ​ផ្ដួល​ Fernandes ត្រឹមទឹកទី២​​មិនអាចបំភ្លេចបាន

នេះជាការប្រកួតដ៏ល្អមួយក្នុង​​ទម្ងន់​ flyweight ​រវាង​​​កំពូល​​គុនចម្រុះកម្ពុជាចាន់ រតនា​ ​ និង​  Abro “The Black Komodo” Fernandes ក្រោមក្រសែភ្នែករបស់​​ទស្សនិកជន​​ដ៏កុះករ​​នៅកម្មវិធី​ ONE: DESTINY OF CHAMPIONS ​កាលខែធ្នូ ឆ្នាំ ២០១៨ ​​​ជាពេល​​ដែល​​អ្នកលេងគុនចម្រុះរបស់កម្ពុជាអាចផ្ដួល​​គូ​​បដិបក្ខ​​ឲ្យសន្លប់នៅទឹកទី២។ ​ ​ចាន់ រតនា​ ​អាចរក្សាលំនឹងបានល្អនៅសង្វៀនលំដាប់ពិភពលោកមួយ​​នេះទោះ​​​គូប្រជែងខំប្រើក្បាច់ចំបាប់ដើម្បីកាច់​​បំបាក់ក៏ដោយ។ ​ ​ជា​​ផលតបសង​ ​គឺ រតនា​ ​បានផ្ដល់​​ឲ្យFernandes ​នូវកណ្ដាប់ដៃត្រលប់ទៅវិញភ្លាមៗតាមរបៀប​​គុនខ្មែរនិង យុទ្ធគុនខម។កីឡាករតំណាងឲ្យកម្ពុជា​​​​ការពារបានល្អ​​​ពីការចូលចាប់របស់​ “The Black Komodo” ​នៅទឹក​​ទី២។បន្ទាប់មក​ Fernandes ​​ក៏បាន​​ព្យាយាមប្រើក្បាច់ឃ្លេ​ ​​ប៉ុន្តែ ​​​មិនអាចទៅរួច។រតនា​ ​បានដើរចូលនិង​ ​​ប្រើកណ្ដាប់ដ៏​​មានប្រសិទ្ធភាពថែមទាំងទទួលផលពីចៅក្រម។ ​ ​រតនា​ ​​​បានប្រើកណ្ដាប់ដៃខាវឆ្វេងស្ដាំនិងរក្សា​​ការគាបសង្កត់​​របស់​​គូប្រកួត​​ មុនពេល​​​ម៉ាត់និងអុកជង្គង់​​ដើម្បីយកឈ្នះតែម្ដង។

អែម សុវណ្ណារីឈ្នះ​​ពេល​​បង្ហាញ​​ខ្លួន​​លើកដំបូង​​​​លើ​ Kyselova

អែម សុវណ្ណារីឈ្មោះក្រៅ​ “The Sweet Savage” ​ទទួលជ័យជម្នះក្នុងការបង្ហាញខ្លួនលើកដំបូងលើកីឡាការិនីអ៊ុយក្រែន​​  Iryna “Delsa” Kyselova ​នៅក្នុងកម្មវិធី​ ONE: DESTINY OF CHAMPIONSគ្រាន់តែចូលទឹកទី១​ ​​កីឡាការិនី​​កូនកាត់កម្ពុជា​-អាមេរិក​ ​​បានចូលទៅចាប់ផ្ដួលនិងប្រើកណ្ដាប់ដៃពីលើយ៉ាងលឿនស្របពេលជើងទាំងពីរគាបគូប្រជែងឲ្យ​​ទៅក្បែរ​​​រេញ។ទោះ ​Kyselova ​ខំព្យាយាមរើបម្រាស់ពីការចាប់និងចង់គេច​​ឲ្យផុតពីគ្រោះថ្នាក់​ ​​ក៏​ “The Sweet Savage” ​អាចប្រើជង្គង់យ៉ាងខ្លាំងនិងគ្រប់គ្រងស្ថានការណ៍បាន។សុវណ្ណារីមានឱកាស​​​ប្រយុទ្ធតាមចិត្ត​ ​​និងប្រើកណ្ដាប់ដៃធ្ងន់​​ពីលើរហូត​​ផ្ដួលដៃគូឲ្យសន្លប់ត្រឹម៨១វិនាទីប៉ុណ្ណោះ។

សរសីឈ្នះពិន្ទុ ​ Victorio Senduk

អ្នកលេងគុនចម្រុះជើងចាស់សរ សី​ ​ធ្វើបានល្អបំផុតក្នុងអាជីពរបស់​​ខ្លួន​​ពេលឈ្នះពិន្ទុជាឯកច្ឆន្ទលើVictorio “Indra” Senduk នៅក្នុងកម្មវិធី  ONE: GRIT AND GLORY ​កាលខែឧសភាឆ្នាំ ២០១៨។ កីឡាករមកពី​​ក្លិប​ Cambodian Top Team ​​​ប៉ះកីឡាករម្ចាស់ផ្ទះ​​​ឥណ្ឌូណេស៊ីមិន​​ដែល​​ចាញ់នា​​គ្រានោះ​​​នៅមុខអ្នកគាំទ្រ​​​ពីទីក្រុង​​ក្រុងហ្សាកាតាប៉ុន្តែរូបគេនៅ​​តែធ្វើបានល្អ។សរ សីផ្ដោតលើការទាត់ជើងនៅទឹកទី២​ ​ដែលជា​​ជំនាញ​​​របស់គុនខ្មែរហើយរូបគេក៏ប៊ិះ​​នឹង​​​បញ្ចប់​​​កីឡាករឥណ្ឌូណេស៊ី​​ទៅហើយពេលនៅ​​ពីលើ​​ក្នុងជំហរដេកនិង​ ​ប្រើកណ្ដាប់តប់ពីលើយ៉ាងច្រើន។

​​យ៉ាងណាក្ដីនៅទឹកទីសរ សីនៅតែមានប្រសិទ្ធភាពលើការប្រើជើងនិង​ ​ការ​​​ប្រកួត​​ក្នុងជំហរ​​ដេកលើក្ដាររេញ។គេនៅតែអាចប្រើជើង​​បានល្អលើ​​​កីឡាកររហស្សនាម​ “Indra”​ និង​ ​​ប្រើក្បាច់​​ប្រយុទ្ធលើក្ដាររេញ​​យ៉ាងមានប្រៀប​ ​មុនពេលកីឡាករមកពីខេត្តកណ្ដាល​​រូបនេះ​​​ត្រូវអាជ្ញាកណ្ដាលប្រកាសឈ្នះពិន្ទុជាឯកច្ឆន្ទ។

ខុន ស៊ីចាន់​​ ឈ្នះ​ Umar ​ដើម្បីយកកំណត់ត្រាល្អ

Cambodian mixed martial artist Khon Sichan punches Riski Umar

ការប្រកួតរវាងខុន ស៊ីចាន់ និង​ Riski Umar ​​​ប្រដេញ​​គ្នា​​​​ទាំងទឹកនៅក្នុងកម្មវិធី​ ONE: VISIONS OF VICTORY ​កាលខែមីនាឆ្នាំ ២០១៨ប៉ុន្តែកីឡាករកម្ពុជា​​ប្រើក្បាច់ប្រយុទ្ធបានល្អជាង​​ដើម្បីឈ្នះពិន្ទុ​​មិនឯកច្ឆន្ទ។ ​Umar ​គំរាមកំហែងដល់ស៊ីចាន់​ ​មិនតិចទេនិងប៉ុនប៉ង​​បញ្ចប់ដោយក្បាច់ឃ្លេ នៅទឹកដំបូងប៉ុន្តែកីឡាករ​​មកពីក្លិប​ Phnom Penh MMA ​និង​ PRODAL Fight Gymក៏តបវិញបានល្អនៅទឹកទី២ដោយក្បាច់ឃ្លេដែរ។

យ៉ាងណាក្ដីស៊ីចាន់បានដាល់យ៉ាងខ្លាំងនិងទាត់ចំគោលដៅ​​នៅទឹកទីដើម្បី​​ធានា​​​បាននូវ​​​ជ័យជម្នះលើកដំបូង​​នៅសង្វៀន​​លំដាប់ពិភពលោក​ ONE

នៅស្រីពៅឈ្នះ​ Rika ​ក្នុងការបង្ហាញខ្លួនលើកដំបូង

កីឡាការិនីនៅស្រីពៅបានធ្វើឲ្យ​​គ្រប់គ្នា​​ចាប់អារម្មណ៍ក្នុងការប្រកួត​​ទម្ងន់​ atomweight ​នៅពេល​​កីឡាការិនីកម្ពុជារូបនេះ​​យកឈ្នះពិន្ទុRika “Tiny Doll” Ishige ​ក្នុងការបង្ហាញខ្លួនដំបូងនៅកម្មវិធី​​ ​ ONE: CLASH OF LEGENDS ​កាលខែកុម្ភៈឆ្នាំ២០១៩។ស្រីពៅមានក្បាច់ប្រយុទ្ធដ៏មានថាមពល​​លើកីឡាការិនីថៃ។ម្ចាស់ខ្សែក្រវាត់របស់កម្ពុជា​​បានប្រើជំនាញវ៉ៃ​​ថ្ពក់​​លើខ្លួន​​លើ“Tiny Doll” ​ដោយ​​ប្រើដៃឆ្វេង​-ស្ដាំពី​​ចម្ងាយ។ក្នុងនោះ​​​ ស្រីពៅ ក៏មានជំនាញចាប់អុក​​ជង្គង់ផង​​ដែរ។ស្រីពៅមិនឲ្យ​​កីឡាការិនី​​ដែលមានមូលដ្ឋាន​​នៅ​​បាងកកចាប់បោកទៅក្ដាររេញបានងាយនោះឡើយ​ ​និង​ ​បន្តប្រើជើង​​ដើម្បី​​ដាក់គំនាប​​លើគូប្រកួតនៅទឹកទឹ២។ Ishige ​បានប្រើគ្រប់មធ្យោបាយ​​សម្រាប់​​​​អ្នកគាំទ្រ​​របស់ខ្លួននៅរាជធានីបាងកកប៉ុន្តែស្រីពៅ​ ​នៅតែប្រើកណ្ដាប់ដៃ និង ការទាត់ជើងក្រោមបានល្អដើម្បីឈ្នះ​​​ពិន្ទុជា​​ឯកច្ឆន្ទ។

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionshipនិង ​​ហ្វេសប៊ុកONEChampionship

អត្ថបទ៖ ​​ស៊ីធី