Features

គុន​ខ្មែរ​គឺ​ជា​មោទនភាព​​ពី​​អតីត​កាល​ និង​ បច្ចុប្បន្ន​ ​របស់​កម្ពុជា​

គុនខ្មែរ​​មានដំណើរ​​​ដើមទងតាំងពីបរមបុរាណ​​នៃអរិយធម៌​​ដ៏រុងរឿងនិងឈាន​​ចូល​​ប្រឡូកលើសង្វៀនលំដាប់ពិភពលោកនា​​ពេលបច្ចុប្បន្ននិងបន្តដំណើរស្វែងរកភាពល្បីល្បាញ​​ទៅអនាគត។សព្វថ្ងៃ​​នេះអ្នកគាំទ្រជុំវិញពិភពលោក​​បានចងចាំ​​មិនភ្លេចនៅ​​ពេល​​អ្នកលេងគុនខ្មែរ​​​មួយចំនួនចូលប្រឡូកនៅសង្វៀន​​​កម្រិតអន្តរជាតិ​ ONE Championship​ ​ប្រមាណមួយទសវត្សចុងក្រោយនេះ។ ​ ​តើគុនខ្មែរមានបែប​​ផែន​​យ៉ាងណា​​ ខុសពី​​​ក្បាច់​​គុននៅតំបន់អាស៊ាន?

​​គុនខ្មែរមានប្រវត្តិយូរលង់

Cambodian mixed martial artist Chan Rothana walks to the Circle

នៅ​​ប្រាង្គប្រាសាទ​​​អង្គរវត្តដែលមានអាយុកាលរហូត៩០០ឆ្នាំ​​ស្ថិតនៅភាគខាងជើងនៃ​​ព្រះរាជាណាចក្រកម្ពុជា​​​មានចម្លាក់​​ក្បាច់គុនយុទ្ធគុនខម​​នៅលើជញ្ជាំងប្រសាទ។ ​​​នោះហើយគឺជាការកកើត​​​​នៃ​​​ក្បាច់គុនបុរាណខ្មែរ។ ​​​ដោយ​​ប្រើក្បាច់ទាត់ជាច្រើនប្រភេទ​, ​កណ្ដាប់ដៃ​, ជង្គង់​,និងកែងដ៏កាចសាហាវយុទ្ធគុនខមអាច​​​ដើរតួ​​យ៉ាងសំខាន់​​ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ​​​នា​​សម័យអាណាចក្រអង្គរ។ ​ ​​ក្នុងនាម​​ជា​​អាណាចក្រដ៏រុងរឿង​​នៅតំបន់អាស៊ីអាគ្នេយ៍​ ​ អាណាចក្រអង្គរ​​បានក្លាយជាក្រុងដ៏ធំបំផុតនាពេលនោះនិងបន្សល់ទុក​​នូវក្បាច់គុនជាច្រើនតាមជញ្ជាំងប្រាសាទសម្រាប់​​​​កេរដំណែល​​​​​កូនចៅជំនាន់ក្រោយ។

​​ចាន់ រតនា​ ​ដែលប្រកួតក្នុងទម្ងន់​ Flyweight ​ គឺ​ ​​បានរៀនសូត្រក្បាច់​​​យុទ្ធគុនខមពី​​​ពុករបស់ខ្លួននិង​ ​រក្សា​​​ក្បាច់គុនដូនតា​​​ឲ្យ​​​រស់រានមានជីវិត​​រហូតដល់បច្ចុប្បន្នហើយក្លាយជាក្បាច់ប្រយុទ្ធបែបប្រពៃណី​​ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេស​​​ទៀតផង។ ​​​តើក្បាច់គុនបុរាណបានផ្លាស់ប្ដូរទៅគុនខ្មែរ​​​សព្វថ្ងៃដោយ​​របៀបណា?

មោទនភាពជាតិនិងអតីតកាល

Cambodian mixed martial artist Nou Srey Pov

នៅកម្ពុជា​ ​គុនខ្មែរបានពុះពារគ្រប់បែប​​យ៉ាងដើម្បីក្លាយជា​​កីឡាប្រយុទ្ធ​​ដ៏អស្ចារ្យ។ ​ ​គុនខ្មែរ​​ល្អ​​​សម្រាប់អ្នកប្រកួតនិង​ ​​​ក្ដីស្រលាញ់ដល់អ្នកគាំទ្រហើយវាធ្វើឲ្យ​​គេមិនអាច​​បំភ្លេចបានក្នុងជីវភាពរស់នៅ។ ​​​ព្រឹត្តិការណ៍​​ប្រកួតលើសង្វៀនទូរទស្សន៍នានាបានធ្វើឲ្យគុនខ្មែរមានប្រជាប្រិយភាព​​ខ្លាំងណាស់​​ក្នុងមួយរយៈចុងក្រោយនេះ។ ​ ​ក្នុងនោះ​​អ្នកលេងគុនខ្មែរ​​ដ៏លេចធ្លោដែលគេ​​ស្គាល់គ្រប់គ្នាគឺសុខ ធី។សុខ ធីដែល​​ជា​​កីឡាករជើង​​ឯក​​ប្រចាំនៅសង្វៀនបាយ័ន​ ​និងភីអិនអិន​​ បានតំណាង​​ឲ្យកម្ពុជាក្នុងការប្រកួត​ ONE Super Series ​របស់សង្វៀន ONE Championshipគុនខ្មែរទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន​ ​ទាំងប្រុសស្រី ​​និងក្មេងចាស់។បែបណាក្ដី​ ​គុនខ្មែរកាន់តែរីកចម្រើនទូទាំងប្រទេស​​ និងបង្កើត​​បានធនធានកីឡាការិនីជាច្រើនក្នុងនោះ​​រួមមាននៅ​ ​ស្រីពៅ។ស្រីពៅបានធ្វើឲ្យកីឡាការិនីថៃ​​​​មានពិសោធន៍ច្រើន​​ Rika “Tiny Doll” Ishige ​ចុះចាញ់​​ក្នុងការបង្ហាញខ្លួនដំបូង​​នៅកម្មវិធីONE: CLASH OF LEGENDSកាលដើមឆ្នាំ ២០១៩ ​ ​និងបន្តខំប្រឹង​​ថែមទៀតដើម្បីទទួលបានការគាំទ្រ។ ​ «​ខ្ញុំចង់បង្ហាញថា​​កីឡាការិនីកម្ពុជា​​ គឺខ្លាំង។ហើយខ្ញុំចង់ប្រាប់ឲ្យនារី​​គ្រប់រូបសូម​​បន្តក្ដីស្រមៃរបស់ខ្លួន» នៅ​ ​ស្រីពៅ ថ្លែងបែបនេះ។

​​កីឡាការិនីខ្មែរអាមេរិក ​​អែមសុវណ្ណារីគេស្គាល់ថា“The Sweet Savage” ក៏ទទួលបានការលើក​​ទឹកចិត្ត​​ពីសំណាក់អ្នកគាំទ្រ​​ជាតិនិងអន្តរជាតិជាច្រើន។ទោះបីរូបគេកើតនិងធំដឹងក្ដីនៅអាមេរិក ប៉ុន្តែរូបគេទទួលបានអារម្មណ៍​​ពិសេសពីទឹកដីដូនតារបស់ខ្លួន។ ​​សុវណ្ណារីរំលឹកបែបនេះ«​ខ្ញុំគិតថាខ្ញុំអាចមក​​ប្រកួត​​នៅកម្ពុជា។ ​​ខ្ញុំមិន​​ទាន់បាន​​​ធ្វើអ្វីដែលជា​​ការតបស្នងឡើង។ខ្ញុំពិតជាអរគុណ​​​​ដល់អ្នកគាំទ្រណាស់សម្រាប់ក្ដីស្រលាញ់និងការគាំទ្រ»

ការប្រើកែង​​ក្នុងគុន

រិន សារ័ត្ន​ ​​បង្ហាញខ្លួនយ៉ាងល្អ​​ដោយប្រើកែង​​បញ្ចប់​ Mario Satya Wirawan ​នៅក្នុងកម្មវិធី​ ONE: PINNACLE OF POWER ​ កាលខែ​ ​មិថុនាឆ្នាំ២០១៨។ ​​​បែបណា​​ក្ដី​ ​​​គេជឿថារូបគេមិនទាន់ដល់ចំណុចកំពូលនៅឡើយទេ។

មិនខុសគ្នាប៉ុន្មាន​​ ​ខុន ស៊ីចាន់ ​​គឺជាកីឡាករដ៏មានសកម្មភាពច្រើនបំផុតនៅសង្វៀន​ ONE Championship ​បានអះអាងថា​​​ការប្រើកែងក្នុងគុនខ្មែរមានស្ទិលផ្សេងៗគ្នាជាច្រើននិង​ ​មានភាពរំភើបនៅលើសង្វៀនប្រយុទ្ធ។ស៊ីចាន់ ​​​បានឲ្យដឹង​​ថា៖«​ខ្ញុំ​​គិតថាការប្រើកែងគឺ​​មានភាពខុសគ្នា​​​ច្រើន។យើងចូលចិត្តប្រើវាហើយប្រើដើម្បី​​គេចផុតពីការចូលចាប់អុកជង្គង់។វាពិតជារីករាយនិងធ្វើឲ្យការប្រកួត​​​​ល្អមើល​​ណាស់​​ពេលវ៉ែកែងចេញម្ដងៗ»

កម្លាំងចិត្ត​​ ព្រលឹងអ្នកហាត់​​គុនខ្មែរ

Chan Rothana throws a right punchអស់រយៈពេលជាច្រើនឆ្នាំគុនខ្មែរបានត្រលប់​​មក​​វិញ​​បន្ទាប់ពីប្រទេសជាតិសុខ​​សាន្តត្រាណ។​​អតីត​​កីឡាករជើងចាស់បាន​​រក្សា​​ទុក​​ក្បាច់គុនមរតកដូនតា​​​​នេះ​​ឲ្យរស់រានមានជីវិតនិងបណ្ដុះ​​​បណ្ដាលដល់ក្មេងៗជំនាន់ក្រោយ។ ​​តាំងពីមិនមានធនធាន​ ​រហូតដល់បច្ចុប្បន្នមានកីឡាករជួរមុខជា​​ច្រើនក្នុងនោះ​ ​ចាន់ រតនាបានបង្កើតភាពភ្ញាក់ផ្អើលដោយឈ្នះលើកជាប់គ្នា​​ទល់នឹងគូប្រជែងខ្លាំងៗនៅសង្វៀនលំដាប់ពិភពលោក​ ONE Championship​ ​នៅ​​​​ក្នុងកម្មវិធី ONE: DREAMS OF GOLD  ​កាលខែសីហា ​​២០១៩​ ​ចាន់ រតនា​ ​បានបង្ហាញ​​ឆន្ទៈ​​ និងកម្លាំងចិត្ត​​​ដើម្បីឈ្នះកីឡាករជំនាញចំបាប់សញ្ជាតិ​​គុយបា​​​​ Gustavo “El Gladiador” Balart ​​​​​ជ័យជម្នះ​​នេះ​​​ធ្វើឲ្យ​​ការប្រកួតតំណាងឲ្យកម្ពុជា​​បញ្ចប់លទ្ធផលខ្ពស់បំផុតនិងត្រៀមខ្លួនសម្រាប់ឆ្នាំ២០២០​ ​បន្ថែមទៀត។ ចាន់ រតនាថ្លែងបែប​​នេះ«​​ខ្ញុំសុខចិត្ត​​ឈឺសាច់ជាជាង​​ឈឺចិត្តនៅពេល​​ឡើងប្រកួតគុនខ្មែរលើសង្វៀន។អ្នកគាំទ្រគឺជាកម្លាំងចិត្ត។ ពួកគេចង់ឲ្យខ្ញុំឈ្នះគ្រប់ការប្រកួត។ ​​នេះជារឿងធ្វើឲ្យខ្ញុំសប្បាយចិត្ត​​តស៊ូ​​យកឈ្នះ​​​រាល់ការប្រកួត»

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionshipនិង​ ​​ហ្វេសប៊ុកONEChampionship

អត្ថបទ៖ ​​ស៊ីធី