សង្ខេប
ONE Championship ចាប់ផ្តើមឆ្នាំ២០២១ជាមួយនឹងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ ONE: UNBREAKABLE! គូប្រកួតទាក់ចិត្តអ្នកទស្សនាបំផុតគឺការប្រកួតជើងឯកឃីកបុកសីងពិភពលោក និងតារាប្រដាល់ឆ្នើមលំាប់ពិភពលោកជាច្រើនគូទៀត។
គូឯកប្រចាំព្រឹត្តិការណ៍ គឺម្ចាស់ការពារខ្សែក្រវាត់ពិភពលោក Alaverdi Ramazanov ត្រូវឡើងសមរភូមិប្រយុទ្ធដ៏លំបាកមួយក្នុងអាជីពរបស់ខ្លួននៅពេលត្រូវការពារខ្សែក្រវាត់ឃីកបុកសីង ONE Bantamweight Kickboxing World Title ទល់នឹងជើងខ្លាំង Capitan Petchyindee Academy ដែលជាកីឡាករប្រដាល់ថៃល្បីខាងផ្តួលដៃគូឲ្យសន្លប់នៅ ONE Championship។
ក្រៅពីនេះតារាឆ្នើមចាស់វស្សាដែលជាអតីតខ្សែក្រវាត់ពិភពលោក Shinya Aoki, អតីតខ្សែក្រវាត់ពិភពលោកទម្ងន់ ONE Welterweight កីឡាករ Zebaztian Kadestam និងជ់ងខ្លាំងហ្វីលីពីន Lito Adiwang ក៏វិលត្រឡប់មកកាន់សង្វៀនដែរ។
កុំភ្លេចណា! កំណត់ពេលវេលាតាមដានទស្សនា និងទាញយកកម្មវិធី ONE Super App ឥឡូវនេះដែលងាយស្រួលទស្សនា៕