ព្រឹត្តិការណ៍​ប្រកួត​បន្ទាប់

Reign of Dynasties

វេលា​ម៉ោង​ 6:30ល្ងាច ICT

សង្ខេប

ត្រៀម​រួច​ជា​ស្រេច​ហើយ​​​សម្រាប់​ព្រឹត្តិការណ៍​​ដ៏​អស្ចារ្យ​ថ្មី​មួយ​ទៀត​ពី​សង្វៀន​​លំដាប់​ពិភព​លោក​ ដែល​​គេ​​​ដាក់​ឈ្មោះ​ថា ONE: REIGN OF DYNASTIES!

គូ​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភព​លោក​ត្រូវ​លាត​ត្រដាង​មក​ប្រកួត​ក្នុង​នាម​ជា​គូ​ឯក​​ពោលគឺ​​ ​ម្ចាស់​ខ្សែ​ក្រវាត់​ពីរគ្រឿង​ Sam-A Gaiyanghadao ​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​​មួយ​ថៃ​​ពិភព​លោក​​របស់​ខ្លួន​ ONE Strawweight ​ទល់​នឹង​កីឡាករ​កំពូល​ម្នាក់​ Josh Tonna។​ ​តើ​វីរបុរស​របស់​ថៃ​ Sam-A ​អាច​បន្ត​គ្រប់គ្រង​​ខ្សែ​ក្រវាត់​ទៀត​ ឬ Tonna ​អាច​សម្រេច​ក្ដី​សុបិន​គ្រង​ខ្សែ​ក្រវាត់​នេះ​ម្ដង? ​ អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​លោក​ច្បាស់​ជា​រង់​ចាំ​តាន​ដាន​មិន​ដាក់​ភ្នែក​ជា​មិន​ខាន។

​លើស​ពី​នេះ​​ទៅ​ទៀត​ ​ក៏​មាន​ជើង​ខ្លាំង​ទម្ងន់​ flyweight ​ដែល​នឹង​ឡើង​មក​ប្រកួត​យ៉ាង​​ជក់ចិត្ត​បំផុត រវាង​​កីឡាករ​លំដាប់​ពិភព​លោក​ Reece McLaren ​​ត្រូវ​​ប្រឈម​​នឹង​ Aleksi Toivonen។ ​ ​​កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​​ជំនាញ​បញ្ចប់​គូ​ប្រកួត​ជា​ពិសេស​ក្បាច់​ប្រយុទ្ធ​ដ៏​អង់អាច ដែល​ធ្វើ​​ឲ្យ​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​នេះ​រឹត​តែ​ល្អ​មើល​​ប្លែក​ភ្នែក។

សូម​លៃ​លក​​ពេល​វេលា​​ដើម្បី​ទស្សនា, ​​​​​មើល​ពេល​វេលាជាក់​លាក់​នៅ​កម្ពុជា, ​​និង​ងាយ​ស្រួល​ទស្សនា​​បំផុត ​​សូម​​ដោនឡូត ONE Super App ​ឥឡូវនេះ!