ព្រឹត្តិការណ៍​ប្រកួត​

Inside the Matrix

ជើង​ឯក​ពិភព​លោក​ ទម្ងន់ Middleweight

N Sang vs. De Ridder

30/10/2020 7:30ល្ងាច ICT

សង្ខេប

ទទួល​​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​បំផុត​គឺ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​រហូត​ដល់​៤​គូ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: INSIDE THE MATRIX ដែល​ក្លាយ​ជា​ការ​វិល​ត្រឡប់​ដ៏​អស្ចារ្យ​របស់​ ONE Championship ទៅ​កាន់​ប្រទេស​សិង្ហបុរី ខណៈ​គូ​នីមួយ​ៗ​សុទ្ធ​តែ​ជើង​ខ្លាំង​កំពូល​ៗ​លំដាប់​ពិភព​លោក។

ម្ចាស់​ជើង​ឯក​ពិភព​លោក​២​ប្រភេទ​ទម្ងន់​ ONE World Champion គឺ​ជើង​ខ្លាំង​ Aung La N Sang ត្រូវ​ឡើង​សង្វៀន​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ONE Middleweight World Title ទល់​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់​គឺ​ Reinier De Ridder។ ម្ចាស់​ជើង​ឯក​ពិភព​លោក​​ ONE Lightweight World Champion របស់​ប្រទេស​សិង្ហបុរី​គឺ​ប្រុស​ស្អាត​ Christian Lee ទទួល​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១ Iuri Lapicus ដែល​​អ្នក​ទាំង​ពីរ​ពូកែ​ខាង​បញ្ចប់​ដៃ​គូ​ដូច​គ្នា។

ជើង​ខ្លាំង​ល្បី​ខាង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ស្តូក​ៗ Martin Nguyen ត្រូវ​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ONE Featherweight World Title ទល់​នឹងអ្នក​លេង​គុន​ចម្រុះ​លំដាប់​កំពូល​ Thanh Le។ ជាមួយ​គ្នា​នេះ នារី​ជើង​ឯក​ពិភព​លោក​ ONE Women’s Strawweight World Champion របស់​ប្រទេស​ចិន​គឺ​  Xiong Jing Nan ត្រូវ​ជួប​នឹង​ម្ចាស់​ផ្ទះ​សាជា​ថ្មី​ Tiffany Teo ក៏​ដើម្បី​ខ្សែ​ក្រវាត់​ពិភព​លោក​ដែរ។

ដឹង​ច្បាស់​ហើយ​ថា ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ទាំង​៤​គូ​នេះ​ពិត​ជា​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​នៅ​សល់​ពីរ​គូ​ទៀត​​ក៏​មិន​អាច​ធ្វើ​ឲ្យ​បង​ប្អូន​រំលេង​បាន​ឡើយ។ អតីត​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​ ONE Lightweight World Champion និង​ជា​វីរបុរស​​ហ្វីលីពីន​ Eduard Folayang វិល​ត្រឡប់​មក​កាន់​សមរភូមិ​ប្រយុទ្ធ​វិញ​ហើយ​ដូច​ទៅ​នឹង​នារី​ជើង​ខ្លាំង​ចំបាប់​ឥណ្ឌា Ritu Phogat ក៏​វិល​មក​កាន់​សង្វៀន​វិញ​ដែរ​ដើម្បី​ជួប​នឹង​នារី​លេខ​១​កម្ពុជា នៅ ស្រីពៅ។

កុំ​បង្អង់​យូរ​ទៀត កំណត់​ពេល​វេលា​រំលឹក និង​ទាញ​យក​កម្មវិធី ONE Super App ឥឡូវ​នេះ​ដែល​ផ្សាយ​ផ្ទាល់​គ្រប់​គូ​តែ​ម្តង!

 

 

គូប្រកួត

Main Card

ជើង​ឯក​ពិភព​លោក​ ទម្ងន់ Middleweight
  • Aung La
  • N Sang
មីយ៉ាន់ម៉ា
ចាញ់
VS
  • Reinier
  • De Ridder
ហុល្លង់
ឈ្នះ
ក្បាច់​ឃ្លេ (R1)
ជើង​ឯក​ពិភព​លោក​ ទម្ងន់ Lightweight
  • Christian
  • Lee
សិង្ហបុរី / សហរដ្ឋអាមេរិក
ឈ្នះ
​ផ្ដួល​ឲ្យសន្លប់ (R1)
VS
  • Iuri
  • Lapicus
សាធារណរដ្ឋម៉ុលដាវី
ចាញ់
ជើង​ឯក​ពិភព​លោក​ ទម្ងន់ Featherweight
  • Martin
  • Nguyen
វៀតណាម / អូស្ត្រាលី
ចាញ់
VS
  • Thanh
  • Le
វៀតណាម / សហរដ្ឋអាមេរិក
ឈ្នះ
ផ្ដួល​ឲ្យ​សន្លប់ (R3)
ជើង​ឯក​ពិភព​លោក​ ទម្ងន់ Strawweight
  • Xiong
  • Jing Nan
ចិន
ឈ្នះ
ពិន្ទុ​ឯកច្ឆន្ទ (R5)
VS
  • Tiffany
  • Teo
សិង្ហបុរី
ចាញ់
ទម្ងន់ Lightweight
  • Antonio
  • Caruso
អូស្ត្រាលី
ឈ្នះ
ពិន្ទុ​ឯកច្ឆន្ទ (R3)
VS
  • Eduard
  • Folayang
ហ្វីលីពីន
ចាញ់
ទម្ងន់ Atomweight
  • Ritu
  • Phogat
ឥណ្ឌា
ឈ្នះ
​ផ្ដួល​ឲ្យសន្លប់ (R2)
VS
  • នៅ
  • ស្រីពៅ
កម្ពុជា
ចាញ់

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។