
លោក Chatri Sityodtong
ប្រធានក្រុមប្រឹក្សានាយក
លោក Chatri Sityodtong គឺជាស្ថាបនិក, ប្រធាន និងជានាយកប្រតិបត្តិនៃស្ថាប័ន ONE Championship ដែលជាប្រព័ន្ធផ្សព្វផ្សាយកីឡាធំបំផុតលើសកលលោកក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីដោយផ្សព្វផ្សាយទៅកាន់អ្នកគាំទ្រមានសក្ដានុពលប្រមាណជាង ២,៧ ប៊ីលានលាននាក់ និង គ្រប់ដណ្ដប់ការផ្សាយជាង១៥០ប្រទេសក្នុងពិភពលោក។
ONE Championship គឺជាការអបអរទៅនឹងសម្បត្តិវប្បធម៌ដ៏ល្អផូរផង់ប្រចាំទ្វីបអាស៊ី និង ជាសមាហរណកម្មដ៏ជ្រាលជ្រៅនៃតម្លៃវប្បធម៌អាស៊ី, សុចរិកភាព សេចក្តីឱនលំទោន កិត្យានុភាព គារវកិច្ច ភាពអង់អាចក្លាហាន វិន័យ និង សេចក្ដីមេត្តា។ តាមរយៈឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ និង រឿងរ៉ាវដ៏អស្ចារ្យ ONE Championship ស្ថិតនៅក្នុងបេសកកម្មបង្ហាញវីរបុរសពិតៗ, អបអរសាទរនូវតម្លៃមិនអាចកាត់ថ្លៃបាន, បង្កើតក្ដីស្រមៃ, លើកកម្ពស់តម្លៃនៃជាតិនីមួយៗ និង ផ្លាស់ប្ដូរពិភពលោក។
Sityodtong គឺជាមនុស្សអភិវឌ្ឍខ្លួនទៅជាសហគ្រិនដោយខ្លួនឯង និង ជាអ្នកហាត់ក្បាច់គុនដ៏យូរលង់ម្នាក់មកពីប្រទេសថៃ។ លោកមានជីវិតដ៏ជូរចត់កើតចេញពីអ្នកក្រីក្រម្នាក់រហូតដល់អាចជំរុញនិងលើកទឹកចិត្តដល់មនុស្សរាប់លាននាក់ជុំវិញពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា BBC, CNN, Bloomberg, CNBC និង ប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើនទៀត។ លោកក៏ជាមនុស្សម្នាក់ដែលបង្កើតកម្មវិធីទូរទស្សន៍ឈ្មោះ«The Apprentice» ដោយផលិតជាភាគៗលំដាប់ពិភពលោក។
ថ្មីៗនេះ ទស្សនាវដ្ដី Forbes បានជ្រើសរើសលោក Sityodtong មហាសេដ្ឋីជំនាន់ក្រោយម្នាក់ប្រចាំទ្វីបអាស៊ី។ លោក Sityodtong ក៏ត្រូវគេដាក់ឈ្មោះថា «Asia’s King of Martial Arts» ឬ ភាសាខ្មែរ «ស្ដេចនៃក្បាច់គុនប្រចាំទ្វីបអាស៊ី» ដោយសារព័ត៌មាន Financial Times និង ត្រូវជ្រើសជាមនុស្សស្ថិតនៅលំដាប់ពីរដែលមានឥទ្ធិពលបំផុតក្នុងពិភពកីឡាប្រចាំទ្វីបអាស៊ីដោយសារព័ត៌មាន FOX Sports។ លោកក៏ជាមនុស្សម្នាក់ពូកែវោហារនៅក្នុងកម្មវិធីពាណិជ្ជកម្មកម្រិតពិភពលោកជាច្រើនដូចជាកម្មវិធី Forbes Global CEO Conference, Milken Institute, CNBC Asia Business Leaders Awards, YPO Edge, Global Entrepreneurship Summit (GES), Cannes Lions, Asian Leadership Conference និងមានច្រើនទៀត។ លោក Sityodtong ត្រូវបានគេចុះផ្សាយអំពីខ្សែជីវិតលើទស្សនាវដ្ដីល្បីៗដូចជា Inc, Esquire, Playboy, CEO, Wealth, Tatler, The Peak, Millionaire Asia, Black Belt, និង ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ លោកក៏ជាសមាជិកសហគ្រិននៅសាលា INSEAD ដែលជាសាលាផ្នែកពាណិជ្ជកម្មមួយលំដាប់ពិភពលោក។
ដោយបានចូលជាសមាជិក Black Belt Hall of Fame លោក Sityodtong ទទួលបានបទពិសោធន៍ជាង ៣៥ ឆ្នាំក្នុងវិស័យក្បាច់គុនក្នុងនាមជាសិស្ស, កីឡាករ, គ្រូបង្វៀន និង គ្រូបង្វឹកផង។ លោក Sityodtong គឺជាគ្រូបង្វឹកក្បាច់មួយថៃកម្រិតខ្ពស់ម្នាក់ដែលគេទទួលស្គាល់ក្រោមការបង្វឹករបស់វីរបុរសមួយថៃ Kru Yodtong Senanan។ លោក Kru Yodtong Senanan ត្រូវបានគេទទួលស្គាល់លំដាប់ពិភពថាជាម្ចាស់ក្លិប Sityodtong Gym នៅប្រទេសថៃ។ លោក Sityodtong ក៏ទទួលបានកម្រិតខ្សែក្រវាត់ពណ៌ស្វាយពីក្បាច់គុនជឺជិតស៊ូផងដែរ ក្រោមការបង្វឹករបស់គ្រូកម្រិតខ្ពស់ ឬ គ្រូតា Renzo Gracie។
លោក Chatri Sityodtong កាន់សញ្ញាប័ត្រកម្រិតអនុបណ្ឌិតមកពីសាលាពាណិជ្ជកម្ម Harvard Business School និង បរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Tufts របស់អាមេរិក។

លោក Saurabh Mittal
អនុប្រធាន
Saurabh Mittal បានបង្កើតសហគ្រិនដោយខ្លួនឯងដែលមានលុយរាប់សិបលានដុល្លារអាមេរិក និង ជាអ្នកវិនិយោគទុនដែលមានយុទ្ធសាស្ត្រខ្លាំងក្លាទៀតផង។ Saurabh Mittal គឺជាមនុស្សម្នាក់ដែលទទួលខុសត្រូវដ៏សំខាន់ផ្នែកការផ្ដួចផ្ដើមយុទ្ធសាស្ត្រនៅ ONE Championship។ លើសពីនេះទៅទៀត លោកក៏បានជួយជំរុញដល់យុទ្ធសាស្ត្រទូទៅ និង ដំណើរការប្រតិបត្តិការសម្រាប់ក្រុមហ៊ុនដែរ។ Saurabh ក៏បានដឹកនាំក្រុមប្រជុំក្នុងកិច្ចសហប្រតិបត្តិការធំៗនៅ ONE Championship ទៀតផង។
លោកជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mission Holdings ដែលជាក្រុមហ៊ុនវិនិយោគឯកជនកម្រិតអន្តរជាតិមួយ។ លោក Mittal បានចាប់ដៃគូជាមួយសហគ្រិនលំដាប់អន្តរជាតិជាច្រើនទៀតក្នុងគោលដៅបង្កើតឱកាសកើបប្រាក់លានបន្ថែមទៀត និង ជួយជ្រោមជ្រែងពួកគេនូវវិសាលភាពទាំងផ្នែករៀបចំដើមទុន និង ការបង្កើនយុទ្ធសាស្ត្រនៃក្រុមហ៊ុន។
Mission Holdings ជាក្រុមហ៊ុនលក់ភាគហ៊ុនដ៏ធំបំផុតមួយ, ប្រតិបត្តិការភាពជាដៃគូពិតប្រាកដដែលដោះស្រាយគ្រប់បញ្ហាប្រឈម និង ប្រតិបត្តិការខាងជំនួញ។ ជាមួយគ្នានោះលោកក៏កាន់កាប់ភាគហ៊ុនមួយចំនួននៅ ONE Championship (ប្រព័ន្ធផ្សព្វផ្សាយកីឡាធំបំផុតប្រចាំទ្វីបអាស៊ីដែលមានអ្នកទស្សនាដ៏មានសក្ដានុពលរហូតដល់ប្រមាណជាង ២,៧ ប៊ីលាននាក់និងគ្របដណ្ដប់ការផ្សាយជាង ១៥០ ប្រទេសលើសកលលោក), ក្រុមហ៊ុន Incedo (ក្រុមវិភាគទិន្នន័យមានតម្លៃដល់១០០លានដុល្លារអាមេរិកនិងមានបុគ្គលិកប្រមាណ ២០០០ នាក់), BSI Financial (ជាក្រុមហ៊ុនមានទ្រព្យសម្បត្តិច្រើនទ្រីលានដុល្លារអាមេរិក), SelfScore (ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Silicon Valley ដែលគាំទ្រដោយ Accel និង ផ្សេងៗ) និង ក្រុមហ៊ុនឧស្សាហកម្មជាច្រើនទៀត។
មុនពេលបង្កើតក្រុមហ៊ុន Mission Holdings លោកបានចាប់ដៃគូជាន់ខ្ពស់នៅក្រុមហ៊ុន Noonday ដែលជាបក្សសម្ព័ន្ធក្រុមហ៊ុន Farallon Capital Management (FCM)។ FCM ជាក្រុមហ៊ុនធំបំផុតមួយក្នុងលោកដែលទទួលខុសត្រូវលើកិច្ចការសាធារណៈ និង ការវិនិយោគឯកជន ដែលមានជំនាញផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យា, ប្រព័ន្ធផ្សព្វផ្សាយ និង ទូរគមនាគមន៍ (TMT)។
លោក Mittal ក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន Indiabulls ដែលក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ និង អចលនទ្រព្យ ឈានមុខគេប្រចាំប្រទេសឥណ្ឌា។ តាមរយៈការចាប់ជាដៃគូជាមួយ Farallon បានជួយឲ្យជំនួញរបស់ពួកគេរីកលូតលាស់ និង ជោគជ័យជាបន្តបន្ទាប់។
លោក Mittal កាន់សញ្ញាប័ត្រអនុបណ្ឌិតមកពីសាលាពាណិជ្ជកម្ម Harvard Business School ជាទីដែលលោកបានបញ្ចប់ការសិក្សាដោយទទួលពានឆ្នើម Baker Scholar ប្រចាំសាលា។ លោកក៏កាន់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិស្វកម្មអគ្គិសនីពីវិទ្យាស្ថានបច្ចេកវិទ្យាប្រទេសឥណ្ឌាពីក្រុងញ៉ូវដែលី ជាទីដែលលោកបញ្ចប់ការសិក្សាក្នុងតំណែងជានិស្សិតឆ្នើមទៀតផង។ លោកជាសមាជិកម្នាក់ដែលស្ថិតក្នុងក្រុមប្រឹក្សាថ្នាក់ដឹកនាំជាច្រើនរួមមានក្រុមប្រឹក្សា Harvard Business School Alumni និង Paarivar ដែលជាអង្គការសប្បុរសធម៌ឈានមុខគេធំបំផុតប្រចាំប្រទេសឥណ្ឌាផ្នែកផ្គត់ផ្គង់កន្លែងស្នាក់នៅដល់ក្មេងៗទីទ័លក្រខ្វះខាតក្នុងការបន្តការសិក្សារបស់ពួកគេ។

Hua Fung Teh
នាយក
Hua Fung Teh ជាប្រធានគ្រប់គ្រងក្រុមហ៊ុន ONE Championship។ ដោយធ្វើការជាមួយនាយកប្រតិបត្តិ លោកបានដឹកនាំក្រុមហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃផ្ដោតលើយុទ្ធសាស្ត្រ, ការងារពាណិជ្ជកម្ម និង ដៃគូផ្សព្វផ្សាយ ក៏ដូចជាការពង្រឹងក្រុមឲ្យរឹងមាំជាលក្ខណៈអន្តរជាតិ។
កាលពីមុន Teh គឺជានាយកផ្នែកហិរញ្ញវត្ថុ និងជាប្រធានក្រុមហ៊ុន Greater China ប្រចាំប្រទេសចិន។ តួនាទីនេះ គឺទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ , ធនធានមនុស្ស, កិច្ចការអភិវឌ្ឍ, ការងារលើប្រព័ន្ធផ្សព្វផ្សាយ និង ដៃគូសហការផ្នែកឌីជីថល។ លោកត្រួតពិនិត្យលើកិច្ចការពាណិជ្ជកម្មរបស់ Greater China ផងដែរ។ មុនចូលបម្រើការនៅ ONE លោក Teh ជាប្រធានក្រុមហ៊ុនឯកជនលំដាប់ពិភពលោក TPG Capital (TPG) ជាទីដែលលោកមានតំណែងជាសមាជិកជាន់ខ្ពស់នៃក្រុមការងារវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ទៀតផង។ លោកបានបម្រើការឲ្យក្រុមហ៊ុន TPG ប្រចាំប្រទេសចិន និង សហរដ្ឋអាមេរិក។ មុនពេលចូលបម្រើការឲ្យក្រុមហ៊ុន TPG លោក Teh ជាអតីតអាកាសយានិកម្នាក់នៅកងទ័ពអាកាសសិង្ហបុរី (RSAF) និង មានតំណែងជាថ្នាក់ដឹកនាំទាំងនៅ RSAF និងក្រសួងពាណិជ្ជកម្មនិងនិង ឧស្សាហកម្មប្រចាំប្រទេសសិង្ហបុរី។ ទីនោះ លោកក៏ជាសមាជិកដ៏សំខាន់ដែលបាននាំព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One Grand Prix (F1) ទៅកាន់សិង្ហបុរី និង បានរៀបចំ F1 លើកដំបូងជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះកាលឆ្នាំ ២០០៨។
លោក Teh កាន់សញ្ញាប័ត្រអនុបណ្ឌិតពីសាលាពាណិជ្ជកម្ម Harvard Business School និង អនុបណ្ឌិតផ្នែកវិស្វកម្ម និងបរិញ្ញាបត្រវិស្វកម្មអគ្គិសនីពី វិទ្យាស្ថាន Massachusetts Institute of Technology (MIT) និង ជាសមាជិកក្រុមបាល់បោះតំណាងសាលានេះផងដែរ។ លោកក៏មានកម្រិតខ្សែក្រវាត់ខ្មៅលើក្បាច់គុនតេក្វាន់ដូ និង ជាគណៈកម្មការវាយតម្លៃមួយរូបនៃវិទ្យាស្ថាន Milken Institute Young Leaders Circle ហើយក៏ជាសមាជិកវេទិកាអ្នកដឹកនាំវ័យក្មេង The Forum of Young Global Leaders ប្រចាំ World Economic Forum។

លោក Shailendra Singh
នាយក
លោក Shailendra Jit Singh ជានាយគ្រប់គ្រងក្រុមហ៊ុន Sequoia Capital ប្រចាំប្រទេសឥណ្ឌាតាំងពីខែ មករា ឆ្នាំ ២០០៦ មក ដែលកាន់ផ្នែកមូលធន និង ភាពរីកចម្រើនផ្នែកវិនិយោគនៅឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។
រយៈពេលជាងមួយទសវត្ស លោក Singh បានដឹកនាំកិច្ចការវិនិយោគជាច្រើនតាំងពីជំហានដំបូងឲ្យរីកចម្រើនក្នុងវិស័យទូរសព្ទចល័ត, អ៊ីនធឺណិត, សេវាបង់ប្រាក់, ផ្នែកទិន្នន័យដ៏ធំ,និងផលិតកម្មវិធី software ជាច្រើនទៀតទៅតាមតម្រូវការ។ បច្ចុប្បន្ននេះលោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាច្រើនដូចជា Carousell, Druva Inc., Go-Jek, Mu Sigma, Pine Labs, Practo, Scio Health Analytics, Tokopedia, និង Voonik។
មុនពេលចូលបម្រើការនៅ Sequoia នាឆ្នាំ ២០០៦ លោក Singh បម្រើការជាអ្នកប្រឹក្សាយោបល់យុទ្ធសាស្ត្រនៅក្រុមហ៊ុន Bain & Company ជាទីដែលលោកបានផ្ដល់ដំបូន្មានដល់ថ្នាក់គ្រប់គ្រងកម្រិតខ្ពស់មកពីជាង ៥០០ ក្រុមហ៊ុនដែលបម្រើផ្នែកសេវាកម្មផ្សេងៗគ្នារួមមានការដេញថ្លៃ, បម្រើអតិថិជន, រចនាម៉ូដ, បច្ចេកវិទ្យា,និងក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត។
លោក Singh បានក្លាយជាវាគ្មិនក្នុងសន្និសីទជាច្រើនក្នុងសម័យឌីជីថល និង ត្រូវបានគេសរសេរសាវតារលើការបោះពុម្ពផ្សាយលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនអំពីសហគ្រិនភាពរបស់លោក។ លោកក៏ជាសហអ្នកនិពន្ធអត្ថបទដែលត្រូវគេទទួលស្គាល់កម្រិតខ្ពស់រួមទាំងសារព័ត៌មាន Harvard Business Press និង Journal of Private Equity ទៀតផង។ លោកក៏ជាសមាជិកម្នាក់នៅមជ្ឈមណ្ឌលអប់រំ Kauffman ផងដែរ។
លោក Singh ទទួលសញ្ញាប័ត្រអនុបណ្ឌិតជំនាញគ្រប់គ្រងទូទៅពីសាលាពាណិជ្ជកម្ម Harvard Business School និង បរិញ្ញាបត្រជំនាញវិស្វកម្មសារធាតុគីមីវិទ្យាពីវិទ្យាស្ថានបច្ចេកវិទ្យា IIT នៃក្រុង Mumbai។

លោក Derek Lau
នាយក
បច្ចុប្បន្ននេះ Derek គឺជានាយកប្រតិបត្តិនិងជាសមាជិកនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heliconia Capital Management ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Temasek Holdings។
មុនចូលបម្រើការក្រុមហ៊ុនខាងលើ Derek ជានាយកគ្រប់គ្រង, និង ធ្វើការងារវិនិយោគទុនជាមួយក្រុមហ៊ុន Temasek Holdings។ ក្នុងរយៈពេល១០ឆ្នាំ លោកដឹកនាំក្រុមការងារផ្នែកឧស្សាហកម្ម, ការវិនិយោគផ្នែករោងចក្រ, ទំនិញបោះដុំ, សម្ភារគ្រឿងសំណង់, រថយន្ត, សម្ភារប្រើប្រាស់ក្នុងទឹក, សម្ភារប្រើប្រាស់ប្រចាំថ្ងៃ,និង វិស័យវត្ថុធាតុដើមគីមីវិទ្យា។ Derek ក៏បានដឹកនាំប្រតិបត្តិការក្រុមហ៊ុនលើផ្នែកសម្ភារប្រើប្រាស់ប្រចាំថ្ងៃ, ការងារបច្ចេកវិទ្យាកម្រិតខ្ពស់, ស្ថាប័នហិរញ្ញវត្ថុ, និង បរិក្ខារពេទ្យ ជាដើម។ លោកក៏ធ្លាប់បម្រើការជាប្រធានក្រុមហ៊ុនប្រចាំប្រទេសនៅវៀតណាម បន្ទាប់ពីបានធ្វើការងារវិនិយោគនៅវៀតណាម មីយ៉ាន់ម៉ា កម្ពុជា និង ឡាវ។
Derek បានចំណាយពេលជាងមួយទសវត្សក្នុងការវិនិយោគលើវិស័យធនាគារ មុនពេលចូលបម្រើការនៅ Temasek ជាមួយធនាគារល្បីៗដូចជា UBS, Dresdner Kleinwort Benson, UOB, និង Commerzbank AG។ លោកមានឯកទេសខាងដោះបំណុល, ផែនការហិរញ្ញវត្ថុ, ការប្រើប្រាស់ប្រាក់កម្ចី និង ការវិនិយោគឯកជនឲ្យចំគោលដៅ។
សព្វថ្ងៃ លោកក៏ជាសមាជិកនៃគណៈកម្មាធិការពិគ្រោះយោបល់ប្រចាំសិង្ហបុរី ឬ ហៅថា SPRING Singapore’s Policy Advisory Committee និងជាក្រុមប្រឹក្សានៃក្រុមហ៊ុន Singapore Cooperation Enterprise។ លោកជាសមាជិកក្រុមប្រឹក្សាម្នាក់នៃមូលនិធិ UWCSEA។ Derek កាន់បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យជាតិសិង្ហបុរីក្នុងនាមជានិស្សិតកម្រិតខ្ពស់ ម្នាក់ (Upper)។