• Yodsanklai
  • IWE Fairtex

"The Boxing Computer"

កម្ពស់
171​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Fairtex Gym / IWE Combat Club
មក​ពី
ថៃ
កម្ពស់
171​ សង់ទីម៉ែត្រ
ទម្ងន់កំណត់
គីឡូក្រាម 70.3
ក្លឹប​
Fairtex Gym / IWE Combat Club
មក​ពី
ថៃ

អំពី

Yodsanklai IWE Fairtex ​គឺ​ជា​ម្ចាស់​​​ជើង​​ឯក​​មួយ​ថៃ​ពិភព​លោក​ច្រើន​សម័យ​កាល ​និង ជា​​កីឡាករ​​ដ៏​មាន​​ប្រជាប្រិយភាព​ម្នាក់​ក្នុង​ពិភព​លោក​ផង​ដែរ។ ​​ដោយ​​កើត​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ​​Yodsanklai ​ចាប់​ផ្ដើម​ដើរ​តាម​គន្លង​បង​ប្រុស​របស់​ខ្លួន​​ដោយ​ចូល​ហ្វឹកហាត់​មួយ​ថៃ​​ត្រឹម​វ័យ ៨ ឆ្នាំ និង​ ​​ឡើង​រេញ​ដើម្បី​ប្រកួត​ភ្លាមៗ​នៅ​កម្មវិធី​បុណ្យ​​​ក្នុង​​​វត្ត​អារ៉ាម​មួយ។ ​សម្រាប់​ការ​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​​ Yodsanklai ​ទទួល​បាន​តម្លៃ​​ពេល​​ឡើង​រេញ​​ ២០​ ​បាត​​នា​គ្រា​នោះ​ ​ប៉ុន្តែ​ក៏​ទទួល​បាន​ការ​កើន​ឡើង​​តម្លៃ​ខ្លួន​ជា​​​ហូរហែ​ពេល​រូប​​​គេ​ត្រូវ​បាន​​​​​ទទួល​ស្គាល់​សមត្ថភាព​កាន់​តែ​កើន​ឡើង។

​ក្នុង​អាជីព​ដ៏​ជោគជ័យ​មិន​នឹក​ស្មាន​ដល់​ Yodsanklai ​​បាន​​ទទួល​ជ័យជម្នះ​​ជិត​ ២០០​​ លើក​ទល់​នឹង​​​​មិត្ត​រួម​ជាតិ​ថៃ។ ​​កន្លង​ទៅ​ រូប​គេ​​បាន​​​ដណ្ដើម​​ជើង​​​ឯក​ជា​ច្រើន​រួម​ទាំង​​ជើង​ឯក​ពិភព​លោក​មក​ពី​សង្វៀន​ល្បី​ ​Lumpinee Stadium ​ចំនួន​​បី​ដង​, ​ជើង​ឯក​ Lion Fight World Championships ពីរ​ដង​, ​ជើង​ឯក​ WMC World Championships​ ​​ពីរ​ដង​ និង​​ WBC World Title​ ម្ដង។

​ទោះ​​បី​វីរបុរស​រូប​នេះ​​​បាន​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​​ ២០១៧​ ​ ប៉ុន្តែ​​ឱកាស​នៃ​ការ​តេស្ត​សមត្ថភាព​​​ទល់​នឹង​​ជើង​ខ្លាំង​លំដាប់​ពិភព​លោក​​ ONE Super Series ​ធ្វើ​ឲ្យ​រូប​គេ​ដូរ​ចិត្ត​​មក​​ប្រកួត​វិញ។​ ​ឥឡូវ​នេះ​ Yodsanklai​​ទទួល​បាន​​ឱកាស​បង្ហាញ​​​​ក្បាច់គុន​ល្អ​ឯក​​​របស់​ខ្លួន​​ជូន​​ទស្សនិកជន​​ទូទាំង​​សកល​លោក។​ ​វីរបុរស​ថៃ​រូប​នេះ​ កំពុង​សម្លឹង​មើល​​ជ័យជម្នះ​ជា​បន្ត​​បន្តបន្ទាប់​នៅ​សង្វៀន​អន្តរជាតិ​ ​ ONE Championship ​ដូច​អ្វី​ដែល​រូប​គេ​បាន​​ប្រឈម​​នឹង​ជើង​ខ្លាំង​ៗ​ជុំ​វិញ​ពិភព​លោក​​តាំង​ពី​យូរ​មក​ដែរ។​

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.